ហេងវិញហ្អា ស្មានតែសបុត្រការ!!

ម៉ោដល់ Office អង្គុយមិនទាន់ក្តៅគូថផង ស្រាប់តែក្រលេកមើលលើតុឃើញមានសំបុត្រអញ្ជើញ មួយខំតែបុកពោះស្មានតែសំបុត្រគេហៅការ ហេហេហេ…ហេងវិញសំបុត្រអញ្ជើញរបស់ស្ថានទូត​ឥណ្ឌាសោះ។ និយាយមិនឲ្យភ័យអាម៉េចបើខែនេះសេដ្ឋកិច្ចដុនដាបមែនទែនហើយហ្នឹង គ្រាន់តែ​ពួកម៉ាកកាលរៀនវិទ្យាល័យជាមួយគ្នា ដឹងវាឆ្កួតអីវាមួយៗ ណាត់គ្នាការខែពីរនេះដល់ទៅ ៤នាក់ 😦  ហើយនៅសំបុត្រការបងប្អូនលោកប្រធានខ្ញុំនោះមួយទៀត ហ៊ីម នេះបានគេហៅថា ក្រហើយ ប្រពន្ធឆ្លងទន្លេ ងាកម៉ោកូននេះវិញឈឺទៀត។

សំបុត្រដែលខាងស្ថានទូតគេអញ្ជើញនោះ គឺគេប្រារព្ធពិធីជួបជុំគ្នាសំរាប់អ្នកដែលជាអតីតសិស្ស​ដែលបានទៅសិក្សានៅប្រទេសឥណ្ឌាក្រោមការឧបត្ថម្ភ របស់ Indian Technical & Economic Cooperation (ITEC) ។ ហេសហេសហេ….ស៊ីទៀតហើយខ្ញុំ ម្យ៉ាងបានជួបជុំអ្នកដែលធ្លាប់ជួប​នៅឥណ្ឌាកាលម៉ានខែមុនផង… 🙂 ។

Advertisements