ឡូយហ្អេស??? 

អផ្សុកពេកមិនដឹងផុសស្អីង៉ៃហ្នឹង ទើបតែងើបពីដេក ក៍នឹកឃើញចុះម៉ោកន្លែងអ៊ីនធឺណេត ដាក់រូបនេះអួតអ្នកទាំងអស់គ្នាទៅ។ និយាយពីពុកមាត់វិញអត់កោសោះឡើយ ទុកឲ្យស្រម៉ូមចឹង។ រាល់ង៉ៃដើតាមផ្លូវ ឬនៅស្ថានីយ៍មេត្រូគេច្រលំឥណ្ឌាគ្រប់តែគ្នា។ ពួកគេច្រើននិយាយជាមួយខ្ញុំជាភាសាហិណ្ឌូម៉ាប្រ៉ាវសិន ដល់ហើយខ្ញុំក៍តបវិញថា
” Sorry…English please!! I’m not Indian” ហេហេហេហេ…. 🙂 ម្យ៉ាងដែរដល់ចឹងទៅទិញឥវ៉ាន់អីគេមិនសូវកោខ្ញុំប៉ុន្មានទេ។ ជួនកាលពេលទិញសំបុត្រចូល​ទស្សនា​ប្រាសាទ ខ្ញុំបន្លំអត់និយាយអីទេ ហុចតែលុយសំបុត្រតំលៃសំរាប់ជនជាតិឥណ្ឌាទៅចប់ស្រេច…​មិនឲ្យបន្លំចឹងម៉េច បើសំបុត្រធម្មតាសំរាប់ជនជាតិឥណ្ឌា តែ១០រូពីទេ តែសំរាប់ជនបរទេស ពី៥០ទៅ១០០ ខុសគ្នា ១០ដងលោក….ចាំកាលបានមិនបន្លំទៅទាន់មានឪកាស 🙂


រូបនេះថតនៅហាងលក់រូបចំលាក់មួយកន្លែង នៅក្បែរ Palika Bazar


ខ្ញុំអត់ចោលទេអាស្ទីលលើកដៃពីរហ្នឹង រូបមួយណាក៍ដូចមួយណាដែរ 🙂


រូបចំលាក់នេះប្រហែលជារូបចំលាក់ព្រះគោហើយមើលទៅ

Advertisements