តេន តេន តេន….. មកដល់ហើយ ហើយនឹងជិតទៅវិញដែរ។ បន្ទាប់ពីបានបាត់ខ្លួនយ៉ាងយូរ និងបន្ទាប់ពីការរួច មានអ្នកខ្លះគេថាខ្ញុំសំងំឲ្យស្ងាត់ចឹម ហើយអ្នកខ្លះនោះបោះពាក្យសំដីថាខ្ញុំហ្នឹង ខំអីខំម៉េស អត់អាណិតប្រពន្ធ!!! វាទៅជាចឹងទៅ?? តែមិនថ្វិទេ ខ្ជិលមាត់ :-p ។
គឺញ្ជេះទេ មកបិខ្ជិលហ្នឹងឯង ហើយម្យ៉ាងខ្ញុំមិនសូវជាសំបូរវោហា នឹងព័ត៌មានអីមកផ្សព្វផ្សាយផងចឹងហើយក៍ស្ងាត់ ។ ថាកាលអត់អ៊ិនធឺណេតនៅផ្ទះវាពិបាក នឹងទៅអាប់ដេតប្លកនៅខាងក្រៅ តែនេះអាំងតាណេនៅនឹងចុងច្រមុះ នេះនៅតាខ្ជិល។ ណាស់ហើយខ្ចិលត្អូញត្អែ ចូលសាច់រឿងវិញម្តង អត់ថ្ងៃនេះគ្រាន់តែមកអើតមើលភូមិនេះតិច ហើយចង់ប្រាប់ថា ង៉ៃនេះមានគោលដៅថ្មីគឺទៅ ទីក្រុងសេអ៊ូល កូរ៉េ។ ទៅដើម្បីអ្វី? គឹដើម្បីវគ្គសិក្សាមួយ និយាយពី ICT ។ បាទគឺតែប៉ុណ្ណឹងឯង ប្រែនទៅវិញហើយ យន្តហោះចេញចោលអីលូវ។ ង៉ៃ ១តុល្លានឹងមកវិញ បាយបាយ!!!

ទេសភាពនៅសេអ៊ូល ដែលខ្ញុំនឹងត្រូវឃើញ
អ្នកណាគេន៎! ចេះតែថាឲ្យគ្នា គួរតែយល់ចិត្តគ្នា ការថ្មីៗចឹងហើយ!
ដោយ ៖ សុភ័ក្ត្រ ខែ កញ្ញា 22, 2009
ម៉ោង 9:05 ព្រឹក
ស្លាប់ហើយទៅរៀនទេ ស្មានតែនាំប្រពន្ធទៅក្របទឹកខ្មេះ (អូច្រឡំ ទឹកឃ្មុំ)
ដោយ ៖ កេសី ខែ កញ្ញា 22, 2009
ម៉ោង 2:01 ល្ងាច
នែវ៉ើយ កុំភ្លេចម៉ោវិញ ផ្ញើរស្រីកូរ៉េ៣ទៅ៤នាក់ឲ្យតាស៊ីក្លូផងណា
ល្បីថាស្រីកូរ៉េខាងត្បូងស្អាតៗខ្លាំងណាស់ »ឲ!
ដោយ ៖ តាស៊ីក្លូ ខែ កញ្ញា 22, 2009
ម៉ោង 2:46 ល្ងាច
គ្រូខ្ញុំធ្លាប់ទៅហើយ គាត់ថាចាញ់បោកវាទេ ស្រីៗកូរ៉េស្អាតតែតួរកុនទេ។ ហេហេ តាស៊ីក្លូប្រយត្នខកចិត្ត។ តែថាមិនត្រូវដែរ តិចលោឥឡូវគេស្អាតទាំងអស់ក៏ថាមិនត្រូវដែរណា
ដោយ ៖ សុភា ខែ កញ្ញា 22, 2009
ម៉ោង 4:24 ល្ងាច
នៅធើពើអត់ដឹងណាគេថាឲ្យទៀតក្រភាក់
To បងកេសីៈ ទៅក្រេបណាទេបង ខ្ញុំក្រេបឡើងជិតហើរចោលទៀតហើយហ្នឹង កិកិកិ…
To តាស៊ីក្លូ៖ តាឯងហ្នឹងមើលតោមានតែពីមុខហ្នឹងទេ បើមិនស្រី ស្រា ភ្នែកធ្លាក់រាល់ង៉ៃ ម៉ូយរត់ចោលម៉ាគគោកហើយនៅឡូយទៀត
ដោយ ៖ បណ្ឌិត ខែ កញ្ញា 22, 2009
ម៉ោង 4:26 ល្ងាច
ទៅកុំភ្លេចថារូបចែកគ្នាមើលផង ។ ខ្ញុំធ្លាប់ទៅ Seoul ម្ដងតាំងពី ១៤ ឆ្នាំមុនម្ល៉េះ ។ ឥឡូវសឹងតែភ្លេចមុខមាត់របស់វាទៅហើយ ។ អាហ្នឹងមកពីវាមិនដែលមកលេងខ្ញុំ បានជាខ្ញុំភ្លេចវា ហេហេហេហេ
ដោយ ៖ កេសី ខែ កញ្ញា 23, 2009
ម៉ោង 9:03 ព្រឹក
ងាប់តាំងពី ១៤ឆ្នាំមុន??? ចឹងបងឯងដូចជាយ៉ាងកញ្ជាស់ដែរ ហើយចឹងនោះ ហាហាហាហ….
ដោយ ៖ បណ្ឌិត ខែ កញ្ញា 23, 2009
ម៉ោង 8:43 ល្ងាច
Have a safe trip Bandith! I used to visit Seoul tree years ago. Don’t forget to try Kimchi Restaurant near the old palace in Seoul.
In fact, the North Korean women are more beautiful than the South Koreans; while the South Korean men are more handsome than the North Koreans.
ដោយ ៖ ច័ន្ទរឿន ខែ កញ្ញា 23, 2009
ម៉ោង 6:54 ព្រឹក
ជូនពរបានសុខសប្បាយ កុំភ្លេចឧស្សាហ៍ call អូនផង ។ លឺថាស្រីកូរ៉េ អេមៗណាស់ បើមានពេលថតនៅមាត់សមុទ្រ អោយតាស៊ីក្លូមើលផង ឯអ៊ួមិនបាច់ទេ ខ្លាចដាច់សាច់ភ្លៅ ទាំងដុំហាហា
ដោយ ៖ Posoky ខែ កញ្ញា 23, 2009
ម៉ោង 1:35 ល្ងាច