សិទ្ធត្រឹមជាមិត្ត – Bandith feat. some friends
រឿងកាលពីថ្ងៃទី៩វិច្ឆិកា អត់ទាន់ចប់ទេនៅមានតទៀត…បន្ទាប់ពីញ៉ាំនំបញ្ចុកជុំគ្នារួចហើយ ពួកយើងមួយក្រុមមានគ្នា ៩នាក់ បាននាំគ្នាជិះអាម៉ូតូកង៣ ទៅលេងនៅផ្សាទំនើបរបស់គេ។ ទៅហ្នឹងគ្មានបំណងថាទៅទិញអីទេ គ្រាន់តែដើរមើលនាយអាយប៉ុណ្ណោះ ហើយនាំគ្នាគិតថាទៅដល់តាណាឲ្យវាផ្អើលតាហ្នឹងតែម្តង។ មានអីម៉ាក្រុមទៅបង្អើលគេនៅហាងកាហ្វេមួយដែរ។
បងធំមួយក្រុម រាប់ពីឆ្វេងទៅស្តាំ ដូរ៉ា(ឈរ), ម៉ាន់ដេ, ខ្ញុំ, និត,រិទ្ធ(ឈរខាងក្រោយ), ឆាយ និងសុទ្ធា
ស្ទីលហ្អេសអ្នកពាក់មួកហ្នុង?
អូនស្រីក្រមុំជ័រសុំថតក្បែរមួយ…
ចូលទៅដល់ក្នុងហាងកាហ្វេ Paris…. Paris ស្អីទេភ្លេចឈ្មោះបាត់ទៅហើយស្រាប់តែបានឃើញហ្គីតាគេបញ្ឈចោលចាំកាលបានមិនយកមកលេងម៉ោ?? ពួកយើងទាំងក្រុមបានជាន់ខាងលើហើយចាប់ផ្តើមអាឡេអាឡូជាពួកតែម្តង។ តាមពិតទៅម៉ាជាន់ហ្នឹងមានតុគេច្រើនសំរាប់ភ្ញៀវផ្សេងទៀត តែដោយម៉ាក្រុមហ្នឹងគ្មានជនណាហ៊ានមកបឿតឡើយ….ហេហេហេហេ…
។សូមតាមដានរូបភាពជាបន្ត….
តោះច្រៀងទៅកនយើងបទ លែងស្គាល់ខ្លួនឯង
ឡូយណាស់អាហ្គីតាគេហ្នឹងអត់ចេះលេងហងហ្នឹងហ្អា
អូឃេ…ជាបន្តសូមស្តាប់ចម្រៀងមួយបទដែលច្រៀងដោយពួកមានចំណងជើងថា “សិទ្ធត្រឹមជាមិត្ត”។ តាមខ្ញុំចាំខ្ញុំធ្លាប់ដាក់បទនេះជាមួយអាគ័រនៅទំព័រប្លក់ហ្គីតារបស់ខ្ញុំ តែក្រោយមកមិនមានពេលទំនេរសោះក្នុងការកែប្រែបន្ថែម ដូច្នេះក៍បានផ្អាកមួយរយៈទៅ។ បើបងប្អូនចង់បានបទនេះជាមួយអាគ័រសូមចុចទំព័រ សិទ្ធត្រឹមជាមិត្ត នេះ។
នៅមានជាបន្តទៀត ង៉ៃហ្នឹងសុំអួតប៉ុណ្ណឹងបានហើយ…
សុភ័ក្ត្រ 7:17 ព្រឹក ខែវិច្ឆិកា 14, 2007 តំណភ្ជាប់អចិន្ត្រៃ |
ជ្រិញណាស់
naraths 11:19 ព្រឹក ខែវិច្ឆិកា 14, 2007 តំណភ្ជាប់អចិន្ត្រៃ |
ជូរ ណាស់!
Bandith 11:33 ព្រឹក ខែវិច្ឆិកា 14, 2007 តំណភ្ជាប់អចិន្ត្រៃ |
អុញអាម៉េចចេះអន្ទិតពីរនាក់ហ្នឹងឃ្លានស្វាយអី??
Spadora XIII 12:21 ល្ងាច ខែវិច្ឆិកា 14, 2007 តំណភ្ជាប់អចិន្ត្រៃ |
Camera man… pu ke shoot men… som sor ser os pi bes doung.
kosal 12:58 ល្ងាច ខែវិច្ឆិកា 14, 2007 តំណភ្ជាប់អចិន្ត្រៃ |
មើលទៅដូចជាសប្បាយណាស់ ចេះលេងហ្គីតាទៀត តែច្រៀងអត់សូវពីរោះផង ចាញ់ខ្ញុំតិច ហាស ហា អួតខ្លួនឯងមួយ ។ និយាយចឹងខ្ញុំទើបបង្កើតប្លក់មួយ http://www.kosalonline.comធើម៉េចបានដាក់រូបភាពនៅកន្លែង Recent Comments?
Bandith 1:56 ល្ងាច ខែវិច្ឆិកា 14, 2007 តំណភ្ជាប់អចិន្ត្រៃ |
អន្ទិតដូរ៉ា ជោរសរសើរខ្លួនឯងម៉េស?
កុសលខ្ញុំអត់ដឹងធើអាម៉េចដែរហ្នឹង បើដឹងជួយប្រាប់ហងខ្ញុំនឹងអាលធើដាក់វិបខ្ញុំដែរ
kosal 3:39 ល្ងាច ខែវិច្ឆិកា 14, 2007 តំណភ្ជាប់អចិន្ត្រៃ |
មិនមែនរូបភាពទេ គឺរូបថតអ្នកដែលបាន Comment. គ្រប់គ្នាដែលបាន Comment សុទ្ធតែចេញរូបថត ខ្ញុំចង់ដាក់ចឹងដែរ ។
Spadora XIII 4:15 ល្ងាច ខែវិច្ឆិកា 14, 2007 តំណភ្ជាប់អចិន្ត្រៃ |
You should change theme. cos some theme might not support a photo on comment. Like Bandith Theme support it.
kosal 4:42 ល្ងាច ខែវិច្ឆិកា 14, 2007 តំណភ្ជាប់អចិន្ត្រៃ |
so the theme in my website not support with the photo on comment?
naraths 7:01 ល្ងាច ខែវិច្ឆិកា 14, 2007 តំណភ្ជាប់អចិន្ត្រៃ |
បងកុសល ប្រើសឺវើផ្ទាល់ខ្លួនចឹង គឺត្រូវតម្លើងPlug In មួយចំនួនបន្ថែមទៀតទើបបាន ដូចជា audio-player, youtube video plugin…! ចំពោះ Avatar លើComments គឺទើបតែចេញថ្មីដែរ ។ អានបន្ថែមអត្ថបទរបស់ បឿន http://4khmer.wordpress.com/2007/10/20/globally-recognized-avatars-gravatar/ តាមខ្ញុំដឹងបើចង់ឲ្យគេបង្ហាញរូបរបស់គេក្នុង ប្លក់យើង គឺគេត្រូវចុះឈ្មោះក្នុង វ៉ិបសាយ របស់ Gravatar សិនដែរ … http://site.gravatar.com/signup មានឧទាហរណ៍ជាច្រើន នៅ http://www.khmerlyrics.com
kosal blog 4:26 ល្ងាច ខែវិច្ឆិកា 15, 2007 តំណភ្ជាប់អចិន្ត្រៃ |
អរគុណណារត្ន័ខ្លាំងណាស់ដែលបានប្រាប់ ខ្ញុំយល់ហើយ អីឡូវពុងតែធ្វើវា ។ ហេហេ ហៅបងកុសលអីទេ មើលទៅដូចបងខ្ញុំផង ហៅកុសលៗវិញទៅបានសម.
naraths 8:48 ព្រឹក ខែវិច្ឆិកា 16, 2007 តំណភ្ជាប់អចិន្ត្រៃ |
ចាស់ស្អីខ្ញុំទើបតែ១៧ទេ! ចឹងសុំហៅតែឈ្មោះក៏បាន… លែងគួរសមហើយ ។
naryphing 11:44 ព្រឹក ខែវិច្ឆិកា 16, 2007 តំណភ្ជាប់អចិន្ត្រៃ |
wow good job bandith , nice song u got.
duongchan 3:55 ល្ងាច ខែវិច្ឆិកា 16, 2007 តំណភ្ជាប់អចិន្ត្រៃ |
ស្ដាប់យូរៗចង់លង់….ទឹក ហាហាហា
Rainna 10:12 ព្រឹក ខែវិច្ឆិកា 17, 2007 តំណភ្ជាប់អចិន្ត្រៃ |
ចូលចិត្តបទនេះ! ន័យម៉ាកាម៉ាសតែម៉ង!
រជ្ជនី 10:28 ព្រឹក ខែវិច្ឆិកា 17, 2007 តំណភ្ជាប់អចិន្ត្រៃ |
មានន័យជ្រៅដូចស្រាផែនដីចឹង!
kosal blog 7:20 ល្ងាច ខែវិច្ឆិកា 17, 2007 តំណភ្ជាប់អចិន្ត្រៃ |
អីយ៉ា ឆ្លៀត Marketing អោយស្រាផែនដីទៀត
Bandith 11:14 ល្ងាច ខែវិច្ឆិកា 17, 2007 តំណភ្ជាប់អចិន្ត្រៃ |
អរគុណ អរគុណ..អស់លោកលោកស្រីអ្នកនាងកញ្ញាដែលបានពេញចិត្ត។
ចន្ទអើយខ្ញុំច្រៀងហ្នឹង វាហៀរទឹកមាត់ពេកអីបានចង់លង់?
រ៉េណា ន័យយ៉ាងម៉េចខ្លះទៅបទហ្នឹង??
នី ស្រាផែនដីមាន័យបានជាមួយសាច់ក្លែមទេ បានត្រូវ
បងphing Nice អីទេអ្នកខ្លះថាខ្ញុំច្រៀងដូចមាន់អួលអាចម៍ហ្នឹង
khmerbird - ខេមរបក្សី 12:09 ព្រឹក ខែវិច្ឆិកា 25, 2007 តំណភ្ជាប់អចិន្ត្រៃ |
u r so good in that … when can i hear in real?
បញ្ញា 9:38 ល្ងាច ខែកញ្ញា 7, 2011 តំណភ្ជាប់អចិន្ត្រៃ |
រីករាយដែលបានស្គាល់ណាបងៗ!! ^_^’ សូមជួយណែនាំផងបងៗ!