ប្រជាជាតិចោរ-Pirate Nation

ពាក្យនេះស្តាប់ទៅមិនពិរោះសោះ បើយើងប្រើជាមួយប្រជាជាតិ ឬហៅទៅកាន់ប្រទេសណាមួយ។ មិនមានជនជាតិណាមួយចង់មានឈ្មោះបែបនេះហើយរិតតែអាម៉ាសថែមទៀតបើគេជាអ្នក បន្តវេននូវឈ្មោះនេះពីដូនតារបស់គេដែលជាប់តាំងពីកាលអតីតកាលរៀងមក។
ពាក្យថា”ប្រជាជាតិចោរ” នេះ មិនមែនខ្ញុំមានចេតនាបង្កើតដោយ ខ្លួនឯង ឬចោតប្រកាន់ទៅលើប្រជាជាតិណាមួយនោះក៍ទេដែរ។ ពាក្យនេះខ្ញុំគ្រាន់តែនិយាយឡើងវិញតាមសំដីរបស់លោកគ្រូ រដ្ឋ ហុក (Roth Hok) នៅពេលដែលគាត់បានឡើងមានប្រសាសន៏ នៅក្នុងកម្មវិធី”IFL Oriented Day,11-11-2006″ តែប៉ុណ្ណោះ។ខ្ញុំស្រាប់តែភ្ញាក់ចង់ដាច់ចង្កេះពេលបានបាននិយាយថា “ខ្ញុំមិនចង់ឲ្យខ្មែរក្លាយជាប្រជាជាតិចោរទេ។អ្នកទាំងអស់គ្នាឃើញទេ បច្ចុប្បន្ននេះកុំថាឡើយបទចំរៀងសម័យដែលយើងកំពុងយកពី ថៃ ចិន អង់គ្លេស….សូម្បីបទសំរាប់ឱកាសបុណ្យអ៊ុំទូកនេះក៏ផលិតកម្ម មួយចំនួនចំលងយកពីគេមកច្រៀងយ៉ាងសំប្បាយ។” ពាក្យថាចោរ ស្តាប់ទៅធ្ងន់ណាស់ ហើយគួរឲ្យខ្មាស់គេទៀតផង។ការចំលងវប្បធម៌រវាងប្រទេសមួយទៅប្រទេសមួយពិតជាមាន ខានមិនបាន ប៉ុន្តែបើគេចេះឆ្នៃឲ្យក្លាយជាលក្ខណៈជារបស់ខ្លួនកាន់តែប្រសើរ ម្យ៉ាងទៀតកុំចំលងគេទាំងច្រើនជ្រុលពេក។ និយាយដល់ត្រឹមនេះខ្ញុំមើលឃើញបទចំរៀងសម័យរបស់យើង ស្ទើរតែ១០០ភាគរយហើយដែលចំលងពីគេ។ បទខ្លះមិនមែនចំលងត្រឹមតែសាច់ភ្លេងរបស់គេប៉ុណ្ណោះទេ ប៉ុន្តែគឺជាការបកប្រែអត្ថន័យទាំងអស់តែម្តង មិនត្រឹមតែប៉ុណ្ណោះបទខ្លះចំលងទៅច្រៀងនៅច្រើនផលិតកម្មឯណោះ។ខ្ញុំសូមអភ័យទោស ដែលនិយាយថា ខ្ញុំមិនចូលចិត្តស្តាប់និងមិនគាំទ្របទរបស់លោក ព្រាប សុវត្តិ, ណុប បាយារិទ្ធ,សុខ ស្រីនាង, សុខពីសី,Zono,….តែបើបទរបស់ សាពូន មីដាដា និងអ្នកសំរៀងចាស់យើងពីអតីតកាលខ្ញុំចូលចិត្ត(អេ….តែអាឡូវនេះបងដាដូចខ្លាំងដៃដែរចំលង បទគេច្រើនដែរនែ ហ៊ីម…ឈប់ចូលចិត្តដែរឡូវហា)។សួរថានៅជំនាន់លោក ស៊ិន ស៊ីសាមុត មានចំលងគេដែរឬទេ??មានប្រាកដជាមាន តែបើប្រៀបធៀបមកឥឡូវគឺមានាកំរិតតិចណាស់។ជំនាន់នោះនៅអាចទទួលយកបាន។ មានវប្បធម៌របស់យើងខ្លះត្រូវគេយកទៅហើយវាក៏បានត្រលប់មករកយើងវិញជាមួយគ្នានោះដែរ យើងនាំគ្នាប្រើដោយថែមទាំងយើងត្រូវបានគេហៅថាជាចោរទៅវិញ(ជាចោរដែលលួចរបស់ខ្លួនឯង ប្រើ។ជាឧទាហរណ៏យើងនាំគ្នាហៅទាំងមិនដឹងនូវភ្លេងពិណពាទ្យថាភ្លេងសៀមៗទៅវិញ។
លោកសាស្រ្តាចារ្យរដ្ឋហុក៖”បើយើងនៅតែបន្តដូច្នេះទៀតថៃ្ងណាគេមួយគេនឹងមកយកប្រទេសយើងដោយស្រួលតែម្តង ព្រោះអ្វីៗជារបស់គេស្រាប់ទៅហើយ”។ អត្ថបទនេះគ្រាន់តែជាការយល់ឃើញតែមួយជ្រុងរបស់ខ្ញុំតែប៉ុណ្ណោះសូមអ្នកទាំងអស់គា្ន អានរួចយកទៅពិចារណាតាមការយល់ឃើញរៀងៗខ្លួនចុះ។

Pirates

Advertisements