Updates from ខែកញ្ញា, 2007 Toggle Comment Threads | គ្រាប់​ចុច​ផ្លូវ​កាត់

  • Bandith 10:09 pm on September 25, 2007 តំណភ្ជាប់អចិន្ត្រៃ | ឆ្លើយតប  

    Bad situation in India 

    សួស្តី ខ្ញុំបានមកដល់ឥណ្ឌាដោយសុវត្ថិភាព នៅយប់ថ្ងៃអាទិត្យ ម៉ោងប្រហែល ១០យប់(ម៉ោងនៅឥណ្ឌា)។ ពិតជាគួរឲ្យស៊យមែន​តែម្តងតាំងពីភ្នំពេញមកដល់ទីនេះខ្ញុំឈឺរហូត។ មិនដឹងជាចង្រៃអី មុនឡើងយន្តហោះ២ថ្ងៃខ្ញុំគ្រុនក្តៅខ្លាំងណាស់ ដាក់ថ្នាំហើយនៅតែ​មិនបាត់។ ឥឡូវនេះគ្រុនក្តៅបានធូរហើយ​ ប៉ុន្តែព្រះជាម្ចាស់អើយ ខ្ញុំបែរជាមកឈឺក្រពះ ហើយឈឺក្បាលសឹងផ្ទុះ។ នឹកឡើងក្តៅក្រហាយមែនទែនហ្អា។ តែមិនអីទេសង្ឈឹមថាប៉ុន្មាន​ថ្ងៃទៀតនឹងគ្រាន់បើ។ អាហារនៅទីនេះលេបមិនចូលទេលោកម្ចាស់ កាលពីយប់ដែលបានមកដល់នោះ គេឲ្យញ៉ាំអាហារឥណ្ឌា​ ម៉ែ…លេបបានតែបីម៉ាត់គត់ ស្រាប់តែមិនស្រួលពោះដល់ថ្ងៃនេះ។ ហ៊ីម….ចំតែម្តង អាឡូវឲ្យតែឃើញអាហារអស់នឹង ខ្ញុំដឹងតែរកកល់ចង់តែក្អួតតែម្តង។  សំណាងហើយដែលខ្ញុំស្ពាយ មីកញ្ចប់, ត្រីផាត់ មកខ្លះកុំអី Game Over ។ ណាស់ហើយខ្ជិល​បរិយាយច្រើនតទៅទៀត គិតរកលាទៅគេងសិនហើយ យកកំលាំងសំរាប់ថ្ងៃស្អែក។ មើលរូបខ្លះនៅខាងក្រោទុកជាការ​កំសាន្តចុះណាអ្នកទាំងអស់គ្នា។


    អាហារពេលព្រឹកគឺ មី

     


    បើស៊ីតែមីចឹងដឹងបានកំលាំងមកណាទេលោក???

     
    ហេងដែរដែលម៉ាក់គាត់ដាក់មីឲ្យបានម៉ាកេសដែរកុំអីដេកស្អាត


    កោរពុកម៉ាត់មួយយកជ័យសិនមុននឹងទៅរៀនថ្ងៃដំបូង


    ឡូយហ្អេសបងប្អូន???

     
    • naraths 9:12 ព្រឹក on ខែកញ្ញា 26, 2007 តំណភ្ជាប់អចិន្ត្រៃ | ឆ្លើយតប

      មើល​ពី​ខាង​លើ​កំសត់ ដល់​មក​ខាង​ក្រោម​ ឡូយ​វិញ!! អូ សុទ្ធ​តែ​មី​ម៉ាម៉ា!!

    • សុភ័ក្ត្រ 9:38 ព្រឹក on ខែកញ្ញា 26, 2007 តំណភ្ជាប់អចិន្ត្រៃ | ឆ្លើយតប

      ងាប់! ម៉ា​វ៉ាលីស​សុទ្ធ​តែ​មី!! ចុមម៉ាយ។
      យាយ​ចឹង​រូប​អាពីរ​សន្លឹក​ខាង​ក្រោម​ដូច​ម័ងឃី ហាហាហា…

    • ទឹម បឿន 11:30 ព្រឹក on ខែកញ្ញា 26, 2007 តំណភ្ជាប់អចិន្ត្រៃ | ឆ្លើយតប

      ថត​ក្រមុំ​ឥណ្ឌា​ស្អាត​ ៗ ឲ្យ​មើល​មិន​ថត​ទេ មក​ថត​អី​រូប​បណ្ឌិត​ឯង ជួប​តែ​ម្ដង​លែង​ចង់​មើល​ហើយ 😀

      និយាយ​ចឹង មើល​ទៅ​ដូច​វេទនា​ដល់​ហើយ​ហ្ន៎ ! តែ​ប្រហែល​ជា​មក​ពី​បណ្ឌិត​ឯង​ទម្រើស​ពេក​ទេ​ដឹង ? ហាហា !!

    • Bandith 11:32 ព្រឹក on ខែកញ្ញា 26, 2007 តំណភ្ជាប់អចិន្ត្រៃ | ឆ្លើយតប

      មែនហើយ កំសត់ក៍កំសត់ តែមិនជាសប្បាយអីម៉ានទេ។ បើមិនដាក់មីម៉ោចឹងទេ ធើម៉េចអាចមានកំលាំងច្បាំងទៅកើត។

    • Bandith 1:08 ល្ងាច on ខែកញ្ញា 26, 2007 តំណភ្ជាប់អចិន្ត្រៃ | ឆ្លើយតប

      អ្នកណាសថាខ្ញុំទម្រើសនោះ?? នៅផ្ទះខ្ញុំញ៉ាំដូចតែគេដូចតែឯង​ដែរតើ។ មកពីនៅទីនេះដំបូងវាមិនទំលាប់ហ្នឹងណា តែយូរៗទៅប្រហែលជាមិនអីហើយ។

    • សុភ័ក្ត្រ 1:46 ល្ងាច on ខែកញ្ញា 26, 2007 តំណភ្ជាប់អចិន្ត្រៃ | ឆ្លើយតប

      ឌិត​អ្ហើយ! ចាំ​ជួយ​ថត​រូប​យាយ​ចាស់ៗ​ឥណ្ឌា​ឲ្យ​បឿន​មើល​ផង! ចង់​ណាស់!​ 😛

    • Bandith 11:33 ព្រឹក on ខែកញ្ញា 27, 2007 តំណភ្ជាប់អចិន្ត្រៃ | ឆ្លើយតប

      hahahahah……ចាំគ្នាថតរូបយាយណាកាចាស់ទាល់តែមែនទែន​ឲ្យមើលណាបឿន

    • duongchan 2:49 ល្ងាច on ខែកញ្ញា 28, 2007 តំណភ្ជាប់អចិន្ត្រៃ | ឆ្លើយតប

      អាណិតដែរ តែទ្រាំទៅណាបណ្ឌិត តាបីខែធ្មេចបើកៗនឹងកន្លងផុតហើយ! ស៊ូ!!!

    • rainnamail 5:39 ល្ងាច on ខែកញ្ញា 28, 2007 តំណភ្ជាប់អចិន្ត្រៃ | ឆ្លើយតប

      សូមចូលរួមអបអរសាទរផង បងបានមីកញ្ចប់ញាំ។​រ៉េនណាមានតែបាយកកហ្នឹង! ច្រណែនដល់ហើយ, សុំយកទៅ ពីរ បី កញ្ចប់ហើយណាបង!

    • Mr. V 3:53 ល្ងាច on ខែកញ្ញា 29, 2007 តំណភ្ជាប់អចិន្ត្រៃ | ឆ្លើយតប

      ងាប់​ហើយ​ទៅ​ស្រុក​ហ្នឹង​ម៉េច​មិន​ព្រម​សួរ​នាំ​គ្នា​អ្នកមាន​បទ​ពិសោធន៍​ពេញ​ខ្លួន​ដូចជា​ខ្ញុំ​មុន​!?!

      ខ្ញុំ​ធ្លាប់​បាន​ទៅ​ហែល​ឆ្លង​មហា​សមុទ្រ​ការី​ឥណ្ឌា​អស់​មួយ​រយៈ​ធំ​មក​ហើយ! និយាយ​អញ្ចឹង​ទៅ​នៅ​រដ្ឋ​ណា​ដែរ? ដេលី? បើ​ដេលី​ប្រហែល​ជា​ខ្ញុំ​អាច​ជួយ​ណែនាំ​បាន​ខ្លះ​ពី​ការ​ស្វែង​រក​កន្លែង​រស់ (ទិញ​ម្ហូប​អាហារ​ដែល​យើងអាច​ញ៉ាំ​បាន​)! មាន​ការ​អី​យ៉ាង​ម៉េច​យ៉ាង​ម៉ា​ទាក់​ទង​ទៅ​អ៊ីម៉ែល​ខ្ញុំ​បាន​ ! រីក​រាយ​ជានិច្ច! 😀

      បណ្ឌិត​ឯង​ទៅ​យូរ​អត់​ហ្នឹង ព្រោះ​ចូល​ខែ​១០ ហ្នឹង​ស្រុក​ផ្នែក​ខាង​ជើង​ចាប់​ផ្តើម​ត្រជាក់​ហើយ​ណា! តែ​មិន​បាច់​ស្ពាយ​អាវ​រងារ​ពី​ស្រុក​យើង​ទៅ​នាំ​ធ្ងន់​វ៉ាលី​ទេ ព្រោះ​សម្លៀក​បំពាក់​នៅ​ស្រុក​ហ្នឹង​មហា​សែន​ធូរ​ថ្លៃ ! ទុក​គីឡូ​វ៉ាលី​ដាក់​មី​ប្រសើ​រ​ជាង!

      នែ៎ មើល​ដើរ​លេង​តាម​ផ្លូវ​ ចៀស​ៗ​ព្រះគោ​ដែល​ដើរ​អត់​សណ្តាប់​ធ្នាប់​តាម​ផ្លូវ​ផង! តិច​ទៅ​ទាត់​​ទៅ​វាយ​វា តិច​ថា​ខ្ញុំ​មិន​បាន​ប្រាប់! ខ្ញុំ​ធ្លាប់​បាន​ឃើញ​ពេល​ស្ទះ​ផ្លូវ ឡាន​តូច​មួយ​បើក​ប៉ះ​គោ​នោះ​បន្តិច​សោះហ្នឹង ស្រាប់​តែ​មាន​មនុស្ស​មក​ពី​ណា​មិនដឹង​ស្ទុះ​ហេ មក​វាយ​ក្បាល​អ្នក​បើក​ឡាន​ ម៉ា​ចាស់​ដៃ ហើយ​ស្តី​ឲ្យ​ទៀត!

    • Bandith 2:50 ល្ងាច on ខែតុលា 1, 2007 តំណភ្ជាប់អចិន្ត្រៃ | ឆ្លើយតប

      អូហ៍…វីឯងធ្លាប់បានទៅហងហ៎?? ចឹងប្រាប់ខ្លះៗមហ៍ ខ្ញុំនៅ ញូដេលី នេះ ៣ខែឯនោះ

    • naryphing 10:28 ព្រឹក on ខែតុលា 2, 2007 តំណភ្ជាប់អចិន្ត្រៃ | ឆ្លើយតប

      lolz u are so funny! good luck in India.

    • Bandith 7:54 ល្ងាច on ខែតុលា 2, 2007 តំណភ្ជាប់អចិន្ត្រៃ | ឆ្លើយតប

      Yeah thank you Nary…. 🙂

    • អាចម៍ផ្កាយ 1:02 ល្ងាច on ខែតុលា 3, 2007 តំណភ្ជាប់អចិន្ត្រៃ | ឆ្លើយតប

      បែកគ្នាមិនបានប៉ុន្មានផង ទៅដល់ឥណ្ឌាទៀត!!!
      តែទៅដល់ណាក៏ដោយ មិនភ្លេចយកអាមួយនោះទៅ
      សោះ, មិនបាច់ធ្វើជាថតចានមីឲ្យមើលទេ តាមពិត
      ចង់បង្ហាញអីផ្សេងសោះហ្នឹង! ស្មានតែគេមិនដឹងទេ
      ហ្អី!!???

    • Bandith 1:33 ល្ងាច on ខែតុលា 3, 2007 តំណភ្ជាប់អចិន្ត្រៃ | ឆ្លើយតប

      Good boy!!! យីគ្រាន់បើអាចម៍ផ្កាយ ចេះដឹងថាបងចង់បង្ហាញអ្វី ចឹងហើយរឿងអីត្រូវភ្លេច ម៉ោដល់ណាក៍ដោយត្រូវតែយក៍ម៉ោតាមចឹងហើយ 🙂

    • Mr. V 1:38 ល្ងាច on ខែតុលា 4, 2007 តំណភ្ជាប់អចិន្ត្រៃ | ឆ្លើយតប

      នៅ​ Carol Bagh មែន​ទេ? ផ្សារ​គេ​ហ្នឹង​ឪម៉ែ​មហា​វែង​ហើយ! ខ្ញុំ​សូម​ជូន​ព័ត៌​មាន​មួយ​ចំនួន​៖
      – ពេល​នៅ​ផ្សារ​ បើ​មិន​ទិញ​របស់​គេ​ទេ កុំ​មើល​កុំ​សួរ​ច្រើន​ពេក ព្រោះ​ពួក​អ្នក​លក់​គេ​ហ្នឹង​ស្អិត​ណាស់ ហើយ​ស្រួល​មិន​ស្រួល​វា​ស្តី​ឲ្យ​យើង​លេង!
      – ពេល​ទិញ​របស់​ប្រើ​ប្រាស់ប្រចាំ​ថ្ងៃ សាប៊ូ, ថ្នាំ​ដុស​ធ្មេញ, …. ត្រូវ​ប្រយ័ត្ន​ប្រយែង​របស់​ក្លែង​ក្លាយ​ច្រើន​អនេក!
      – ពេល​ទិញ​វត្ថុ​អនុស្សាវរីយ៍ ត្រូវ​ត​ថ្លៃ​​ឲ្យ​ថោក​ជាង​តម្លែ​ដែល​គេ​កាត់​ ពី ៥០% ទៅ ​៧៥​% ។ ឧទាហរណ៍៖ សារី​(ក្រណាត់​) មាន​ច្រើន​តម្លៃ​ណាស់ តែ​វា​នៅ​ចន្លោះ ៧០០ – ១៥០០ រូពី តែ​គេ​អាច​កាត់​ថ្លែ​ដល់​ទៅ ៣០០០ ឬ ៣៥០០​ ក៏​មាន​ដែរ ។
      – កុំ​ទុក​ចិត្ត​​ លើ​សេវា​កម្ម​របស់​អ្នក​នៅ​លក់​តាម​ផ្លូវ​ពេក ។ ពេល​យើង​ត្រូវ​ការ​រក​អ្វី​មួយ ហើយ​យើង​ទៅ​សួរ​នាំ​អ្នក​លក់​ដូរ​តាម​ផ្លូវ គេ​មិន​សូវ​ប្រកែក​ថា​មិន​ដឹង ឬ​គ្មាន​ណាស់ តែ​គេ​តែ​យក​នេះ​យក​នោះ​មក​ឲ្យ​យើង​ វា​ធ្វើ​ឲ្យ​ខាត​ពេល​វេលា ។
      – ពេល​ជិះ​តាក់​ស៊ី ឬ កង់​បី ត្រូវ​ឲ្យ​គេ​ប្រើ​ Meter ជា​និច្ច ។ ហើយ​ចាំ​ថា កុំ​សុភាព​រាប​សារ​ជា​មួយ​អ្នក​បើក​នោះ​ខ្លាំង​ពេក ព្រោះ​មិន​អញ្ចឹង​ទេ គេ​មិន​ព្រម​ធ្វើ​តាម​ការ​សន្សា ឬ ទៅ​ឲ្យ​ដល់​គោល​ដៅ​ទេ ជាទូទៅ​ពេល​និយាយ​ស្រែក​ខ្លាំង​ៗ​បន្តិច​បាន​គេ​ស្តាប់​យើង!
      – ផ្សារ​លក់​សៀវ​ភៅ​នៅ​ដេលី ឈ្មោះ Naisarak market ។ ពេល​ទៅ​ទិញ​សៀវ​ភៅ​អាច​ទៅ​លេង Red Ford (បន្ទាយ និង​វាំង​ស្តេច) បាន​​ព្រោះ​ឆ្លង​តែ​មួយ​ផ្លូវ​ដល់​ហើយ!
      – ផ្សារ​លក់​ទំនិញ​សម្រាប់​បរទេស មាន​ចំណី​ចំណុក នាំ​ពី​ស្រុក​ថៃ ទៅ បើ​ដាច់​ស្បៀង​អាច​ទៅ​រក​ទិញ​បាន​ មាន​របស់​ប្រើ​ប្រាស់ ឈ្មោះ INA Market ។
      -​ នៅ​ម្តុំ​ Carol Bagh មាន​ហាង​ Chinese Food ធូរ​ថ្លៃ​មួយ​កន្លែង, ទី​តាំង​របស់​វា​នៅ​បញ្ឆិត ហាង​ MCDonal នៅ​លើ​ផ្លូវ​ផ្សារ​លើ​ថ្នល់​ហ្នឹង ខាង​ក្រោម​ហាង​ហ្នឹង​គេ​មាន​ដុត​នំ​លក់ ។ ខ្ញុំ​ភ្លេច​ឈ្មោះ​ហាង​ហ្នឹង​ហើយ !

      Enjoy!!!! នៅ​មាន​ច្រើន​ទៀត តែ​ចាំ​ពេល​មាន​បញ្ហា​អាចអ៊ី​ម៉ែល​មក​ខ្ញុំ​បាន​!

    • Bandith 5:51 ល្ងាច on ខែតុលា 4, 2007 តំណភ្ជាប់អចិន្ត្រៃ | ឆ្លើយតប

      អីយ៉ូយ..លំអិតអស់ស្ទះ បែបមានបទពិសោធន៍យូរខែនៅ ឌេលីដែរមើល៍ទៅ។ ខ្ញុំនៅ Korol Bagh ហ្នឹងតែម្តងត្រូវម៉ាច់។ អរគុណវី

    • spadora 7:17 ល្ងាច on ខែតុលា 8, 2007 តំណភ្ជាប់អចិន្ត្រៃ | ឆ្លើយតប

      oh Welcome to India… this is how we students here live na.. 😀

    • davithpheap 1:44 ល្ងាច on ខែតុលា 10, 2007 តំណភ្ជាប់អចិន្ត្រៃ | ឆ្លើយតប

      Oh, ur pictures are so funny. Anyways, even I’m in Canada, I eat Mi MaMa too. It’s not cos I can’t eat canadian food but cos i like eat Mi nah. One of my best friend is studying in India. She is so kind. If u need some help, u can tell me, I will write to her to contact u.

  • Bandith 9:59 am on September 19, 2007 តំណភ្ជាប់អចិន្ត្រៃ | ឆ្លើយតប  

    Count down for us.We’ll leave this week… 

    សូមអ្នកទាំងអស់គ្នារាប់ថយក្រោយជាមួយពួកយើងទាំងពីរ ព្រោះពួកយើងនឹងបែកពី​ពួកម៉ាកតាមប្លក់ទាំងអស់នៅសប្តាហ៍នេះហើយ។ ហាន់នីរបស់ខ្ញុំត្រូវទៅសំដែងនៅសហរដ្ឋ​អាមេរិករយៈពេល ជាងមួយខែ​(៥សប្តាហ៍) ចំណែកខ្ញុំវិញ ខ្ញុំក៍ត្រូវទៅដែរ។ ខ្ញុំនឹងទៅចូលរួមវគ្គ​សិក្សាអំពី Certificate Course in Advanced Website Technology នៅប្រទេសឥណ្ឌា រយៈពេល ៣ខែ។ ដំណឹងល្អផងដែរ​សំរាប់មិត្តភ័ក្តនៅអាមេរិច អ្នកទាំងអស់គ្នាអាចចូលរួមទស្សនាការសំដែង របស់ ស្រីម៉ុម​ នៅរដ្ឋមួយចំនួន៥គឺ New York, Mary Land, Florida, Michigan, និង North Calorina ។​ ​របាំដែលនឹងសំដែងគឺមានចំណងជើងថា ៖ ” ផាមិណាទេវី​ ” អ្នកទាំងអស់គ្នាអាចមើល​កាលវិភាគសំដែងនៅទីនេះ ។ ស្រីម៉ុមនឹងឡើងយន្តហោះជើងហោះហើររបស់ប្រទេសចិន នៅថ្ងៃស្រុកទី ២១ ខែកញ្ញ ហើយនឹងត្រលប់មកវិញនៅថ្ងៃទី២៧ ខែតុលានេះ ចំណែកខ្ញុំទៅតាមជើងយន្តហោះរបស់ថៃ នៅ​ថ្ងៃអាទិត្យទី២៣ ហើយមកវិញនៅថ្ងៃទី១៦ខែធ្នូ។ដូច្នេះនៅសល់តែ ៣-៤ថ្ងៃទៀតទេ…..

     

    ជួបគ្នាពេលក្រោយ…..អូយ….នឹកស្រុកដល់ កហើយនែក៎!!!!

     


     
c
Compose new post
j
Next post/Next comment
k
Previous post/Previous comment
r
ឆ្លើយតប
e
កែ
o
Show/Hide comments
t
Go to top
l
Go to login
h
Show/Hide help
shift + esc
បោះបង់