Updates from ខែវិច្ឆិកា, 2006 Toggle Comment Threads | គ្រាប់​ចុច​ផ្លូវ​កាត់

  • Bandith 11:51 am on November 14, 2006 តំណភ្ជាប់អចិន្ត្រៃ | ឆ្លើយតប  

    New Oxford English Dictionary for Phone 

    This value software pack consists of the most popular dictionary worldwide – the Concise Oxford English Dictionary and the Concise Oxford Thesaurus. The Concise English Dictionary and is noted for its clear, concise definitions as well as its comprehensive and authoritative coverage of the vocabulary of the English-speaking world. The Thesaurus is ideal for helping you pinpoint exactly the right word, whether you are writing a letter, preparing a report, composing an essay, writing creatively, or solving a crossword.

    • Over 240,000 Words and Phrases
    • Over 365,000 alternative and opposite words to make your writing or speach more interesting
    • The clearest , most accurate definitions, based on the largest language research programme in the world
    • Clear layout with each new section (phrases, derivatives, usage notes, etymologies, wordbuilder) on new line
    • Usage notes, offering help with tricky and controversial questions
    • In-text lists and tables focusing on core study subjects
    • Pronunciations for words that might cause difficulty
    • Origin Section tracing the history of words

    |File type: ZIP(JAR)| |Size 4.7Mb|   Use for all symbian and JAR(Java) suport phone   Download

    Advertisements
     
  • Bandith 1:17 pm on November 13, 2006 តំណភ្ជាប់អចិន្ត្រៃ | ឆ្លើយតប  

    Smart Answer v2.04 Full 

    Sometime you are busy and don’t wanna pick up the call, or just wanna have auto reply to that calls?? This program can pick up the call and speak your recorded voice.

    Screenshot Use with all s60 phone.

    Size: 60.6kb

    Download: http://bandith.ifastnet.com/soft/smart_answer.zip

     
  • Bandith 1:08 pm on November 13, 2006 តំណភ្ជាប់អចិន្ត្រៃ | ឆ្លើយតប  

    BlackList v1.0 for S60 phone 

    ScreenshotAutomatically rejectsunwanted callers.  Real-time incoming number anlysis andinstant reject. Easy to configure and use. You phone will be always busy for unwelcome calls!
    Supported Model: Nokia 3230, Nokia 3650/3600, Nokia 3660/3620, Nokia 6260, Nokia 6600, Nokia 6620, Nokia 6630, Nokia 6670, Nokia 6680/6681/6682, Nokia 7610, Nokia 7650, Nokia N-Gage [QD], Nokia N90, Nokia N70, Sendo X,
    Panasonic X700, Panasonic X800, Siemens SX1

    Size: 90.12Kb, Download:  http://bandith.ifastnet.com/soft/blacklist.zip

     
  • Bandith 12:37 pm on November 13, 2006 តំណភ្ជាប់អចិន្ត្រៃ | ឆ្លើយតប  

    AutoRun III 3.1.8 Professional 

    Autorun CDCreate Professional, secure, multimedia CD/DVD presentations. Autorun’s easy-to-use interface and in program help system make creating projects quick and easy. From insuring your files will run on any system, to creating custom Menus and Buttons, AutoRun’s powerful features will deliver your product. If you want to deliver your Menu, web site, PDF file, PowerPoint presentation, video, SlideShow, just about anything, on a CD-ROM then AutoRun is the tool you need.

    Download from :

    http://depositfiles.com/files/298969/

                  or

    http://www.filefactory.com/file/0cf919

    or

    http://zalil.ru/23217352

     
  • Bandith 7:58 am on November 13, 2006 តំណភ្ជាប់អចិន្ត្រៃ | ឆ្លើយតប  

    ចំលងគេហទំព័រទាំងមូល-WebZip v7.0.1 

    កម្មវិធីនេះប្រើដើម្បីចំលងនូវទំព័រមួយៗរបស់គេហទំព័រឬទាំងមូលតែម្តង។វាជាកម្មវិធីងាយប្រើបំផុតដោយ​គ្រាន់តែដាក់បញ្ចូលនូវអាស័យដ្ឋានគេហទំព័រណាមួយ នោះគ្រប់ទំព័រនិងគ្រប់ Link​ របស់វានឹងត្រូវបានចំលងមកក្នុង​កុំព្យូទ័ររបស់អ្នកដោយស្រួល។

    WebZIP’s powerful Project Editor gives you total control over what and how much of a Web site is downloaded. It lets you specify the file types, depth and scope of retrieval in addition to giving you powerful URL and location filters and allowing you scheduling your download for any time of the day.

    Screenshot:

    Webzip

     

    Downlaod: WebZip + Crack

     
  • Bandith 7:19 am on November 13, 2006 តំណភ្ជាប់អចិន្ត្រៃ | ឆ្លើយតប  

    ប្រជាជាតិចោរ-Pirate Nation 

    ពាក្យនេះស្តាប់ទៅមិនពិរោះសោះ បើយើងប្រើជាមួយប្រជាជាតិ ឬហៅទៅកាន់ប្រទេសណាមួយ។ មិនមានជនជាតិណាមួយចង់មានឈ្មោះបែបនេះហើយរិតតែអាម៉ាសថែមទៀតបើគេជាអ្នក បន្តវេននូវឈ្មោះនេះពីដូនតារបស់គេដែលជាប់តាំងពីកាលអតីតកាលរៀងមក។
    ពាក្យថា”ប្រជាជាតិចោរ” នេះ មិនមែនខ្ញុំមានចេតនាបង្កើតដោយ ខ្លួនឯង ឬចោតប្រកាន់ទៅលើប្រជាជាតិណាមួយនោះក៍ទេដែរ។ ពាក្យនេះខ្ញុំគ្រាន់តែនិយាយឡើងវិញតាមសំដីរបស់លោកគ្រូ រដ្ឋ ហុក (Roth Hok) នៅពេលដែលគាត់បានឡើងមានប្រសាសន៏ នៅក្នុងកម្មវិធី”IFL Oriented Day,11-11-2006″ តែប៉ុណ្ណោះ។ខ្ញុំស្រាប់តែភ្ញាក់ចង់ដាច់ចង្កេះពេលបានបាននិយាយថា “ខ្ញុំមិនចង់ឲ្យខ្មែរក្លាយជាប្រជាជាតិចោរទេ។អ្នកទាំងអស់គ្នាឃើញទេ បច្ចុប្បន្ននេះកុំថាឡើយបទចំរៀងសម័យដែលយើងកំពុងយកពី ថៃ ចិន អង់គ្លេស….សូម្បីបទសំរាប់ឱកាសបុណ្យអ៊ុំទូកនេះក៏ផលិតកម្ម មួយចំនួនចំលងយកពីគេមកច្រៀងយ៉ាងសំប្បាយ។” ពាក្យថាចោរ ស្តាប់ទៅធ្ងន់ណាស់ ហើយគួរឲ្យខ្មាស់គេទៀតផង។ការចំលងវប្បធម៌រវាងប្រទេសមួយទៅប្រទេសមួយពិតជាមាន ខានមិនបាន ប៉ុន្តែបើគេចេះឆ្នៃឲ្យក្លាយជាលក្ខណៈជារបស់ខ្លួនកាន់តែប្រសើរ ម្យ៉ាងទៀតកុំចំលងគេទាំងច្រើនជ្រុលពេក។ និយាយដល់ត្រឹមនេះខ្ញុំមើលឃើញបទចំរៀងសម័យរបស់យើង ស្ទើរតែ១០០ភាគរយហើយដែលចំលងពីគេ។ បទខ្លះមិនមែនចំលងត្រឹមតែសាច់ភ្លេងរបស់គេប៉ុណ្ណោះទេ ប៉ុន្តែគឺជាការបកប្រែអត្ថន័យទាំងអស់តែម្តង មិនត្រឹមតែប៉ុណ្ណោះបទខ្លះចំលងទៅច្រៀងនៅច្រើនផលិតកម្មឯណោះ។ខ្ញុំសូមអភ័យទោស ដែលនិយាយថា ខ្ញុំមិនចូលចិត្តស្តាប់និងមិនគាំទ្របទរបស់លោក ព្រាប សុវត្តិ, ណុប បាយារិទ្ធ,សុខ ស្រីនាង, សុខពីសី,Zono,….តែបើបទរបស់ សាពូន មីដាដា និងអ្នកសំរៀងចាស់យើងពីអតីតកាលខ្ញុំចូលចិត្ត(អេ….តែអាឡូវនេះបងដាដូចខ្លាំងដៃដែរចំលង បទគេច្រើនដែរនែ ហ៊ីម…ឈប់ចូលចិត្តដែរឡូវហា)។សួរថានៅជំនាន់លោក ស៊ិន ស៊ីសាមុត មានចំលងគេដែរឬទេ??មានប្រាកដជាមាន តែបើប្រៀបធៀបមកឥឡូវគឺមានាកំរិតតិចណាស់។ជំនាន់នោះនៅអាចទទួលយកបាន។ មានវប្បធម៌របស់យើងខ្លះត្រូវគេយកទៅហើយវាក៏បានត្រលប់មករកយើងវិញជាមួយគ្នានោះដែរ យើងនាំគ្នាប្រើដោយថែមទាំងយើងត្រូវបានគេហៅថាជាចោរទៅវិញ(ជាចោរដែលលួចរបស់ខ្លួនឯង ប្រើ។ជាឧទាហរណ៏យើងនាំគ្នាហៅទាំងមិនដឹងនូវភ្លេងពិណពាទ្យថាភ្លេងសៀមៗទៅវិញ។
    លោកសាស្រ្តាចារ្យរដ្ឋហុក៖”បើយើងនៅតែបន្តដូច្នេះទៀតថៃ្ងណាគេមួយគេនឹងមកយកប្រទេសយើងដោយស្រួលតែម្តង ព្រោះអ្វីៗជារបស់គេស្រាប់ទៅហើយ”។ អត្ថបទនេះគ្រាន់តែជាការយល់ឃើញតែមួយជ្រុងរបស់ខ្ញុំតែប៉ុណ្ណោះសូមអ្នកទាំងអស់គា្ន អានរួចយកទៅពិចារណាតាមការយល់ឃើញរៀងៗខ្លួនចុះ។

    Pirates

     
    • khmerbird - ខេមរបក្សី 2:33 ល្ងាច on ខែវិច្ឆិកា 24, 2006 តំណភ្ជាប់អចិន្ត្រៃ | ឆ្លើយតប

      ខ្ញុំអានរួចហើយអត្ថបទរបស់បណ្ឌិត
      ខ្ញុំមិននិយាយអួតទេ​បើខ្មែរគ្រប់គ្នាគិតដូចយើងមិនដឹងជាល្អយ៉ាងណាទេហ្ន៎

    • bandith 12:40 ល្ងាច on ខែវិច្ឆិកា 25, 2006 តំណភ្ជាប់អចិន្ត្រៃ | ឆ្លើយតប

      ហ៊ីម…..បា្រកដណាស់Khmerird តាមខ្ញុំដឹងមិនមែនពួកគេមិនគិតនោះទេតែមកពីមិនមានឆន្ទៈច្បាស់​លាស់ម្លោះ​ហើយក៏ចេះតែហីៗទៅ អីចឹងតោះយើងនាំគ្នាចាប់ផ្តើមទៅ?នាំ​គ្នាចាំផ្តើមពីខ្ញុំ ពីkhmerbirdអីចឹងទៅ ខ្ញុំជឿថាពួកគេនឹងតាមជាមិន​ខាន។ អេkhmerbird ឯងមានបានតេទៅលេខទូរស័ព្ទដែលខ្ញុំបា្រប់ដើម្បី​ទិញទស្សនាវដ្តីCMខ្ញុំរឺនៅ??

    • ដារា 3:48 ព្រឹក on ខែ​ឧសភា 21, 2012 តំណភ្ជាប់អចិន្ត្រៃ | ឆ្លើយតប

      ហ្នឹងហើយអស្ចារ្យហើយពយកអាឆ្កែបានតែព្រូស លូទាំងយប់ទាងថ្ងៃ ពូកែណាស់បានតែនិយាយ ជួយជាតិបានស្អីខ្លះហើយ ?បើពូកែរកុំរត់ចោលស្រុក ។ ត្រឹមលោកសិុនសីុសាមុតចេះយកបទពីបរទេស ហ្អែងដែលស្តាប់ទេ ភ្លៀងស្រក់ក្បែមាត់បង្អួច មិនបាច់រា៉យរា៉ប់ទៀតទេ ទេខ្ញុំឈប់ស្នហបងទៀតហើយ បងនៅស្នហអូនដូចថ្ងៃមុនទេ សោភណថ្ងៃអាទិត្យ បងមានថ្មីហើយ មិនសុទ្ធតែបទ អង់គ្លេស និងយួន កុំមកច្បាស់ថាយួនអង់គ្លេសយកពីខ្មែរណា ។ ធ្វើអីកុំអោយនិយមជ្រុលពេក កុំប្រឹងធ្វើអស្ចារ្យស្រលាញ់េះាតិតាមពិតពួកហ្អែងបានតែអាចម ក្តរឥចឹង ។

  • Bandith 2:40 pm on November 11, 2006 តំណភ្ជាប់អចិន្ត្រៃ | ឆ្លើយតប  

    CHM EBook Editor v1.06 

    កម្មវិធីនេះប្រើសំរាប់បង្កីតជាសៀវភៅអេឡិចត្រូនិច(Ebook)​   ដោយប្រើភាសាHTML,Javascript,…។​យើងអាចបន្ថែមលក្ខណ:ស្វែងរកនៅក្នុងសៀវភៅនោះបានទៀត​ផង។ សៀវភៅដែលបង្កើតរួចជាឯកសារប្រភេទ *.CHM។

    CHM EBook Editor is a CHM eBook Created tool that is based on the database and the html template, Fast and Visual. The html template resources include HTML, JavaScript, CSS, JPG, JPEG, GIF Flash, MIDI, ZIP, RAR, etc. The book is *.CHM file format.

    Screenshot

    Screenshot
    Download from: http://www.ebooksoft.net/FbkSetup.exe

    Size: 871Kb, Serial: X231820841

     
  • Bandith 11:03 am on November 10, 2006 តំណភ្ជាប់អចិន្ត្រៃ | ឆ្លើយតប  

    ថៃ-ក័ម្ពុជា ទំនាក់ទំនងស្រឡាញ់ និងស្អប់ 

    វាចារអ្នកបកប្រែ(សុភ័ក្រ្ត)៖ ខ្ញុំបានឃើញបណ្ឌិត (www.bandith.wordpress.com) ចុះអត្ថបទមួយនៅកំណត់ហេតុរបស់គាត់ ជាភាសាអង់គ្លេស ខ្ញុំបានអានមួយត្រួស ឃើញថាអត្ថបទនេះគួរជាទីចាប់អារម្មណ៍ និងមានអត្ថប្រយោជន៍ណាស់។ វាអាចជាចំណេះដឹងមួយថ្មីទៀត សម្រាប់ជនជាតិខ្មែរ យល់ដឹងបន្ថែមពីទស្សនៈរបស់ជនជាតិថៃ ដោយហេតុអត្ថបទនេះ សរសេរដោយជនជាតិថៃ។ ខ្ញុំសម្រេចចិត្តចំណាយពេលយកអត្ថបទនេះមកបកប្រែជាខេមរភាសា។ ខ្ញុំមិនហ៊ានថាការបកប្រែរបស់ខ្ញុំ ត្រឹមត្រូវឥតខ្ចោះនោះទេ។ តាមពិតអត្ថបទនេះបានបកប្រែមួយតង់មកហើយ ពីអត្ថបទដើមដែលជាភាសាថៃ។ ជាថ្មីម្ដងទៀតខ្ញុំសង្ឃឹមថាអត្ថបទដែលខ្ញុំខំបកប្រែនេះ មានអត្ថប្រយោជន៍ដល់ខេ​មរជន និងខេមរប្រទេសទាំងមូល។

    នៅក្នុងអត្ថបទនេះ អ្នកនិពន្ធបាននិយាយដល់ប្រវត្តិស្ដេចថៃ ព្រះនាមនរេឝួរ (ថៃអានថា នរេសួន) ដែលបានវាយលង្វែក និងចាប់ស្ដេចខ្មែរ ព្រះជេដ្ឋា (ថៃ និងលាវ ហៅថា សេដ្ឋា) ធ្វើគតនិងយកលោហិតស្ដេចខ្មែរមកលាងបាទា ព្រះនរេឝួរ។ ត្រង់នេះ ខ្ញុំសុភ័ក្ត្រ ធ្លាប់បានឃើញរូបគំនូរស្ដីពីទិដ្ឋភាពនេះ នៅក្នុងព្រះវិហារមួយនៅអាយុធ្យា នៅពេលដែលខ្ញុំទៅលេងនៅអាយុធ្យា។ ជាពិសេសទៅទៀតនោះ ខ្ញុំក៏បានសរសេរនិងភ្ជាប់រូបនេះនៅក្នុង កំណត់ហេតុអេឡិចត្រូនិចរបស់ខ្ញុំនេះផងដែរ។ លោកអ្នកអាចរកមើលបានតាមរយៈ លិងគ៍មួយនេះ(Link)
    ថៃ-ក័ម្ពុជា ទំនាក់ទំនងស្រឡាញ់ និងស្អប់

    ដោយ៖ ច័ន្ទវិត្រ កៈសេតសិរិ
    បកប្រែ៖ សៀង សុភ័ក្ត្រ

    អំពើហិង្សា ដែលឈានទៅដល់ការដុតស្ថានទូតថៃនៅភ្នំពេញ​ កាលពីថ្ងៃទី២៩ មករា ២០០៣ បានក្លាយជាព្រឹត្តិការណ៍មួយដ៏គួរឲ្យតក់ស្លុត និងមិនគួរឲ្យជឿ។ កុប្បកម្មនេះ មិនត្រឹមតែធ្វើឲ្យខូចខាតយ៉ាងធ្ងន់ធ្ងរដល់ក្រុមហ៊ុនថៃដែលរកស៊ីនៅទីក្រុងភ្នំពេញទេ (ជាសំណាងល្អដែរ ដែលមិនមាននរណាម្នាក់ស្លាប់ទេ) ក៏ប៉ុន្តែវាបានថែមទាំងធ្វើឲ្យទំនាក់ទំនងរវាងថៃ ក័ម្ពុជា មានភាពតានតឹងឡើងថែមទៀត។ វាជាសញ្ញាណមួយដែលត្រូវសិក្សានូវប្រវត្តិសាស្ត្រទំនាក់ទំនងប្រទេសទាំងពីរនេះ ឲ្យបានយល់ច្បាស់បន្ថែមទៀតនូវមូលហេតុពិតប្រាកដ ដើម្បីបញ្ជៀសបាននូវឧប័ត្តិហេតុស្រដៀងគ្នានេះ កើតឡើងនាពេលអនាគត។

    ក្នុងចំណោមប្រទេសជិតខាងទាំងអស់នៅអាស៊ីអគ្នេយ៍ គ្មានប្រទេសណាមួយដែលដូចគ្នា ដូចប្រទេសថៃ និងក័ម្ពុជាទេ (ប្រហែលជាអាចរាប់បញ្ចូលលាវ និងជនជាតិ “តៃ” ជាជនជាតិមួយដែលរស់នៅតាមតំបន់ក្នុងប្រទេសភូមា វៀតណាម និងចិនខាងត្បូង)។ ប្រទេសទាំងពីរនេះ បានរួមចំណែកនូវប្រពៃណី ទំនៀមទម្លាប់ ជំនឿ និងការរស់នៅ ប្រហាក់ប្រហែលគ្នា។ ហើយជាពិសេសទៅទៀតនោះ គឺប្រពៃណីរបស់ព្រះមហាក្ស័ត្រ ភាសា របៀបសរសេរ វាក្យស័ព្ទ អក្សរសិល្ប៍ រួមទាំងសិល្បៈវប្បធម៌ជាច្រើនទៀត។

    ភាពប្រហាក់ប្រហែលគ្នានេះ ហាក់បានធ្វើឲ្យមានភាពគួរឲ្យភ្ញាក់ផ្អើល និងជាហេតុធ្វើឲ្យទំនាក់ទំនងរវាងថៃ និងក័ម្ពុជា បានក្លាយទៅជា “ភាពល្ងង់ខ្លៅ យល់ខុស និងរើសអើង” គ្នាទៅវិញ។ ឬគេអាចហៅប្រទេសទាំងពីរនេះបានថាជា “ទំនាក់ទំនងស្រឡាញ់ និងស្អប់” ក៏ថាបាន។

    កង្វះការយល់ដឹងនេះ គឺបានឆ្លុះបញ្ចាំងពីគំនិតរបស់អ្នកមានការអប់រំមួយចំនួន និងអ្នកដឹកនាំមួយចំនួនរបស់ថៃ ដែលបានបែងចែកគ្នារវាងជនជាតិខម និងជនជាតិខ្មែរ ដែលអ្នកទាំងនោះបានគិតថា ខម និងខ្មែរ គឺជាជនជាតិ២ដាច់ដោយឡែក។ ពួកគេបានអះអាងថា តាមពិតជាជនជាតិខមទេ ដែលបានសាងសង់ប្រាសាទដ៏អស្ចារ្យជាច្រើន នៅនគរវត្ត និងនគរធំ ហើយគឺជនជាតិខមនេះឯងដែលបានបង្កើតជាចក្រភពបុរាណដ៏អស្ចារ្យមួយនៅលើទឹកដីនេះ ។ ពួកគេបានថែមទាំងអះអាងទៀតថា វប្បធម៌ខ្មែរមួយចំនួន ឧទាហរណ៍មានដូចជាល្ខោនខោលជាដើម គឺធាតុពិត “ចម្លង” ចេញពីវប្បធម៌ថៃតែប៉ុណ្ណោះ។ (បើទោះបីជាការពិត ដែលថាពាក្យ “ខម” នេះ “ខ្មែរក្រោម” ដែលជនជាតិថៃបានហៅ ហើយបើតាមទម្លាប់និយាយគេបានលុបពាក្យ “ខ្មែរ” ចោល ដោយនៅសល់តែពាក្យ “ក្រោម” អស់រយៈពេលយូរមកបានក្លាយទៅជា “ក្លោម” ឬ “ខៈលោម” និងចុងក្រោយបានក្លាយទៅជា “ខម”)។

    ព្រំដែនរវាងប្រទេសថៃ និងក័ម្ពុជា មានប្រវែងប្រមាណ៨០០គីឡូម៉ែត្រ លាតសន្ធឹងពីខែត្រឥសាន្តខាងក្រោម ត្រង់ចំណុច “ចង បុក?” ក្នុងខែត្រឧប៊ុន រាជធានី (ចំណុចដែលប្រទេសថៃ លាវ និងក័ម្ពុជា ប្រសព្ធគ្នា និងដែលគេបានឲ្យឈ្មោះថា ចំណុច “ត្រីកោណមរកត”) និងបញ្ចប់នៅឯតំបន់ហាតលេក ស្រុកក្លងយ៉ៃ ក្នុងខែត្រត្រាត។

    ព្រំដែនដ៏វែងនេះ គឺជាសញ្ញាណនៃប្រវត្តិសាស្ត្រដ៏យូរលង់ នៃទំនាក់ទំនងរវាងជនជាតិថៃ និងខម-ខ្មែរ ដែលមានចាប់តាំងពីមុនពេលបង្កើតរាជាណាចក្រសុខោទ័យ នៅក្នុងសតវត្សរ៍ទី១៣ ដែលជាចំណុចចាប់ផ្ដើម “ទំនាក់ទំនង ស្រឡាញ់-ស្អប់”។ ទំនាក់ទំនងស្រដៀងគ្នានេះដែរ បានកើតឡើងរវាងជនជាតិជប៉ុន និងកូរ៉េផងដែរ។ ភាគច្រើនបានកំណត់ថា វប្បធម៌ជប៉ុនបច្ចុប្បន្ននេះ គឺបានទទួលឥទ្ធិពល និងជាផ្នែកមួយនៃមរតកវប្បធម៌របស់កូរ៉េ។ ព្រះពុទ្ធសាសនា, តម្បាញសូត្រ, ឧបករណ៍ម្រ័ក្សណ៍ខ្មុក, ស្ថាបត្យកម្ម, និងចម្លាក់ – ដែលវប្បធម៌អស់ទាំងនេះ ជប៉ុន មានភាពប្រហាក់ប្រហែលគ្នាជាមួយ នឹងជនជាតិចិន – ដែលវប្បធម៌ទាំងនេះ បានបន្តទៅដល់ជប៉ុន តាមរយៈកូរ៉េ។ ក៏ប៉ុន្តែដោយសារជោគជ័យនៃការ ផ្លាស់ប្ដូរប្រទេសទៅជាឧស្សាហកម្មនោះ ប្រទេសជប៉ុនបានមើលកន្លង នូវភាពទទួលផលពីកូរ៉េ ហើយថែមទាំងបានចាត់ទុកកូរ៉េ អន់ថយជាងខ្លួនថែមទៀតផង។

    វប្បធម៌របស់ថៃត្រូវបានចាត់ទុកថា មានកំណើតពីឥណ្ឌា ដូចជា ព្រះពុទ្ធសាសនា ស្ថាបត្យកម្ម វិចិត្រសិល្បៈ  ក៏ដូចជាសន្ទានុក្រមមួយផ្នែកផងដែរ តែពួកវាមិនបានចូលប្រទេសថៃដោយផ្ទាល់ពីឥណ្ឌាទេ។ ពួកវា អាចជាការផ្ទេរបន្ត អាចនិយាយបានថា បន្តចូលតាមរយៈប្រទេសស្រីលង្កា (រាប់ទាំងតាមីល), មន, ឬខ្មែរ។ ព្រមទាំងទស្សនៈក្ស័ត្រអាទិទេព (ទេវរាជា) រួមនឹងវាក្យស័ព្ទជាពិសេសជាច្រើនទៀតទាក់ទងទៅនឹងក្ស័ត្រ ដូចដែល លោក Kukrit Pramoj ដែលជាបញ្ញវ័ន្ត និងជាអតីតនាយករដ្ឋមន្ត្រីថៃ បានមានប្រសាសន៍ថា “វាមានកំណើតពីក័ម្ពុជា”។

    មេដឹកនាំថៃកាលពីអតីតកាល សុទ្ធសឹងតែកោតសរសើរយ៉ាងក្រៃលែងនូវអ្វីៗដែលជារបស់ខម-ខ្មែរ ឃុន ហ្វាមឿង ដែលបានត្រួតត្រា មឿងរ័ដ្ឋ (ទីតាំងមួយ ដែលបច្ចុប្បន្ន នៅភាគខាងជើងប្រទេសថៃ) ជាអ្នកដែលបានរួមចំណែកបង្កើតរាជាណាចក្រសុខោទ័យ ត្រូវបានផ្ដល់ងារជា “ស្រី ឥន្ទ្របុត្រ ឥន្ទ្រទិត្យ” (មុនពេលផ្លាស់ប្ដូរជា “ស្រី ឥន្ទ្រទិត្យ”)។ នេះគឺជាឈ្មោះដែលស្រង់ចេញពី ខុនណាង ឬ ភី ហ្វា នៃនគរ “មឿង ស្រី សុថនបូួរៈ” ។ គ្រឿងកកុដភ័ណ្ឌរបស់ហ្វា មឿង ត្រូវបានស្គាល់ជា “ព្រះខ័ន ជ័យស្រី” ព្រះខ័នជ័យស្រី និងមហេសីរបស់ទ្រង់ ព្រះនាម “សីការ៉ា មហាទេវី” ដែលទាំងអស់នេះសុទ្ធសឹងជាអំណោយពីព្រះមហាក្ស័ត្រអង្គរ។

    សារដែលយើងទទួលបាននេះគឺតាមរយៈសិលាចារិកសតវត្សរ៍ទី១៤ នៅវត្តស្រីជុំ នៅឯសុខោទ័យ (យថាភាពដែលមិនធ្លាប់បានវែកញែក ដូចជាសិលាចារិករាមកំហែងទេ)។ ពាក្យ “ភីហ្វា” ក្នុងភាសាថៃ (សំដៅលើ ស្ដេច) ចំណែកឯពាក្យ “ស្រីសុថនបុរៈ” គឺសំដៅដោយផ្ទាល់ទៅលើស្ដេច ខម-ខ្មែរ និងរាជធានីរបស់ព្រះអង្គរ។ ព្រះមហាក្ស័ត្រនោះ ទំនងជាព្រះបាទជ័យវរ្ម័នទី៨ (១២៤៣-១២៩៥) ចំណែកឯរាជធានីស្រី សុថនបុរៈ គឺពិតជាអង្គរធំ។

    ម្យ៉ាងវិញទៀត, ព្រះនាមក្ស័ត្រថៃដំបូង – ព្រះបាទ ស្រី ឥន្ទ្របុត្រឥន្ទ្រទិត្យ, ព្រះខ័នជ័យស្រី រួមទាំងមហេសី សីការ៉ា មហាទេវី – គឺសុទ្ធសឹងមានប្រភពពីខ្មែរ ដែលជាជនជាតិមួយមានវប្បធម៌រីកចម្រើន នៅអាស៊ីអគ្នេយ៍ នាពេលនោះ ដែលជាប្រភពចំណេះដឹង និងក្ដីកោតសរសើរពីសំណាក់ជនជាតិថៃ។ វាប្រហែលជាអាចថា  សីការ៉ា មហាទេវី គឺជាបុត្រីព្រះបាទជ័យវរ្ម័នទី៨ ហើយដែលដូចនេះ មេដឹកនាំថៃ ឃុន ហ្វាមឿង ដែលជាស្ថាបនិកសុខោទ័យ, គឺជាបុត្រប្រសាររបស់ស្ដេចខ្មែរ។

    ប្រវត្តិសាស្ត្រដំបូងរបស់អាណាច័ក្រលានជាង (ឡានសាង) របស់លាវ នៅឯហ្លួងព្រះបាង ក៏មានចំណែកដូចគ្នានេះដែរ។ ហ្វាងុម ដែលជាស្ថាបនិកអាណាច័ក្រនេះ បានស្វះស្វែងរកទីជម្រកនៅអង្គរ ដែលក្រោយមកព្រះអង្គត្រូវបានប្រគល់ព្រះបដិមាករដ៏ស័ក្តសិទ្ធ (ព្រះបាង) និងបានព្រះមហេសីខ្មែរ មុនពេលដែលព្រះអង្គបង្កើត និងគ្រប់គ្រងជនជាតិលាវ (គស. ១៣៥៣)។

    ការគោរព និងសរសើរពីអ្វីៗដែលជារបស់ខ្មែរនេះ ក៏មានកើតឡើងនៅសម័យអយុធ្យា ពីពាក់កណ្ដាលសតវត្សរ៍ទី១៤មកផងដែរ។ ចំណុចដែលគួរឲ្យចាប់អារម្មណ៍ ការរីកដាលដាលរបស់សិល្បៈខ្មែរ និងវប្បធម៌ខ្មែរ នៅរាជវាំងថៃ គឺជាលទ្ធផលនៃសង្គ្រាម ជាសង្គ្រាមមួយដែលអ្នកឈ្នះទទួលយកអារ្យធម៌កំពូល នៃភាគីដែលចាញ់។

    អារ្យធម៌ដ៏រុងរឿងរបស់ខម-ខ្មែរ ត្រូវបានធ្លាក់ចុះយ៉ាងខ្លាំង បន្ទាប់ពីស្រីសុថនបុរៈ (អង្គរធំ ឬស្រីយសោធរៈបុរៈ) ដែលជារាជធានីអង្គរ ត្រូវបានសត្រូវឈ្លានពាន៣ដង – ដំបូងស្ដេច អ៊ូ ថង (อู่ทอง) ក្នុងឆ្នាំ១៣៦៩, ទីពីរស្ដេច រាមេឝួរ (ราเมศวร) ក្នុងឆ្នាំ១៣៨៨/៩, និងក្រោយមកនៅឆ្នាំ ១៤៣១ ដោយស្ដេច សាម ពញា (สามพระยา)។ ការបំផ្លិចបំផ្លាញស្រីសុថនបុរៈ អាចប្រៀបធៀបបានទៅនឹងការធ្លាក់ចុះរបស់អយុធ្យាក្នុងឆ្នាំ១៧៦៧ដែរ ក៏ប៉ុន្តែប្រវត្តិវិទូថៃ មានការស្ទាក់ស្ទើរចំពោះភាពដូចគ្នានេះ ដោយបានច្រានចោលថា ជនជាតិថៃក្នុងតួនាទីជា “ជនទុច្ចរិត” ដូចដែលជនជាតិថៃបានដាក់ឈ្មោះចំពោះជនជាតិភូមា។

    ទោះបីយ៉ាងណាក៏ដោយ ជ័យជម្នះរបស់ថៃទៅលើស្រី​ សុថនបុរៈ បានផ្ដល់នូវការរីកដុះដាលសិល្បៈ និងវប្បធម៌ខ្មែរ នៅអាយុធ្យា ដូចគ្នានឹងជ័យជម្នះរបស់មុងហ្គោលទៅលើចិន ដែលឈានទៅដល់ការការជ្រើសយកវប្បធម៌ និងប្រពៃណីចិន របស់ពួកមុងហ្គោលផងដែរ (ការបង្កើតរាជវង្ស យុន នៅប៉េកាំង)។ ដូចដែលលោកសាស្ត្រាចារ្យ David Wyatt នាសកលវិទ្យាល័យ ខរនែលល៍ (Cornell University) ធ្លាប់បានអធិប្បាយថា, ជាការពិត, “អាយុធ្យា គឺជាអ្នកបន្តវេនពីអង្គរ”។

    ឧទាហរណ៍មួយទៀតក្នុងសម័យអយុធ្យា គឺការសម្រេចចិត្តរបស់ស្ដេចប្រាសាទ ថង (១៦៣០-១៦៥៦) ក្នុងការកសាង “ប្រាង្គ” នៅឯវត្ត ជ័យវឌ្ឍនារាម តាមបែបខ្មែរ ក៏ដូចជាព្រះរាជវាំងបែបខ្មែរ ដែលព្រះអង្គបានកសាងនៅឯមាត់ទន្លេប៉ាសាក់ (ដែលបច្ចុប្បន្នស្ថិតនៅស្រុកនគរហ្លួង ក្នុងខែត្រអយុធ្យា) ដែលមានឈ្មោះថា “នគរហ្លួង”។ នេះគឺជាឈ្មោះដែលយកមកដោយផ្ទាល់ពីនគរវត្ត និងនគរធំ, ដោយហេតុជនជាតិថៃនៅជំនាន់នោះ សំដៅរាជធានីរបស់ខ្មែរថាជា (ព្រះ) “នគរហ្លួង” ឬ នៅក្នុងភាសាបាលី-សំស្ក្រឹត, នគរ មានន័យថាជាធានី។

    ការលើកសរសើរពីសំណាក់អ្នកដឹកនាំថៃ ពីអ្វីៗដែលជារបស់ខ្មែរ-ខម នៅមានជាភ័ស្តុតាង ទោះបីមកដល់សម័យរតនៈកូស៊ីន (បាងកក) ហើយក្ដី។ ស្ដេចរាមា៤, ឬស្ដេចមង្កុត (សោយរាជ្យ ១៨៥១-១៨៦៨), ជាឧទាហរណ៍ ព្រះអង្គបានបញ្ជាឲ្យរើដុំថ្មប្រាសាទខ្មែរ និងយកមកសាងជាថ្មីនៅលើដីថៃ, ប៉ុន្តែបន្ទាប់ពីធ្វើដំណើរទៅរាជធានីបុរាណខ្មែរ នៅអង្គររួចមក “ព្រះ សុផានពិសាន បានទូលថ្វាយព្រះអង្គថា ដុំថ្មប្រាសាទមានសភាពធំអស្វារ្យណាស់ដែលមិនអាចបំបែកគ្នាចេញ និងដឹកជញ្ជូនមកស្យាមប្រទេសបានទេ។ បន្ទាប់ពីឮដូចនេះ ព្រះអង្គបានបញ្ជាថា ប្រាសាទតាព្រហ្ម ដែលជាប្រាសាទតូចជាងគេ នឹងត្រូវធ្វើការផ្លាស់ប្តូរទីតាំង។ បុរស៤ក្រុម ដែលមានចំនួន៥០០នាក់ក្នុងមួយក្រុមត្រូវបានបញ្ជាឲ្យធ្វើការយ៉ាងប្រញាប់ប្រញាល់ រុះរើប្រាសាទក្នុងរយៈពេល៩០ថ្ងៃ នៃខែច័ន្ទគតិ។”

    ព្រឹត្តិការណ៍នេះ ដែលមានកើតឡើងនៅក្នុង “រាជប្រវត្តិស្ដេចរាមា៤” ដោយចៅពញា ធីប៉ាកូរាវង្ស (Chao Phraya Thipakorawong) បានកើតឡើងនៅឆ្នាំ១៨៦០ មុនពេលដែលសៀមបាន ផ្ទេរ “អធិបតេយ្យភាព” ក័ម្ពុជាទៅឲ្យបារាំង នាឆ្នាំ១៨៦៧។

    វាមានភាពមិនច្បាស់លាស់ ថាហេតុអ្វីបានជាស្ដេចមង្កុត មានព្រះទ័យចង់បានប្រាសាទដ៏ធំរបស់ខ្មែរ មកកសាងជាថ្មីនៅសៀម ក្នុងពេលមួយដែលបារាំងកំពុងពង្រីក ការត្រួតត្រារបស់ខ្លួននៅឥណ្ឌូចិន។ អ្វីដែលគួរជាទីចាប់អារម្មណ៍នោះ គឺគោលបំណងនៃការរើប្រាសាទនេះ បានជួបបរាជ័យ នៅពេលដែល “មានបុរសខ្មែរជាង៣០០នាក់ បានចេញមកពីព្រៃ ហើយបានធ្វើការវាយប្រហារ អ្នកដែលកំពុងរើប្រាសាទ ហើយបានសម្លាប់ ព្រះសុផានពិសាន, ព្រះវ៉ាង និងកូនប្រុសមួយរបស់ព្រះសុផានពិសាន។ ព្រះមហាតថៃ ត្រូវបានចាក់សម្លាប់ និងព្រះយុគ្របាទ បានរងរបួស។ ចំណែកឯ ជនសាមញ្ញព្រៃបានរងរបួស និងរត់ភៀសខ្លួនចូលក្នុងព្រៃអស់ទៅ។”

    វាជាក់ស្ដែងណាស់ដែលថា ជនជាតិខ្មែរ មានភាពខឹងសម្បារនឹងចោរដែលលួចទ្រព្យសម្បត្តិរបស់ពួកគេ ហើយពួកគេបានឆ្លើយតបទៅវិញដោយអំពើហិង្សា។ ឧបត្តិហេតុនេះ បានធ្វើឲ្យស្ដេចមង្កុត បោះបង់ចោលផែនការ “រើ” ប្រាសាទ ហើយជំនួសមកវិញ ព្រះអង្គបញ្ជាឲ្យកសាងប្រាសាទគំរូអង្គរវត្តតូចមួយ។ “ជាងចម្លាក់បានកសាងគំរូប្រាសាទអង្គរវត្ត និងបានដាក់នៅវត្តព្រះស្រីរតនាសាស្តារាម (វិហារព្រះកែវមរកត) ដែលស្ថិតមកដល់សព្វថ្ងៃនេះ។” (នាយករដ្ឋមន្ត្រី ហ៊ុន សែន បានមកទស្សនកិច្ចគំរូនេះ នៅព្រះវិហារព្រះកែវមរកត នាដើមទសវត្សរ៍១៩៩០ ក្នុងកំឡុងទស្សនកិច្ចផ្លូវការមកកាន់ប្រទេសថៃ ដើម្បីពិភាក្សាជាមួយនាយករដ្ឋមន្ត្រីថៃ ជាតិជ័យ ជនហាវណ្ណ, នាពេលនោះ។)

    បើទោះបីជាថៃស្រឡាញ់ និងសរសើរនូវអ្វីៗដែលជារបស់ខ្មែរក៏ដោយ ជនជាតិថៃក៏មានការស្អប់និងខ្មែរខ្លាំងណាស់ដែរ ដូចជាភ័ស្តុតាងបញ្ជាក់ច្បាស់ក្នុងពិធីមួយដែលគេឲ្យឈ្មោះថា ពិធីប៉ាធមខាម “phithi pathomkam”។ ក្នុងខណៈអយុធ្យាកំពុងជាប់រវល់ការពារខ្លួនពីការលុកលុយរបស់ភូមា ស្ដេចខ្មែរជេដ្ឋា (ជេដ្ឋាទី១ សោយរាជ្យ ១៥៧៦-១៥៩៦) បានឆ្លៀតឱកាសវាយប្រហារអយុធ្យាពីទិសខាងកើត។ តាមពង្សសាវតា បាននិយាយថា ជាការសងសឹកវិញ ស្ដេចនរេឝួរ (นเรศวร) បានបញ្ជាឲ្យចាប់អ្នកដឹកនាំខ្មែរកាត់ក្បាល និងយកឈាមមកលាងបាទាព្រះអង្គ។

    ពិធីប៉ាធមខាម គឺជាហេតុផលនៃការសងសឹក។ ទោះបីយ៉ាងណាក៏ដោយ សាស្ត្រាចារ្យ Kajorn Sukhapanich ប្រវត្តិវិទូដ៏ល្បីឈ្មោះម្នាក់ មិនបានជឿលើវិធីដែលបានចុះនៅក្នុងពង្សាវតានេះទេ។ លោកបានអះអាងថា ស្ដេចខ្មែរជេដ្ឋា បានរត់ភៀសខ្លួនទៅប្រទេសលាវ។

    ជាទូទៅ បច្ចុប្បន្ននេះ ជន​ជាតិថៃមានទស្សនៈមេដឹកនាំ និងស្ដេចខ្មែរថាជាជនក្បត់ និងជាមនុស្សអកតញ្ញូ។ គោលគំនិតនេះប្រហែលជាចាប់ផ្ដើុំមដោយស្ដេច វ៉ាជីរ៉ាវុឌ្ឍ ឬរាមា៦ (សោយរាជ្យ ១៩១០-១៩២៥) នៅក្នុងយុទ្ធនាការជាតិនិយមមួយ។ វាត្រូវបានបន្តមកទៀត និងកើនឡើង ដោយឧត្តមសេនីយ៍ ភីមបុណ្យ និងហ្លួងវិចិត្រ នៅក្នុងទសវត្សរ៍ ១៩៣០-១៩៤០ នៅពេលប្រទេសថៃ ដោយមានជំនួយពីប្រទេសជប៉ុន បានរឹបអូសយកខែត្រសៀមរាប និងបាត់ដំបង ពីបារាំង ឥណ្ឌូចិន។ វាត្រូវបានកើនឡើងកាន់តែខ្លាំងឡើងថែមទៀត ដោយមេដឹកនាំផ្ដាច់ការ ឧត្តមសេនីយ៍ សាឫទ្ធិ នៅពេលដែលតុលាការយុត្តិធម៌អន្តរជាតិ បានកាត់ក្ដីប្រគល់ប្រាសាទព្រះវិហារដ៏អស្ចារ្យ នៅជាប់ព្រំដែនទៅឲ្យប្រទេសក័ម្ពុជា។ អាមេរិកាំងនិយមរបស់ប្រទេសថៃ និងអធ្យាក្រឹត្យនិយមរបស់ សីហនុ នៅក័ម្ពុជា ក្នុងកំឡុងពេលសង្គ្រាមត្រជាក់ បានបង្កើននូវភាពស្អប់គ្នាកាន់តែខ្លាំង រវាងប្រទេស និងប្រជាជនទាំងពីរ។

    ជនជាតិថៃមិនចូលចិត្ត នរោត្ដម សីហនុ ទេ, ឧទាហរណ៍ ថៃបានសួរពាក្យប្រដៅគ្នាថា “តើព័ណ៌ (ស៊ី) អ្វីដែលជនជាតិថៃស្អប់?” ចម្លើយគឺមិនមែនព័ណ៌ក្រហម (ស៊ីដេង) ឬព័ណ៌ខ្មៅ (ស៊ីដាំ) ទេ ប៉ុន្តែគឺ “ស៊ី-ហនុ”។

    នេះវាពិតណាស់ជាទស្សនៈរបស់ជនជាតិថៃ ប៉ុន្តែតើជនជាតិខ្មែរ មានទស្សនៈយ៉ាងណាចំពោះព្រះមហាក្ស័ត្ររបស់ពួកគេ ដូចជាស្ដេចជេដ្ឋា និងសីហនុ? ពិតណាស់គឺជាវីរបុរសជាតិ និងអ្នកជួយសង្គ្រោះ, ជាបុរសដែលការពារប្រទេសរបស់ពួកគេ នូវឯករាជ្យពីការឈ្លានពានរបស់ថៃ ក្នុងការគ្រប់គ្រងប្រទេសក័ម្ពុជា។ វាក៏ដូចគ្នាដែរ ករណីស្ដេចអានូ របស់លាវ (សោយរាជ្យ ១៨០៥-១៨២៨) ដែលជនជាតិលាវបានចាត់ទុកថាជាវីរបុរសជាតិ ក្នុងខណៈដែលជនជាតិថៃវិញ បានចាត់ទុកថាជា “ឧទ្ទាម” ដែលបានប្រឆាំងស្ដេចបាងកក រាមា៣ (សោយរាជ្យ ១៨២៤-១៨៥១)។

    ប្រវត្តិសាស្ត្ររបស់ថៃជាមួយប្រទេសជិតខាងរបស់ខ្លួន ជាពិសេសជាមួយក័ម្ពុជា លាវ និងភូមា គឺមានទាំងវិជ្ជមាន និងអវិជ្ជមាន។ ព្រឹត្តិការណ៍ខ្លះបានបង្កជាភាពស្អប់ ដូចជាករណីជនជាតិថៃស្អប់ភូមា ហើយព្រឹត្តិការណ៍ផ្សេងទៀត បានបង្កឲ្យមានអារម្មណ៍ ខ្លាំងជាង ឬខ្សោយជាង ដូចជាករណីទំនាក់ទំនងរវាងប្រទេសថៃ ជាមួយក័ម្ពុជា និងលាវ ជាដើម។ អារម្មណ៍ទាំងអស់នេះ បានឈានទៅដល់ការមិនយោគយល់គ្នាទៅវិញទៅមក។

    ហេតុនេះវាច្បាស់ណស់ តម្រូវឲ្យមានការសិក្សាដោយយកចិត្តទុកដាក់ នូវប្រវត្តិសាស្ត្រទំនាក់ទំនងរវាងប្រទេសទាំងនេះ។ ការសិក្សានេះ ទទួលបានការគាំទ្រពីអង្គការថ្នាក់ជាតិ និងថ្នាក់តំបន់ ដូចជាអាស៊ានជាដើម។ ជាសំណាងមិនល្អ ផ្សែងដែលចេញមកពីស្ថានទូតថៃនៅក្រុងភ្នំពេញ បានបង្កនូវការខូចខាតផ្នែកហិរញ្ញវត្ថុ ក៏ដូចជាការដែលត្រូវសងសំណងជាដើម។

    ឬប្រសិនបើមានការវិភាគពីឧបត្តិហេតុនេះកើតមានឡើង វាអាចនឹងត្រូវធ្វើសេចក្ដីសន្និដ្ឋានថា ជនជាតិខ្មែរ គឺជា “ជនអាក្រក់” ដោយហេតុពួកគេបានដុតស្ថានទូតថៃ ចំណែកឯជនជាតិថៃវិញ ជា “មនុស្សល្អ” ដោយហេតុយើងមិនបានដុតស្ថានទូតក័ម្ពុជាទេ។ វាមានភាពងាយស្រួលណាស់សម្រាប់ជនជាតិថៃ ក្នុងការបំភ្លេចថា អ្នកដឹកនាំអយុធ្យា បានបំផ្លាញអង្គរអស់៣ដង។ ទោះបីយ៉ាងណាក៏ដោយ យើងត្រូវពិនិត្យមើលព្រឹត្តិការណ៍ហិង្សា នាថ្ងៃ២៩ មករា ដើម្បីធ្វើជាមេរៀន សម្រាប់ដោះស្រាយនូវបញ្ហានានា ដែលបន្តធ្វើឲ្យប៉ះពាល់ប្រទេសជិតខាង ក្នុងតំបន់អាស៊ីអគ្នេយ៍នេះ។

    _______________
    គន្ថនិទ្ទេសជ្រើសរើស

    អត្ថបទខាងក្រោមជាប្រទីបយល់ដឹងច្បាស់បន្ថែមទៀតប្រទេសជិតខាងនៅអាស៊ីអគ្នេយ៍ ជាពិសេសប្រទេសក័ម្ពុជា ប្រវត្តិសាស្ត្រ រួមទាំងសំណួរពីកេរ្តិ៍ដំណែលជនជាតិខ្មែរផងដែរ។

    ព្រះអង្គម្ចាស់ក្ស័ត្រីយ៍ មហាចក្រី សុរិន្ទថន។ เขมรสามยก (ខ្មែរ៣យុគ/Cambodia: Three Times)។ ១៩៩៣។ កំណត់ហេតុពីព្រះទស្សនកិច្ចចំនួន៣លើក នាឆ្នាំ១៩៩២ និង១៩៩៣, សៀវភៅនេះរៀបរាប់ពីព្រឹត្តិការណ៍ប្រចាំថ្ងៃ នៃបទពិសោធន៍ព្រះអង្គម្ចាស់ក្សត្រីយ៍ នៅប្រទេសក័ម្ពុជា ដោយមានបំណងផ្ដល់នូវការយល់ដឹងពីប្រទេស និងប្រពៃណីរបស់ប្រទេសនេះ។ ពោពេញទៅដោយព័ត៌មានទូទៅ សៀវភៅនេះមានភាពងាយស្រួលក្នុងការអាន និងជាពិសេសទៀតនោះគឺមានរូបថតស្អាតៗ ដោយមានពណ៌នា ពីប្រទេសក័ម្ពុជាបច្ចុប្បន្ន (ដល់ឆ្នាំ១៩៩២) ក៏ដូចជាទីតាំងប្រវត្តិសាស្ត្រនៅអង្គរផងដែរ។ មាន៣០៩ទំព័រ។ តម្លៃ៥០០បាត។

    George Coedes. Angkor: An Introduction (បកប្រែជាភាសាថៃដោយ Pranee Wongthes  ជា เมืองพระนคร นครวัด นครธม)។ ១៩៨៦។ ជាសៀវភៅដែលមានប្រជាប្រិយ បច្ចុប្បន្ននេះបានបោះពុម្ពគ្រាទី៧ហើយ, សរសេរដោយ អ្នកវិទូបារាំងមកពី Ecole Française d’Extrème Orient។ Coedes ធ្លាប់ធ្វើការនៅប្រទេសថៃ និងគឺជាជនទីមួយដែលបានអានសិលាចារិករាមកំហែង និងសារព័នរបស់វា។ សៀវភៅនេះគឺ “ចាំបាច់ត្រូវអាន” ចំពោះនរណាដែលមានបំណងយល់ដឹងបន្ថែមពីប្រវត្តិសាស្ត្រខ្មែរបូរាណ និងទស្សនៈទេវរាជា ដែលបានបង្កើតឲ្យមានការកសាងប្រាសាទដ៏សម្បើមអស្ចារ្យ។ សៀវភៅនេះ បានបង្ហាញនូវអភិវឌ្ឍន៍អារ្យធម៌ខ្មែរ និងការធ្លាក់ចុះមកវិញ។ បកប្រែបានយ៉ាងល្អ និងមានភាពងាយស្រួលក្នុងការអាន។ មាន២២៨ទំព័រ។ តម្លៃ១៩៥បាត។

    David Chandler. A History of Cambodia (បកប្រែជាភាសាថៃដោយ Phanngam Ngaothamasarn, Sodsai Khantiworapong, និង Wongduen Narasajja ជា ประวัติศาสตร์กัมพูชา / ប្រវត្តិសាស្ត្រក័ម្ពុជា)។ ១៩៩៧ (បោះពុម្ពគ្រាទី២, ២០០០)។ Chandler, គឺជាវិទូជាតិអាមេរិកាំង គឺជាអតីតសាស្ត្រាចារ្យ នៅសាកលវិទ្យាល័យម៉ូណាស្ហ (Monash University) ប្រទេសអូស្ត្រាលី។ សៀវភៅនេះរៀបរាប់អំពីប្រវត្តិសាស្ត្រប្រទេសក័ម្ពុជា ដោយចាប់ផ្ដើុមពីសម័យបុរាណ (មុន និងក្រោយអង្គរ) និងបន្តរហូតមកដល់សម័យបច្ចុប្បន្ន (មុន និងក្រោយសម័យខ្មែរក្រហម)។ វាផ្ដល់នូវ “ប្រវត្តិដ៏ល្អ” របស់ប្រវត្តិសាស្ត្រក័ម្ពុជា ដែលជាភាសាថៃ។ សៀវភៅនេះ បានទទួលរង្វាន់ជាសៀវភៅដែលបានបកប្រែបានល្អបំផុត នាឆ្នាំ១៩៩៩។ ជាសៀវភៅយោងដ៏មានតម្លៃ ស័ក្តសមសម្រាប់ធ្វើរបាយការណ៍ អត្ថបទ និងសិក្សាជាន់ខ្ពស់។ មាន៤១២ទំព័រ។ តម្លៃ២៥០បាត។

    Nikhom Musikakhama. ประวัติศาสตร์โบราณคดี กัมพูชา  (ប្រវត្តិសាស្ត្របូរាណវិជ្ជាក័ម្ពុជា/Archeological History of Cambodia)។ ១៩៩៣។ អត្ថបទដែលបានបោះពុម្ពដោយនាយកដ្ឋានវិចិត្រសិល្បៈ ជាកិត្តិយសក្នុងពិធីសម្ពោធសារៈមន្ទីរជាតិ នៅពិមាយ ដោយព្រះអង្គម្ចាស់ក្ស័ត្រីយ៍ មហាចក្រី សុរិន្ទថន នាឆ្នាំ១៩៩៣។ សៀវភៅនេះរដ្ឋាភិបាលមានបំណងបញ្ជាក់ឲ្យឃើញថាៈ “ច្រាំងទន្លេទាំងពីររបស់មេគង្គ មិនអាចបំបែកថៃ និងលាវ ដែលជាបងប្រុស និងប្អូនស្រីបានទេ, ភ្នំដងរែកបរាជ័យក្នុងការបំបែកប្រទេសថៃពីក័ម្ពុជា។” ជាស្នាដែដ៏ផ្ចិតផ្ចង់ និងលម្អិត ដោយរៀបរាប់ពីប្រវត្តិជនជាតិខ្មែរ តាំងពីមុនស្ថាបនាអង្គរ រហូតដល់ពេលចក្រភពនេះបានធ្លាក់ចុះទៅក្នុងកណ្ដាប់ដៃ អ្នកឈ្លានពានវៀតណាម និងថៃ។ សៀវភៅនេះជាមគ្គុទេសក៏ដ៏អស្ចារ្យ សម្រាប់បញ្ជាក់នូវអ្វីដែល “អាចជឿបាន” និងអ្វីដែល “មិនអាចជឿបាន” នៅក្នុង “កំណត់ត្រា” ប្រវត្តិសាស្ត្រ។ ការយកចិត្តទុកដាក់ពិសេស គួរផ្ដោតលើវគ្គទី៥។ មាន៤៣០ទំព័រ។

    Jit Phumisak. ตำนานแห่งนครวัด (ដំណាលនគរវត្ត/The Legend of Angkor Wat)។ ១៩៨២ (បោះពុម្ពគ្រាទី២, ២០០២)។ ជាសៀវភៅពិេសសសម្រាប់អ្នកគិត និងសរសេរថៃ ក្នុងបែបជាមគ្គុទេសក៏ទេសចរបែបវប្បធម៌។ សៀវភៅនេះមានបំណងបញ្ចប់ការយល់ខុស និង “ការបញ្ចប់ការរើសអើង និងស្អប់ខ្ពើមរបស់ថៃ ទៅលើជនជាតិខ្មែរ”។ ទោះបីជាភាសាបរទេសក្ដី សៀវភៅនេះពោរពេញទៅដោយបទសន្ទនាដ៏មានប្រយោជន៍រវាងបុរសជំទង់ និងស្ត្រី​ ដែលបានសួរសំណួរ និងស្វែងរកចម្លើយ ចំពោះអាថ៌កំបាំងនៃការរីក និងធ្លាក់ចុះ របស់ច័ក្រភពខ្មែរ។ បោះពុម្ពលើកទី១ ពស ២៥២៥ (១៩៨២), បោះពុម្ពលើកទី២ ពស ២៥៤៥ (២០០២)។ មានរូបភាពស្រស់ស្អាត។ មានជាង១៩៦ទំព័រ។ តម្លៃ១៧៥បាត។

    Bernard Groslier. นี่ เสียมกุก (ស្យាមកុក)។ (បកប្រែជាភាសាអង់គ្លេសដោយ Benedict Anderson ពីភាសាបារាំង “Les Syam Kuk des bas-reliefs d’Angkor Vat” នៅក្នុង Orients pour George-Condominas, Sud-est Asie/Privat, ប៉ារីស, ១៩៨១, ច្បាប់ភាសាថៃ កែសម្រួលដោយ Charnvit Kasetsiri)។ ២០០២។ សៀវភៅនេះបង្ហាញពីជម្លោះរវាងអត្តសញ្ញាណ ដែលគេស្គាល់ថាជា “ស្យាម” ដែលបានឆ្លាក់នៅលើប្រាសាទអង្គរ។ “តើពួកគេជាជនជាតិថៃ? តើពួកគេជាជនជាតិសៀម? តើពួកគេជាទាហានស៊ីឈ្នួល?​ តើពួកគេជាមនុស្សដើមដំបូង? ឬតើពួកគេជានរណា?” សៀវភៅនេះ ក៏បានពិភាក្សាទ្រឹស្ដីថ្មី ដែលធ្វើសម្មតិកម្មថា រូបនោះគឺជាជនជាតិកួយ ឬខួយ ដែលជាជនជាតិដើមចំណាស់ នៅអាស៊ីអគ្នេយ៍ ដែលជនជាតិថៃចំអន់ហៅថា “សួយ” នៅក្នុងភាសាថៃ ឬ “ខា” នៅក្នុងភាសាលាវ។ ជនជាតិនេះតាំងនៅក្នុងតំបន់ដាច់ស្រយាល ចន្លោះរវាងអាណាច័ក្រខ្មែរ និងចាម្ប៉ាបុរាណ។ (M. Groslier គឺជាអ្នកអភិរ័ក្សជនជាតិបារាំងនៅអង្គរ ដែលបានបន្តនៅនាទីចុងក្រោយ អំឡុងសម័យខ្មែរក្រហម។ លោកជឿជាក់ថា ការចម្រើនលូតលាស់ របស់អារ្យធម៌ខ្មែរ គឺដោយហេតុលទ្ធភាពក្នុងការគ្រប់គ្រងកម្លាំងទឹក។ សម្រាប់លោក ច័ក្រភពអង្គរ គឺជាសង្គមនៃកម្លាំងទឹក។) តម្លៃ១៦៥បាត។

    Sujit Wongthes, អ្នកកែសម្រួល។ พระนเรศวรตีเมืองละแวก แต่ไม่ได้ “ฆ่า” พระยาละแวก  ព្រះនរេឝួរវាយក្រុងលង្វែក តែមិនបានធ្វើគតស្ដេចលង្វែក Phra Naresuan ti muang Lawaek dai tae maikai kha Phraya Lawaek / King Naresuan Captured the City of Lovek, But Did Not “Kill” its King) អត្ថបទប្រវត្តិសាស្ត្រ ដែលសរសេរយ៉ាងពេញ ប៉ុន្តែអាចអានបាន ជាអត្ថបទសិក្សា ដោយ Janchai Phakatimkom, Boonteun Srivorapong, និង Santi Pakdeekham, ដែលបានបង្ហាញនូវព័ត៌មានថ្មី ទស្សនៈថ្មី និងទ្រឹស្ដីថ្មី ដែលផ្ទុយពី “កំណត់ត្រាប្រវត្តិសាស្ត្រ” ដ៏យូរលង់។ យោងតាមអត្ថបទនេះ នាឆ្នាំ១៥៩៣ ស្ដេចនរេឝួរ ពិតជាបានវាយក្រុងលង្វែកពិតប្រាកដមែន ដែលជារាជធានីរបស់ច័ក្រភពខ្មែរ បន្ទាប់ពីអង្គរបានធ្លាក់ចុះ ប៉ុន្តែព្រះអង្គមិនបានធ្វើគតស្ដេចខ្មែរទេ ចំណែកឯពិធី ប៉ាធមខាម ដែលយកលោហិតស្ដេចខ្មែរមកលាងបាទា ស្ដេចនរេឝួរនោះ គឺមិនមានកើតឡើងទេ។ អ្នកនិពន្ធទាំងនេះ បានអះអាងថា ស្ដេចខ្មែរក្រុងលង្វែក បានភៀសព្រះកាយទៅប្រទេសលាវ និងរស់នៅទៅនោះក្នុងមួយព្រះជន្មព្រះអង្គ។ សៀវភៅនេះ សូមធ្វើការណែនាំក្នុងន័យបើកទស្សនៈថ្មី ស្ដពីអតីតកាល និងក្នុងន័យបដិសេធទស្សនៈចាស់គម្រិល “ជាតិនិយមជ្រុលហួសហេតុ”។ (អ្នកកែសម្រួលគឺជាសិល្បករជាតិ និងរតនៈវប្បធម៌, Janchai គឺជាសាស្ត្រាចារ្យប្រវត្តិសាស្ត្រ នៅមហាវិទ្យាល័យរាមកំហែង និង Santi ជាគ្រូបង្ហាត់នៅមហាវិទ្យាល័យ Srinakarintrawirot – សូមមើលអត្ថបទបកប្រែរបស់លោក ស្ដីអំពីទស្សនៈខុសគ្នារវាងជនជាតិថៃ និងខ្មែរ។) មាន១៨៤ទំព័រ។ តម្លៃ១៥៥បាត។

    Charnvit Kasetsiri. วิถีไทย  (Withi Thai / The Thai Way​ / វិធីថៃ)។ ១៩៩៧។ នេះជាសៀវភៅមគ្គុទេសក៏ប្រវត្តិសាស្ត្រ និងវប្បធម៌ ដែលមានបំណងឲ្យអ្នកអានថៃយល់ដឹង និងគោរពចំពោះប្រទេសជិតខាងរបស់ខ្លួននៅអាស៊ីអគ្នេយ៍។ សៀវភៅនេះយកយុទ្ធសាស្ត្រ ថា យល់ដឹង “ពួកគេ” អាចឲ្យយល់ដឹងពី “ខ្លួនយើង” បានប្រសើរឡើង។ សៀវភៅនេះ មានបំណងនឹងបំបែកឧបស័គ្គដោយសារព្រំដែន ភាពរើសអើង និងអកប្បកិរិយាស្នេហាជាតិហួសសម័យ។ សម្រាប់ព័ត៌មានស្ដីពីក័ម្ពុជា អ្នកអានត្រូវបាននាំអាននូវវគ្គដែលមានចំណងជើងថា “ចូលក័ម្ពុជា ពីភ្នំព្រះវិហារ” និង “អង្គរវត្តៈ កំណត់ត្រា នៃដំណើរទៅកាន់ប្រាសាទឋានសួគ៌ របស់ខម។” មាន៣២១ទំព័រ។ តម្លៃ២៣០បាត។

    Theeraphap Lohitakul. รัก ชื่น ขื่น ชัง อุษาคเนย์  (Rak, chun, khun, chang Usakhane / Love, Admiration, Resentment and Hatred in Southeast Asia / ស្រឡាញ់, សរសើរ, អន់ចិត្ត, និងភាពស្អប់ នៅអាស៊ីអគ្នេយ៍)។ ២០០២។ សរសេរតាមបែបមនោសញ្ចេតនា ដោយអ្នកនិពន្ធទេសចរនៅក្នុងប្រទេស។ សៀវភៅនេះជាមគ្គុទេសក៏វប្បធម៌នៅអាស៊ីអគ្នេយ៍ ដោយមានផ្នែកប្រវត្តិសាស្ត្រដ៏គួរចាប់អារម្មណ៍ផងដែរ។ អ្វីដែលមានសារៈសំខាន់នោះគឺ ការសរសើរ និងគោរព របស់អ្នកនិពន្ធ ចំពោះវប្បធម៌ និងប្រជាជន ខុសប្លែកពីជនជាតិថៃ។ ក្នុងពេលជាមួយគ្នានេះដែរ ចំណងជើងសៀវភៅ និងវគ្គដែលមានចំណងជើងថា “វាយតម្លៃអតីតកាលម្ដងទៀតៈ ពី Bang Rachan ទៅកាន់ Suranaree” និង “តើព្រះវិហារជារបស់នរណា? សំណួរមួយដែលយើងគួរឈប់សួរ” បានបង្អុលបង្ហាញនូវទំនាក់ទំនង ស្រឡាញ់ និងស្អប់ រវាងប្រទេសជិតខាងនៅក្នុងតំបន់។ មានភាពងាយស្រួលក្នុងការអាន ដោយមានរូបភាពស្អាតៗ សៀវភៅនេះបានវាយប្រហារទៅលើជាតិពន្ធុនិយម។ មាន៣០៤ទំព័រ។ តម្លៃ២០០បាត។

    Apichart Kaweephokha. ปราสาทสด๊กก๊อกธม ประวัติศาสตร์และอารยธรรมขอม สระแก้ว บันเตีย เมียนจาย  (Prasat Sdok Kok Thom prawatsat lae arayatham khom sra keo bantai mainchai / Prasat Sadok Kok Thom: Khom History and Civilization in Sra Kaew and Bantay Mian Jai / ប្រាសាទស្ដុកកក់ធំៈ ប្រវត្តិសាស្ត្រ និងអារ្យធម៌ខម នៅស្រៈកែវ និងបន្ទាយមានជ័យ​)។ ជាការប៉ុនប៉ងដ៏គួរសរសើរ ក្នុងការលើកកម្ពស់ ការយល់ដឹងវប្បធម៌ផ្សេងគ្នា នៅថ្នាក់ស្រុកភូមិ។ សៀវភៅនេះបានប្រើប្រាស់ព័ត៌មានប្រវត្តិសាស្ត្រ សិលាចារិក ទេសចរវប្បធម៌ ពិធីសាសនា និងសកម្មភាពនៅក្នុងស្រុកភូមិមួយចំនួនទៀត ដើម្បីបំបែកឧបស័គ្គថ្នាក់ប្រទេស និងលើកកម្ពស់កិច្ចសហការរវាងខែត្រស្រៈកែវ នៅក្នុងប្រទេសថៃ (ទីតាំងរបស់ប្រាសាទស្ដុកកក់ធំ) និងខែត្របន្ទាយមានជ័យ នៅក្នុងប្រទេសក័ម្ពុជា (ទីតាំងរបស់ប្រាសាទបន្ទាយឆ្មា)។ អ្នកនិពន្ធគឺជាមន្ត្រីស្រុក ក្នុងស្រុកកក់សុង ខែត្រស្រៈកែវ។ មាន១៩០ទំព័រ។ តម្លៃ១០០បាត។
    ______________
    ប្រវត្តិវិទូថៃ Charnvit Kasetsiri ជាទីប្រឹក្សាជាន់ខ្ពស់កម្មវិធីសិក្សាអាស៊ីអគ្នេយ៍ នៅឯមហាវិទ្យាល័យធម្មាសាស្ត្រ បាងកក ប្រទេសថៃ។ អត្ថបទត្រូវបានបកប្រែពីភាសាថៃមកអង់គ្លេសដោយ Michael Crabtree ដោយមានជំនួយពី Somjit Jirananthiporn **បកប្រែពីភាសាអង់គ្លេសមកជាខេមរភាសាដោយ : សៀង សុភ័ក្ត្រ៕

     
c
Compose new post
j
Next post/Next comment
k
Previous post/Previous comment
r
ឆ្លើយតប
e
កែ
o
Show/Hide comments
t
Go to top
l
Go to login
h
Show/Hide help
shift + esc
បោះបង់