Updates from ខែ​មីនា, 2007 Toggle Comment Threads | គ្រាប់​ចុច​ផ្លូវ​កាត់

  • Bandith 10:46 am on March 25, 2007 តំណភ្ជាប់អចិន្ត្រៃ | ឆ្លើយតប  

    Why I love to play guitar?? 

    ហាហាហា….បើនិយាយពីមូលហេតុដែលខ្ញុំចង់លេងហ្គីតាពិតជាគួរឲ្យអស់សំណើចណាស់។​តាមពិតទៅតាំងពីដើមមកខ្ញុំមិនដែលមានចំណូលចិត្តចង់លេងឧបករណ៍តន្រ្តីណាមួយឡើយ​គឺត្រឹមតែមានការចូលចិត្តវា ហើយតែងស្រម៉ៃថាថ្ងៃណាមួយខ្ញុំនឹង​អាចលេងវាបាន។​​ កាលនោះក្តីស្រម៉ៃមួយទៀតរបស់ខ្ញុំហ្គីតាលេង​លើឆាកដែលមានមនុស្សជាច្រើនចាំមើលនិងអបអរសាទរ។

    ខ្ញុំទើបតែចាប់ផ្តើមចង់ចេះ និងរៀនលេងវាកាលពីឆ្នាំ២០០៣នេះ​ឯង។​ នឹកដល់កាលឆ្នាំនោះកុំអីក៍ខ្ញុំមិនចង់លេងហ្គីតានោះដែររឿងគឺវាអញ្ចេះ៖

    ប្អូនខ្ញុំឈ្មោះបញ្ញ(សព្វថៃ្ងនៅរៀននៅប្រទេសរូស្សី) វាទើបនឹង​ប្រលងជាប់អាហារូបករណ៍ផង។ ថ្ងៃមួយវាទើបនឹងត្រលប់មកពី​សាលារៀនភាសារូស្សីដោយកាន់យកហ្គីតាមួយដែលវាខ្ចីពីគ្រូវាមកផង​ខ្ញុំក៍សួរវាថា៖

    • អាញ៉ា ហ្អែងបានហ្គីតាពីណាម៉ោហ្អា
    • ខ្ញុំបានពីគ្រូម៉ោ បង
    • អីគេ រៀនភាសារូស្សីហ្នឹងគេមានថែមហ្គីតាដែរ(ខ្ញុំសួរដោយឆ្ងល់)
    • អត់ទេ លោកគ្រូគាត់ចេះតែនែនាំខ្ញុំឲ្យចេះរៀនលេងទៅ គាត់ថាទុកគ្រាន់កែអផ្សុកពេលទៅនៅហ្នោះ។ បងឯងដឹងគាត់ថាម៉េចទៀតអត់
    • អើ…ហីចុះគាត់ថាអីទៀតចុះ??
    • បងឯងដឹងហ្អេ​ គាត់ថាចេះលេងហ្គីតាមិនអត់ប្រយោជន៍ទេណា ព្រោះអាចទាក់​ស្រីៗបានផង ន៎!!!
    • មែនក៍អីហ្អា??? (ខ្ញុំសួរវាបញ្ចាក់)
    • មែនតើ ម៉េចបង??

    -​ អឺ…មានម៉េចឡូយដែតើហ្អា រៀនដែរវ៉ី

    ហាហាហា….គ្រាន់តែឮថាអាចទាក់ស្រីៗបានចឹងចាំកាលបានខ្ញុំមិន​ខ្វា​រ ក ទៅ????
    ដល់ហើយទៅឲ្យតែវាត្រលប់ពីសាលាវិញ ខ្ញុំតែងតែសួរវាថា គ្រូមានបង្រៀនមេរៀនអីថ្មីទៀតអត់ ហើយខ្ញុំតែងរៀនតាមនោះ។ ចៃដន្យអីខ្ញុំក៍មានពូថ្លៃម្នាក់ដែលនៅជាមួយនោះចេះហ្គីតាខ្លះផង ខ្ញុំតែងតែរៀនពីគាត់អីចឹងខ្លះៗម៉ោ។ កាលនោះខ្ញុំវក់និង ហ្គីតា​ម៉ាង៉្ងៃៗភ្លេចបាយភ្លេចទឹក។ ប្អូនខ្ញុំវាមិនសូវឆាប់ចេះដូចខ្ញុំទេ ព្រោះវាមិនជាមានដុងនឹងហ្គីតានេះប៉ុន្មានផង តែបើខ្ញុំវិញ​មានគួរសម រៀនឆាប់ចេះជាងវា។

    -ចប់ដោយសង្ខេប

     

    នេះជាមូលហេតុពិតប្រាកដដំបូងដែលបណ្តាលឲ្យខ្ញុំចង់​លេងហ្គីតា ហេស ហេស ហេស អស្ចារ្យដែរណាលោកគ្រូគាត់ថាមានខុសអីណា។​ ខ្ញុំទាក់មានម៉ាចំនួនដែរ ហាហាហាហ….។ មើល៍តែ Honey ខ្ញុំសព្វថ្ងៃទៅ ទំនេរៗ ខ្ញុំតែងយកហ្គីតាមកបំពេរនាងឲ្យគេងតែញ៉យហ្នឹង។ រ៉ូមែនទិកណាស់​ណា បើអ្នកទាំងអស់គ្នាមិនជឿសាកដូចខ្ញុំល៍មើល។

     

    At home with my guitar

    At home, Me and My Guitar

    a painted guitar man, he’s me
    រូបនេះមានមនុស្សស្រីម្នាក់គេគូរឲ្យខ្ញុំ គេឈ្មោះ Marya។ ថ្ងៃមួយជួបគេតាមឆាតគេសួររករូបថតខ្ញុំ ហើយខ្ញុំក៍ផ្ញើរូបខាងលើ​ឲ្យទៅ ស្រាប់តែប៉ុន្មានថ្ងៃក្រោយមកគេផ្ងើរូបគំនូរនេះមកវិញ​តែម្តង។ ហេស ហេស ហេស…ហេងដែរមានគេគូរឲ្យចឹង។

    on The beach, with guitar
    ថតកាលពីឆ្នាំមុនពេលទៅលេងកំពុងសោមជាមួយមិត្តភក្តិ

     

     
    • khmerbird - ខេមរបក្សា 8:05 ព្រឹក on ខែ​មីនា 26, 2007 តំណភ្ជាប់អចិន្ត្រៃ | ឆ្លើយតប

      it’s my wish to play the guitar and sing
      anyway until now i can’t play any instrument, LOL

      good for you that you can play

      and the painting look so great !

    • សុភ័ក្ត្រ 10:17 ព្រឹក on ខែ​មីនា 26, 2007 តំណភ្ជាប់អចិន្ត្រៃ | ឆ្លើយតប

      រូបគូរស្អាតជាងរូបពិត lolz

    • Mr. V 2:11 ល្ងាច on ខែ​មីនា 26, 2007 តំណភ្ជាប់អចិន្ត្រៃ | ឆ្លើយតប

      ចេះ​តែ​ថា​ហើយ​ អត់ស្អាត​ទាំង​ពីរ​ហ្នឹង…ហេហេហ!
      …ថា​លេង​ទេ ខ្ញុំ​ចង់​និយាយ​ថា​រូប​ពិត​ស្អាត​ជាង​!

    • bandith 5:25 ល្ងាច on ខែ​មីនា 26, 2007 តំណភ្ជាប់អចិន្ត្រៃ | ឆ្លើយតប

      ចុម ចុម…ផាផងហ៎??? ចាប់ទាត់ម្នាក់ម៉ាជើងឡូវ ហាហាហាហ….
      KB: ចុះម៉េចមិនសាកល្បងរៀងឧបករណ៍ណាមួយទៅ??

    • Boeun 10:56 ល្ងាច on ខែ​មីនា 26, 2007 តំណភ្ជាប់អចិន្ត្រៃ | ឆ្លើយតប

      ខ្ញុំ​ដូច​ជា​មិន​ជឿ​អ្វី​ដែល​បណ្ឌិត​បាន​និយាយ​សោះ ។ ចង់​ឲ្យ​បណ្ឌិត​បង្រៀនឲ្យ​ខ្ញុំ​ចេះ​លេង​មើល៍ តើ​ចឹង​មែន​អត់ ? តែ​មាន​គេ​គូរ​រូប​ឲ្យ មើល​ទៅ​ដូច​គ្រាន់​បើ​ជា​ខ្ញុំ​ឆ្ងាយ​ណាស់ ។

    • bandith 1:00 ល្ងាច on ខែ​មីនា 27, 2007 តំណភ្ជាប់អចិន្ត្រៃ | ឆ្លើយតប

      និយាយមែនតើបឿន ចឹងដឹងមានតែសាកមើលទៅ ដឹងហើយ។ រឿងរៀនហ្គីតានោះបានមានអី មិត្តភក្តិពឹងទៅហើយស្វាគមន៍ជានិច្ច។​រូបដែលគេគូរឲ្យនោះ​ល្អណាស់ខ្ញុំពេញចិត្ត។ បឿនឯងដឹងទេ ម្នាក់អីដែលគូររូបឲ្យខ្ញុំនោះរហូលមក​ដល់សព្វថ្ងៃ​ខ្ញុំមិនទាំងដែលជួបមុខគេអាម៉េចហង។ ចង់ណាត់ជួបដែរតែគេមិនព្រម ម្យ៉ាងខ្ញុំក៍មិនចង់ជួបដែរ ខ្ចិលនាំពាក់ព័ន្ធអីច្រើនបើគេមិនចង់ទៅហើយ។និយាយតិចៗ កុំឲ្យHoney ឭ អត់បានហ្អេ ប្រច័ន្ទ 9 តិចថាឭណាត់ជួបស្រីផ្សេងហ្នឹង ចាំតែអង្គុយដោះសារទៅខ្ញុំ ហាហាហាហា…..។ ស្គាល់គ្នា ៣ឆ្នាំហើយណា តាមុខតិចក៍មិនដែលឃើញផង បានត្រឹមតែស្តាប់សំលេងតាមទូរស័ព្ទហ្នឹង។​ដឹងស្អាតយ៉ាងណាទេ ន៎!!!

    • Boeun 1:10 ល្ងាច on ខែ​មីនា 27, 2007 តំណភ្ជាប់អចិន្ត្រៃ | ឆ្លើយតប

      អូហូ! អាចឹង​ទេ​អ្ហី​! ស្គាល់​គ្នា​បី​ឆ្នាំ​នៅ​មិន​ទាន់​ជួប​មុខ​គ្នា​ទៀត ? គួរ​តែ​ណាត់​ជួប​ម្ដង​ទៅ បើ​ខ្លាច​​ honey ប្រចណ្ឌ​ប្រាប់​​គេ​តាម​ត្រង់​ទៅ ហើយ​អាច​នាំ​ទៅ​ឲ្យ​ស្គាល់​គ្នា​តែ​ម្ដង​ក៏​បាន ។ តែ​​ខាង​ណោះ​គេ​ដូច​ជា​អត់​ចង់​ជួប​ មិន​ដឹង​គេ​ចាំ​អង្កាល់​ហ្ន៎ !
      និយាយ​ពី​ហ្គីតា​វិញ ខ្ញុំ​ដេញ​ទ្រីង​ត្រឹង​ៗ តាម​មើល​បែប​ជិត​ចេះ​ហើយ​ដឹង ? ហាហាហា! ចាំ​មើល​បណ្ឌិត​ដាក់​បទ​ថ្មី​នៅ guitar4khmer តែ​អត់​ទាន់​មាន​ឃើញ​សោះ ។ សូម​ជួយ​ឆ្លៀត​ដាក់​មួយ​ពីរ​ គ្រាន់​ខ្ញុំ​យក​ទៅ​កេះ​លេង​ផង​បាន​ទេ ?

    • bandith 12:49 ល្ងាច on ខែ​មីនា 28, 2007 តំណភ្ជាប់អចិន្ត្រៃ | ឆ្លើយតប

      បាទបានតើ អាឡូវ អីញ្ចេះចុះចាំស្អែខ្ញុំរកបទណាមួយដាក់ ម៉ាបទនៅទីនោះណា បឿឯង​ចាំបើក guitar4khmer ហ្នឹងមើល៍ម្តងទៀតទៅឃើញហើយ៕

    • Boeun 2:56 ល្ងាច on ខែ​មីនា 28, 2007 តំណភ្ជាប់អចិន្ត្រៃ | ឆ្លើយតប

      អូខេ, ដាក់​ម៉ោក៍​ចឹង​! ចាំ​ខ្ញុំ​ទៅ​មើល៍ ។

    • bandith 1:26 ល្ងាច on ខែ​មីនា 29, 2007 តំណភ្ជាប់អចិន្ត្រៃ | ឆ្លើយតប

      អេ…សុំទោសណាខ្្ញុំថាដាក់ឲ្យក្នុងថ្ងៃនេះ តែអាលូវសុំទ្រីសិន យប់ម៉ិញរៀបចំអត់ទាន់ រងចាំតិចទៀតសិនទៅណា​បឿន

    • Boeun 5:19 ល្ងាច on ខែ​មីនា 29, 2007 តំណភ្ជាប់អចិន្ត្រៃ | ឆ្លើយតប

      មិន​អី​ទេ, ពេល​ណា​ដែល​អាច​ដាក់​បាន ។

    • Mr. V 10:19 ល្ងាច on ខែ​មេសា 12, 2007 តំណភ្ជាប់អចិន្ត្រៃ | ឆ្លើយតប

      សួស្តី​ឆ្នាំ​ថ្មី! សិរីសួស្តី​ជ័យមង្គល​ ចូរកើត​មាន​ដល់ អ្នក​ ក្រុម​គ្រួសារ នឹង​មិត្ត​ភ័ក្ត្រ!

      ពី មីស្ទើ វី!

    • bandith 12:16 ល្ងាច on ខែ​មេសា 13, 2007 តំណភ្ជាប់អចិន្ត្រៃ | ឆ្លើយតប

      អរគុណ មីស្ទើ វី ជូនពរឲ្យ វីមានសុខភាពល្អ រកស៊ីមានបាន

  • Bandith 9:44 am on March 11, 2007 តំណភ្ជាប់អចិន្ត្រៃ | ឆ្លើយតប  

    yesterday, ma friend wedding 

    សប្បាយអស់ទាស់ម្សិលម៉ិញការពួកម៉ាក។ ហេងដែរដែលគេឲ្យខ្ញុំ​ធ្វើជាអ្នកកំដរ ហាហាហាហ….ស៊ី Free ហើយគេឲ្យអាំងប៉ាវទៀត។ និយាយាពីរឿងកំដរការគេហ្នឹងខ្ញុំកំដរឡើងជិត១០រោងហើយ។ ហ៊ីម…មិនដឹងជាកាលបានដល់វេនខ្ញុំទេន៎??? គេថាកំដរគេលើស​៣រោងអីហ្នឹងវាអភ័ព្វ តែខ្ញុំកំដរឡើងលែងអភ័ព្វទៅហើយ។ បើសិនជា​ពេលកំដរហើយគេចេញ Recommandation ឲ្យប្រហែលខ្ញុំ​បានឡើងគផ្ទះឯណោះ។ណាស់ហើយគ្មាន​អភ័ព្វគ្មានអីទេ ខ្ញុំមិនដែលទៅជឿរឿងអីចឹងៗឡើយ។ គេហៅឲ្យជួយ​ចេះតែជួយៗ ទៅសំខាន់ សប្បាយនឹងជួយគេ។ ចាំមើលដល់ខែ ៥ត្រូវជួយ​កំដរ​​ការលោកប្រធានទៀត ហាហាហា….សល់លុយទៀតហើយខ្ញុំ។

     


    បុរសមានបទពិសោធច្រើនខាងកំដរការគេ មិនដឹងកាលបានដល់​វេនខ្លួនឯងម្តងទេ…
    ផឹកពួកម៉ាកផឹក…ផឹកឲ្យលិចថ្លើមទៅអាសំលាញ់…
    Yo Yo Yo…ពួកម៉ាក

    កុំធើមុខចឹងមើល៍ អាដា…ហីល្បងក្អមចេញស្តាយឡូយម៉េស? នៅចាញ់ខ្ញុំទេនែក៎….

     
    • M|O|N|G|K|O|L 9:51 ល្ងាច on ខែ​មីនា 11, 2007 តំណភ្ជាប់អចិន្ត្រៃ | ឆ្លើយតប

      ចុះក្រែងមានសង្សារហើយ មិនអញ្ចឹងហី? ចង់ការ ម៉េចក៏មិនការទៅ!

    • សុភ័ក្ត្រ 9:52 ព្រឹក on ខែ​មីនា 12, 2007 តំណភ្ជាប់អចិន្ត្រៃ | ឆ្លើយតប

      ខ្ញុំក៏មិនជឿដែរ ហេយ៍ ឲ្យគេចេញរីខមមេនដេសិនទៅ ហេហេ ខ្ញុំថាឡូយណាស់ណា។
      ចុះអារូបចុងក្រោយ ធ្វើដៃអីចឹង??!

    • Boeun 12:38 ល្ងាច on ខែ​មីនា 12, 2007 តំណភ្ជាប់អចិន្ត្រៃ | ឆ្លើយតប

      មាន​បទ​ពិសោធន៍​វច្រើន​អ៊ីចឹង​ល្អ​ហើយ កុំ​ទៅ​ជឿ​អី​អារឿង​ជំនឿ​អត់​ហេតុ​ផល​នោះ ។ បាន​លុយ​ច្រើន ចាំ​ប៉ាវ​គ្នា​យើង​ដើរ​លេង​ម្ថង​ទៅ​ណា កុំ​ទុក​ឲ្យ​សល់​ចោល​ឥត​ប្រយោជន៍ ។

    • bandith 1:04 ល្ងាច on ខែ​មីនា 12, 2007 តំណភ្ជាប់អចិន្ត្រៃ | ឆ្លើយតប

      មានចេះតែមានហើយមង្គលអើយ តែធើម៉េចចុះបើកាពុងតាអត់លុយ?? មើល៍ទៅសង្ស័យតាខ្ចឹលការសែនហើយ​ ហាហាហា…
      ភ័ក្រហា អារូបចុងក្រោយទាល់តែធ្វើដៃចឹងបានឡូយណា អាហ្នឹងគេហៅ​ថាស្តាយសម័យ IceTea ។ ខ្ញុំមិនដែលជឿអីទេបឿនអើយ បើចឹងមែនមែនឲ្យតាគេហៅ​កំដរ មិនដែលបដិសេធចឹងទេ ណាមួយនោះឲ្យតាបានកំដរ​ ហេហេហ…ច្រើនតាញ៉ែ​អ្នកកំដរខាងស្រីលេងអីចឹងផង Ops….និយាយកុំឲ្យHoney ខ្ញុំឭ តាឭ ស៊ីកាញ៉រ ទៀតហើយ អត់បានហ្អេកាចដូចរន្ទះ

    • Boeun 6:54 ល្ងាច on ខែ​មីនា 12, 2007 តំណភ្ជាប់អចិន្ត្រៃ | ឆ្លើយតប

      ហេហេហេ,​ ចេះ​ខ្លាច​ honey ដែរ​តើ​!

    • naraths 7:16 ល្ងាច on ខែ​មីនា 12, 2007 តំណភ្ជាប់អចិន្ត្រៃ | ឆ្លើយតប

      សង្ស័យអាសាហូបក្រញ៉ដឹង? ណែ! តិចអាប់រាសី…

    • naraths 7:22 ល្ងាច on ខែ​មីនា 12, 2007 តំណភ្ជាប់អចិន្ត្រៃ | ឆ្លើយតប

      ហ្នឹងហើយតែលើសពី៣ដងច្បាស់ជាអភ័ព្ធហើយ ! ម៉េចម៉ា សែនឈិបៗៗទៅ … កុំឲ្យគេថាអភ័ព្វ​ ។ នេះខ្ញុំជួយគិតគូរប្ដល់យោបល់ទេ បានប្រាប់នុះ…

    • bandith 1:35 ល្ងាច on ខែ​មីនា 13, 2007 តំណភ្ជាប់អចិន្ត្រៃ | ឆ្លើយតប

      បឿនអើយ មិនអាសារស៊ីទេយូៗ ម្តងហេហេហេហ… ខ្ញុំចេះតែនិយាយលេងទៅហ្នឹងណា។ គេច្រើនតែនិយាយ​ចឹងមែនហ្នឹង ណារដ្ឋ ប៉ុន្តែណារដ្ឋឯងជឿដែរ??

    • Boeun 9:10 ល្ងាច on ខែ​មីនា 13, 2007 តំណភ្ជាប់អចិន្ត្រៃ | ឆ្លើយតប

      ហាហាហា! ម៉ោ​ចង់​កែ​ពាក្យ​ខ្លួន​ឯង​អី​អ៊ីណា​..! បើ​ស៊ី​ក្រញ៉រ​ក៏​ស៊ី​ទៅ ខ្ញុំ​អត់​ដណ្ដើម​ទេ ។

    • bandith 1:34 ល្ងាច on ខែ​មីនា 14, 2007 តំណភ្ជាប់អចិន្ត្រៃ | ឆ្លើយតប

      យ៉ាហ៊ី ណាចង់កែខ្លួន ន្ញុំមានដែលស៊ីណា បឿននេះវី

    • Boeun 5:49 ល្ងាច on ខែ​មីនា 14, 2007 តំណភ្ជាប់អចិន្ត្រៃ | ឆ្លើយតប

      អូហ៍,​ អាចឹង​ខ្ញុំ​សុំ​ទោស​ផង ដែល​ស្មាន​ខុស​កាពិត​ ។

  • Bandith 6:41 pm on March 9, 2007 តំណភ្ជាប់អចិន្ត្រៃ | ឆ្លើយតប  

    Women’s day at my land 

    Here we go, with my classmate on women’s trip. We went to my land at kirirom. Hmm….what a happy day in deed. Here below are some pics of us…

    The food, we had chiken, fish and banh chev

    eating…

    With my honey…

     
c
Compose new post
j
Next post/Next comment
k
Previous post/Previous comment
r
ឆ្លើយតប
e
កែ
o
Show/Hide comments
t
Go to top
l
Go to login
h
Show/Hide help
shift + esc
បោះបង់