ស្នេហាមួយដែលមានអាយុ២ឆ្នាំគត់ នៅថ្ងៃទី១៤កុម្ភះ…
មិនមានអ្វីនិយាយច្រើនទេសំរាប់ការប្រកាសថ្ងៃនេះ គឺគ្រាន់តែជូនពរសំរាប់អ្នកដែលមានគូរទាំងឡាយ (ជាពិសេសខ្ញុំ
ហេហេហេ…) សូមឲ្យពួកគេចេះស្រលាញ់គ្នា ចេះយល់ចិត្តគ្នា រស់នៅមានសេចក្តីសុខជាមួយក្តីសេ្នហ៍ដែលគេមាន ល្អូកល្អឹនជាមួយគ្នា ស្មោះត្រង់ជាមួយគ្នាលុះអវសាន្ត ហើយសំរាប់អ្នកដែលមិនទាន់មានគូរសូមឲ្យបានជួបគូរឆាប់ៗ បើជួបក្នុងថ្ងៃនេះតែម្តងក៍ជាការប្រសើរ។បើមានចាប់ចិត្តលើអ្នកណាម្នាក់ហើយឆាប់សារភាពក្នុង ថ្ងៃហ្នឹងតែម្តងទៅក៍ល្អដែរកុំទុកយូរ ព្រោះថាកាលខ្ញុំក៍រើសយកថ្ងៃហ្នឹងដែរ
។
បើគិតមកដល់ថ្ងៃនេះវាស្នេហាខ្ញុំមានអាយុ២ឆ្នាំត្រឹមតែម្តង។ ខ្ញុំតែងមិនភ្លេចរូបខាងក្រោមនេះទេព្រោះបន្ទាប់ពីថតរូបនេះរួចទៅដល់ផ្ទះវិញ ហាន់នីខ្ញុំគេផ្ញើសារមកថាគេព្រមស្រលាញ់ខ្ញុំ។ កាលនោះតាមគេអើយតាម…ដល់ង៉ៃ១៤ ហ្នឹងក៍ទិញកុលាបពណ៌ផ្កាឈូក មួយបាច់ចំនួន ២០ទង រួចសារភាពតែម្តងចាំកាល តែនាងអត់ហ៊ានឆ្លើយភាពទេ អឹមអៀន នៅហ្នឹង សួរអាម៉េចក៍ស្រេចតែមិនឆ្លើយ ទាល់តែ៥ថ្ងៃក្រោយមកបានហ៊ានឆ្លើយ…:-) ។ ចាំថ្ងៃណាមានពេលចាំខ្ញុំនិទានរឿងនោះលំអិតបន្តិចឲ្យស្តាប់ទុកជាបទពិសោធន៍សំរាប់អ្នកទាំងអស់គ្នា អាលូវមើលរូបម៉ាបុស្តិ៍នេះ ហើយស្តាប់បទចម្រៀងរបស់ Martina McBrideដែលមានចំណងជើងថា “My Valentine” ។


ផ្កានេះហើយដែលនាងបានទុករហូតដល់សព្វថ្ងៃទោះជាវាប្តូរពណ៌ក៍ដោយតែស្នេហាយើងពុំបានប្តូរពណ៌ដូចផ្កានេះឡើយ…
Dowload this song here : http://www.bandith.info/music/myvalentine.mp3
Artise: Martina McBride
Title: My Valentine
If there were no words
No way to speak
I would still hear you
If there were no tears
No way to feel inside
I’d still feel for you
And even if the sun refuse to shine
Even if romance ran out of rhyme
You would still have my heart
Until the end of time
You’re all i need
My love, my valentine
All of my life
I have been waiting for
All you give to me
You’ve opened my eyes
And showed me how to love unselfishly
I’ve dreamed of this a thousand times before
In my dreams i couldnt love you more
I will give you my heart
Until the end of time
You’re all i need
My love, my valentine
La da da
Da da da da
And even if the sun refuse to shine
Even if romance ran out of rhyme
You would still have my heart
Until the end of time
Cuz all i need
Is you, my valentine
You’re all i need
My love, my valentine
ល្បងណាក់ 11:32 ព្រឹក ខែកុម្ភៈ 15, 2008 តំណភ្ជាប់អចិន្ត្រៃ |
ouy! sweet mes Bro?
Bandith 1:16 ល្ងាច ខែកុម្ភៈ 15, 2008 តំណភ្ជាប់អចិន្ត្រៃ |
បងឡូយចឹង!!!
kosal 2:21 ល្ងាច ខែកុម្ភៈ 15, 2008 តំណភ្ជាប់អចិន្ត្រៃ |
ជូនអូនទៅលេងណាខ្លះងៃបុណ្យសង្សា?
Bandith 2:31 ល្ងាច ខែកុម្ភៈ 15, 2008 តំណភ្ជាប់អចិន្ត្រៃ |
មានទៅណាឆ្ងាយទេគ្រាន់តែគុយញ៉ាំអី រ៉ូមែនទិកតែពីរនាក់ហ្នឹង ចុះក្សល់ឯងវិញ?
ល្បងណាក់ 2:32 ល្ងាច ខែកុម្ភៈ 15, 2008 តំណភ្ជាប់អចិន្ត្រៃ |
សូមសសើរៗ!
Vannara 5:33 ល្ងាច ខែកុម្ភៈ 15, 2008 តំណភ្ជាប់អចិន្ត្រៃ |
អីយ៉ា… រឿងល្បងឌិតពិតជារ៉ូមាន់ទិចមែនៗ
តែមើលទៅដូចអត់មានអីពិបាកសោះ។ និយាយចឹងតាមហាន់នីប៉ុន្មានខែប៉ុន្មានឆ្នាំដែរទើបបាន?
kosal 7:36 ល្ងាច ខែកុម្ភៈ 15, 2008 តំណភ្ជាប់អចិន្ត្រៃ |
គ្នាវិញនាំអូនទៅញាំអីនិងស្តាប់ភ្លេងរ៉ូមេនទិចជាមួយគ្នា ហេសហេចង់អោយមួយឆ្នាំមានវាឡង់តង់ដេ២ដងដល់ហើយវើយ ។
duongchan 3:02 ព្រឹក ខែកុម្ភៈ 23, 2008 តំណភ្ជាប់អចិន្ត្រៃ |
ងាប់បាត់ឌិត! អានចំណងជើងអត្ថបទភ្លាម ច្រលំថាស្នេហាឌិតឯង
មានបញ្ហាអី ហើយចប់ត្រឹមពីរឆ្នាំគត់ ហាហា ខំតែភ័យ។
Anyway, happy belated-valentine!
rospisith 8:42 ព្រឹក ខែកុម្ភៈ 29, 2008 តំណភ្ជាប់អចិន្ត្រៃ |
ជូនពរអោយស្នេហាអ្នកទាំងពីរផ្អែមល្ហែមដូចស្ករសុខកាឡា…ចឹង!!
chharda 5:27 ល្ងាច ខែមីនា 10, 2008 តំណភ្ជាប់អចិន្ត្រៃ |
happy belated Valentine . give u both all the best
NoeL 6:43 ល្ងាច ខែកញ្ញា 15, 2008 តំណភ្ជាប់អចិន្ត្រៃ |
មិញក៏ផែ្អមមេ៉្លះ។ បើមានបុរសចិត្តស្មោះដូចអ្នកលើកលោកច្រើនល្អណាស់។
តាមខ្ញុំដឹង មានមិត្តម្នាក់ឈ្មោះថារី សារភាពដាក់មិត្តខ្ញុំនៅថែ្ងនោះដែរ។
Bandith 12:27 ល្ងាច ខែកញ្ញា 30, 2008 តំណភ្ជាប់អចិន្ត្រៃ |
hehehe…ប្រុសស្មោះអស់ត្រឹមឌិតហើយបាទ… អុញ ថារី??? ឈ្មោះនេះដូចជាប្រហែលៗ
rospisith 7:44 ល្ងាច ខែកញ្ញា 10, 2011 តំណភ្ជាប់អចិន្ត្រៃ |
មែនហើយអាណាគេ ឈ្មោះ ថារី ដូចធ្លាប់លឺ! គាត់នៅរស់ទេអី?