Updates from ខែ​មីនា, 2008 Toggle Comment Threads | គ្រាប់​ចុច​ផ្លូវ​កាត់

  • Bandith 12:53 pm on March 24, 2008 តំណភ្ជាប់អចិន្ត្រៃ | ឆ្លើយតប  

    បែកមួយរយៈដើម្បីទៅរៀននៅជប៉ុន… 

    សូមជំរាបលា បងៗ អូនៗ ពួកម៉ាក នៅប្លក់សិនហើយ ខ្ញុំត្រូវទៅជប៉ុនដើម្បីចូលរួមវគ្គ Training ផ្នែក​ Telecom និង Broadband Services ដោយមានការឧបត្ថម្ភពី….អានបន្តនៅទីនេះ

    http://www.bandith.info/blog/?p=99

    Advertisements
     
  • Bandith 5:09 pm on March 17, 2008 តំណភ្ជាប់អចិន្ត្រៃ | ឆ្លើយតប  

    Tera Mera Pyar 

    បើគិតមកដល់ពេលនេះវា៤ខែហើយដែខ្ញុំបានបែកពី ឥណ្ឌា អង្គុយយូរៗទៅ នឹកឥណ្ឌាណាស់ ដាក់បទឥណ្ឌាម៉ាបទឲ្យស្រលះខួរតិចទៅមើល។ បទនេះមានចំណងជើងថា ” Tera Mera Pyar” ជាភាសាអង្គគ្លេស “Mine and Your Love”។ សូមអញ្ជើញកំសាន្តចុចនៅត្រង់នេះ

    http://www.bandith.info/blog/?p=96

    ខ្ញុំធានាថាពិរោះ ហេហេហេ…. 😀

     
  • Bandith 10:54 am on March 12, 2008 តំណភ្ជាប់អចិន្ត្រៃ | ឆ្លើយតប  

    ផ្ទះខ្ញុំដូរថ្មីទៀតហើយបងប្អូន 

    ហេសហេសហេស….សុំសើចមួយសិនមុននឹងនិយាយរឿងប្តូរផ្ទះថ្មី
    មានអូនៗខ្លះ (ក្បឿន…) វាថាខ្ញុំហ្នឹងដូរផ្ទះដូចដូរសង្សា មិនឲ្យដូចម៉េចបើផ្ទះថ្មីវាល្អជាង ចាំ​កាលបានមិនដូរ? តែមានអីល្អជាងហ្នឹងទៀតខ្ញុំដូរទៀតតែចឹង…៊ីមបើសង្សាដូរហ្សួលដូចដូរផ្ទះ​នោះ ខ្ញុំដូរចឹងដែរប្រហែលឡូយមើលទៅ ហាហាហា… 🙂 ។
    កាលពីមុនអាសយដ្ឋានផ្ទះចាស់ខ្ញុំគឺ http://www.phunbandith.com/blog ហើយខណៈនោះដែរខ្ញុំមាន​អាសយដ្ឋានមួយទៀត ដែលជាទូទៅទុកសំរាប់តែប្រើជាមួយអ៊ីមែលតែប៉ុណ្ណោះគឺ http://www.bandith.info ។ ដល់មានអាសយដ្ឋានច្រើនពេកចឹងទៅពិបាកប្រាប់គេថាមួយសំរាប់​វិបសាយ មួយសំរាប់អ៊ីមែលណាស់ ចឹងក៍សំរេចចិត្តថាយក អាសយដ្ឋានតែមួយសំរាប់ប្រើទាំងមែល និង​វិប តែម្តងទៅ គឺអាសយដ្ឋាន http://www.bandith.info និង ប្លកគឺ http://www.bandith.info/blog ចំណែកអាសយដ្ឋានមុននោះ ទុកឲ្យវាគ្រប់មួយឆ្នាំចាំ Expire ខ្លួនឯងតែម្តងទៅ 🙂 (អ្នកមានដើរតែ Register​ Domain ចោលចឹង ហាហាហា )

    ខាងក្រោមនេះជាលក្ខណៈពិសេសរបស់ផ្ទះថ្មីខ្ញុំ

    • ទំហំផ្ទុកសំរាប់វិបសាយមានរហូតដល់ទៅ ១២០ជីហ្គាបៃ (ប្រើឆ្កួត…ហេហេហេ)
    • Bandwidth មានទុំហំដល់ទៅ ១២០០ជីហ្គាបៃ
    • ដាតាបេសក៍ធំ ហើយអាចតំលើងគ្រប់ប្រភេទនៃ CMS, Blog…ទាំងអស់
    • មិនមានការកំណត់ទំហំ និងប្រភេទឯកសារក្នុងការ អាប់ឡូតឡើយ

    ជាពិសេសជាងនេះទៅទៀតនោះគឺ អត់អស់លុយអីម៉ារៀល ព្រោះមានអ្នកចាំ Pay ឲ្យរួចជាស្រេច ហេហេហេ…ចាំកាលបានមិនដូរទៅ?? បន្ទាប់ពីដូររួចមិនន័យថាឈប់ដូរត្រឹមហ្នឹងឡើយ ពីព្រោះតណ្ហាមនុស្សលោក…អូហ៍ច្រលំ ពីព្រោះ មហច្ចិតាមនុស្សលោកធំធេងណាស់ តែមានកន្លែងណាល្អដូរទៅទៀតហើយ។

    អូហ៍…ប៊ិះតែភ្លេចប្រាប់ឲ្យឈឹងទៅ ខ្ញុំមានដាក់ទំព័រពាណិជកម្មរបស់ Google នៅលើវិបសាយនោះផង ចឹងសូម​ជួយ ចុចវាលេងៗ ៤-១០ Click អីផងណាគ្រាន់ខ្ញុំបានលុយបង់ថ្លៃ Domain ដែរ។


    ទំព័រដើមរបស់វិបសាយ


    ទំព័រប្លក់

     

     
c
Compose new post
j
Next post/Next comment
k
Previous post/Previous comment
r
ឆ្លើយតប
e
កែ
o
Show/Hide comments
t
Go to top
l
Go to login
h
Show/Hide help
shift + esc
បោះបង់