អំណោយពីបងធំ អិន.អេស

កាលពីប៉ុន្មានអាទិត្យមុនខ្ញុំបានទៅជួបបងធំ អិន.អេស(ច័ន្ទថា, ខ្ញុំហៅគាត់តែល្បងធំចឹង) ពិតជាហេងដែរ គាត់បានឲ្យអំណោយមួយមកខ្ញុំ។ បើនិយាយចំពោះអ្នកដ៍ទៃវាអាច​ជាអំណោយដែលមិនមាន​ ប្រយោជន៍ក៍ថាបានព្រោះថាមិនដឹងជាយកវាម៉ោធ្វើអី តែបើខ្ញុំវិញមានប្រយោជន៍ធំធេងណា។ QWikTUNE គឺជាឧបករណ៍ដែលប្រើដើម្បី ស៊េរ៉េខ្សែហ្គីតាដែលគាត់ឲ្យមកខ្ញុំ។ វាមិនត្រឹមតែ អាចប្រើដើម្បី ស៊េរេខ្សែ ហ្គីតាប៉ុណ្ណោះទេ តែវាអាចបង្ហាញជាអគ័ររបស់ ហ្គីតាបានទៀតផង។ អគ័រដែលវាមានប្រហែលជា ១០០អគ័រជាងឯណោះ។ ថាទៅមើលបើចំពោះអ្នកទាំងអស់គ្នាវាមាន​ប្រយោជន៍ឬអត់? បើខ្ញុំវិញ ខ្ញុំត្រូវការជាប្រចាំនៅពេលលេង ហ្គីតា ព្រោះត្រូវការស៊េរ៉េខ្សែឲ្យមាន​ សំលេងដែលត្រឹមត្រូវបំផុតតាមណោតដើមរបស់ហ្គីតា។ តាមពិតទៅពីមុនខ្ញុំក៍មិនពិបាកស៊េរ៉េខ្សែ​ហ្គីតាអីដែរ ព្រោះរាល់លើកខ្ញុំប្រើ ទូរស័ព្ទរបស់ខ្ញុំដើម្បីស៊េរ៉េ ហើយសំលេងក៍ត្រឹមតាមសំលេងដើម​ដូចគ្នាដែរ តែ QWikTUNE វាឡូយត្រង់ថាមានផ្ទុករបៀបចាប់អគ័រហ្គីតានេះតែម្តង។

អគុរណបងធំ

Advertisements