Updates from ខែ​កុម្ភៈ, 2008 Toggle Comment Threads | គ្រាប់​ចុច​ផ្លូវ​កាត់

  • Bandith 1:14 pm on February 15, 2008 តំណភ្ជាប់អចិន្ត្រៃ | ឆ្លើយតប  

    ហេងវិញហ្អា ស្មានតែសបុត្រការ!! 

    ម៉ោដល់ Office អង្គុយមិនទាន់ក្តៅគូថផង ស្រាប់តែក្រលេកមើលលើតុឃើញមានសំបុត្រអញ្ជើញ មួយខំតែបុកពោះស្មានតែសំបុត្រគេហៅការ ហេហេហេ…ហេងវិញសំបុត្រអញ្ជើញរបស់ស្ថានទូត​ឥណ្ឌាសោះ។ និយាយមិនឲ្យភ័យអាម៉េចបើខែនេះសេដ្ឋកិច្ចដុនដាបមែនទែនហើយហ្នឹង គ្រាន់តែ​ពួកម៉ាកកាលរៀនវិទ្យាល័យជាមួយគ្នា ដឹងវាឆ្កួតអីវាមួយៗ ណាត់គ្នាការខែពីរនេះដល់ទៅ ៤នាក់ 😦  ហើយនៅសំបុត្រការបងប្អូនលោកប្រធានខ្ញុំនោះមួយទៀត ហ៊ីម នេះបានគេហៅថា ក្រហើយ ប្រពន្ធឆ្លងទន្លេ ងាកម៉ោកូននេះវិញឈឺទៀត។

    សំបុត្រដែលខាងស្ថានទូតគេអញ្ជើញនោះ គឺគេប្រារព្ធពិធីជួបជុំគ្នាសំរាប់អ្នកដែលជាអតីតសិស្ស​ដែលបានទៅសិក្សានៅប្រទេសឥណ្ឌាក្រោមការឧបត្ថម្ភ របស់ Indian Technical & Economic Cooperation (ITEC) ។ ហេសហេសហេ….ស៊ីទៀតហើយខ្ញុំ ម្យ៉ាងបានជួបជុំអ្នកដែលធ្លាប់ជួប​នៅឥណ្ឌាកាលម៉ានខែមុនផង… 🙂 ។

    Advertisements
     
  • Bandith 1:30 pm on February 14, 2008 តំណភ្ជាប់អចិន្ត្រៃ | ឆ្លើយតប  

    ស្នេហាមួយដែលមានអាយុ២ឆ្នាំគត់ នៅថ្ងៃទី១៤កុម្ភះ… 

    មិនមានអ្វីនិយាយច្រើនទេសំរាប់ការប្រកាសថ្ងៃនេះ គឺគ្រាន់តែជូនពរសំរាប់អ្នកដែលមានគូរ​ទាំងឡាយ (ជាពិសេសខ្ញុំ 🙂 ហេហេហេ…) សូមឲ្យពួកគេចេះស្រលាញ់គ្នា ចេះយល់ចិត្តគ្នា រស់នៅ​មានសេចក្តីសុខជាមួយក្តីសេ្នហ៍ដែលគេមាន ល្អូកល្អឹនជាមួយគ្នា ស្មោះត្រង់ជាមួយគ្នាលុះអវសាន្ត ហើយសំរាប់អ្នកដែលមិនទាន់មានគូរសូមឲ្យបានជួបគូរឆាប់ៗ បើជួបក្នុងថ្ងៃនេះតែម្តងក៍ជាការប្រសើរ។បើមានចាប់ចិត្តលើអ្នកណាម្នាក់ហើយឆាប់សារភាពក្នុង ថ្ងៃហ្នឹងតែម្តងទៅក៍ល្អដែរកុំទុកយូរ ព្រោះថាកាលខ្ញុំក៍រើសយកថ្ងៃហ្នឹងដែរ 🙂 ។

    បើគិតមកដល់ថ្ងៃនេះវាស្នេហាខ្ញុំមានអាយុ២ឆ្នាំ​ត្រឹម​តែម្តង។ ខ្ញុំតែងមិនភ្លេចរូបខាងក្រោមនេះទេ​ព្រោះបន្ទាប់ពីថតរូបនេះរួចទៅដល់ផ្ទះវិញ ហាន់នីខ្ញុំគេ​ផ្ញើ​សារមកថាគេព្រមស្រលាញ់ខ្ញុំ។ កាលនោះតាមគេអើយតាម…ដល់ង៉ៃ១៤ ហ្នឹងក៍ទិញ​កុលាប​ពណ៌ផ្កាឈូក មួយ​បាច់ចំនួន ២០ទង រួចសារភាពតែម្តងចាំកាល តែនាងអត់ហ៊ានឆ្លើយ​ភាពទេ អឹមអៀន នៅហ្នឹង សួរអាម៉េចក៍ស្រេច​តែមិនឆ្លើយ ទាល់តែ៥ថ្ងៃក្រោយមកបានហ៊ាន​ឆ្លើយ…:-) ។ ចាំថ្ងៃណាមានពេលចាំខ្ញុំនិទានរឿង​នោះលំអិតបន្តិចឲ្យស្តាប់ទុកជាបទពិសោធន៍សំរាប់អ្នកទាំងអស់​គ្នា អាលូវមើលរូបម៉ាបុស្តិ៍នេះ ហើយស្តាប់បទចម្រៀងរបស់ Martina McBrideដែលមានចំណង​ជើងថា “​My Valentine”

     

    “…You all I need my love, My Valentine…”

    ផ្កានេះហើយដែលនាងបានទុករហូតដល់សព្វថ្ងៃទោះជាវាប្តូរពណ៌ក៍ដោយតែស្នេហាយើងពុំបាន​ប្តូរពណ៌ដូចផ្កានេះឡើយ…

    Dowload this song here : http://www.bandith.info/music/myvalentine.mp3

    Artise: Martina McBride
    Title: My Valentine

    If there were no words
    No way to speak
    I would still hear you

    If there were no tears
    No way to feel inside
    I’d still feel for you

    And even if the sun refuse to shine
    Even if romance ran out of rhyme
    You would still have my heart
    Until the end of time
    You’re all i need
    My love, my valentine

    All of my life
    I have been waiting for
    All you give to me
    You’ve opened my eyes
    And showed me how to love unselfishly

    I’ve dreamed of this a thousand times before
    In my dreams i couldnt love you more
    I will give you my heart
    Until the end of time
    You’re all i need
    My love, my valentine

    La da da
    Da da da da

    And even if the sun refuse to shine
    Even if romance ran out of rhyme
    You would still have my heart
    Until the end of time
    Cuz all i need
    Is you, my valentine

    You’re all i need
    My love, my valentine

     
  • Bandith 1:54 pm on February 11, 2008 តំណភ្ជាប់អចិន្ត្រៃ | ឆ្លើយតប  

    ម៉ាក់ប៉ាចូលទៅចែចូវកូនក្រមុំគេ 

    កាលពីថ្ងៃអាទិត្យទី១០ នេះប៉ាម៉ាកខ្ញុំរួមទាំងមីងមា បានលើកគ្នីគ្នាចូលទៅចែចូវកូនស្រីគេឲ្យខ្ញុំ ហេហហេហេ….អ្នកទាំងអស់គ្នាកុំច្រលំថាគេណាអី គឺគ្មានអ្នក​ណាក្រៅពីហាន់នីរបស់ខ្ញុំហ្នឹងទេ។ ខ្ញុំចូលចិត្តតែហៅថា “កូនតាកូតទ្រ” ហាហាហា… 🙂 ប្រហែលជាអ្នកទាំងអស់គ្នាធ្លាប់ឃើញប៉ាប៉ារបស់ហាន់នីខ្ញុំ​ហើយក៍មិនដឹង គឺជាអ៊ុំម្នាក់ដែលចំណាំតែកូតទ្រនៅបុស្ត៍ ស៊ីធីអិន និង បុស្តិ៍បាយ័ន (កម្មវិធីតន្ត្រីស្រុកស្រែ) នោះអី។ ចាក់ឌីសឲ្យម៉ាក់គាត់ចូលចែចូវកូនគេទំរាំគាត់យល់ព្រម​តាំងពីម៉ាខែមុនម៉ោម៉េសនុះ។ កម្មវិធីមិនជាធំដុំអីទេគ្រាន់តែមានផ្លែឈើពីរបីមុខពេលចាស់ៗ​និយាយចរចារគ្នា និងធ្វើបាញ់ហយ ញ៉ាំបន្តិចបន្តួច មានអាកាចសាហាវ ប៉ុន្មានកេសតែប៉ុណ្ណឹង។ អ្នកខ្លះគេថាពេលម៉ែឳនាំទៅមើលកូនគេហ្នឹងរឹងៗខ្លួន​ តែសំរាប់ខ្ញុំធម្មតា ម៉ាមិនមែនជាអ្នកក្រៅដែលមិនស្គាល់គ្នាអីណា ខ្ញុំក៍ឧស្សាហ៍ចេញចូលផ្ទះគាត់ញឹកសឹងអីដែរហ្នឹង គ្រាន់តែលើកនេះមានការនិយាយគ្នារវាងចាស់ៗឲ្យស្គាល់ចិត្តថ្លើមគ្នា នឹងអាល់រៀបចំទុកដាក់កូនចៅរបស់គាត់ ហើយមានការដឹងឮជាផ្លូវការប៉ុណ្ណឹងហ្នឹងឯង។
    ជិតមានប្រពន្ធហើយខ្ញុំ តែនៅតែអាឡិកអាឡក់អាដែលហ្នឹង ធ្វើប្តីគេស្អែកខានស្អែកហើយ នៅតាអាដែល 🙂 ។
    នេះគ្រាន់តែជាជំហ៊ានដំបូងក្នុងការចែចូវ សុំផ្លូវអ្នកមេបាខាងស្រី ទេ ហើយពួកគាត់ក៍យល់ព្រមគ្នាអស់ហើយដែរ សំរាប់ដំណឹងល្អផ្សេងទៀតនឹងមានជា​បន្បន្ទាប់តទៅទៀត…..។


    ផ្លែឈើមានទាំងអស់ ៦កន្ត្រក​ និងចេក៤គូរ


    អនាគតប៉ាប៉ា ក្មេកខ្ញុំ 🙂


    ម៉ាក់ប៉ាខ្ញុំជូនផ្លែឈើទៅខាងស្រីជាតំណាំង


    ម៉ាក់ប៉ាខ្ញុំជូនផ្លែឈើទៅចាស់ខាងស្រីជាតំណាំង


    ចាស់និយាយគ្នាហើយ ចាំកាលបានមិនដល់កម្មវិធីផឹក?? ខ្ញុំផឹកណាស់ដែរហ្នឹង កុំតែម៉ាក់ប្រាប់ថាក្រែងម៉ោឲ្យចាស់មើលហ្អី?? ម៉េចមិនរៀបឬកពារតិចទៅ ទំរាំគាត់ប្រាប់ហ្នឹងខ្ញុំរៀងស្រវឹងតិចទៅហើយ 🙂

    សំរាប់កម្មវិធីពេលល្ងាចនោះ គឺការមិត្តភកិ្ត ។​ ហ៊ីម….ទីផ្សាសេដ្ឋកិច្ចខ្ញុំកំពុងធ្លាក់ចុះគួរឲ្យកត់សំគាល់ផង ពេលល្ងាចគេហៅការទៀត។ មិនទៅវាមិនកើត ណាស់ហើយចាត់ទុកថាដើរសន្សំលុយសិនទៅ ចាំដល់វេនខ្លួនឯងវិញបានគេស្រួលម៉ោដែរ។ ខែនេះ ប្រហែលជា ៣រោង ចាំមើលសិន ដឹងពួកអស់​នោះវាភ្លេចហៅឬអត់ ភ្លេចទៅលោកៗៗៗ….. 😦


    ជិតដល់វេនយើងហើយអូនកុំភ័យ គ្រាន់តែអាលូវទៅគេសិនចុះ 🙂


    ថតជុំគ្នាម៉ាបុស្តិ៍ទុកជាភស្តុតាង ចាំខ្ញុំណែនាំឲ្យ ពីឆ្វេងមកស្តាំអ្នកអង្គុយហ្នឹង គឺ ខ្ញុំ, ហានន់របស់ខ្ញុំ, អាស្រស់, អាផា និងប្តីរបស់គេ ថាច់ អ្នកឈរខាងក្រោយពីឆ្វេងទៅស្តាំ អាពេញ, អាថាច និងស្រីឌិន (ដាញ់ ម៉ូនីកា)


    ម៉ាបុស្តិ៍ទៀត….មិនបាច់នែនាំទៀតទេ ព្រោះណែនាំពីខាងលើហើយ

     

     
    • ទឹម បឿន 2:32 ល្ងាច on ខែ​កុម្ភៈ 11, 2008 តំណភ្ជាប់អចិន្ត្រៃ | ឆ្លើយតប

      អបអរ​សាទរ​បណ្ឌិត។ ជិត​ក្លាយ​ជា​ប្ដី​គេ​ហើយ​ បើ​ខ្ញុំវិញ​មិន​ដឹង​សប្បាយ​ចិត្ត​យ៉ាង​ណា​ទេ បែប​លោត​បាក់​ផ្ទះ​កូន​ក្រមុំ​ហើយ មិន​ដូច​លោក​ឌិត​ឯង​ទេ 😀 ។ ហើយ​ល្បង​ឌិត​ឯង​ចូល​ចែចូវ​កូន​គេ អត់​មាន​ប្រាប់​អី​ម៉ាតិច​ទេ ផឹក​តែ​ម្នាក់ឯង។ ជូនពរ​ឱ្យ​ស្រឡាញ់​គ្នា​ស្មោះស្ម័គ្រ​ជា​រៀង​រហូត​ទៅ​ណា។

    • Bandith 2:43 ល្ងាច on ខែ​កុម្ភៈ 11, 2008 តំណភ្ជាប់អចិន្ត្រៃ | ឆ្លើយតប

      អរគុណបឿន ដឹងលោតបាក់ផ្ទះស្អីទេវ៉ី។ មិនប្រាប់ហ្នឹង​ម៉ោព្រោះតែគិតថាមិនជាពិធី​ធំដុំអីទេ គ្រាន់តែចាស់ៗ គាត់ពិភាក្សាគ្នារឿងពួកយើងទាំងពីរអ្នកហ្នឹង​ណា។ ចាំពិធីធំដុំមែនទែន​ចាំគ្នាប្រាប់ សន្សំលុយពីអាលូវទៅឲ្យហើយទៅ 🙂

    • រចនា 3:07 ល្ងាច on ខែ​កុម្ភៈ 11, 2008 តំណភ្ជាប់អចិន្ត្រៃ | ឆ្លើយតប

      វ៉ាក់​អឺ!!! អេហ៍! បង​បណ្ឌិត​នេះ ប្រញាប់​មុន​គេ​មុន​ឯង​តែ​ម្ដង​ណ៎!!! ជូន​ពរ​ណា​បង! ជូនពរ​ឱ្យ​ស្រឡាញ់​គ្នា​ស្មោះស្ម័គ្រ​ជា​រៀង​រហូត​ទៅ​ណា!!! ខ្ញុំ​ក្មេង​មិន​សូវ​ចេះ​ជូន​ពរ​អីទេ សុំ​កូពី​យក​ពរ​របស់​បង​បឿន​មក​ថែម​ពី​លើ​ហើយ​ណា!!!

    • kk@111 3:22 ល្ងាច on ខែ​កុម្ភៈ 11, 2008 តំណភ្ជាប់អចិន្ត្រៃ | ឆ្លើយតប

      ជួយអរ​ផង គូរទាំងពីរ​សម​គ្នា​ណាស់​។ សូមជូនពរឲ្យ​………(បំ​ពេញ​ខ្លួន​ឯង​ទៅ)……
      ហើយ​នាំ​គ្នា​ចូល​រោង​ អង្កាល់​ដែរ?
      និយាយ​ពី​អា​រឿង​ចែចូវ​ហ្នឹង​ ចាស់ៗ​គាត់​ចរចារ​ពី​រឿង​ថ្លៃ​ទឹក​ដោះ​​យ៉ាង​ម៉េច​ណោះ។ ខ្ញុំ​ចង់​ដឹង​ដល់​ហើយ​ ព្រោះ​មិន​ដែល​បាន​ឃើញ​ផ្ទាល់​ភ្នែក​សោះ។
      (សុំសួរមួយ៖ នៅ​ក្នុង​រូប​ដំបូង​គេបង្អស់ តើ​អ៊ុំ​ម្នាក់​ដែល​អង្គុយ​នៅ​ខាង​ឆ្វេង​គេ​ហ្នឹង​​(អាវស្វាយ) ត្រូវ​ជា​បង​ប្អូន​បណ្ឌិតមែនទេ?)

    • Bandith 4:02 ល្ងាច on ខែ​កុម្ភៈ 11, 2008 តំណភ្ជាប់អចិន្ត្រៃ | ឆ្លើយតប

      @រចនា ប៉ុណ្ណឹងថាបងប្រញាប់?? ពួកម៉ាកបងទៅចោលបងជិតអស់​ហើយហើយហ្នឹង អាខ្លះកូន ពីរអិហើយ ចាំកាលបានបងមិនស្រូត​តាមពួកវា??
      @KK ពួកគាត់មិនទាន់និយាយថ្លៃទឹកដោះអីផង ម្យ៉ាងម៉ាក់បានទិញ​ផ្លែទឹកដោះទៅពីកន្រ្តកដែរតើ ហេហេហេហេ….ប្រហែលគ្រប់មើល​ទៅពីរកន្រ្តកហ្នឹង។ គ្រាន់តែចូលចែចូវចឹង គេមិនទាន់និយាយរឿងទឹកដោះទេ ទាល់តែដល់ង៉ៃភ្ជាប់ពាក្យ អីនុះ។ អ៊ំម្នាក់ហ្នឹងគាត់បងប្អូន​ខាងស្រីតើ ចុះ KK ឯងស្គាល់គាត់ហ៎?

    • kk@111 4:29 ល្ងាច on ខែ​កុម្ភៈ 11, 2008 តំណភ្ជាប់អចិន្ត្រៃ | ឆ្លើយតប

      គាត់​មិត្ត​របស់​ម៉ាក់​ខ្ញុំ​។

    • រចនា 4:37 ល្ងាច on ខែ​កុម្ភៈ 11, 2008 តំណភ្ជាប់អចិន្ត្រៃ | ឆ្លើយតប

      ស្រូត​ទៅ​អញ្ចឹង! កុំ​បង្ខំ​ពេក​បង​អើយ! ក្មេង​សោះ​ហ្នឹង ឆាប់​ចង់​បាន​កូន​ប្រើ​ម៉េះ?

    • ទឹម បឿន 6:19 ល្ងាច on ខែ​កុម្ភៈ 11, 2008 តំណភ្ជាប់អចិន្ត្រៃ | ឆ្លើយតប

      គ្នា​ឯង​ចាំបាច់​ចង​ដៃ​អី ឱ្យ​តែ​ស្រវឹង​វា​មក​ផ្ទះ​ទៅ​បាន​ហើយ 😀

    • សុភ័ក្ត្រ 6:20 ល្ងាច on ខែ​កុម្ភៈ 11, 2008 តំណភ្ជាប់អចិន្ត្រៃ | ឆ្លើយតប

      ឡូយ​ម៉េះ​វី​កូន​គេ

    • សុភ័ក្ត្រ 6:24 ល្ងាច on ខែ​កុម្ភៈ 11, 2008 តំណភ្ជាប់អចិន្ត្រៃ | ឆ្លើយតប

      យាយ​ចឹង ទាំង​ខាង​ប្រុស​ទាំង​ខាង​ស្រី​ហ្នឹង អាឡិអាឡក់​ដូច​តែ​គ្នា​ហ្នឹង ហាហា

    • Vannara 8:56 ល្ងាច on ខែ​កុម្ភៈ 11, 2008 តំណភ្ជាប់អចិន្ត្រៃ | ឆ្លើយតប

      ខំ​សប្បាយ​ទៅ​ៗ គោ​ជិត​ចូល​នឹម​ហើយ​នៅ​​អត់​ដឹង​ខ្លួន​ទៀត 😀 វិធី​ចូល​ចែរចូវ​នឹង​គឺ​​ចាស់​ៗ​គាត់​​កំពុង​តែ​យក​គោ​ទៅ​លរ​ក្រលុះ​ទេ កិកិ​កិកិ… (j/k)​ ដល់​ឃើញ​បណ្ឌិត​ចឹង​នឹង​ដល់​រឿង​ខ្ញុំ​កាល​ពី​មុន 😉 ជួយ​អប​អរ​សាទរ​ផង​លោក​គ្រូ​ឌិត 🙂 និយាយ​ចឹង​កំណត់​ថ្ញៃ​ចូល​រោង​នៅ?

    • khmerbird - ខេមរបក្សី 11:34 ល្ងាច on ខែ​កុម្ភៈ 11, 2008 តំណភ្ជាប់អចិន្ត្រៃ | ឆ្លើយតប

      well it’s a good news – Congratulation

    • sophat.wp 1:52 ព្រឹក on ខែ​កុម្ភៈ 12, 2008 តំណភ្ជាប់អចិន្ត្រៃ | ឆ្លើយតប

      សូម​អបអរសាទរ​ផង!

    • kooms 8:06 ព្រឹក on ខែ​កុម្ភៈ 12, 2008 តំណភ្ជាប់អចិន្ត្រៃ | ឆ្លើយតប

      ចូល​រួម​អបអរ​មួយ​ដែរ! សូម​អោយបណ្ឌិត​និង​អនាគត​ភរិយា​ស្រលាញ់​រហូត​ដល់​ចាស់​សក់ស្កឺវ។
      តើ​បណ្ឌិត​មាន​គំរោង​អោយ​មាន​បុត្រ​ពេលណា​ដែរ?​

    • Bandith 2:06 ល្ងាច on ខែ​កុម្ភៈ 12, 2008 តំណភ្ជាប់អចិន្ត្រៃ | ឆ្លើយតប

      @ក្បឿន៖ ស្អីគេវ៉ី អត់ចង់ដៃលៀងចាន អារឿងវារទៅផ្ទះនោះតាម​សប្បាយឲ្យតាចងដៃហើយ វារអីវារទៅ តែគ្រាន់តែថាឯងអត់វារ​ជាមួយទេ​វ៉ីទុកកំលាំងពេលយប់ 🙂
      @រចនា៖ បងប្រញ៉ាប់តិចហើយ កុំឲ្យដល់ពេលបានកូនគេសួរថា អាល្អិតតាឯងបីហ្នឹងចៅក៍មែន?? មានកូនឆាប់ៗចឹងជួយបង្កើត​ធនធានមនុស្សដល់សង្គមជាតិ
      @ក្រភាក់៖ ទាល់តែចរិតដូចគ្នាចឹងបានចេះយល់ចិត្តគ្នារស់នៅចុះ​សំរុងល្អ អាឡិកអាឡក់តែខាងក្រៅហ្អេវ៉ី តែអ្វីៗកំប្លេតែម្តងវ៉ើយ 🙂
      @វណ្ណារ៉ា៖ ចេះតែសប្បាយឲ្យហើយៗទៅទាន់នៅអាច តែគេចូល​ទឹមហើយគេបួសហើយបាទ….អានេះជាដំណើរជីវិតរបស់មនុស្ស​យើងទេ តែដល់ពេលធំពេញវ័យល្មមសមគួរត្រូវមានគូរស្រករ​តាចឹង។ វាចេះផងទេ បងៗនៅកន្លែងធ្វើការខ្ញុំគាត់ដុកសំម្បើមដែរ​ថាកុំនៅយូរដូចគាត់ប្រយ័ត្នស្តាយក្រោយ បងខ្លះគាត់ដល់ ៣៥-៤០ឆ្នាំអីហ្នុះ​បានការ ខ្ញុំបានប្រាប់គាត់ថាមិនបាច់ដុកទេ ឌិតខ្ញុំក្វា​ “ក” ជាងបងឯងទៀតនោះ ចាំតែនៅដល់សាមជាងដូច​គាត់ចឹងតើខ្លាចចាស់អត់ទាន់ឆាប់ទន់ជង្គង់ ហាហាហាហា…. 🙂
      @បងKB ឯងកាលដែរចុះ?? ដូច៣៥-៣៦ ជាងហើយតើនៀកចាំ​កាលថានេះមុនខ្ញុំទៅ ឮល្ហៀងៗថាកំពុងមានបណ្តើរណា​គេហើយតើហ្អី កាលបានណែនាំឲ្យបងប្អូនប្លក់យើងបានស្គាល់​ទៅមិនថាចឹងហ្អីបងប្អូនទាំងអស់គ្នា???
      @Sophat៖ អរគុណសុផាត
      @Kooms៖ អរគុណដូចគ្នាណា Kooms រឿងបុត្រហ្អ?? គិតគ្នា​រួចហើយ(លាក់ការណ៍) ហាហាហា….

    • រចនា 3:33 ល្ងាច on ខែ​កុម្ភៈ 12, 2008 តំណភ្ជាប់អចិន្ត្រៃ | ឆ្លើយតប

      ចេះ​តែ​មាន​ហើយ, ជួយ​បង្កើត​ធនធាន​មនុស្ស? ទៅ​ចឹង​ទៅ?? តែ​បើ​បង​យល់​អញ្ចឹង មិន​ដឹង​វាចា​អី​ឱ្យ​សមរម្យ​ទៀត​ដែរ, ទៅ​តាមដំណើរ​ចុះ… lolz

    • រចនា 3:36 ល្ងាច on ខែ​កុម្ភៈ 12, 2008 តំណភ្ជាប់អចិន្ត្រៃ | ឆ្លើយតប

      ជូន​ពរ​ឆាប់​មាន​គូ (មាន​ហើយ)
      ជូន​ពរ​ឆាប់​បាន​ការ
      ជូន​ពរ​ឆាប់​បាន​កូន
      ជូន​ពរ​ឆាប់​បាន​ចៅ
      ជូន​ពរ​ឆាប់​បាន​ចៅ​ទួត
      …………………….
      ចង់​បាន​អី​ទៀត បំពេញ​ចូល​ខ្លួន​ឯង​ខ្លះ​ទៅ, រោយ​មាត់​ណាស់!

    • រជ្ជនី 5:02 ល្ងាច on ខែ​កុម្ភៈ 12, 2008 តំណភ្ជាប់អចិន្ត្រៃ | ឆ្លើយតប

      ពិត​ជា​ដំណឹង​ល្អ​ណាស់​! បង​បណ្ឌិត​​គាត់​ចាស់​ហើយ​! គាត់​ត្រូវ​តែ​ប្រញាប់​ចឹង​!

    • រចនា 5:15 ល្ងាច on ខែ​កុម្ភៈ 12, 2008 តំណភ្ជាប់អចិន្ត្រៃ | ឆ្លើយតប

      ម៉េច​ថា​បង​ទណ្ឌិត​ចាស់​ចឹង? មុខ​គាត់​អត់​មាន​អាំងតេក្រាល​ច្រើន​ដូច​មុខ​នី​ឯង​ទេ!!!

      អូហ៍! ច្រឡំ​ហើយ! បណ្ឌិត, មិន​មែន​ទណ្ឌិត​ទេ!! វ៉ៃ​ច្រឡំ!!! Key ជិត​គ្នា​ទេ​ដឹង? lolz

    • evannak 5:18 ល្ងាច on ខែ​កុម្ភៈ 12, 2008 តំណភ្ជាប់អចិន្ត្រៃ | ឆ្លើយតប

      ចុម​!!!!ខាន​មក​លេង​យូរ ម្ចាស់​ផ្ទះ​ជិត​ការ​បាត់ ….

    • rathaseth 5:43 ល្ងាច on ខែ​កុម្ភៈ 12, 2008 តំណភ្ជាប់អចិន្ត្រៃ | ឆ្លើយតប

      អីយ៉ា នេះ​ជា​ដំណឹង​ល្អ​ទេ​តើ ការ​ប្រាប់​ផង!

    • រជ្ជនី 5:47 ល្ងាច on ខែ​កុម្ភៈ 12, 2008 តំណភ្ជាប់អចិន្ត្រៃ | ឆ្លើយតប

      ប្រយត្ន័​ទៅ​ណា​! នៅ​ជិត​ៗ​នឹង​ គង់​មាន​ង៉ៃ​ស៊ី​តាបង​តេ​! 😉

    • ទឹម បឿន 6:00 ល្ងាច on ខែ​កុម្ភៈ 12, 2008 តំណភ្ជាប់អចិន្ត្រៃ | ឆ្លើយតប

      លោក​ឌិត​ឯង​ជិត​មាន​ប្រពន្ធ​ហើយ ឈប់​ដើរ​ផឹក​ស៊ី​ដូច​មុន​ទៀត ខំ​សន្សំ​លុយ​ទុក​ទៅ ម៉ា​ឆ្នាំ​ទៀត​កូន​យំ​ពេញ​ផ្ទះ​ហើយ។ អូហ៍! សុំ​ប្រាប់​ឱ្យ​ហើយ បើ​បាន​កូន​ប្រុស​ដាក់​ឈ្មោះ​ក្ដាច់ ហើយ​កូន​ស្រី​ដាក់​ឈ្មោះ​ខ្មាច់​ទៅ ឱ្យ​ជួន​នឹងឪ​​ម៉ែ​វា (និយាយ​លេង​ទេ សង្ឃឹម​ថា​ស្រី​មុំ​អត់​ដឹង​ទៅ​ចុះ កិកិកិ)។ និយាយ​​រឿង​ការ​លោក​ឌិត​ឯង​​ហ្នឹង ទៅ​ស៊ី​ដឹង​ថា​អត់​ចង​ដៃ​ហើយ ម្ចាស់​ការ​កុំ​មក​រ៉ាយរ៉ាប់​ច្រើន ខ្ជិល​ស្ដាប់​ណាស់។ ហេហេ

    • Vannara 6:40 ល្ងាច on ខែ​កុម្ភៈ 13, 2008 តំណភ្ជាប់អចិន្ត្រៃ | ឆ្លើយតប

      លោក​ឌិត​អើយ​… ទាន់​អត់ទាន់​ដល់​ពេល​ចូលរោង ដើរ​លេង​​ស៊ី​ផឹកអោយ​បាន​ច្រើន​តិច​ទៅ តិច​ទៀត​ដូច​កង្កែប​ក្នុង​អណ្តូង​ចឹង 😀

    • ល្បង​ណាក់​ 6:48 ល្ងាច on ខែ​កុម្ភៈ 13, 2008 តំណភ្ជាប់អចិន្ត្រៃ | ឆ្លើយតប

      ពិត​ជា​គួរ​ឲ្យ​អាណិត​មែន​! 😦

    • ខឿន 11:40 ល្ងាច on ខែ​កុម្ភៈ 13, 2008 តំណភ្ជាប់អចិន្ត្រៃ | ឆ្លើយតប

      អបអរសាទរផង​ ត្រេកអរដែលឃើញគូស្មេហ៍គេបានសំរេចដូចគោលបំនង។ គូព្រេងខ្ញុំសង្ស័យមិនទាន់កើតផងក៏មិនដឹង។

    • Bandith 10:37 ព្រឹក on ខែ​កុម្ភៈ 14, 2008 តំណភ្ជាប់អចិន្ត្រៃ | ឆ្លើយតប

      ចុមចុះក្បឿនហ្នឹងទាមទាចង់តែស៊ីហ្រ្វីចឹងវ៉ី??
      វណ្ណារ៉ាយាយត្រូវ ខ្ញុំអាលូវកំពុងសង្វាតដើរផឹកហើយតើ ហហេហេហ…
      @Ratha៖ កុំភ័យនៅយូរទៀតអីហ្នុះ ពួកខ្ញុំចាំរៀនចប់សិនបានការ​អត់ហ៊ានការពេលកំពុងរៀនចឹងទេ ខ្លាចរៀនអត់ចូល វៗខាងស្រី​មានអាញ៉ៗអីទៅពីបាកទៅរៀនទាំងសំពីងសំពោងណាស់.. 🙂
      អរគុណខឿន, ហីចុះអាណិតស្អីដែរ ណាក់?

    • ទឹម បឿន 11:37 ព្រឹក on ខែ​កុម្ភៈ 14, 2008 តំណភ្ជាប់អចិន្ត្រៃ | ឆ្លើយតប

      ចុះ​ពីណា​មិន​ចង់​ស៊ី​ហ្វ្រី? ចង់​ឆ្ងល់!! កិកិកិ

      និយាយ​អ៊‍ីចឹង បណ្ឌិត​ប្រយ័ត្ន​បន្តិច ព្រោះ​មាន​អ្នក​បន្លំ​ខ្លួន​ចូល​មក​ខំមិន។ 😀

    • ល្បង​ណាក់​ 12:09 ល្ងាច on ខែ​កុម្ភៈ 14, 2008 តំណភ្ជាប់អចិន្ត្រៃ | ឆ្លើយតប

      មិន​បាន​បន្លំ​ទេ​សុំទោស​! ការ​ពិត​ឈ្មោះ​គេ​អញ្ចឹង​មែន​ណា​! បើ​មិន​ជឿ​សួរ​រចនា​ក៏​បាន​ដែរ​! 😉

    • M|O|N|G|K|O|L 10:01 ព្រឹក on ខែ​កុម្ភៈ 15, 2008 តំណភ្ជាប់អចិន្ត្រៃ | ឆ្លើយតប

      អបអរសាទរ លោកក្ឌិត។ មិនដែលដឹងថា ស្រីម៉ំជាកូនលោកគ្រូធារ៉ាសោះ។

    • Bandith 11:11 ព្រឹក on ខែ​កុម្ភៈ 15, 2008 តំណភ្ជាប់អចិន្ត្រៃ | ឆ្លើយតប

      ចុះអាលូវដឹងនៅលោកគល់?? គល់ឯងស្គាល់គាត់ដែរមែនទេ? យីអើ…ឮថាម៉ោស្រុកខ្មែរវិញហើយ​មែនទេ? ស្ងាត់ដល់ហើយវ៉ើយ អត់មានឲ្យឯងដឹងអីម៉ាតិច តាមគប់គ្រាប់បែកដល់ផ្ទះអាលូវហើយអ្ហា…ល្មមហៅ​បងប្អូនប្លកយើងផឹកស៊ីហើយហ្អី!!!

    • kosal 2:29 ល្ងាច on ខែ​កុម្ភៈ 15, 2008 តំណភ្ជាប់អចិន្ត្រៃ | ឆ្លើយតប

      ចុមយក្ស ក្ឌិតឯងជិតការហើយចឹង អាម៉េចក៏វៃស្រូតមុនគ្នាចឹងវៃ ការងៃណាងៃណីហើយ? កុំថាមុនគ្នាវើយ

    • Bandith 2:59 ល្ងាច on ខែ​កុម្ភៈ 15, 2008 តំណភ្ជាប់អចិន្ត្រៃ | ឆ្លើយតប

      អឺគ្នាមិនប្រញ៉ាប់ទៅណាទេ ការមុនរ៉ូវ…

    • naraths 6:12 ល្ងាច on ខែ​កុម្ភៈ 16, 2008 តំណភ្ជាប់អចិន្ត្រៃ | ឆ្លើយតប

      ខំមិន​អត់​ចូល​ចឹង!

    • naraths 6:14 ល្ងាច on ខែ​កុម្ភៈ 16, 2008 តំណភ្ជាប់អចិន្ត្រៃ | ឆ្លើយតប

      នៅ​តែ​អត់​ចូល! ស្បាម​ទេ​ដឹង

    • កូន​ស្វា​តូច​ 6:19 ល្ងាច on ខែ​កុម្ភៈ 16, 2008 តំណភ្ជាប់អចិន្ត្រៃ | ឆ្លើយតប

      មាន​ស្បាម​ណា​! មើល​ឃើញ​តើ​!

    • naraths 7:11 ល្ងាច on ខែ​កុម្ភៈ 16, 2008 តំណភ្ជាប់អចិន្ត្រៃ | ឆ្លើយតប

      ឃើញ​តែ​ពីរបី​ម៉ាត់​ហ្នឹង!

    • Bandith 10:45 ព្រឹក on ខែ​កុម្ភៈ 18, 2008 តំណភ្ជាប់អចិន្ត្រៃ | ឆ្លើយតប

      ហ្អាក់ម៉េចចេះ ណាគេស្បាម?

    • កូន​ស្វា​តូច​ 11:43 ព្រឹក on ខែ​កុម្ភៈ 18, 2008 តំណភ្ជាប់អចិន្ត្រៃ | ឆ្លើយតប

      បង​រដ្ឋ​!​

    • duongchan 3:10 ព្រឹក on ខែ​កុម្ភៈ 23, 2008 តំណភ្ជាប់អចិន្ត្រៃ | ឆ្លើយតប

      ចុម ខានមកយូរ អាទ្បូវមកភ្លាម លឺដំណឹងថាឌិតជិតការ។ អីក៏ប្រញាប់ម៉្លេះ??? ធ្វើមើលតែខ្លាចអត់បានការ(ផាមួយលេង!) ហាហា​ 😛
      អូខេ មកយឺតក៏អាចជូនពរបានដែរ ណស?? សូមឲ្យមានមង្គលការ
      និងជីវិតស្នេហាផ្អែមល្ហែមតទៅរហូត…

    • naraths 7:47 ល្ងាច on ខែ​កុម្ភៈ 23, 2008 តំណភ្ជាប់អចិន្ត្រៃ | ឆ្លើយតប

      កុំ​ថា​ឡើយ​មក​យឺត​ប៉ុណ្ណឹង! តែ​យឺត​តិច​ទៀត​ហ្នឹង ឃើញ​នាំ​គ្នា​ផុស​រូប​ថត​ពរ​កូន​បាត់… ហិហិ ថា​ញ៉ុម​មក​យឺត​ក៏​បាន​បង​ក្ឌិត​អឺយ… យាយ​ពី​រឿង​ជូនពរ​ឡើយង​មិន​ចេះ​តិច តែ​ខំម៉ិន​មិន​ចូល … មាន​តាំង​ពី​សូម​ឲ្យ​រក​ស៊ី​មាន​បាន កើត​កាល​វាល​គុម្ព រស់​នៅ​មាន​សុភមង្គល ត​កូន​ត​ចៅ ស្រឡាញ់​គ្នា​ដល់​ចាស់​កោង​ខ្នង ក៏​នៅ ដែរ​បន្ត​រហូត​មួយ​ជីវិត​។ ជា​ពិសេស​នោះ​សូម​ឲ្យ​មាន​កូន​ពូន​ជា​ចៅ ទាំង​ឡូ ទាំង​ឡូ ទុក​គ្រាន់​ប្រើ​វា​ពេល​ខ្លួន​ចាស់​ទៅ ហើយ​សូម​កុពី​ពរ​សំខាន់​ៗ​ពី​ខំម៉ិន​ខាង​លើ​មក​ដាក់​ផង … អេវ៉ាំង៚

    • Bandith 10:25 ព្រឹក on ខែ​កុម្ភៈ 25, 2008 តំណភ្ជាប់អចិន្ត្រៃ | ឆ្លើយតប

      អូហ៍…អរគុណអូនៗទាំងអស់គ្នាដែលបានជូនពរ។ តាមពិតទៅមិនទាន់ប្រញ៉ាប់អីណា នេះគ្រាន់តែជាជំហ៊ានដំបូងសោះ​ហ្នឹងណា នៅមានភ្ជាប់ពាក្យ និងចុងក្រោយពិធីការអីទៀតនោះ។ យ៉ាងណាៗ នៅយូរតិចទៀត….

    • traactivity 10:16 ព្រឹក on ខែ​មីនា 2, 2008 តំណភ្ជាប់អចិន្ត្រៃ | ឆ្លើយតប

      គ្នា​ក៏​ជូនពរដែរ និង​សូម​ឲ្យ​មាន​កូន​មួយតៅ និង​ចៅ​មួយថាំង​ណា!!!

    • Wanna 12:42 ព្រឹក on ខែ​មីនា 4, 2008 តំណភ្ជាប់អចិន្ត្រៃ | ឆ្លើយតប

      បាន​ចាស់ៗចែចូវ​ឲ្យ​អញ្ចឹង​ទៅ អនាគត​កូន​កំលោះ​ក្រមុំ​មុខ​ឡើង​រីក​ដូច​គ្រាប់​ជី​ចឹង។ ជូន​ពរ​រក​ស៊ីមាន​បាន កើត​ជា​កូន​ពូន​ជា​ចៅណ៎ា!!

    • អាចម៍ផ្កាយ 10:13 ព្រឹក on ខែ​មីនា 4, 2008 តំណភ្ជាប់អចិន្ត្រៃ | ឆ្លើយតប

      រវល់តែ​ភ័យ បានជាមក​ក្រោយ​គេ!
      ស្មានតែ​ប៉ាម៉ាក់​បង​ដិត ចែចូវ​នរណាផ្សេង​ បើ​អាដែល​ចឹង ជួយ​អប​អរ​សាទរ​ណា៎!

    • ល្បងសាល​ LokBongSal 11:09 ព្រឹក on ខែ​មីនា 5, 2008 តំណភ្ជាប់អចិន្ត្រៃ | ឆ្លើយតប

      ពួកម៉ាកអើយ ឯងអត់ដឹងអីបន្តិច ។​ រវល់ការងារពេក ។​ ​ ហេ ជូនពរជិតបានការប្រពន្ធ ។​ ហើយចូលរោងថ្ងៃណាដែរ ?

c
Compose new post
j
Next post/Next comment
k
Previous post/Previous comment
r
ឆ្លើយតប
e
កែ
o
Show/Hide comments
t
Go to top
l
Go to login
h
Show/Hide help
shift + esc
បោះបង់