yesterday, ma friend wedding

សប្បាយអស់ទាស់ម្សិលម៉ិញការពួកម៉ាក។ ហេងដែរដែលគេឲ្យខ្ញុំ​ធ្វើជាអ្នកកំដរ ហាហាហាហ….ស៊ី Free ហើយគេឲ្យអាំងប៉ាវទៀត។ និយាយាពីរឿងកំដរការគេហ្នឹងខ្ញុំកំដរឡើងជិត១០រោងហើយ។ ហ៊ីម…មិនដឹងជាកាលបានដល់វេនខ្ញុំទេន៎??? គេថាកំដរគេលើស​៣រោងអីហ្នឹងវាអភ័ព្វ តែខ្ញុំកំដរឡើងលែងអភ័ព្វទៅហើយ។ បើសិនជា​ពេលកំដរហើយគេចេញ Recommandation ឲ្យប្រហែលខ្ញុំ​បានឡើងគផ្ទះឯណោះ។ណាស់ហើយគ្មាន​អភ័ព្វគ្មានអីទេ ខ្ញុំមិនដែលទៅជឿរឿងអីចឹងៗឡើយ។ គេហៅឲ្យជួយ​ចេះតែជួយៗ ទៅសំខាន់ សប្បាយនឹងជួយគេ។ ចាំមើលដល់ខែ ៥ត្រូវជួយ​កំដរ​​ការលោកប្រធានទៀត ហាហាហា….សល់លុយទៀតហើយខ្ញុំ។

 


បុរសមានបទពិសោធច្រើនខាងកំដរការគេ មិនដឹងកាលបានដល់​វេនខ្លួនឯងម្តងទេ…
ផឹកពួកម៉ាកផឹក…ផឹកឲ្យលិចថ្លើមទៅអាសំលាញ់…
Yo Yo Yo…ពួកម៉ាក

កុំធើមុខចឹងមើល៍ អាដា…ហីល្បងក្អមចេញស្តាយឡូយម៉េស? នៅចាញ់ខ្ញុំទេនែក៎….

Advertisements