Bandith Personal Diary [BETA 1.0]

សេចក្តីប្រកាសដំណឹងថ្មី៖

ដោយហេតុថាខ្ញុំចង់ឲ្យប្លក់របស់ខ្ញុំវាកាលីប(Professional)បន្តិចឥលូវនេះប្លក់ “Bandith Persoanl Diary” នៅ WordPress របស់ខ្ញុំ​នេះបានផ្លាស់ប្តូរទៅអាសយដ្ឋានថ្មីហើយគឺ http://www.phunbandith.com ។ ការផ្លាស់ប្តូរថ្មីនេះនាំមកនូវរូបរាងDesign ថ្មីៗ ជា​ច្រើន ព្រមជាមួយលក្ខណៈពិសេសដ៍ទៃផ្សេងទៀតផង អាស្រ័យដូចបានជំរាបជូននេះ សូមមិត្តៗ កុំភ្លេចចូលទៅលេងផ្ទះថ្មីរបស់ខ្ញុំផង​ណា។ បើមិត្តមានអ្វីចង់ផ្តល់ជាយោបល់ ឬយើងចង់ចែករំលែកបទពិសោធន៍គ្នា អំពីការធ្វើប្លក់ដោយប្រើ ដូមេន ខ្លួនឯងដូចខ្ញុំ មិត្តៗ អាចសួរខ្ញុំក៍បាន។ ខ្ញុំ​រីក​រាយ​ហ្នឹង​ជួយជានិច្ច។ អូឃេ…ជួបគ្នានៅអាសយដ្ឋានថ្មី ប៉ាយ ប៉ាយ WordPress……

លក្ខណៈពិសេសរបស់ប្លក់ថ្មីផស់ខ្ញុំ

១. មានទំរង់ និងរូបរាងថ្មីខុសពីប្លក់ចាស់
២. បើសិនជាលោកអ្នក បានចុះឈ្មោះជាសមាជិក របស់វិបសាយ Gravatar ដែលជាប្រភេទវិបសាយផ្តល់ការបង្ហាញរូប Avatar របស់​អ្នកប្រើប្រាស់នៅពេលដាក់ ខមមេន ក្នុងប្លក់នានា នោះរូបភាពរបស់លោកអ្នកក៍នឹងបង្ហាញជាស្វ័យប្រវិត្តក្នុងប្លក់ថ្មីរបស់ខ្ញុំដែរ។ ព្រោះ​ប្លក់ថ្មីនោះខ្ញុំបានដំឡើង Plugin សំរាប់ប្រើដើម្បីបង្ហាញរូបទាំងនោះដែរ។ (ចំពោះរបៀបធ្វើខ្ញុំនឹងដាក់ជូននៅពេលក្រោយ…)។
៣.មានការកត់ពត៌មានអំពី IP Address របស់អ្នកផ្តល់ខមមេន និងពត៌មានរបស់ការបើកប្លក់នេះជាប្រចាំ
៤.នៅផ្នែកខាងស្តាំរបស់មឺនុយ មានកន្លែងស្វែងរកអត្ថបទចម្រៀងពីវិបសាយ http://www.lyricwiki.org
៥.រូប Banner ខាងលើរបស់ប្លក់នឹងផ្លាស់ប្តូរនៅរៀងរាល់ ១០ វិនាទីម្តង (គំរោងនឹងដាក់នៅពេលឆាប់ៗ…)

Advertisements