Updates from ខែ​កុម្ភៈ, 2007 Toggle Comment Threads | គ្រាប់​ចុច​ផ្លូវ​កាត់

  • Bandith 1:47 am on February 20, 2007 តំណភ្ជាប់អចិន្ត្រៃ | ឆ្លើយតប  

    ទំព័របទចំរៀងហ្គីតា – Guitar Lyric 

    Yo yo yo…let’s make some noise!!!. Here at last, I worked it out. Here the new blog by me. It’s about guitars and lyrics. The first song is​ “សិទ្ធត្រឹមជាមិត្ត” by Sapoun Midada, my guitar hero. Actually I’m not the one who’s good at guitar but I really try my best to post some songs which i used to play or got from my friends. Some are English some are Khmer song. At the end of every lyric i also put my ugly voice or the original one of the lyric. Not only lyrics but also some guitar lessons or practices which will be brought to you later. Are you a guitar fan?? yes, come on my way. Hope you enjoy it. Please, support by givemme comment. I’ll wait for your feedback. Here is that the link to my new guitar blog. http://guitar4khmer.wordpress.com

    ហេហេ….សុំហ៊ោមួយម៉ា!!!! នៅទីបំផុតខ្ញុំបានសំរេចធ្វើវាហើយ។ ប្លក់ថ្មីរបស់ខ្ញុំ ជាប្លក់ដែលមានបទចំរៀងហ្គីតា។​ បទទីមួយ​សំរាប់ការបើក​ឆាកដំបូងនេះគឺមានចំណងជើងថា “សិទ្ធត្រឹមជាមិត្ត” ច្រៀងដោយ សាពូន មីដាដា។ តាមពិតទៅខ្ញុំនឹងបន្តដាក់ មេរៀនហ្គីតា ឬការបង្ហាត់បង្ហាញជា​ច្រើនទៀត​ប៉ុន្តែ ជំហ៊ានដំបូងនេះមិនទាន់ទេ​ រងចាំការស្រាវ​ជ្រាវបន្ថែមទៀត​សិន។​ នៅចុងបញ្ចប់នែអត្ថបទនីមួយៗខ្ញុំមានដាក់ឲ្យចំលង​នូវសំលេងដ៍កក្រិច របស់ខ្ញុំដែលលេងហ្គីតាបណ្តើរច្រៀង​បណ្តើរ បើមិនអញ្ចឹងទេខ្ញុំនឹងដាក់បទដើមរបស់គេតែម្តង។ និយាយគ្នាឲ្យហើយស្តាប់ហើយ ហាមសើចចំអក តែអាចផាបាន ហាហាហាហាហា…..។ អូឃេ នេះជាអាស័យដ្ឋានសំរាប់ចូលទៅ​អានប្លុកនោះ http://guitar4khmer.wordpress.com សូមចូលរួមផ្តល់យោបល់ ដើម្បីជួយគ្នាស្ថាបនាឲ្យមានការចំរើន​ទៅមុខទាំងអស់គ្នា។

     
    • Boeun 6:01 ព្រឹក on ខែ​កុម្ភៈ 20, 2007 តំណភ្ជាប់អចិន្ត្រៃ | ឆ្លើយតប

      សិទ្ទ​ត្រឹម​ជា​មិត្ត………….. ប្រញ៉ាប់​បន្តិច​ទៅ​សម្លាញ់ ខ្ញុំ​នឹង​រក​ទិញ​ហ្គីតា​មួយ សម្រាប់​រៀន​លេង ។ ដាក់​មេរៀន ហើយ​ដាក់​បទ​ដែល​សម្លាញ់​ដេញ​បណ្ដើរ​ច្រៀង​បណ្ដើរ​ល្អ​ជាង ព្រោះ​បន​ស្ដាប់​សម្លេង​ហ្គីតា​ពិត​តែ​ម្ដង ។

    • naraths 12:54 ល្ងាច on ខែ​កុម្ភៈ 20, 2007 តំណភ្ជាប់អចិន្ត្រៃ | ឆ្លើយតប

      បើអញ្ចឹង ខ្ញុំគិតរកទិញ ហ្គីតា មួយដែរហើយ ! មើល៍ បឿន ហ្គីតាមួយ ថ្លៃប៉ុន្មាន ចុះបឿនឯង ប្រុងទិញ អាថ្លៃប៉ុន្មាន ប្រាប់ផង ព្រោះ ខ្ញុំអត់ដែរបានទិញ ខ្លាចគេ កោរ…

    • Boeun 12:59 ល្ងាច on ខែ​កុម្ភៈ 20, 2007 តំណភ្ជាប់អចិន្ត្រៃ | ឆ្លើយតប

      សួរ​បណ្ឌិត​ឯណេះ​វិញ តើ​គួរ​ទិញ​ហ្គីតា​ថ្លៃ​ប៉ុន្មាន​ទៅ ទើប​ល្មម​ប្រើ ។ ប្រហែល​៣០​ដុល្លា​អី​ប្រើ​ល្អ​ទេ ?

    • Boeun 1:00 ល្ងាច on ខែ​កុម្ភៈ 20, 2007 តំណភ្ជាប់អចិន្ត្រៃ | ឆ្លើយតប

      អេ! ទៅ​មើល​ប្លក់ ខ្ញុំ​មើល តើ​មាន​អីប្លែក ។
      http://4khmer.wordpress.com
      http://khmerlyric.wordpress.com

    • bandith 10:52 ព្រឹក on ខែ​កុម្ភៈ 21, 2007 តំណភ្ជាប់អចិន្ត្រៃ | ឆ្លើយតប

      hhhmmm…..ចង់ទិញហ្គីតា​ តំលៃ ៣០ហ្នឹងល្មមហើយ។ តែសព្វថ្ងៃហ្គីតាថ្មីដែលលក់នៅផ្សាច្រើនតែ​ផលិតនៅ វេ.អិន គុណភាពមិនល្អទេ។ ហ្គីតាដែលល្អមិនមែនតំលៃប៉ុណ្ណឹងទេ​គឹថៃ្លពី​១០០ ទៅ ២០០ដុល្លាឬច្រើនជាងហ្នឹង​ឯណោះ។​ បើមិនសូវមានលុយយកល្អយកលុយ៣០ហ្នឹងទៅទិញហ្គីតា​មួយទឹកវិញទៅ ល្អប្រើជាង អា៣០ដុល្លា បស់ VN​ហ្នឹងទៀត ជឿខ្ញុំទៅពួកម៉ាក។ ពេលទិញតថ្លៃផង អាម៉ាទឹកហ្នឹង គេកាត់ ២០ទៅ៣០ដុល្លា តគេត្រឹម១៥ ឬលើសហ្នឹងតិចតួចទៅបានហើយ។ កាលមុនខ្ញុំទិញ តែ១៧ដុល្លាដែរទេ។ សព្វថ្ងៃខ្ញុំប្រើហ្គីតា ទិញត ពីមិត្តភិក្ភដែរទេ។​កាលវាទិញ​នៅ អាមេរិចតំលៃ ៣០០ដុល្លាតែវាលក់ឲ្យខ្ញុំតែ ៤០ទេ។ ខ្ញុំស្រម៉ៃចង់បានហ្គីតាមួយទៀត តំល្លៃ ៧០០ដុល្លានោះ ព្រោះខ្ញុំឃើញ​ពួកម៉ាកម្នាក់បងវាទិញផ្ញើពីអាមេរិចដែរ។​ ហ្គីតានោះល្អអើយសែនល្អ…..

    • ស៊ូន​ហួត 12:54 ល្ងាច on ខែ​កុម្ភៈ 21, 2007 តំណភ្ជាប់អចិន្ត្រៃ | ឆ្លើយតប

      អូហ៍!​ នាំគ្នាជជែកពីតំលៃហ្គីតាអញ្ជឹងធ្វើឲខ្ញុំអស់អារម្មណ៍ចង់រៀនហ្គីតាទៅហើយ។
      បណ្ឌិតអើយ បណ្តាញ http://guitar4khmer.wordpress.com/ ជារបស់បណ្ឌិតមែនទេ?
      ល្អណាស់ដែលបណ្ឌិតមានគំនិតបង្កើតបណ្តាញនេះឡើង។

    • bandith 1:45 ល្ងាច on ខែ​កុម្ភៈ 21, 2007 តំណភ្ជាប់អចិន្ត្រៃ | ឆ្លើយតប

      ម៉េចបានអស់អារម្មណ៍ចឹងហា ហួត? ថ្លៃពេកហ៎?​ មិនថ្លៃអីម៉ានទេ។ ហ្នឹងហើយ បណ្តាញហ្នឹជារបស់ខ្ញុំ ជួយៗកែលំអរផង។

    • Boeun 2:57 ល្ងាច on ខែ​កុម្ភៈ 21, 2007 តំណភ្ជាប់អចិន្ត្រៃ | ឆ្លើយតប

      ហី​ចុះ​ នៅ​ឯណា​មាន​លក់​អាម៉ា​ទឹក​ហ្នឹង​ទៅ ? ដូច​ជា​ថោក​ណាស់​ដែរ តែ​ជាង​១០ដុល្លា ទៅ​២០​ដុល្លា​ជាង ។ ជួយ​ប្រាប់​អសយដ្ឋាន​ផង​មើល៍ ។

    • naraths 7:18 ល្ងាច on ខែ​កុម្ភៈ 21, 2007 តំណភ្ជាប់អចិន្ត្រៃ | ឆ្លើយតប

      ហ្នឹងហើយ តម្លៃអាម៉ាទឹក ដូចជាគួរសម ជាង។ បើតាមឌិត និយាយ ប្រហែលជាគួរប្រើបាន ព្រោះ ឌិត មានបទពិសោធន៍ ច្រើនខាងរឿងហ្នឹង ។ តែយ៉ាងម៉េចយ៉ាងម៉ា ជួយប្រាប់ របៀបរៀន ផង មិនដឹងរៀន យ៉ាង ម៉េច ឲ្យ ឆាប់ចេះទេ ។ ខ្ញុំសំនូមពរឲ្យ ឌិត ជួយប្រាប់ ចំនុចពិសេសៗដល់ ពួកយើងផង ដើម្បីមាន ទឹកចិត្តរៀន …អរគុណជាពន់ពេក

    • bandith 1:19 ល្ងាច on ខែ​កុម្ភៈ 22, 2007 តំណភ្ជាប់អចិន្ត្រៃ | ឆ្លើយតប

      ហ្នឹងហើយណារដ្ឋអាម៉ាទឹកវាជួយសន្សំលុយយើងផង ចាំដល់ពេលចេះបានច្រើនល្មមហើយចាំទិញអា ២០០ ៣០០រយទៅក៍មិនអីដែរ។ ចំពោះកន្លែងលក់នោះមានច្រើនណាស់ អ្នកទាំងអស់គ្នាអាចរកទិញបាន នៅម្តុំអូឬស្សី ម៉ាជួរកន្លែងគេលក់ម៉ូតូហ្នឹង ឃើញហើយ។ មួយទៀតនៅ តាមផ្លូវកម្ពុជាក្រោម(ក្បែរហ្គារាសសាំង Shell) ទល់មុខហាង​លីឡាយ…។ ចំពោះមេរៀន​ និងចំណុចពិសេសចាំខ្ញុំព្យាយាមដាក់បណ្តើរៗ…។

    • Boeun 2:08 ល្ងាច on ខែ​កុម្ភៈ 22, 2007 តំណភ្ជាប់អចិន្ត្រៃ | ឆ្លើយតប

      🙂 អរគុណ​ច្រើន​ហើយ ! ចាំ​ខ្ញុំ​នឹង​ទៅ​រក​មើល​ មើល៍ តើ​មាន​អត់ ។

    • malen 5:50 ល្ងាច on ខែ​កុម្ភៈ 28, 2007 តំណភ្ជាប់អចិន្ត្រៃ | ឆ្លើយតប

      wow great nas playing spot,guita,and reading the book so great nas.i bye one too na please help me na friends…..

    • Jeff Garner 12:21 ល្ងាច on ខែ​ឧសភា 18, 2007 តំណភ្ជាប់អចិន្ត្រៃ | ឆ្លើយតប

      Cool!

    • khmerlyric 5:03 ល្ងាច on ខែ​ឧសភា 18, 2007 តំណភ្ជាប់អចិន្ត្រៃ | ឆ្លើយតប

      I think he gave up.

    • ppsk 5:17 ល្ងាច on ខែ​ឧសភា 18, 2007 តំណភ្ជាប់អចិន្ត្រៃ | ឆ្លើយតប

      យ៉ាប់មែនលឺគេថាលេងហ្គីតា ស្រាប់តែនឹកឃើញពូគាត់មានហ្គីតាយកពី​សូវៀតគាត់ជានិស្សិតរៀនសតវត្ស​៨០ គ្រាន់តែកាន់ទាញដៃដាក់លើខ្សែរ រូតខ្វាច់បាញ់ឈាមអាយះដៃកណ្តាល ចង់តែបោកហ្គីតាចោលកុំគិតថាវា​នឹងឆ្លងដែនមកឆ្ងាយ។ លែងចង់រៀនហើយសង្ស័យមកពីអត់មានគ្រូ ឫក៍មិនមានដុងទេដឹង។ 😀

    • khmerlyric 5:55 ល្ងាច on ខែ​ឧសភា 18, 2007 តំណភ្ជាប់អចិន្ត្រៃ | ឆ្លើយតប

      ហាហាហា! ចេះ​តែ​មាន​ហើយ បង​សូគី​ ។

    • ppsk 6:49 ល្ងាច on ខែ​ឧសភា 18, 2007 តំណភ្ជាប់អចិន្ត្រៃ | ឆ្លើយតប

      និយាយអីចឹងបើ បឿនបានទៅលេងឡាវ អស់ទាស់ណៅទីនោះអ្នកណាក៍ ចេះលេងដែរមួយគ្រួសារយ៉ាងហោចណាស់មានពីទៅបីនាក់ដែរដែលចេះ
      ប៉ុន្តែម្យ៉ាងទៀតតិចច្រលំហៅស្រីស្អាតឡាវប៉ាវផឹកកុំថាកូនសិស្សនិស្សិតឫក៍​អ្នកធ្វើការផឹកនោះយើងហៅពីបីកំប៉ុងដបអី គេសើចហើយ បើនិយាយថា ពីបីកេះវិញបានត្រូវ «ផឹកជាន់កេះណា!» ពេលទៅដល់ឃើញហើយផ្ទះ​ធម្មតាមានគេធ្វីបង់តុអង្គុយមុខផ្ទះគឺសំរាប់លេងហ្គីតាគ្រួសារនឹងផឹកគ្រួសារ តេម្យ៉ាងដែរចូលចិត្តផឹកតែ​ beer Lao នឹងបើស្រាវិញ johny red .

    • khmerlyric 10:07 ព្រឹក on ខែ​ឧសភា 19, 2007 តំណភ្ជាប់អចិន្ត្រៃ | ឆ្លើយតប

      អ៊ីចឹង​ម្យ៉ាង​ដែរ​តើ​! ស្ដាប់​ទៅ​បែប​ទំនង​សប្បាយ​ ខ្ញុំ​ចូល​ចិត្ត​ហ្គីតា​មែន​ទែន តែ​អត់​ចេះ​លេង​សោះ សង្ឃឹម​បង​ឌិត​គាត់​ជួយ​បង្រៀង ឥឡូវ​ស្ងាត់​សូន្យ មិន​ដឹង​យ៉ាង​ម៉េច​ទេ​លោក​បង​ណឹង​? ។ បើ​និយាយ​ពី​រឿង​ស្រា​វិញ អត់​ចេះ​ផឹក​អាលីង ។

    • naraths 10:41 ព្រឹក on ខែ​ឧសភា 19, 2007 តំណភ្ជាប់អចិន្ត្រៃ | ឆ្លើយតប

      អុញ​អត់​ចេះ​ផឹក​ស្រា! ដូច​ខ្ញុំ​ដែរ​ចេះ​តែ​Beer????

  • Bandith 3:33 pm on February 11, 2007 តំណភ្ជាប់អចិន្ត្រៃ | ឆ្លើយតប  

    ធ្វើអ្វីខ្លះថ្ងៃបុណ្យសង្សា?​Thing to do on Valentine’s day 

    Valentine’s Day

    តើគួរធ្វើអ្វីខ្លះក្នុងថ្ងៃបុណ្យសង្សា?? ខ្ញុំគិតថាសំនួរនេះមិនពិបាកឆ្លើយឡើយសំរាប់​​អ្នកមានសង្សាស្រាប់ រីឯអ្នកអត់វិញមុខតែច្រណែនគេងាប់ហើយពេលឃើញគេបណ្តើរគ្នាទាំង គូរៗតាមផ្លូវដូច្នេះនោះ។ជាទូទៅមនុស្សស្រីគេ គិតគូរណាស់អំពីថ្ងៃសំខាន់​សំខាន់នានាជាពិសេស បុណ្យខួបកំណើត កាដូថ្ងៃបុណ្យគ្រិស្មាស គំរប់ខួបថ្ងៃដែលគេមានស្នេហា ហើយរិតតែមិនអាចភ្លេចបានទៀតគឺ ថ្ងៃបុណ្យសង្សា រឺថ្ងៃបុណ្យនៃក្តីស្រលាញ់នេះតែម្តង។ តើគួរធ្វើអ្វីដើម្បីឲ្យមនុស្ស​ដែលអ្នកស្រលាញ់មានភាពរភើប? ឃេ.អួ….នេះជា Tip ខ្លះៗសំរាប់អ្នក​ថាគួរធ្វើអ្វីខ្លះទៅ​ ៖​

    ១. សួរខ្លួនឯងថា,​ តើអ្នកមិនទាន់មានគូរមែនទេ? ៖​ បើអ្នកមិនទាន់មានគូរទេ ហើយបានសំលឹងឃើញ​អ្នកណាម្នាក់ហើយនោះ​ដូច្នេះថ្ងៃនេះជាថ្ងៃជា វេលាល្អសំរាប់អ្នកហើយ។ ចូរប្រញាប់ទិញផ្កា ហើយជូន​ទៅនាងនិងសារភាព​ស្នេហ៍របស់អ្នកភ្លាមទៅ។
    ២.​ រៀបចំខ្លួន​ និងណាត់គេចេញក្រៅ​៖ បើថ្ងៃនោះមកដល់ អ្នកមានសំបុត្រកុនរ៉ូមែនទិក រឺមានណាត់ញ៉ាំបាយ នៅភោជនីយដ្ឋាន រឺក៍នៅផ្ទះក៍ដោយ ចូរតាក់តែខ្លួនឲ្យស្អាតសង្ហា តាមដែលអាចធ្វើបាន។ ស្រ្តីគេនឹងពេញចិត្តនៅពេញឃើញអ្នកតែងខ្លួនដ៍សង្ហា បែបនេះ ព្រោះនាងយល់ថាអ្នកចេះតាក់តែងខ្លួនសមសួនទៅតាមពេលវេលា ហើយយល់ថាអ្នកគិតដល់នាងជាមនុស្សសំខាន់ បានជាខិតខំតែងខ្លួនស្អាត​បាតយ៉ាងនេះ។ សូមបញ្ចាក់ណាកុំជ្រុលពេក សុំលៃម៉ាល្មមសមនឹងរូបរាងរបស់​អ្នកបានហើយ។
    ៣. ពិធីដ៍សាមញ៖ បើអ្នកជាប់រវល់​ធ្វើការ រឺមិនសូវមានប្រាក់គ្រប់គ្រាន់ទេនោះ សូមធ្វើពិធីដ៍សាមញមួយបានហើយ។ បើនាងពិតជាស្រលាញ់អ្នកមែន នាងនឹងយល់ពីទុក្ខលំបាកនេះមិនខាន។
    ៤.​ បញ្ចេញកាយវិការស្នេហារោលរាល៖ គូរខ្លះអាចនឹង​អៀន មិនហានអោប ថើបគ្នា ជាពិសេសការថើបបូរមាត់ ដែលយើងចំណាំ ហៅថា ស្ទីលអឺរ៉ុប នោះ។ ក្លាហានឡើង ផ្តល់ស្នាមថើបដែលមិនអាចបំភ្លេច​បានដល់គូរស្នេហ៍របស់អ្នកទៅ។

    ៥.ជួលបន្ទប់ស្នាក់នៅសំរាប់ដំណើរកំសាន្ត៖​ នេះជាគំនិតដ៍ល្អប្រសើរដែរ លោកអ្នកអាចធ្វើដំណើរទៅណាឆ្ងាយជាមួយគ្នា​ហើយចំណាយពេលស្នាក់នៅជាមួយនាងក្នុងបន្ទប់ដ៍ប្រណីតនៃសណ្ឋគារ​ ចូរធ្វើឲ្យថ្ងៃរបស់អ្នកនោះមានសេចក្តីសុខបំផុតបំភ្លេចមិនបានចុះ។ ដឹងថាត្រូវធ្វើអីហើយមែនទេ???​ ប្រហែលមិនចាំបាច់ខ្ញុំប្រាប់ទៀតទេអញ្ចឹង។

    ៧. ធ្វើផ្លូវទៅកាន់កាដូសម្ងាត់៖ នេះជាគំនិតល្អបើអ្នកបាន​គិតឃើញ អ្នកអាចដាក់ ឬយកកាដូនោះទៅលាក់​នៅទីណាមួយរួចទុកសំបុត្រមួយច្បាប់ឲ្យនាងដើម្បីទៅយកកាដូនោះ ដោយមានភ្ចាប់ជាមួយសញ្ញាព្រួញ ជាសញ្ញាបង្ហាញផ្លូវទៅកាន់ទីនោះផង។ ក្រោយពីនាងបានរកឃើញហើយកុំភ្លេចខ្សិបដាក់​ត្រចៀកនាងថា៖ “បងស្រលាញ់អូន” ។​
    ធានាថានាងនឹងរំភើបមិនខាន(ខ្ញុំសាករួចហើយ ជឿខ្ញុំចុះ)

    ៨.​ រកនឹកសម្មកភាពដែលពញ្ញាក់អារម្មណ៍ប្លែក៖ ជួនកាលភាពគ្រោះថ្នាក់ ឬសកម្មភាពប្រថុយប្រថានខ្លះអាចធ្វើឲ្យមានអារម្មណ៍​បែបរំភើបខ្លះដែរ។ លោកអ្នកអាចនាំគូរស្នេហ៍ទៅលេងកីឡាដែលគ្រោះថ្នាក់​ខ្លះដើម្បីពញ្ញាក់អារម្មណ៍ឲ្យរន្ធត់រីករាយ បើមិនចឹងទេអ្នកអាចនាំគ្នាទៅទស្សនា​ផ្ទះខ្មោចសិប្បនិមិត្តដែលសំបូរភាពភ័យខ្លាចនោះក៍បាន។

    ៩.​ រំលឹកអតីតកាលដ៍ផ្អែមល្អែម៖ អ្នកដឹងទេមនុស្ស​ស្រីនឹងមានការភ្ញាក់ផ្អើលជាមិនខាន នៅពេលដែអ្នកចេះចាត់ចែងកម្មវិធីញ៉ាំ​អាហាដោយអ្នកចេះរំលឹកការចងចាំដែលមានជាមួយគ្នាកន្លងមក។ អ្វីដែលនាង​ភ្ញាក់ផ្អើលនោះគឺអ្នកចេះចងចាំបានល្អ។ ចូរចាំផ្តើមដោយនិយាយថា​ ៖ ” បងចាំបានថាកាលពីយើងស្គាល់គ្នាដំបូងយើងទៅកន្លែងនេះ….យើងសប្បាយ​ជាមួយគ្នា..កាលនោះបងបងបានសារភាពស្នេហ៍អូននៅទីនេះ….” ។ អ្នកចាំសង្កេតមើលនាងនឹងញញឹមបិទមាត់មិនជិតឡើយ នាងនិងនិយាយ​ឆ្លងឆ្លើយជាមួយអ្នកវិញយ៉ាងរីករាយបំផុត។

    ១០.កុំភ្េលចការងារនៅថ្ងៃបន្ទាប់៖ អ្នកមានការណាត់អីក៍ណាត់​ទៅតែកុំភ្លេចការងារផ្ទះឬការងារសាលា ជាពិសេសអ្វីដែលត្រូវបំពេញ​នៅថ្ងៃស្អែកណាឬយកល្អលោកអ្នកបំពេញការងារទាំងនោះឲ្យហើយក៍បាន​រួចចាំទៅអង្គុយរ៉ួមែនទិកតាមសប្បាយចុះ។

    ​​​​ ខ្ញុំជឿថា ទាំង១០ចំណុចនេះនឹងនាំលោកអ្នកឲ្យមានក្តីសុខជាមិនខានសំរាប់​Valentine’s day ខាងមុខនេះ។ ជូនពរអ្នកទាំងអស់គ្នាមានសេចក្តីសុខគ្រប់ៗគ្នា សំណាងល្អណា‌‌!!!!
    (សរសេរឡើងដោយយោងតាមបទពិសោធន៍កន្លងមក​ ហាហាហាហា…..)

     
    • naraths 1:57 ល្ងាច on ខែ​កុម្ភៈ 12, 2007 តំណភ្ជាប់អចិន្ត្រៃ | ឆ្លើយតប

      ចំនុចទី ៤ និង ៥ ដូចជាស្ទីល អឺរ៉ុបពេក ហើយ ។ ឌិតឯងអត់ មានអាស្ទីល ណា ខ្មែរៗ ទេអី ? អស្ចារ្យហ្មង…នេះពិតជាអ្នកមាន បទពិសោធន៍ មែន ឡូយ…..ពិតជា..អត់ដឹងថាម៉េច..ហា ហា

    • Boeun 2:01 ល្ងាច on ខែ​កុម្ភៈ 12, 2007 តំណភ្ជាប់អចិន្ត្រៃ | ឆ្លើយតប

      អរគុណ​ហើយ​សម្លាញ់ ។ គ្នា​ដូច​ជា​ចង់​នាំ​សង្សា​ទៅ​កន្លែង​ផ្ទះ​ខ្មោច​សប្បនិមិត្ត​ណាស់ ព្រោះ​នាង​មាន​ជម្ងឺ​បេះដូង ។ ហាហាហា! ស្រួល​មិន​ស្រួល​នាង​សន្លប់​ទៅ​បាន​បី​​នាង…ទៅ​មន្ទី​ពេទ្រ​​ហើយ​ខ្ញុំ…​??? ។

      និយាយ​លេង​ទេ​សម្លាញ់ តែ​១០​ចំណុច​ខាង​លើ​នេះ​ពិត​ជា​គួរ​ឲ្យ​ចាប់​អារម្មណ៍​ណាស់ ។ សង្ឃឹម​ថា​អ្នក​យក​ទៅ​អនុវត្តន៍​នឹង​បាន​​ជោគជ័យ​មិន​ខាន ។

      រីក​រាយ​ថ្ងៃ​បុណ្យ​នៃ​សេក្ដី​ស្រលាញ់ ។

    • bandith 10:51 ព្រឹក on ខែ​កុម្ភៈ 13, 2007 តំណភ្ជាប់អចិន្ត្រៃ | ឆ្លើយតប

      ហេហេហេហេ…..ចំនុចទី៤ និង ៥ ហ្នឹងដូចជាស្ទីលអឺរ៉ុបបន្តិចហើយ បើស្ទីលខ្មែរ ណារដ្ឋឯងគ្រាន់តែកាន់ ដៃគ្នា ដើរកំសាន្តបែបសាមញ្ញទៅបានហើយ ហើយបន្ថែមរសជាតិដោយគ្រាន់តែថើប ថ្ពាល់ ឬថ្ងាស់ក៍បាន​ណារដ្ឋឯងដឹងថាថើបថ្ងាស់ហ្នឹងមានន័យម៉េចអត់??​ មើល៍ បឿនដឹងដែរអត់??
      ចំណុចទាំងហ្នឹងខ្ញុំនិយាយតាមអ្វីដែលធ្លាប់ធ្វើរួចមកហើយ តែអាទី៥ ហេហេហេហ….អត់ទាន់ហ្អេ….ខ្លាច​អាយះក្បាល។ បឿនសាកមើលសំលាញ់ ហើយប្រាប់ខ្ញុំវិញផង ថាជោគជ័យអត់ណា

    • naraths 12:55 ល្ងាច on ខែ​កុម្ភៈ 13, 2007 តំណភ្ជាប់អចិន្ត្រៃ | ឆ្លើយតប

      វាមិនសុទ្ធតែ ជោគជ័យទាំងអស់ ទេ ព្រោះយើងមានស្ទីល ខុសៗ គ្នា ។ បើសិនខ្ញុំ ឲ្យយកចំនុចទី៤ ប្រហែលជាចំណាយពេល ២ម៉ោង នៅក្នុងរោងកុនវិញ ហើយមើល៍ ។ មើលរឿងណា ដែលរន្ធត់ៗ ពេលនោះ ហា ហា …

    • Boeun 9:00 ព្រឹក on ខែ​កុម្ភៈ 14, 2007 តំណភ្ជាប់អចិន្ត្រៃ | ឆ្លើយតប

      អត់​ដឹង​ថា​ថើប​ថ្ងាស​មាន​ន័យ​ម៉េច​ទេ ???? មើល៍​! ជួយ​ប្រាប់​ផង​មើល៍ អា​ណឹង​មាន​ន័យ​ម៉េច ?

      បើ​ឲ្យ​គ្នា​ទៅ​សាក អត់​ដឹង​ទៅ​សាក​ជា​មួយ​អាណា​ទេ​សម្លាញ់​អើយ អត់​ទាន់​មាន​សង្សា​ផង ហេហេហេ…!!! ចាំ​មើល​សម្លាញ់​សាក​ឲ្យ​អស់​ចិត្ត​ទៅ ចាំ​គ្នា​មាន​សង្សា​ គ្នា​ចាំ​គ្នា​សួរ​សម្លាញ់​តាម៉ង ។ ដក​ពិសោធន៍​ឲ្យ​អស់​ចិត្ត​សិន​ចុះ​ណា…

    • naraths 6:24 ល្ងាច on ខែ​កុម្ភៈ 15, 2007 តំណភ្ជាប់អចិន្ត្រៃ | ឆ្លើយតប

      អត់ដឹងដូចតែគ្នាហ្នឹង ! តែបើតាមវចនានុក្រមខ្ញុំ គិតថា ការថើប គឺជាការ ដែលយក មាត់ ឬ ច្រមុះ ទៅដាក់ឲ្យចំ កន្លែងណា មួយ ហើយ ដកដង្ហើមចូល ដើម្បីស្រង់ក្លិន ចូលតាមច្រមុះ ថាតើមាន រសជាតិយ៉ាងណា ។ ដែល ឌិតសួរថា ថើបថ្ងាស់ ឬថ្ពាល់មាន ន័យថា ​ម៉េច នោះ គឺមាន ន័យ ថា យកច្រមុះ ទៅ ស្រូបត្រង់កន្លែងនោះ ថ្នមៗ នឹងអែង (នេះគឺន័យចំ)។ ឯអាន័យបញ្ឆិតបញ្ឆៀងវិញ ពិបាកបកស្រាយបន្តិចហើយ ព្រោះថា អត្ថន័យ ស្រេចតែយើងគិតតើ ។ ថើប ដើម្បី ឲ្យសង្សារនាង ចងចាំ មួយជីវិត ថើប មានន័យ ថា យើង បានបន្សល់ទុក ស្លាកស្នាម ស្នេហ៍គ្រា ដំបូង ។ ថើប ព្រោះចង់ដឹងថា ថ្ពាល់នាង ក្រអូប យ៉ាងណា …. នេះជាការបកស្រាយ ខ្លះ ៗ បើតាម ខ្ញុំសរសេរនោះ ប្រហែលជា បី បួន សន្លឹកក្រដាស ឯណោះ … ដូច្នេះ បឿន ដែលមិនដឹង អ្វីសោះនោះ រៀនឲ្យហើយ ខ្លះៗទៅ! ដំបូង ត្រូវ រៀនទ្រឹស្ដីសិន ពេលបានសញ្ញាប័ត្រហើយ ចាំអនុវត្តន៍ជាក្រោយណា៎ នុះទើបលទ្ធផល បាន ល្អ

    • Boeun 9:05 ព្រឹក on ខែ​កុម្ភៈ 16, 2007 តំណភ្ជាប់អចិន្ត្រៃ | ឆ្លើយតប

      ហេហេហេ! អរគុណ​ណារដ្ឋ​ហើយ ខ្ញុំ​ត្រូវ​តែ​រៀន​ហើយ ។ តែ​អាឡូវ​ប្រាប់​ខ្ញុំ​ផង​មើល៍ តើ​បាន​ធ្វើ​អី​ខ្លះ​នៅ​ថ្ងៃ​បុណ្យ​នៃ​ក្ដី​ស្រលាញ់ ? ជួយ​ប្រាប់​ផង​មក ក្រែង​បាន​បទ​ពិសោធន៍​ខ្លះ ។ ហេហេហេ 😀

    • bandith 1:13 ល្ងាច on ខែ​កុម្ភៈ 16, 2007 តំណភ្ជាប់អចិន្ត្រៃ | ឆ្លើយតប

      ហ្នឹងហើយណារដ្ឋបកស្រាយបានល្អ វាមានន័យបែបហ្នឹងឯង។ ចំពោះការ​ថើបថ្ងាស់វាមានន័យត្រង់ថាយើងបង្ហាញពីការយកចិត្តទុកដាក់ ដែលអង់​គ្លេសនិយាយថា Care​ នោះឯងណា។ មើលទៅប្អូនបឿនឯងនៅខ្សោយ​ណាស់ខិតខំរៀនដូចណារដ្ឋនិយាយទៅ។ អេហ៍….ណារដ្ឋឯងមានអស់​ផ្កាអីអត់ហ្នឹងង៉្ងៃ Valentine’s day ហ្នឹង? ហីចុះបឿន ធើអីខ្លះ??

    • Boeun 2:18 ល្ងាច on ខែ​កុម្ភៈ 16, 2007 តំណភ្ជាប់អចិន្ត្រៃ | ឆ្លើយតប

      អូហ៍​ អាហ្នឹង​មាន​ន័យ​ចឹង​ទេ ? ថ្ងៃ​Valentine’s Day ខ្ញុំ​ធ្វើ​ការ ដល់​ម៉ោង​៦”​៣០​នាទី ទើប​​ទៅ​ផ្ទះ ហើយ​រៀប​ចំ​ខ្លួន​ទៅ ហេហេហេ…. ខ្ជិល​ប្រាប់​ណាស់ ។ ចុះ​បណ្ឌិត​ធ្វើ​អី​ខ្លះ​ដែរ ?

    • naraths 4:43 ល្ងាច on ខែ​កុម្ភៈ 16, 2007 តំណភ្ជាប់អចិន្ត្រៃ | ឆ្លើយតប

      អូ ផ្កា អត់មានអស់ទេ ! នៅផ្ទះខ្ញុំនៅពេញផើងទាំងអស់​! នាំគ្នានិយាយហ្នឹងខ្ញុំមានទាន់មានសង្សារឯណា …ង៉ៃហ្នឹង ត្រាច់ចរពេញម៉ាទីក្រុង ភ្នំពេញ.. ដើរមើល៍គេលក់ផ្កាដាច់អត់?
      អ៊ីយ៉ា…បឿនធ្វើការហើយ សង្ស័យទៅមើល ហង្សមាស បែសបែស ទេដឹង?

    • bandith 11:24 ព្រឹក on ខែ​កុម្ភៈ 17, 2007 តំណភ្ជាប់អចិន្ត្រៃ | ឆ្លើយតប

      អ្នកទាំងពីរមិនអស់ចឹងសល់លុយហើយ ខ្ញុំនេះអស់ ១២ទង​ ហេហេហេហេ….គិតលុយមើលទៅ ម៉ាទង ១តុល្លា។​ ទាំង១២ទងនេះមានន័យបស់វាណា ។ ណារដ្ឋឯងម៉េចមិនរកមួយទៅបើអត់ ម៉េចមិនអនុវត្តតាម អាចំនុចទី១របស់ខ្ញុំទៅ។ ចំនុចទី១ហ្នឹងខ្ញុំបានអនុវត្តរួចហើយណាកាលពីឆ្នាំមុននោះណា។ នឹកដល់កាលឆ្នាំ​ទៅដែលខ្ញុំសារភាពប្រាប់គេ អូហ ហូ….អស្ចារ្យ រ៉ុយៗម៉ងណាអ្នកទាំងពីរអើយ។ ខំសរសេរចំនុចទាំង ១០ឲ្យអនុវត្តតាមហើយ អត់មានអ្នកណាគេធ្វើតាមចឹង??? អ្នកសរសេរនេះដូចអស់ទឹកចិត្តម៉ងហា…. 😦

    • Boeun 11:54 ព្រឹក on ខែ​កុម្ភៈ 17, 2007 តំណភ្ជាប់អចិន្ត្រៃ | ឆ្លើយតប

      ប្រញាប់​អស់​ទឹក​ចិត្ត​ម៉េះ ? ហេហេហេ … ដឹង​ខ្ញុំ​ធ្វើ​អី​អត់ កាល​ង៉ៃ​ណោះ ? ខ្ញុំ​បាន​ទិញ​ផ្កា ៣​ទង ជូន​​គេ​ម្នាក់​ហើយ ប្រាប់​គេ​ថា ខ្ញុំ​ស្រលាញ់​គេ… ហេហេហេ…!!! អស្ចារ្យ​ណាស់ សម្លាញ់​អើយ….!!!!! តែ​ខ្ញុំ​ខ្ជិល​ប្រាប់ ហ្នឹង​ណា! គឺ​ខ្ញុំ​អនុវត្តិ​តាម​ហើយ​តើ ។ 🙂

    • naraths 2:53 ល្ងាច on ខែ​កុម្ភៈ 17, 2007 តំណភ្ជាប់អចិន្ត្រៃ | ឆ្លើយតប

      អូហូ ឌិតអស់អី ក៏ច្រើនទងម៉្លេះ? ឲ្យអ្នកណាខ្លះទៅ? ចំពោះចំនុចទី១ហ្នឹង បើអត់ទាន់សម្លឹងឃើញ អ្នក ណា ផង តើឲ្យហុចផ្កាយ៉ាងម៉េចទៅ! ខ្ញុំមិនមែនចេះតែឲ្យគេផ្ដេសផ្ដាសឯណា :0

    • Sopheak 10:49 ព្រឹក on ខែ​កុម្ភៈ 18, 2007 តំណភ្ជាប់អចិន្ត្រៃ | ឆ្លើយតប

      ឆ្កួតអស់រលីងខ្មែរយើងនាំគ្នាតាមប្រពៃណីគេ តែបន្តិចទៀតនាំគ្នាដើរស្រាតអស់ហើយលោកអើយ មិនចេះប្រើមនសិការសោះ​

    • Boeun 2:18 ល្ងាច on ខែ​កុម្ភៈ 18, 2007 តំណភ្ជាប់អចិន្ត្រៃ | ឆ្លើយតប

      ហេតុ​អី​បាន​ជា Sopheak និយាយ​បែប​នេះ ? បុណ្យ​នៃ​ក្ដី​ស្រលាញ់ គេ​នាំ​គគ្នា​បញ្ជាក់​ពី​ក្ដី​ស្រលាញ់​ចំពោះ​គ្នា​ទៅ​វិញ​ទៅ​មក ​មិន​មែន​បុណ្យ​ស្រាត​ទេ ហេហេហេ​! ។ Sopheak ប្រាប់​បន្តិច​មើល៍ ហេតុ​អី​បាន​ជា​យល់​ឃើញ​បែប​នេះ ?

    • naraths 3:27 ល្ងាច on ខែ​កុម្ភៈ 19, 2007 តំណភ្ជាប់អចិន្ត្រៃ | ឆ្លើយតប

      គំនិតប្រឆាំងរបស់សុភ័ក្រ ខ្ញុំមិនយល់ស្របឡើយ ។ និយាយបែបនេះដូចជាធ្ងន់ធ្ងរដល់ហើយ ដូចជាប្រកាន់ ជាតិនិយម ជ្រុលពេកទេដឹង ។ អ្នកមិនដឹងទេថា សព្វថ្ងៃនេះ លោកអ៊ំ កេងវ៉ាន់សាក់ កំពុង មានការដៀលត្មិះ យ៉ាហខ្លាំង ដោយសារគាត់ចេះតែ ប្រឆាំង នឹងគេ មិនចេះ ឈប់ ។ វប្បធម្ម ខ្មែរ យើង គ្មាននរណាចោលនោះទេ ។ គំនិតខ្ញុំ ចង់ឲ្យជាតិសាសន៍ ទាំងអស់ ក្នុងលោក ចេះយោគយល់ មិនប្រកាន់ គ្នា ។ អំនានភាសាខ្មែរ របស់ខ្ញុំ នឹងដាក់ចេញ នូវ អត្ថបទមួយ មានចំណងជើងថា «ការអត់អោនឲ្យគ្នា» ឆាប់ៗនេះ ។

    • Boeun 4:44 ល្ងាច on ខែ​កុម្ភៈ 19, 2007 តំណភ្ជាប់អចិន្ត្រៃ | ឆ្លើយតប

      និយាយ​បាន​ត្រឹម​ត្រូវ​​ណាស់​សម្លាញ់ 🙂

    • bandith 8:12 ល្ងាច on ខែ​កុម្ភៈ 19, 2007 តំណភ្ជាប់អចិន្ត្រៃ | ឆ្លើយតប

      ហេហេហេ…..១២ទងហ្នឹទិញឲ្យតែHoneyខ្ញុំតែមួយប៉ុណ្ណោះទេតើ។ ១២ទង​ហ្នឹង​មានន័យ​ថា​យើងស្រលាញ់​គ្នាបាន១២ខែហើយហ្នឹងណា ព្រោះស្នេហាមួយនេះក៍ទើបតែចាប់ផ្តើមកាលពី Valentine’s day ឆ្នាំមុនដែរហ្នឹងណា។ អូហ៍…វីសតែភ្លេច ទោះជាទិញឲ្យHoney ខ្ញុំយ៉ាងណាក៍ខ្ញុំមិនភ្លេចអ្នកម៉ាក់ខ្ញុំដែរ។ ខ្ញុំបានទិញជូនគាត់ ៣ដើមដែរ ហេហេហេហេ….ចឹងសារុបទៅ ម៉ា Valentine’s day ហ្នឹងខ្ញុំអស់ ១៥ទង។ បឿនៈ ធ្វើចឹងហ្អេបានត្រូវសំលាញ់ ហីចុះគេមានប្រាប់បឿនឯងថាសាលាញ់វិញអត់???
      ណារដ្ឋៈ ហីចាំកាលបានរកឃើញវី??? សង្ស័យតាចាំដល់ Valentine’s day ឆ្នាំក្រោយដឹងហ្នឹង??
      Sopheak យើងមិនទៅធ្វើដល់ថ្នាក់ហ្នឹងពេកទេ កុំមានគំនិតអភិរក្សនិយមជ្រុលពេក។ ឃើញទេខ្ញុំមាន​បង្ហាញក្តីស្រលាញ់ចំពោះតែសង្សាឯណា ខ្ញុំបង្ហាញដល់អ្នកម៉ាក់ខ្ញុំដែរតើ។ ខ្ញុំគ្រាំទ្រដែល Sopheak មានគំនិតចេះស្រលាញ់ជាតិ តែសូមកុំប្រកាន់អីដល់ថ្នាក់ហ្នឹង។

    • Boeun 11:11 ល្ងាច on ខែ​កុម្ភៈ 19, 2007 តំណភ្ជាប់អចិន្ត្រៃ | ឆ្លើយតប

      រឿង​ស្នេហា​ខ្ញុំ​មិន​ពូកែ​ទេ ។ កាល​ពី​ថ្ងៃ​នោះ ខ្ញុំ​បាន​យក​ផ្កា​ទៅ​ជូន​គេ ស្ទើរ​តែ​យឺត​ពេល​ទៅ​ហើយ ។ ទំរាំ​បាន​ចេញ​ទៅ ម៉ោង​ប្រាំបី​ជាង​ទៅ​ហើយ ។ គេ​មិន​នឹក​ស្មាន​ថា​ខ្ញុំ​នឹង​ទៅ​ ហើយ​ជូន​ផ្កា​ឲ្យ​គេ​ទេ ។ ពេល​ខ្ញុំ​ទៅ​ជិត​ដល់ ខ្ញុំ​បាន​តេ​ទៅ​គេ ។ ដឹង​ទេ គេ​ទទួល​ទូរស័ព្ទ​ខ្ញុំ​ដូច​ជា​ភ្ញាក់​ផ្អើល​ខ្លាំង​ណាស់ តាម​ខ្ញុំ​ស្ដាប់​សម្លេង​គេ ។ ខ្ញុំ​ប្រាប់​គេ​ថា​ ខ្ញុំ​ទៅ​លេង ហើយ​ខ្ញុំ​ប្រាប់​គេ​ឲ្យ​ចេញ​មក​ក្រៅ តែ​ពេល​នោះ​គេ​នៅ​ក្រៅ​ស្រាប់​ហើយ ។ ពេល​ទៅ​ដល់ ខ្ញុំ​ទៅ​ឈរ​និយាយ​សួរ​សុខ​ទុក្ខ​គេ​មួយ​សន្ទុះ​ ជា​មួយ​ប្អូន​គេ​ហើយ​មាន​គេ​ពី​បី​នាក់​ទៀត​ដែល​ខ្ញុំ​អត់​ស្គាល់ ។ ហាហាហា! គេ​អត់​ដឹង​ថា​ខ្ញុំ​ទិញ​ផ្កា​ទៅ ជា​​មួយ​ទេ ។ និយាយ​គ្នា​បាន​ប្រហែល ជិត​១០​នាទី ខ្ញុំ​បាន​លួច​ទាញ​យកផ្កា​ពី​ក្នុង​កាតាប​ របស់​ខ្ញុំ​អត់​ឲ្យ​គេ​ដឹង​ទេ ។ ភ្លាម​នោះ​ខ្ញុំ​បង្ហាញ​ផ្កា​នៅ​ចំពោះ​មុខ​គេ ហេហេហេ​! គេ​ភ្ញាក់​ព្រឹត លាន់​មាត់ ហា៎​! ហើយ​ខ្ញុំ​ប្រាប់​គេ​ថា “​បង​ស្រលាញ់​អូន​; អូន​ព្រម​ស្រលាញ់​បង​ទេ ?​” តែ​គួរ​ឲ្យ​ស្ដាយ​ណាស់ គេ​អត់​ប្រាប់​ថា​ស្រលាញ់​ទេ តែ​គ្រាន់​តែ​ឃើញ​កាយ​វិការ​របស់​គេ ??? គេ​ញញឹម​បិទ​មាត់​មិន​ជិត​ទេ ហើយ​គេ​ថា​អរគុណ ។ បាន​មួយ​សន្ទុះ​ក្រោយ​មក គេ​មាន​ការ ត្រូវ​ចូល​ទៅ​វិញ ហើយ​យើង​ក៏​បាន​បែក​លា​គ្នា​ទៅ ។ ខ្ញុំ​ត្រឡប់​មក​ផ្ទះ​វិញ បាន​មួយ​សន្ទុះ ខ្ញុំ​តេ​ទៅ​គេ ហើយ​សួរ​គេ​ម្ដង​ទៀត ថា “​អូន​ស្រលាញ់​បង​ទេ ?​” គេ​គ្រាន់​តែ​សើច ដូច​ជា​សប្បាយ​ចិត្ត​ណាស់ ហើយ​គេ​តប​វិញ​ថា “​ខ្ញុំ​អត់​ដឹង​ថា​ម៉េច​ទេ​” ហើយ​គេ​បន្ត​ទៀត​ថា “​អូន​បើ​និយាយ​លេង​ និយាយ​ចេញ​ តែ​បើ​ឲ្យ​និយាយ​មែន​ទេ និយាយ​អត់​ចេញ​ទេ​” ។ ហើយ​យើង​និយាយ​គ្នា​ពី​នេះ​ពី​នោះ​បន្តិច​បន្តួច បន្ទាប់​មក​ក៏​ដាក់​ទូរស័ព្ទ​ចុះ ហើយ​គេង​ញញឹម​ម្នាក់​ឯង​ទៅ ។

      ហេហេហ​! រឿង​ខ្ញុំ​​កាល​ពី​ថ្ងៃ​បុណ្យ​នៃ​ក្ដី​ស្រលាញ់​ បាន​រៀប​រាប់​អស់​ហើយ មាន​តែ​ប៉ុណ្ណឹង​ឯង ។ ហើយ​ចម្លើយ​នាង​ថា​យ៉ាង​ម៉េច​នោះ ខ្ញុំ​ក៏​អត់​ដឹង​ដែរ គ្រាន់​តែ​ដឹង​ក្នុង​ចិត្ត​ថា​យ៉ាង​ណា ។ ហាហាហា​! សុំ​​ទោស សរសេរ​ម៉ាចប់​រឿង​តាម៉ង​… ។

    • naraths 12:44 ល្ងាច on ខែ​កុម្ភៈ 20, 2007 តំណភ្ជាប់អចិន្ត្រៃ | ឆ្លើយតប

      ស្ដាប់រឿងរបស់ បឿនទៅ ដូច​ជា​ប្រលោមលោកចឹង​ណ៎! ពិតជាមានន័យមែន ។ តែធម្មតាទេ នារី ខ្មែរធ្វើម៉េចហ៊ាន និយាយត្រង់ៗទៅ នាងពិតជាមានការខ្មាស់អៀន ហើយមើល៍ទៅ!

    • Boeun 1:01 ល្ងាច on ខែ​កុម្ភៈ 20, 2007 តំណភ្ជាប់អចិន្ត្រៃ | ឆ្លើយតប

      🙂 ប្រហែល​ជា​អីចឹង​ហើយ ។

    • bandith 4:42 ល្ងាច on ខែ​កុម្ភៈ 21, 2007 តំណភ្ជាប់អចិន្ត្រៃ | ឆ្លើយតប

      ហ្នឹងហើយ នាងច្បាស់ជាខ្មាស់អៀនហើយ តែបឿនឯងជឿទៅបើនាងទទួលចឹងប្រាកដជាមានសង្ឈឹមហើយ​បើកាលខ្ញុំវិញទាល់តែម៉ាអាទិត្យក្រោយមកឯណោះបាននាងព្រមឆ្លើយថា “យល់ព្រម”​ ហាហាហាហាហា……ស៊ូពួកម៉ាក ស៊ូ….​

    • Boeun 5:08 ល្ងាច on ខែ​កុម្ភៈ 21, 2007 តំណភ្ជាប់អចិន្ត្រៃ | ឆ្លើយតប

      ហេហេហេ! អរគុណ​ហើយ! ខ្ញុំ​ត្រូវ​តែ​ស៊ូ! ស៊ូ!​ស៊ូ!​ស៊ូ!

c
Compose new post
j
Next post/Next comment
k
Previous post/Previous comment
r
ឆ្លើយតប
e
កែ
o
Show/Hide comments
t
Go to top
l
Go to login
h
Show/Hide help
shift + esc
បោះបង់