ផ្ទះខ្ញុំដូរថ្មីទៀតហើយបងប្អូន

ហេសហេសហេស….សុំសើចមួយសិនមុននឹងនិយាយរឿងប្តូរផ្ទះថ្មី
មានអូនៗខ្លះ (ក្បឿន…) វាថាខ្ញុំហ្នឹងដូរផ្ទះដូចដូរសង្សា មិនឲ្យដូចម៉េចបើផ្ទះថ្មីវាល្អជាង ចាំ​កាលបានមិនដូរ? តែមានអីល្អជាងហ្នឹងទៀតខ្ញុំដូរទៀតតែចឹង…៊ីមបើសង្សាដូរហ្សួលដូចដូរផ្ទះ​នោះ ខ្ញុំដូរចឹងដែរប្រហែលឡូយមើលទៅ ហាហាហា… 🙂 ។
កាលពីមុនអាសយដ្ឋានផ្ទះចាស់ខ្ញុំគឺ http://www.phunbandith.com/blog ហើយខណៈនោះដែរខ្ញុំមាន​អាសយដ្ឋានមួយទៀត ដែលជាទូទៅទុកសំរាប់តែប្រើជាមួយអ៊ីមែលតែប៉ុណ្ណោះគឺ http://www.bandith.info ។ ដល់មានអាសយដ្ឋានច្រើនពេកចឹងទៅពិបាកប្រាប់គេថាមួយសំរាប់​វិបសាយ មួយសំរាប់អ៊ីមែលណាស់ ចឹងក៍សំរេចចិត្តថាយក អាសយដ្ឋានតែមួយសំរាប់ប្រើទាំងមែល និង​វិប តែម្តងទៅ គឺអាសយដ្ឋាន http://www.bandith.info និង ប្លកគឺ http://www.bandith.info/blog ចំណែកអាសយដ្ឋានមុននោះ ទុកឲ្យវាគ្រប់មួយឆ្នាំចាំ Expire ខ្លួនឯងតែម្តងទៅ 🙂 (អ្នកមានដើរតែ Register​ Domain ចោលចឹង ហាហាហា )

ខាងក្រោមនេះជាលក្ខណៈពិសេសរបស់ផ្ទះថ្មីខ្ញុំ

  • ទំហំផ្ទុកសំរាប់វិបសាយមានរហូតដល់ទៅ ១២០ជីហ្គាបៃ (ប្រើឆ្កួត…ហេហេហេ)
  • Bandwidth មានទុំហំដល់ទៅ ១២០០ជីហ្គាបៃ
  • ដាតាបេសក៍ធំ ហើយអាចតំលើងគ្រប់ប្រភេទនៃ CMS, Blog…ទាំងអស់
  • មិនមានការកំណត់ទំហំ និងប្រភេទឯកសារក្នុងការ អាប់ឡូតឡើយ

ជាពិសេសជាងនេះទៅទៀតនោះគឺ អត់អស់លុយអីម៉ារៀល ព្រោះមានអ្នកចាំ Pay ឲ្យរួចជាស្រេច ហេហេហេ…ចាំកាលបានមិនដូរទៅ?? បន្ទាប់ពីដូររួចមិនន័យថាឈប់ដូរត្រឹមហ្នឹងឡើយ ពីព្រោះតណ្ហាមនុស្សលោក…អូហ៍ច្រលំ ពីព្រោះ មហច្ចិតាមនុស្សលោកធំធេងណាស់ តែមានកន្លែងណាល្អដូរទៅទៀតហើយ។

អូហ៍…ប៊ិះតែភ្លេចប្រាប់ឲ្យឈឹងទៅ ខ្ញុំមានដាក់ទំព័រពាណិជកម្មរបស់ Google នៅលើវិបសាយនោះផង ចឹងសូម​ជួយ ចុចវាលេងៗ ៤-១០ Click អីផងណាគ្រាន់ខ្ញុំបានលុយបង់ថ្លៃ Domain ដែរ។


ទំព័រដើមរបស់វិបសាយ


ទំព័រប្លក់

 

Advertisements