ម៉ាក់ប៉ាចូលទៅចែចូវកូនក្រមុំគេ

កាលពីថ្ងៃអាទិត្យទី១០ នេះប៉ាម៉ាកខ្ញុំរួមទាំងមីងមា បានលើកគ្នីគ្នាចូលទៅចែចូវកូនស្រីគេឲ្យខ្ញុំ ហេហហេហេ….អ្នកទាំងអស់គ្នាកុំច្រលំថាគេណាអី គឺគ្មានអ្នក​ណាក្រៅពីហាន់នីរបស់ខ្ញុំហ្នឹងទេ។ ខ្ញុំចូលចិត្តតែហៅថា “កូនតាកូតទ្រ” ហាហាហា… 🙂 ប្រហែលជាអ្នកទាំងអស់គ្នាធ្លាប់ឃើញប៉ាប៉ារបស់ហាន់នីខ្ញុំ​ហើយក៍មិនដឹង គឺជាអ៊ុំម្នាក់ដែលចំណាំតែកូតទ្រនៅបុស្ត៍ ស៊ីធីអិន និង បុស្តិ៍បាយ័ន (កម្មវិធីតន្ត្រីស្រុកស្រែ) នោះអី។ ចាក់ឌីសឲ្យម៉ាក់គាត់ចូលចែចូវកូនគេទំរាំគាត់យល់ព្រម​តាំងពីម៉ាខែមុនម៉ោម៉េសនុះ។ កម្មវិធីមិនជាធំដុំអីទេគ្រាន់តែមានផ្លែឈើពីរបីមុខពេលចាស់ៗ​និយាយចរចារគ្នា និងធ្វើបាញ់ហយ ញ៉ាំបន្តិចបន្តួច មានអាកាចសាហាវ ប៉ុន្មានកេសតែប៉ុណ្ណឹង។ អ្នកខ្លះគេថាពេលម៉ែឳនាំទៅមើលកូនគេហ្នឹងរឹងៗខ្លួន​ តែសំរាប់ខ្ញុំធម្មតា ម៉ាមិនមែនជាអ្នកក្រៅដែលមិនស្គាល់គ្នាអីណា ខ្ញុំក៍ឧស្សាហ៍ចេញចូលផ្ទះគាត់ញឹកសឹងអីដែរហ្នឹង គ្រាន់តែលើកនេះមានការនិយាយគ្នារវាងចាស់ៗឲ្យស្គាល់ចិត្តថ្លើមគ្នា នឹងអាល់រៀបចំទុកដាក់កូនចៅរបស់គាត់ ហើយមានការដឹងឮជាផ្លូវការប៉ុណ្ណឹងហ្នឹងឯង។
ជិតមានប្រពន្ធហើយខ្ញុំ តែនៅតែអាឡិកអាឡក់អាដែលហ្នឹង ធ្វើប្តីគេស្អែកខានស្អែកហើយ នៅតាអាដែល 🙂 ។
នេះគ្រាន់តែជាជំហ៊ានដំបូងក្នុងការចែចូវ សុំផ្លូវអ្នកមេបាខាងស្រី ទេ ហើយពួកគាត់ក៍យល់ព្រមគ្នាអស់ហើយដែរ សំរាប់ដំណឹងល្អផ្សេងទៀតនឹងមានជា​បន្បន្ទាប់តទៅទៀត…..។


ផ្លែឈើមានទាំងអស់ ៦កន្ត្រក​ និងចេក៤គូរ


អនាគតប៉ាប៉ា ក្មេកខ្ញុំ 🙂


ម៉ាក់ប៉ាខ្ញុំជូនផ្លែឈើទៅខាងស្រីជាតំណាំង


ម៉ាក់ប៉ាខ្ញុំជូនផ្លែឈើទៅចាស់ខាងស្រីជាតំណាំង


ចាស់និយាយគ្នាហើយ ចាំកាលបានមិនដល់កម្មវិធីផឹក?? ខ្ញុំផឹកណាស់ដែរហ្នឹង កុំតែម៉ាក់ប្រាប់ថាក្រែងម៉ោឲ្យចាស់មើលហ្អី?? ម៉េចមិនរៀបឬកពារតិចទៅ ទំរាំគាត់ប្រាប់ហ្នឹងខ្ញុំរៀងស្រវឹងតិចទៅហើយ 🙂

សំរាប់កម្មវិធីពេលល្ងាចនោះ គឺការមិត្តភកិ្ត ។​ ហ៊ីម….ទីផ្សាសេដ្ឋកិច្ចខ្ញុំកំពុងធ្លាក់ចុះគួរឲ្យកត់សំគាល់ផង ពេលល្ងាចគេហៅការទៀត។ មិនទៅវាមិនកើត ណាស់ហើយចាត់ទុកថាដើរសន្សំលុយសិនទៅ ចាំដល់វេនខ្លួនឯងវិញបានគេស្រួលម៉ោដែរ។ ខែនេះ ប្រហែលជា ៣រោង ចាំមើលសិន ដឹងពួកអស់​នោះវាភ្លេចហៅឬអត់ ភ្លេចទៅលោកៗៗៗ….. 😦


ជិតដល់វេនយើងហើយអូនកុំភ័យ គ្រាន់តែអាលូវទៅគេសិនចុះ 🙂


ថតជុំគ្នាម៉ាបុស្តិ៍ទុកជាភស្តុតាង ចាំខ្ញុំណែនាំឲ្យ ពីឆ្វេងមកស្តាំអ្នកអង្គុយហ្នឹង គឺ ខ្ញុំ, ហានន់របស់ខ្ញុំ, អាស្រស់, អាផា និងប្តីរបស់គេ ថាច់ អ្នកឈរខាងក្រោយពីឆ្វេងទៅស្តាំ អាពេញ, អាថាច និងស្រីឌិន (ដាញ់ ម៉ូនីកា)


ម៉ាបុស្តិ៍ទៀត….មិនបាច់នែនាំទៀតទេ ព្រោះណែនាំពីខាងលើហើយ

 

Advertisements