“សូមមើលមកយីងពេលនេះ” ចាំផ្តើមលេងហើយក្នុងសប្ដាហ៍នេះ

ឥឡូវនេះរបាំសហសម័យ  “សូមក្រលេកមើលយើងពេលនេះ នឹងសម្ដែងចាប់ពីថ្ងៃសុក្រ សៅ និង អាទិត្យ នេះហើយ នៅរោងរបាំ សុវណ្ណភូមិ(ម្ដុំឡានបាញ់ទឹក លូទឹកស្អុយ) ។ វាជាទំរង់របាំដែលមានលាយក្បាច់ បុរាណ និង សម័យ ហើយរបាំនេះអត្ថន័យគេនិយាយ ពីទុក្ខលំបាករបស់​សិល្បករ អ្នករបាំ អ្នកសំដែង… យើងឃើញពួកគេសម្ដែង រីករាយ និង ឡូយណាស់លើឆាក តែនៅពីក្រោយឆាកមិនដឹងជាគេមានទុក្ខលំបាកអីខ្លះទេ ជាពិសេស បពា្ហជីវភាព ការរើសអើងក្នុងសង្គម និងអ្វីជាច្រើនទៀត…. នឹងឆ្លុះបញ្ជាំងតាមទស្សនីយ៍ភាពនេះ។ សំរាប់ថ្ងៃសុក្រនេះ ទស្សនាឥតគិត​ថ្លៃ ហើយសៅរ៍ អាទិត្យសំបុត្រ ៣ដុល្លា និង ២០០០សំរាប់សិស្ស និសិ្សត៊។ សូមបងប្អូនភូមិប្លក់ក្ដី មកពីណាពីណីក្ដីអញ្ជើញចូលរួមទស្សនា ដើម្បីលើកស្ទួយស្នាដៃ​ថ្មីនេះផង… ។

Download photo here

Some activities:


More info here: http://newcambodianartists.wordpress.com/2009/05/26/into-the-theatre/

Advertisements