បើមើលមួយខ្វាច់ដូចអស្ចារ្យណាស់ តែបើមើលឲ្យមែនទែនបានដឹងថាអស្ចារ្យមែន ហេហេហេហេហ….សំណួរសួរថាម៉េចក៍គេម៉ោផ្តុំគ្នាដាក់ទូរស័ព្ទនៅកន្លែងតែមួយអញ្ចឹង? ងាយណាស់ចំលើយ ម៉ោពីបន្ទប់ខ្ញុំធ្វើការហ្នឹងឲ្យតែចូលទៅដឹងតែដាច់សេវាទូរស័ព្ទប៉ិតម៉ង។ បើនៅត្រងតុហ្នឹងគ្រាន់មានសេវាខ្លះ ចឹងហើយបានជាមួយៗ យកម៉ោផ្តុំគ្នានៅតែម្តុំហ្នឹងណា។ សាករាប់មើលទូរស័ព្ទទាំងអស់១២គ្រឿងមិនមែនបានន័យថាម្ចាសចំនួន១២នោះតែ តាមពិតតែ ៦នាក់ប៉ុណ្ណោះ។ ម្នាក់ៗ ប្រើសុទ្ធតែ ២-៣តែឯង ចឹងហើយមួយៗចង់ទារមេដំឡើងប្រាប់ខែទៀតហា រួមទាំងខ្ញុំដែរ ហាហាហាហាហ……:)

សុទ្ធតែតារាទូរស័ព្ទតើ! និយាយតែមួយ វាមិនគ្រាន់ ទាល់តែពីរបីគ្រឿងបានគ្រប់។ ហាហាហា…
ដោយ ៖ M|O|N|G|K|O|L ខែ ឧសភា 24, 2007
ម៉ោង 8:09 ល្ងាច
ហេហេ ម៉្យាងដែរ។។។
ដោយ ៖ duongchan ខែ ឧសភា 24, 2007
ម៉ោង 8:38 ល្ងាច
ទូរស័ព្ទមួយសម្រាប់តេចេញ ទូរស័ព្ទមួយសម្រាប់ទទួលចូលទេដឹង? ឡូយមែន!
ដោយ ៖ khmerlyric ខែ ឧសភា 24, 2007
ម៉ោង 9:43 ល្ងាច
ទូរស័ព្ទ = ប្រពន្ធចុង ចង់ឬមិនចង់ត្រូវតែចិញ្ចឹមវាជានិច្ច តែប្រើប្រាស់គ្នាហើយដាច់មិនបាន!
ដោយ ៖ Mr. V ខែ ឧសភា 25, 2007
ម៉ោង 5:59 ព្រឹក
សង្ស័យបណ្ឌិតឆ្លៀតរកស៊ីបញ្ចូលបទភ្លេងទូរស័ព្ទ ទេដឹង???
ដោយ ៖ naraths ខែ ឧសភា 25, 2007
ម៉ោង 10:28 ព្រឹក
បងគល់, បឿន, ដួងច័ន្ទ: មិនមែនតារាអីទេ បងគល់អើយគ្រាន់តែ មួយគ្រឿងសំរាប់និយាយរឿងការងារ មួយគ្រឿងទៀតសំរាប់ប្រើប្រាស់ផ្ទាល់ខ្លួនដូចជានិយាយជាមួយអូនៗ អីហ្នឹងណា ពួកខ្ញុំបែងចែកគ្នាដាច់ចឹងតែម្តង ហាហាហាហ….
Mr V: ខ្ញុំគិតថាចឹងដែរហ្នឹង V តែគ្រាន់តែប្រពន្ធចុងយើងមួយនេះ (អូហ៍..ច្រលំមិនមែនមួយទេ គឺពីរទេតើ) មិនចេះរអ៊ូរទាំជាមួយយើងទេ បើខែខ្លះដាច់លុយអីខ្ចិលដាក់ទុកចាំគេបិតសិនក៍បានចាំខែក្រោយដាក់ទៅក៍មិនទាន់ហួសពេលអីដែរ។
ដោយ ៖ bandith ខែ ឧសភា 25, 2007
ម៉ោង 2:53 ល្ងាច
បើជំនាញខ្ញុំអ្នកអង្គុយតុនឹង អាចនឹងមានបញ្ហា អត់កូនស្កូវសក់ ខូចប្រព័ន្ឋសរសៃប្រសាទ នឹងមហារីកខួរក្បាល គិតមើល GSM signal flowing to these phones one time and effect to the person who the nearest one moreover all the phones are low signal so they try to catch the signal again and again. We cannot see the signal but u will hear sound if you turn on speaker and put next to them តែវាមានប៉ះពាល់ភ្លាមៗទេ នៅពេលអាយុច្រើនទៅបានដឹងតែហួសពេលទៅហើយ
ដោយ ៖ PPSK ខែ ឧសភា 25, 2007
ម៉ោង 4:03 ល្ងាច
យី! បណ្ឌិតមិនវីវទៅ ហើយទេចឹង? តិចអត់កូនទៅ ងាប់ហើយបណ្ឌិតអើយបណ្ឌិត រកកន្លែងផ្សេងដាក់តុធ្វើការទៅ ហើយឲ្យគេទិញតុមួយទៀតសម្រាប់ដាក់ទូរស័ព្ទ កុំធ្វើបែបនេះ!!!
ដោយ ៖ khmerlyric ខែ ឧសភា 25, 2007
ម៉ោង 6:30 ល្ងាច
ឮបងPPSK ប្រាប់ទេ? កុំទៅអង្គុយជិតហ្នឹងអីបណ្ឌិត អឺឌិតឯងសង្យ័យចូលក្នុងក្រុម…ហ្នឹងហើយទេដឹង បើទូរស័ព្ទម៉ាតុជិត២០គ្រឿងហើយ! កុនហើយនោះ!!! lolzzzz
ដោយ ៖ Mr. V ខែ ឧសភា 26, 2007
ម៉ោង 1:33 ព្រឹក
ហ៊ីម….យ៉ាប់ម៉ងហាពួកនៅពិភពប្លក់នេះ ពូកែណាស់អារឿងបំភ័យគេហ្នឹង។ កាលមុនបំភ័យអន្ទិតភាក់រឿងឆ្កែខាំដៃម្តងហើយ។ អាឡូវម៉ោបំភ័យខ្ញុំរឿងទូរស័ព្ទទៀតអីណា ចុះធើម៉េចបើចាំបាច់ត្រូវប្រើចុះ??
ដោយ ៖ bandith ខែ ឧសភា 26, 2007
ម៉ោង 10:08 ព្រឹក
Oh! sorry just advice if you have someone work for Telecoms operator engineer such as IN, NSS, BSS or MSC they will tell how bad they are!
ខ្ញុំគ្រាន់តែនិយាយឲល្អតើវាជាកាពិតមិនកុហក កុំប្រាប់ថាឪស្សាហ៍ឈឺក្បាលជួនកាលវាកំពុងចាប់ថ្តើមផងក៍មិនដឹង
ដោយ ៖ ppsk ខែ ឧសភា 26, 2007
ម៉ោង 10:44 ព្រឹក
កុំបំភ័យបណ្ឌិតអី អាណិតគ្នា។ តិចលឺបងសុខគីថាអីចឹង លួចគ្រវែងទូរស័ព្ទចោលអស់ហើយទេដឹង??? សង្ស័យតាមែនទេ… ហាហា
ដោយ ៖ duongchan ខែ ឧសភា 26, 2007
ម៉ោង 1:35 ល្ងាច
កុំទាន់! បណ្ទិតកុំទាល់គ្រវែងចោលអី បើគិតថាហ្នឹងគ្រវែងចោលមែន ប្រាប់ខ្ញុំសិនថានៅកន្លែងណា អាងខ្ញុំចាំទៅរើស! hehehe
ដោយ ៖ Mr. V ខែ ឧសភា 26, 2007
ម៉ោង 10:55 ល្ងាច
ទាល់តាយូរហ៎បានចោល ហ្អ ហ្អ?? ខ្ញុំហ្នឹងស្រួលបំភ័យណាស់តូវហ៎?ហេហេហេហេហេហេហេ….
ដោយ ៖ Bandith ខែ ឧសភា 27, 2007
ម៉ោង 10:11 ព្រឹក
Hello It’s good!!!
ដោយ ៖ Bandith ខែ ឧសភា 27, 2007
ម៉ោង 1:19 ល្ងាច
ជឿគាត់ទៅបណ្ឌិត គាត់មិនមែននិយាយកុហក ឬបំភ័យបណ្ឌិតទេ ព្រោះគាត់ក៏ជាអ្នកដែលធ្វើការនៅខាង Communication ម្នាក់ដែរ ហើយគាត់ក៏មិនដែលនិយាយកុហកនរណាដែរ ។ បណ្ឌិតគួរតែរកវិធីថ្មីទៅសម្លាញ់ ។
ដោយ ៖ khmerlyric ខែ ឧសភា 27, 2007
ម៉ោង 5:22 ល្ងាច
ខ្ញុំដឹងច្បាស់ ព្រោះខ្ញុំក៏ប្រើ២គ្រឿងដែរ ហេហេ…
ដោយ ៖ សុភ័ក្ត្រ ខែ ឧសភា 30, 2007
ម៉ោង 7:36 ព្រឹក
ហា ហា ហា គ្រាន់តែរូបទូរស័ព្ទបស់ឌិតសោះ អានទៅមានរឿងគួរអោយប្រុងប្រយ័ត្នច្រើនយ៉ាងនឹងផងហ្អ… គួរអោយខ្លាចណាស់ សំណាងដែរដែលងៃនុងអត់បានដាក់ទូរស័ព្ទថតមួយគេ ហេហេ គ្រាន់តែយកទូរស័ព្ទមកថតម៉ាប៉ុស្តិ៍ពីរស្រាប់តែឌិតយកមកបាហោះហ្មង ។ អរគុណៗ ចំពោះការណែនាំល្អៗរបស់មិត្តរួមប្លក់ទាំងអស់
តាមពិតទៅដោយសារនៅប៉ាទប់នឹងអត់មានសេវ៉ាទេ រួចកន្លែងដែលមានសេវាមានតែនៅម៉ាដុំម៉ាស៊ីននឹង ព្រោះម៉ាស៊ីននឹងនៅជិតបង្អួច ចឹងហើយបានមួយៗនាំគ្នាយកទូរស័ព្ទមកដាក់ម្តុំនឹង គ្រាន់មានសេវ៉ាមួយពីរអោយគេតេម៉ោចូល
ដោយ ៖ rospisith ខែ កក្កដា 12, 2007
ម៉ោង 10:24 ព្រឹក
Hello ! how are you
ដោយ ៖ sopheak ខែ កក្កដា 14, 2007
ម៉ោង 12:37 ល្ងាច