Why I love to play guitar??

ហាហាហា….បើនិយាយពីមូលហេតុដែលខ្ញុំចង់លេងហ្គីតាពិតជាគួរឲ្យអស់សំណើចណាស់។​តាមពិតទៅតាំងពីដើមមកខ្ញុំមិនដែលមានចំណូលចិត្តចង់លេងឧបករណ៍តន្រ្តីណាមួយឡើយ​គឺត្រឹមតែមានការចូលចិត្តវា ហើយតែងស្រម៉ៃថាថ្ងៃណាមួយខ្ញុំនឹង​អាចលេងវាបាន។​​ កាលនោះក្តីស្រម៉ៃមួយទៀតរបស់ខ្ញុំហ្គីតាលេង​លើឆាកដែលមានមនុស្សជាច្រើនចាំមើលនិងអបអរសាទរ។

ខ្ញុំទើបតែចាប់ផ្តើមចង់ចេះ និងរៀនលេងវាកាលពីឆ្នាំ២០០៣នេះ​ឯង។​ នឹកដល់កាលឆ្នាំនោះកុំអីក៍ខ្ញុំមិនចង់លេងហ្គីតានោះដែររឿងគឺវាអញ្ចេះ៖

ប្អូនខ្ញុំឈ្មោះបញ្ញ(សព្វថៃ្ងនៅរៀននៅប្រទេសរូស្សី) វាទើបនឹង​ប្រលងជាប់អាហារូបករណ៍ផង។ ថ្ងៃមួយវាទើបនឹងត្រលប់មកពី​សាលារៀនភាសារូស្សីដោយកាន់យកហ្គីតាមួយដែលវាខ្ចីពីគ្រូវាមកផង​ខ្ញុំក៍សួរវាថា៖

  • អាញ៉ា ហ្អែងបានហ្គីតាពីណាម៉ោហ្អា
  • ខ្ញុំបានពីគ្រូម៉ោ បង
  • អីគេ រៀនភាសារូស្សីហ្នឹងគេមានថែមហ្គីតាដែរ(ខ្ញុំសួរដោយឆ្ងល់)
  • អត់ទេ លោកគ្រូគាត់ចេះតែនែនាំខ្ញុំឲ្យចេះរៀនលេងទៅ គាត់ថាទុកគ្រាន់កែអផ្សុកពេលទៅនៅហ្នោះ។ បងឯងដឹងគាត់ថាម៉េចទៀតអត់
  • អើ…ហីចុះគាត់ថាអីទៀតចុះ??
  • បងឯងដឹងហ្អេ​ គាត់ថាចេះលេងហ្គីតាមិនអត់ប្រយោជន៍ទេណា ព្រោះអាចទាក់​ស្រីៗបានផង ន៎!!!
  • មែនក៍អីហ្អា??? (ខ្ញុំសួរវាបញ្ចាក់)
  • មែនតើ ម៉េចបង??

-​ អឺ…មានម៉េចឡូយដែតើហ្អា រៀនដែរវ៉ី

ហាហាហា….គ្រាន់តែឮថាអាចទាក់ស្រីៗបានចឹងចាំកាលបានខ្ញុំមិន​ខ្វា​រ ក ទៅ????
ដល់ហើយទៅឲ្យតែវាត្រលប់ពីសាលាវិញ ខ្ញុំតែងតែសួរវាថា គ្រូមានបង្រៀនមេរៀនអីថ្មីទៀតអត់ ហើយខ្ញុំតែងរៀនតាមនោះ។ ចៃដន្យអីខ្ញុំក៍មានពូថ្លៃម្នាក់ដែលនៅជាមួយនោះចេះហ្គីតាខ្លះផង ខ្ញុំតែងតែរៀនពីគាត់អីចឹងខ្លះៗម៉ោ។ កាលនោះខ្ញុំវក់និង ហ្គីតា​ម៉ាង៉្ងៃៗភ្លេចបាយភ្លេចទឹក។ ប្អូនខ្ញុំវាមិនសូវឆាប់ចេះដូចខ្ញុំទេ ព្រោះវាមិនជាមានដុងនឹងហ្គីតានេះប៉ុន្មានផង តែបើខ្ញុំវិញ​មានគួរសម រៀនឆាប់ចេះជាងវា។

-ចប់ដោយសង្ខេប

 

នេះជាមូលហេតុពិតប្រាកដដំបូងដែលបណ្តាលឲ្យខ្ញុំចង់​លេងហ្គីតា ហេស ហេស ហេស អស្ចារ្យដែរណាលោកគ្រូគាត់ថាមានខុសអីណា។​ ខ្ញុំទាក់មានម៉ាចំនួនដែរ ហាហាហាហ….។ មើល៍តែ Honey ខ្ញុំសព្វថ្ងៃទៅ ទំនេរៗ ខ្ញុំតែងយកហ្គីតាមកបំពេរនាងឲ្យគេងតែញ៉យហ្នឹង។ រ៉ូមែនទិកណាស់​ណា បើអ្នកទាំងអស់គ្នាមិនជឿសាកដូចខ្ញុំល៍មើល។

 

At home with my guitar

At home, Me and My Guitar

a painted guitar man, he’s me
រូបនេះមានមនុស្សស្រីម្នាក់គេគូរឲ្យខ្ញុំ គេឈ្មោះ Marya។ ថ្ងៃមួយជួបគេតាមឆាតគេសួររករូបថតខ្ញុំ ហើយខ្ញុំក៍ផ្ញើរូបខាងលើ​ឲ្យទៅ ស្រាប់តែប៉ុន្មានថ្ងៃក្រោយមកគេផ្ងើរូបគំនូរនេះមកវិញ​តែម្តង។ ហេស ហេស ហេស…ហេងដែរមានគេគូរឲ្យចឹង។

on The beach, with guitar
ថតកាលពីឆ្នាំមុនពេលទៅលេងកំពុងសោមជាមួយមិត្តភក្តិ

 

Advertisements