រាប់បាត្រនៅវត្តខ្មែរ ញ៉ូដេលី

ហេងដែរ អ្នកណាថាម៉ាភ្ជុំនេះខ្ញុំអត់បានទៅវត្តអីមួយហ្នឹងគេសោះ?? កាលង៉ៃភ្ជុំធំខ្ញុំបានមរាប់បាត្រ​នៅវត្តខ្មែរយើងនៅ ញ៉ូដេលី ដែលមានឈ្មោះថា ” វត្តខ្មែរញូដែល្ហីកុរុរដ្ឋខេមរារាម” បានកសាងនៅឆ្នាំ ១៩៩៤ (សូមមើលរូបខាងក្រោមដើម្បីដឹងអំពីឈ្មោះអ្នកកសាង)។ ទីធ្លាវត្តមិនជាធំអីប៉ុន្មានទេ តែបើនិយាយនោះទីនេះប៉ុណ្ណឹង ធំហើយ។ វិហារតូចល្មម ហើយមានចេតីយ៍លោកតាសង្រ្គាជ​វត្តមួយដែរ (ខ្ញុំមិនចាំឈ្មោះរបស់គាត់ទេ)។ ទៅដល់នោះខ្ញុំបានជួបខ្មែរយើងប៉ុន្មានគ្រាប់ដែរ ពូមីងខ្លះជាអ្នកធ្វើការនៅស្ថានទូតខ្មែរនៅ ញ៉ូដេលីនេះ ព្រមជាមួយបងប្អូន និសិ្សតដែលមករៀននៅឥណ្ឌានេះដែរ។ ខ្ញុំបានរាប់បាត្រ បង្កុ្សល ហើយជាពិសេសនោះបានញ៉ាំ ម្ហូបខ្មែរ (ការី) នំអន្សម…នឹករបស់របស់អស់នេះយូរដល់ហើយ។


ផ្ទាំងឈ្មោះវត្ត និងនាមអ្នកចូលរួមកសាង


រាប់បាត្រជុំគ្នា


ទិដ្ឋភាពមើលពីមុខវិហារ


បងប្អូន ខ្មែរដែលបានចូលរួមរាប់បាត្រថ្ងៃនោះ


បានថតជាមួយអ៊ំម្នាក់ដែលធ្វើការនៅស្ថាទូតខ្មែ, ថាទៅមើលគាត់ និងខ្ញុំដូចឥណ្ឌាដែរអត់? គេនាំគ្នាថាខ្ញុំនិងគាត់ជាឪពុកកូននឹងគ្នា… 🙂

 

Advertisements