Updates from ខែកក្កដា, 2007 Toggle Comment Threads | គ្រាប់​ចុច​ផ្លូវ​កាត់

  • Bandith 2:03 pm on July 29, 2007 តំណភ្ជាប់អចិន្ត្រៃ | ឆ្លើយតប  

    រូបភាពថ្ងៃពិព័ណ៌ផ្ទះព្រះភូមិ 

    រូបភាពខាងក្រោមនេះសុទ្ធតែជារូបភាពដែលបានថតកាលពីថ្ងៃទៅចូលរួមក្នុងពិធីតាំងពិព័ណ៌ផ្ទះព្រះ​ភូមិ។ គួរឲ្យសោកស្តាយដែរដែលគេមិនអនុញ្ញាតិឲ្យប្រើកាម៉េរាក្នុងពេលដែលគេកំពុងសំដែង ចឹងខ្ញុំមានតែរូបមួយចំនួនដែលថតក្រោយឆាកបន្ទាប់ពីគេបានសំដែងរួចប៉ុណ្ណោះដើម្បីអួតបងប្អូនទាំង​អស់គ្នា។ សូមអញ្ជើញទស្សនាដូចខាងក្រោម៖

    ច្រកចូលមានតាំងរូបខ្ទមដែលគេតំណាំងឲ្យព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឈ

     

    ការតាំងបង្ហាញខ្លះនៅលើដើមឈើដោយគេធ្វើរូបមនុស្សដីតំណាំងឲ្យព្រលឹងដែលថែរក្សានានា

     

    មានការអុជទៀតបំភ្លឺមើលទៅស្រស់ស្អាតនាពេលយប់

     


    ហេហេហេ….លួចថតបានពីរប៉ុស្តិ៍ដែរពេលកំពុងសម្តែង​(តួនាយរោង)

     

    តួនាយរោង កំពុងបង្ហាញក្បាច់

     

    សិល្បករចេញមកអបអរសាទរបន្ទាប់ពីសម្តែងចប់

     


    ទាយទៅមើលកញ្ញាអប្សរាដែលនៅជួរមុខហើយកណ្តាលគេនោះជាអ្នកណា??

     


    ថតជាមួយអប្សរាកំពូលស្នេហ៍របស់ខ្ញុ…..:))


    ស្អាតទេជួយថាទៅមើលបងប្អូន ហេហេហេ…ខ្ញុំថាស្អាតអត់ខ្ចោះតែម្តង :))


    (ជួរខាងមុខ) អាហ្សា, (ជួរខាងក្រោយ) អាភាព, បងវី, ស្រីមុំ(Ma honey), …ប៉ុន្មានអ្នកទៀតអត់ចាំឈ្មោះ


    បងវី និង អាភាព


    បងវី និង ស្រីមុំ (អត់កន្លែងថតចឹងទៅ ស្ទីលហ្នឹងគេហៅថា អប្សរាជិះម៉ូតូ)


    កំពុងបញ្ចេញក្បាច់បង្ហាញដល់ កាម៉េរ៉ាមេន

     

     

     
  • Bandith 12:58 am on July 29, 2007 តំណភ្ជាប់អចិន្ត្រៃ | ឆ្លើយតប  

    អំណោយពីបងធំ អិន.អេស 

    កាលពីប៉ុន្មានអាទិត្យមុនខ្ញុំបានទៅជួបបងធំ អិន.អេស(ច័ន្ទថា, ខ្ញុំហៅគាត់តែល្បងធំចឹង) ពិតជាហេងដែរ គាត់បានឲ្យអំណោយមួយមកខ្ញុំ។ បើនិយាយចំពោះអ្នកដ៍ទៃវាអាច​ជាអំណោយដែលមិនមាន​ ប្រយោជន៍ក៍ថាបានព្រោះថាមិនដឹងជាយកវាម៉ោធ្វើអី តែបើខ្ញុំវិញមានប្រយោជន៍ធំធេងណា។ QWikTUNE គឺជាឧបករណ៍ដែលប្រើដើម្បី ស៊េរ៉េខ្សែហ្គីតាដែលគាត់ឲ្យមកខ្ញុំ។ វាមិនត្រឹមតែ អាចប្រើដើម្បី ស៊េរេខ្សែ ហ្គីតាប៉ុណ្ណោះទេ តែវាអាចបង្ហាញជាអគ័ររបស់ ហ្គីតាបានទៀតផង។ អគ័រដែលវាមានប្រហែលជា ១០០អគ័រជាងឯណោះ។ ថាទៅមើលបើចំពោះអ្នកទាំងអស់គ្នាវាមាន​ប្រយោជន៍ឬអត់? បើខ្ញុំវិញ ខ្ញុំត្រូវការជាប្រចាំនៅពេលលេង ហ្គីតា ព្រោះត្រូវការស៊េរ៉េខ្សែឲ្យមាន​ សំលេងដែលត្រឹមត្រូវបំផុតតាមណោតដើមរបស់ហ្គីតា។ តាមពិតទៅពីមុនខ្ញុំក៍មិនពិបាកស៊េរ៉េខ្សែ​ហ្គីតាអីដែរ ព្រោះរាល់លើកខ្ញុំប្រើ ទូរស័ព្ទរបស់ខ្ញុំដើម្បីស៊េរ៉េ ហើយសំលេងក៍ត្រឹមតាមសំលេងដើម​ដូចគ្នាដែរ តែ QWikTUNE វាឡូយត្រង់ថាមានផ្ទុករបៀបចាប់អគ័រហ្គីតានេះតែម្តង។

    អគុរណបងធំ

     
    • B.OEU.N 6:31 ល្ងាច on ខែកក្កដា 30, 2007 តំណភ្ជាប់អចិន្ត្រៃ | ឆ្លើយតប

      គាត់​មាន​ទៀត​ទេ​បណ្ឌិត ខ្ញុំ​ចង់​សុំ​គាត់​មួយ​ដែរ ។ ឡូយ​ដល់​ហើយ​ហ្ន៎​!

    • Mr. V 10:26 ព្រឹក on ខែសីហា 1, 2007 តំណភ្ជាប់អចិន្ត្រៃ | ឆ្លើយតប

      ឡូយ​ណាស់! ទំនើប​ផន់​គេ មិន​បាច់​ស៊ីរ៉េ​ខ្សែ​ហ្គីតា​តាម​ស្ទីល​ចាស់ កេះ​ផង​ផ្ទៀង​ត្រចៀក​ស្តាប់​ផង​ដូច​ពីមុន​!

    • Bandith 12:51 ល្ងាច on ខែសីហា 1, 2007 តំណភ្ជាប់អចិន្ត្រៃ | ឆ្លើយតប

      បាទឡូយណាស់ណា ខ្ញុំងាយជាងមុនពេលណាចង់ស៊េរេខ្សែលេងម្តងៗ ពីមុនចង់ស៊េរេប្រឹងកេះ ហើយផ្ទៀងស្តាប់មើលថាត្រូវឬនៅ សមហ្នឹងខ្ញុំមិនពូកែផង ទំរាំហើយ ៦ខ្សែចំណាយពេល កន្លះម៉ោងឯណោះ តែពេលប្រើឧបករណ៍នេះតែ ៣នាទីរួចជាស្រេច ហើយសំលេងត្រូវឥតខ្ចោះទៀត។ បឿនទាល់តែយូរហ៎បានមានទៀត ហេហេហេហេហ….

  • Bandith 6:00 pm on July 18, 2007 តំណភ្ជាប់អចិន្ត្រៃ | ឆ្លើយតប  

    Spirit House – កម្មវិធីផ្ទះព្រះភូមិ 

    You all are invited with free entrance. Spirit house is the big exhibition and art performance of Khmer Arts Academy. Please come to support our Khmer culture. The event is also co-organized with SALA ArtSpace and sponsored in part by Online, Monument Books, ANZ Royal.

    Event:
    Date: Saturday, July 21, 2007
    Time: 4pm-19pm
    Place: Khmer Art Academy, Prek Ho, Takhmao
    Spirit house exhibition, Art performance (See the map below)
    More detail call me at: 016 641676

    Co-organized by:


    Sponsored in part by:

    វិទ្យាស្ថានសិល្បៈរបាំខ្មែរសូមជូន៖ កម្មវិធីតាំងពិព័ណ៌ផ្ទះព្រះភូមិ និងការសំដែងសិល្បៈរបាំខ្មែរ ដោយសិល្បករ សិល្បការនី នៃវិទ្យាស្ថានសិល្បៈរបាំខ្មែរ។ សូមអញ្ជើញចូលរួមទស្សនា​ដោយសេរី​ដើម្បី​លើកស្ទួយវប្បៈធម៌ និងរបាំបូរាណជាតិខ្មែរយើង។ កម្មវិធីនេះសហការធ្វើរៀបចំដោយKhmerArtsAcademy និង Sala Artspace ព្រមជាមួយការឧបត្ថម​ដោយក្រុមហ៊ុន online, Monument Books និង ធនាគារ អេ.អិន.ហ្សិត រូយ៉ាល់។

    កាលបរិច្ឆេទៈ
    ថ្ងៃសៅរ៍ ទី២១ កក្កដា ឆ្នាំ២០០៧
    ម៉ោងៈ ៤-៧ល្ងាច
    ទីតាំងៈ វិទ្យាស្ថានសិ្បៈរបាំបុរាណខ្មែរ ព្រែកហូរ, តាខ្មៅ
    ចូលរួមដោយឥតគិតថ្លៃ

    បន្ថែម៖ Honey របស់ខ្ញុំក៍នឹងសំដែងនៅក្នុងពិធីនេះដែរ ចឹងសូមមហាមិត្តទាំងអស់មេត្តាអញ្ចើញ​ចូល​រួមឲ្យបានកុះកណា។ ចាំជួបគ្នានៅទីនោះ….សូមមើលប្លង់ក្នុងរូបនេះឬទាក់ទងខ្ញុំតាម ទូរស័ព្ទលេខ 016 641676

    Map

     
    • naraths 7:20 ល្ងាច on ខែកក្កដា 18, 2007 តំណភ្ជាប់អចិន្ត្រៃ | ឆ្លើយតប

      ផ្លូវ​ឆ្ងាយ​ណាស់​ ! ចាំ​សួរ​ម៉ែ​សិន 😀

    • Bandith 8:03 ល្ងាច on ខែកក្កដា 18, 2007 តំណភ្ជាប់អចិន្ត្រៃ | ឆ្លើយតប

      ងាប់ព្រះសេអា លោករដ្ឋ ប៉ិនហ្នឹងហើយចាំសួរម៉ែទៀត??? ហាហាហាហា….ណាស់ហើយសួរគាត់សិនមើល ក្រែងគាត់ថាឲ្យទៅ។ បើបឿនប្រហែលជាង់ទៅខ្លាំងមើលទៅ ព្រោះអន្ទិតហ្នឹងចូលចិត្តមើលការសំដែងហ្នឹងផង។ បឿនហាគ្នាបបួលហើយ វ៉ីចាំកាលសំលាញ់

    • Mr. V 9:24 ល្ងាច on ខែកក្កដា 18, 2007 តំណភ្ជាប់អចិន្ត្រៃ | ឆ្លើយតប

      គ្នី​គ្នា​ Blogger អ្នកណា​ទៅ​ខ្លះ​ប្រាប់​ខ្ញុំ​ផង​ ខ្ញុំ​សុំដោយ​សារ ព្រោះ​អី​ម៉ូតូ​ខ្ញុំ​វា​ចាស់​ពេក​ខ្លាច​ជិះ​អត់​ដល់​ព្រែក​ហូរ!
      បណ្ឌិត​ហា បើ​មាន​សេវាកម្ម​ដឹក​ជញ្ជូន​ដល់​ផ្ទះ​អត់​គិត​ថ្លៃ​ទៀត​បែប​រឹត​តែ​ប្រសើរ​! ហាហាហា និយាយ​លេង​ទេ បើ​មាន​ពេល​ទំនេរ​ខ្ញុំ​នឹង​ទៅ ព្រោះ​ខ្ញុំ​ចូល​ចិត្ត​មើល​ការ​សម្តែង​ផ្ទាល់​ណាស់ វា​មាន​អារម្មណ៍​រំភើប​ នឹង​ល្អ​មើល​ជាង​មើល​តាម​ទូរទស្សន៍​ឆ្ងាាាាាាាាាាាាាាាាាយ​ណាស់!
      ណារដ្ឋ​ពេល​ម៉ែ​ឲ្យ​ទៅ​ហើយ​កុំ​ភ្លេច​ប្រាប់​ខ្ញុំ​ផង ស្រួល​ខ្ញុំ​បាន​ដោយ​សារ! សខខខខខខខខ

    • Bandith 10:08 ល្ងាច on ខែកក្កដា 18, 2007 តំណភ្ជាប់អចិន្ត្រៃ | ឆ្លើយតប

      មានសេវាដឹងជញ្ជូនអី បើគេទៅមិនយកសំបុត្រហងហ្នឹង។ ខ្ញុំទៅចាំអ្នក​ទាំងអស់គ្នានៅព្រែកហូរហ្នឹងមុនតែម្តងណា គ្នាយើងនៅ​ ប្លកនាំគ្នាទៅឲ្យបានកុះករណាកនយើង។

    • nsmusic 1:47 ព្រឹក on ខែកក្កដា 19, 2007 តំណភ្ជាប់អចិន្ត្រៃ | ឆ្លើយតប

      Great for your information, Bandith. Everybody please support our Khmer art as well as my band. hehehheeh…..

    • B.OEU.N 1:55 ល្ងាច on ខែកក្កដា 19, 2007 តំណភ្ជាប់អចិន្ត្រៃ | ឆ្លើយតប

      អរគុណ​ហើយ​បណ្ឌិត​សម្រាប់​ដំណឹង​ និង​ការ​អញ្ជើញ​នេះ តែ​ឆ្ងាយ​​ណាស់ ហើយ​ចំ​ថ្ងៃ​ខ្ញុំ​ធ្វើ​ការ​ទៀត ។ ហេតុ​អី​គេ​មិន​ធ្វើ​នៅ​ថ្ងៃ​អាទិត្យ​ហ្ន៎​? គួរ​ឲ្យ​ស្ដាយ​មែន​!! 😦 ។ ឱកាស​បែប​​ហ្នឹង​ពិត​ជា​កំរ​មាន​ណាស់ តែ​ខ្ញុំ​មិន​អាច​ទៅ​បាន សុំ​ទោស​ផង​ណា​បណ្ឌិត ។ តាវី​គួរ​តែ​ទៅ​ ហើយ​ថត​យក​រូប​ភាព​ផ្ញើ​ខ្ញុំ​មើល​ផង​ 🙂 ។

    • Mr. V 9:38 ល្ងាច on ខែកក្កដា 22, 2007 តំណភ្ជាប់អចិន្ត្រៃ | ឆ្លើយតប

      បណ្ឌិត​អើយ​ម៉េច​ដែរ​កម្ម​វីធី​ផ្ទះ​ព្រះ​ភូមិ? ខ្ញុំ​សុំ​ទោស​ផងណា​ រវល់​ណាស់​មិន​អាច​បាន​ចូល​រួម​ទេ តែ​ខ្ញុំ​បាន​ប្រាប់​មិត្ត​ភ័ក្តិ​ខ្ញុំ​គេ​នៅ​តា​ខ្មៅ​ គេ​ទៅ​ទាំង​គ្រួសារ គេ​ថា​អ្នក​មិន​បាន​ទៅ​ពិត​ជា​គួរឲ្យ​ស្តាយ! មាន​រូប​ថត​ដាក់​ចែក​គ្នា​យើង​មើល​ផង ហើយ​បើ​មាន​ឃ្លីប​វីដេអូ​រឹត​តែ​ប្រសើរ!!!

    • Bandith 12:40 ល្ងាច on ខែកក្កដា 23, 2007 តំណភ្ជាប់អចិន្ត្រៃ | ឆ្លើយតប

      ប្រាកដហើយអ្នកមិនបានទៅពិតជាគួរឲ្យស្តាយមែនហ្នឹងណា។ ខ្ញុំអត់មានឃ្លីបវិដេអូអីទេ គេមិនឲ្យប្រើកាម៉េរាថតទេពេលកំពុងសម្តែង​នោះ ពិតជាស្តាយមែន។ មានតែរូបថតមួយចំនួនដែលថតក្រោយ​ការសម្តែង ជាមួយសិល្បករប៉ុណ្ណោះ ចាំខ្ញុំចែកចាយគ្នាយើងមើល​ណា។

    • Mr. V 3:11 ល្ងាច on ខែកក្កដា 26, 2007 តំណភ្ជាប់អចិន្ត្រៃ | ឆ្លើយតប

      ឯណា​រូប​ថត​បណ្ទិត? ម៉េច​ក៏​ក្រ​យក​មក​អួត​គេ​ម្លេះ​! អូរ!!!!!! ច្រឡំ មិន​មែន​ទេ កាល​ណា​បាន​យក​រូប​ថត​មក​ចែក​ជូន​គ្នា​យើង​ដែល​មិន​បាន​ចូល​រួម​ ឲ្យ​គ្នា​បាន​មើលផង????

    • trajoke 10:12 ព្រឹក on ខែកក្កដា 27, 2007 តំណភ្ជាប់អចិន្ត្រៃ | ឆ្លើយតប

      អេ! បងប្អូន Blogger ទាំងឡាយអើយ! កុំភ្លេច​ចូលរួមក្នុង​កម្មវិធី Cambodian Blogger Summit នៅ​ចុង​ខែ​ក្រោយណា!
      ចូលចុះឈ្មោះ​នៅតំបន់បណ្ដាញ http://cloggersummit.wikispaces.com/
      នេះឲ្យហើយទៅ។

    • Bandith 12:11 ល្ងាច on ខែកក្កដា 27, 2007 តំណភ្ជាប់អចិន្ត្រៃ | ឆ្លើយតប

      បានបងត្រាចាំខ្ញុំទៅចូលរួម នែពួកយើងជួបគ្នានៅទីនោះទាំងអស់គ្នា​ណា វាជាឳកាសសំរាប់ពួក Blogger យើងបានជួបជុំគ្នាផង។

    • Wolf72 8:55 ព្រឹក on ខែតុលា 23, 2009 តំណភ្ជាប់អចិន្ត្រៃ | ឆ្លើយតប

      It will be part of the prescient option under design now. ,

  • Bandith 1:56 pm on July 13, 2007 តំណភ្ជាប់អចិន្ត្រៃ | ឆ្លើយតប  

    ចំរៀងមរណៈ “Gloomy Sunday” 

    នៅក្នុងឆ្នាំ១៩៣២ បុរសទុរគត៌ជាតិហុងគ្រីម្នាក់ ដែលមានឈ្មោះថា Rezso Seress” បានព្យាយាមរស់ដោយសារមុខរបរជាអ្នកនិពន្ធបទចម្រៀងនៅទីក្រុងប៉ារីស ប៉ុន្តែគាត់មិនទទួលជោគជ័យទាយទាល់តែសោះ គឹមានតែភាពបរាជ័យយ៉ាងកំសត់។ រាល់បទចម្រៀងរបស់គាត់ ពុំបានធ្វើឲ្យក្រុមហ៊ុនផលិតកម្មនៅបារាំងចាប់អារម្មណ៍ឡើយ។ ទោះជាយ៉ាងនេះក្តី Seress មិនបោះបង់ការតាំងចិត្តរបស់គាត់ឡើយ។ គាត់កំណត់ខ្លួនឯងថាគាត់ត្រូវតែជាអ្នកនិពន្ធអន្តរជាតិមួយរូបដ៍ល្បីល្បាញ។ មិត្តស្រីរបស់គាត់បានបញ្ចុះបញ្ជូលគាត់ឲ្យបោះបង់មហិច្ចតាដែលគ្មានរូបរាងនេះ ចោល ដោយនាងបានបង្ខំឲ្យគាត់រកការងារ ពេញម៉ោងធ្វើ។ ប៉ុន្តែ Seress មិនព្រមតាមឡើយ គាត់បានប្រាប់ទៅនាងថា បើមិនធ្វើជាអ្នកនិពន្ធបទចម្រៀងគាត់សុខចិត្តធ្វើជាជនអនាថា។
    រសៀលថ្ងៃមួយមានរឿងធំផ្ទុះឡើង ពួកគាត់បានឈ្លោះគ្នាយ៉ាងខ្លាំង ដោយសារតែការខ្វែងយោបល់គ្នាលើបញ្ហាជាអ្នកនិពន្ធដែលមិនជោគជ័យរបស់គាត់នេះ ពួកគេបានបែកបាក់គ្នាជាមួយពាក្យសំដី ដែលពោពេញដោយកំហឹង។ មួយថ្ងៃបន្ទាប់ ដែលជាថ្ងៃអាទិត្យ Seress បានអង្គុយក្បែរព្យាណូ សម្លឹងទៅក្រៅតាមមាត់បង្អួចសម្លឹងទៅអាគារនានាទាំងទឹកមុខព្រួយស្រងូតស្រងាត់។ នៅខាងក្រៅផ្ទាំងពពកបានហ៊ុំផ្ទៃមេឃពណ៌ប្រផេះ បន្តិចក្រោមកភ្លៀងមួយមេបានចាប់ផ្តើមធ្លាក់ យ៉ាងខ្លាំង។ នេះជាថ្ងៃអាទិត្យដ៍សោកសៅម្លេះSeress និយាយតែម្នាក់ឯងខណៈគាត់កំពុងតែលេងព្យាណូរបស់គាត។ រំពេចនោះម្រាមដៃរបស់គាត់បានសង្កត់លើខ្ទង់ព្យាណូ ហើយលេងនូវទំនុកភ្លេងមួយយ៉ាងចម្លែក ដែលហាក់ដូចជាបញ្ចាក់ពីអារម្មណ៍នឿយហត់ចំពោះចម្លោះដែលបានកើតឡើងរវាងគាត់នឹងមិត្តស្រីរបស់គាត់ ហើយទំនុកនេះក៍បង្ហាញសភាពនៃអាកាសធាតុដ៍គួរឲ្យធុនទ្រាន់នេះដែរ។ប្រាកដណាស់ Gloomy Sunday នឹងជាក្លាយជាចំណងជើងបទចម្រៀងថ្មីរបស់ខ្ញុំនេះSeress និយាយតិចៗយ៉ាងដូច្នេះ។ ភា្លមនោះដែរ គាត់បានកត់ត្រាទំនុកភ្លេងនោះនៅលើសន្លឹកកាតប៉ូស្តាល ហើយ៣០នាទីក្រោយមកគាត់ក៍បាននិពន្ធបទនោះចប់

    Seress បានផ្ញើបទនិពន្ធ របស់គាត់ទៅក្រុមហ៊ុនផលិតកម្មមួយហើយរងចាំការឆ្លើយតបប្រកប ដោយក្តីសង្ឈឹមច្រើជាងអ្វីដែលគាត់ធ្លាប់មាននៅក្នុងចិត្តពីមុនៗ។ ប៉ុន្មានថ្ងៃក្រោយមក ក្រដាសចម្រៀងនោះត្រូវបានផ្ញើត្រលប់មកវិញជាមួយនឹងពាក្យបញ្ចាក់ថា Gloomy Sunday មានភាពចម្លែក ប៉ុន្តែវាបានបង្ហាញពីកំរិតកំពូលនៃទំនុកនិងចង្វាក់ ហើយពួកយើងក៍សោកស្តាយផងដែរ ដែលយើងមកអាចទទួលយកបទនេះបាន គាត់មិនបោះបង់ឡើយ គាត់បានផ្ញើបទនោះទៅផលិតកម្មដ៍ទៃទៀតហើយក៍ត្រូវបានគេយល់ព្រមទទួលយក ម្ចាស់ផលិតកម្មបាននិយាយប្រាប់ Seress ថាបទរបស់គាត់នឹងចែកចាយទៅកាន់ទីក្រុងនានាជុំវិញពិភពលោក។ អ្នកនិពន្ធជនជាតិហុងគ្ររូបនោះសប្បាយអទ្តែតអណ្តូងយ៉ាងខ្លាំង។ ប៉ុន្តែប៉ុន្មានខែក្រោយពីបទនេះបានចេញផ្សាយក៍មានរឿងដ៍ចម្លែកកើតឡើងជាច្រើន​ដែលគេនិយាយថាបណ្តាលមកពីបទចម្រៀថ្មីនេះ។ នៅទីក្រុងប៊ែឡាំងបុរសវ័យក្មេងម្នាក់បានសុំឲ្យក្រុមចម្រៀងមួយក្រុមលេងបទ Gloomy Sunday ក្រោយពីបទនេះត្រូវបានលេងជាច្រើនលើករួចមក បុរសនោះបានទៅត្រលប់ទៅផ្ទះ រួចបាញ់សំលាប់ខ្លួនឯងចំក្បាលដោយកាំភ្លើងខ្លី រ៉េវ៉ុលវ៉ែ បន្ទាប់ពីបុរសរូបនោះរអ៊ូរទាំប្រាប់សាច់ញាតិថាគាត់មានអារម្មណ៍ក្រៀមក្រំ ពេលបានស្តាប់ទំនុកបទចម្រៀងថ្មីនេះ ហើយគាត់ពុំអាចបំភ្លេចវាពីខួរក្បាលបាន។
    មួយសបា្តហ៍បន្ទាប់នៅទីក្រុងដដែលនេះស្រីម្នាក់អ្នកជំនួយការហាងម្នាក់ត្រូវបានរកឃើញចងកដោយ ខ្សែពួរក្នុងបន្ទប់របស់នាង។ ប៉ូលីសបានស្រាវជ្រាវឃាតកម្មនេះដោយរកឃើញថាសចម្រៀង Gloomy Sunday នៅក្នុងបន្ទប់ដេករបស់នាង។ រយៈពេល២ថ្ងៃបន្ទាបើពីសោកនាដកម្មនោះមក ស្រ្តីលេខានូវយ៉កម្នាក់បានបំពុលខ្លួនឯងដោយសារធាតុហ្គាស ព្រមជាមួយសំបុត្រខ្លីមួយច្បាប់ដែល សរសេរសុំឲ្យគេចាក់បទ Gloomy Sunday នេះក្នុងពិធីបុណ្យសពរបស់នាង។ ប៉ុន្មានសប្តាហ៍បន្ទាប់មកទៀត អ្នកទីក្រុង នូវយ៉កម្នាក់ទៀតអាយុ៨២ឆ្នាំបានលោតទំលាក់ខ្លួនពីអាគារកំពស់៧ជាន់ របស់គាត់ បន្ទាប់ពីគាត់លេងព្យាណូបទចម្រៀង មរណៈនេះរួចមក។ ក្នុងរយៈពេលបន្តបន្ទាប់មកទៀត យុវជននៅទីក្រុងរ៉ូមដែលបានស្តាប់បទអពមង្គលនេះបានលោតទំលាក់ខ្លួនពីលើស្ពានស្លាប់ម្នាក់ទៀត។

    សារព័ត៌មានអន្តរជាតិជាច្រើនបានចេញសេចក្តីរាយការណ៍អំពីករណីស្លាប់ប្រហែលគ្នាជាច្រើន ដែលមកពីមូលហេតុបទចម្រៀងមួយនេះរបស់ លោក Seress សារព័ត៌មានមួយបានចុះផ្សាយពីករណីស្រ្តីម្នាក់ដែលរស់នៅភាគខាងជើងទីក្រុងឡុងដ៍ បានចាក់បទនេះសារចុះសាឡើងជាង ៧៨ដងដោយសំលេងៗធ្វើឲ្យអ្នកជិតខាងមានការភ័យខ្លាចនិងខឹងសម្បាយ៉ាងខ្លាំង ខណៈពួកគេបានដឹងអំពីផលអាក្រក់នៃបទនេះរួចហើយ ក្បាលឧបករណ៍ចាក់ថាសចម្រៀងចេះតែបន្តលេងបទនេះម្តងហើយម្តងទៀតមិនឈប់។ បន្ទាប់មកអ្នកជិតខាងបានសំរេចចិត្តទំលុះទ្វាចូលទៅ ស្រាប់តែ តែឃើញស្រ្តីរូបនោះអង្គុយស្លាប់លើកៅអីដោយលេបថ្នាំរម្ងាប់អារម្មណ៍លើសកំរិត។​​

    រហូតមករាប់ខែកន្លងមក ដោយសារភាពចម្លែកនៃបទនេះ ដែលនាំឲ្យមានមរណៈភាព ជាច្រើន ដែលគេសន្មតថាមកពីបទ Gloomy Sunday នេះបានធ្វើឲ្យនាយកវិទ្យុ BBC សំរេចចិត្តបិទបទនេះមិនឲ្យចាក់ផ្សាយតាមរលកធាតុអាកាស។ និយាយពីប្រទេសបារាំងឯហ្នេះវិញ Rizzo Seress ដែលជាអ្នកនិពន្ធបទនេះក៍មានជួបប្រទះនូវសំណាំងអាក្រក់ជាមួយនឹងមរណៈភាពរបស់មិត្តស្រីរបស់គាត់ ដោយសារបទរបស់គាត់ដែរ។ គាត់បានសរសេរទៅសុំទោស និងសុំសម្រុះសម្រួលគ្នាជាមួយមិត្តស្រីរបស់គាត់ ប៉ុន្តែប៉ុន្មានថ្ងៃក្រោយមកមានព័ត៌មានអាក្រក់កើតឡើង។ Seress បានដំណឹងពីប៉ូលីសថា អតីតមិត្តស្រ្តីរបស់គាត់បានលេបថ្នាំសម្លាប់ខ្លួន ហើយនៅក្បែរខ្លួននាងមានថាសបទចម្រៀង Gloomy Sunday នេះដែរ។

    ចុងឆ្នាំ១៩៣០ នៅពេលដែពិភពលោកវឹកវដោយសង្រ្គាមលោកជាមួយនឹង ហ៊ីត្លែ បទចម្រៀងអពមង្គលរបស់លោក Seress ត្រូវបានបំភ្លេចចោល ប៉ុន្តែថាសចម្រៀង និងអត្ថបទចម្រៀងនេះនៅមានជីវិតខ្លះៗនៅឡើយ(ហើយក៍មានខ្លះនៅលើអ៊ីនធឺណេត តួយ៉ាងដូចអត្ថបទដែលអ្នកកំពុងតែអាននេះស្រាប់) សំរាប់អ្នកដែលចង់ដឹងថាទំនុកភ្លេងមរណនេះនៅមានឥទ្ធិពលដែលជាដើមហេតុនៃសេចក្តីស្លាប់របស់វាកន្លងមករហូតដល់ឥឡូវឬអត់????

    បណ្ឌិត ខ្ញុំក៍មកច្បាស់ដែលចំពោះឥទិ្ធពលរបស់វាក្នុងពេលបច្ចុប្បន្ន តែខ្ញុំបានអង្គុយស្តាប់​បទនេះរួចហើយ ពិតជាសំលេងក្រលួច មានអត្ថន័យដូចជាសំលេងដង្ហោយហៅអ្វីម្យ៉ាង ។ សុំនិយាយគ្នាឲ្យហើយ បន្ទាប់ពីអ្នកទាំងអស់គ្នាស្តាប់ហើយ កុំប្រថុយធ្វើរឿងល្ងង់ខ្លៅដូចអ្នកមុនៗដែលបានស្តាប់ឲ្យសោះណា វៗ លែងមានអ្នកចូលមកមើលប្លកខ្ញុំទៀតទៅ”


    លោក Rezso Seress, ក្រោយមកគាត់ក៍សំលាប់ខ្លួនឯងដែរ

    Sarah Brightman – Gloomy Sunday

    Sunday is gloomy
    My hours are slumberless
    Dearest the shadows
    I live with are numberless
    Little white flowers
    Will never awaken you
    Not where the black coach
    Of sorrow has taken you
    Angels have no thought
    Of ever returning you
    Would they be angry
    If I thought of joining you
    Gloomy Sunday
    Sunday is gloomy
    With shadows I spend it all
    My heart and I have decided
    To end it all
    Soon there’ll be flowers and prayers
    That are said I know
    But let them not weep
    Let them know
    That I’m glad to go
    Death is no dream
    For in death I’m caressing you
    With the last breath of my soul
    I’ll be blessing you
    Gloomy Sunday
    Dreaming
    I was only dreaming
    I wake and I find you asleep
    In the deep of my heart dear
    Darling I hope
    That my dream never haunted you
    My heart is telling you
    How much I wanted you
    Gloomy Sunday
    Gloomy Sunday

     

     
    • B.OEU.N 6:43 ល្ងាច on ខែកក្កដា 13, 2007 តំណភ្ជាប់អចិន្ត្រៃ | ឆ្លើយតប

      បទ​នេះ​កម្សត់​ណាស់ ។ ប្រសិន​បើ​អង្គុយ​សម្លឹង​តាម​បង្អួច ជាមួយ​បទ​នេះ ពិត​ជា​…ZZZzz

      តែ​ខ្ញុំ​អត់​ជឿ​ថា​គេ​បិទ​បទ​នេះ មិន​ឲ្យ​ចាក់​ផ្សាយ​ទេ ព្រោះ​មាន​អ្នក​ចម្រៀង​ស្ទើរ​តែ​ជិត​៣០​នាក់ បាន​យក​បទ​នេះ​មក​ច្រៀង ។

    • Mr. V 10:47 ល្ងាច on ខែកក្កដា 13, 2007 តំណភ្ជាប់អចិន្ត្រៃ | ឆ្លើយតប

      យីស​ទើប​តែដឹង​ថា​បណ្ឌិត​ចេះ​មានរបស់​កំសត់​ៗ​និង​គេ​ដែរទេនៀក ! ឃើញ​តែ​ពូកែ….សខខ ()
      មែន​បឿន​ពិត​ជា​កំសត់​ណាស់​ហើយ​មិន​គួរ​ឲ្យ​ជឿ​ថា​គេបិទ សម័យ​នេះ​បើ​​ប្រកាស​ថា​បិទ គឺ​មិន​ខុស​ពី​ការ​ផ្យាយ​ពាណិជកម្ម​ឲ្យ​ល្បីទេ!

    • naraths 9:58 ព្រឹក on ខែកក្កដា 14, 2007 តំណភ្ជាប់អចិន្ត្រៃ | ឆ្លើយតប

      កំសត់​ណាស់!

    • Bandith 10:17 ព្រឹក on ខែកក្កដា 14, 2007 តំណភ្ជាប់អចិន្ត្រៃ | ឆ្លើយតប

      មានអ្នកណាដឹងអត់ខ្ញុំភ្លេចរបៀបដាក់បទចំរៀងនៅលើ WordPress បាត់ទៅហៅ អាឡូវដាក់អត់ចេញ វាបែជាទៅចេញកូតចឹងទៅ បឿនដឹង គេធ្វើម៉េច??

    • B.OEU.N 1:14 ល្ងាច on ខែកក្កដា 14, 2007 តំណភ្ជាប់អចិន្ត្រៃ | ឆ្លើយតប

      Copy the line below:

      [audio http://bandith.8tt.org/mp3/sarah_gloomy_sunday.mp3%5D

      (If it shows in BLUE with UNDERLINE you should click on BREAK LINK)
      It’s my best tutor hahaha…

    • Bandith 4:51 ល្ងាច on ខែកក្កដា 15, 2007 តំណភ្ជាប់អចិន្ត្រៃ | ឆ្លើយតប

      អរគុណ បឿន។ ហីទាំងអស់គ្នាបានស្តាប់បទនេះហើយមែនទេ?? ស្តាប់ទៅយ៉ាងម៉េចដែរ? មានចង់សំលាប់ខ្លួនអីដែរអត់? ជាពិសេស​បុរសកំសត់បឿន គេថាអ្នកកំសត់អត់គូរច្រើនតែគិតថាខ្លួនចេះចុះ តូចចិត្តអីហ្នឹង ដល់ហើយទៅច្រើតែគិតខ្លីចឹង

    • Bandith 4:57 ល្ងាច on ខែកក្កដា 15, 2007 តំណភ្ជាប់អចិន្ត្រៃ | ឆ្លើយតប

      តាមខ្ញុំអានព័ត៌លើវិបសាយគេថា មានមនុស្សស្លាប់ដោយបទនេះ​ច្រើនណាស់ណា សូម្បីតែអ្នកនិពន្ធខ្លួនឯងហ្នឹងក៍បានសំលាប់ខ្លួនប​ឯងដែរ សូមចូលអាននៅវិបសាយនេះ http://www.snopes.com/music/songs/gloomy.asp​

    • វីរៈ 8:59 ល្ងាច on ខែកក្កដា 17, 2007 តំណភ្ជាប់អចិន្ត្រៃ | ឆ្លើយតប

      ខ្ញុំ​មិន​ច្បាស់​ថា​ខ្ញុំ​យ៉ាង​ណា​ដែរ តែ​មិត្ត​ភ័ក្តិ​ខ្ញុំ​ដែល​មិន​ដឹង​ប្រវត្តិ​បទ​នេះ ក៏ថា​ស្តាប់​ទៅ​ព្រឺ​ក្បាល​ដែរ។

    • khmerpoemboy 9:40 ល្ងាច on ខែកក្កដា 18, 2007 តំណភ្ជាប់អចិន្ត្រៃ | ឆ្លើយតប

      ចំជាកំសត់របស់គេមែន​​​​​

c
Compose new post
j
Next post/Next comment
k
Previous post/Previous comment
r
ឆ្លើយតប
e
កែ
o
Show/Hide comments
t
Go to top
l
Go to login
h
Show/Hide help
shift + esc
បោះបង់