សិទ្ធត្រឹមជាមិត្ត – Bandith feat. some friends

រឿងកាលពីថ្ងៃទី៩វិច្ឆិកា អត់ទាន់ចប់ទេនៅមានតទៀត…បន្ទាប់ពីញ៉ាំនំបញ្ចុកជុំគ្នារួចហើយ ពួកយើងមួយក្រុមមានគ្នា ៩នាក់ បាននាំគ្នាជិះអាម៉ូតូកង៣ ទៅលេងនៅផ្សាទំនើបរបស់គេ។ ទៅហ្នឹងគ្មានបំណងថាទៅទិញអីទេ គ្រាន់តែដើរមើលនាយអាយប៉ុណ្ណោះ ហើយនាំគ្នាគិតថា​ទៅដល់តាណាឲ្យវាផ្អើលតាហ្នឹងតែម្តង។ មានអីម៉ាក្រុមទៅបង្អើលគេនៅហាងកាហ្វេមួយដែរ។


បងធំមួយក្រុម រាប់ពីឆ្វេងទៅស្តាំ ដូរ៉ា(ឈរ), ម៉ាន់ដេ, ខ្ញុំ,​ និត,រិទ្ធ(ឈរខាងក្រោយ), ឆាយ និងសុទ្ធា


ស្ទីលហ្អេសអ្នកពាក់មួកហ្នុង?


អូនស្រីក្រមុំជ័រសុំថតក្បែរមួយ… 🙂

 

ចូលទៅដល់ក្នុងហាងកាហ្វេ Paris…. Paris ស្អីទេភ្លេចឈ្មោះបាត់ទៅហើយ​ស្រាប់តែបានឃើញ​ហ្គីតាគេបញ្ឈចោលចាំកាលបានមិនយកមកលេងម៉ោ?? ពួកយើងទាំងក្រុមបានជាន់ខាងលើ​​ហើយចាប់ផ្តើមអាឡេអាឡូជាពួកតែម្តង។ តាមពិតទៅម៉ាជាន់ហ្នឹងមានតុគេច្រើនសំរាប់ភ្ញៀវ​ផ្សេងទៀត តែដោយម៉ាក្រុមហ្នឹងគ្មានជនណាហ៊ានមកបឿតឡើយ….ហេហេហេហេ… 🙂 ។​សូមតាមដានរូបភាពជាបន្ត….


តោះច្រៀងទៅកនយើងបទ លែងស្គាល់ខ្លួនឯង


ឡូយណាស់អាហ្គីតាគេហ្នឹងអត់ចេះលេងហងហ្នឹងហ្អា 🙂

អូឃេ…ជាបន្តសូមស្តាប់ចម្រៀងមួយបទដែលច្រៀងដោយពួកមានចំណងជើងថា “សិទ្ធត្រឹមជាមិត្ត”។ តាមខ្ញុំចាំខ្ញុំធ្លាប់ដាក់បទនេះជាមួយអាគ័រនៅទំព័រប្លក់ហ្គីតារបស់ខ្ញុំ តែក្រោយមកមិនមានពេលទំនេរសោះក្នុងការកែប្រែបន្ថែម ដូច្នេះក៍បានផ្អាកមួយរយៈទៅ។ បើបងប្អូនចង់បានបទនេះជាមួយអាគ័រសូមចុចទំព័រ សិទ្ធត្រឹមជាមិត្ត នេះ។

នៅមានជាបន្តទៀត ង៉ៃហ្នឹងសុំអួតប៉ុណ្ណឹងបានហើយ

 

Advertisements