គោលដៅថ្មីសំរាប់ខ្ញុំៈ ទីក្រុងសេអ៊ូល 

តេន តេន តេន….. មកដល់ហើយ ហើយនឹងជិតទៅវិញដែរ។ បន្ទាប់ពីបានបាត់ខ្លួនយ៉ាងយូរ និងបន្ទាប់ពីការរួច មានអ្នកខ្លះគេថាខ្ញុំសំងំ​ឲ្យស្ងាត់ចឹម ហើយអ្នកខ្លះនោះបោះពាក្យសំដីថាខ្ញុំហ្នឹង ខំអីខំម៉េស អត់អាណិតប្រពន្ធ!!! វាទៅជាចឹងទៅ?? តែមិនថ្វិទេ ខ្ជិលមាត់ :-p ។

គឺញ្ជេះទេ មកបិខ្ជិលហ្នឹងឯង ហើយម្យ៉ាងខ្ញុំមិនសូវជាសំបូរវោហា នឹងព័ត៌មានអីមកផ្សព្វផ្សាយផង​ចឹងហើយក៍ស្ងាត់ ។​ ថាកាលអត់អ៊ិនធឺណេតនៅផ្ទះវាពិបាក នឹងទៅអាប់ដេតប្លកនៅខាងក្រៅ តែនេះអាំងតាណេនៅនឹងចុងច្រមុះ  នេះនៅតាខ្ជិល។ ណាស់ហើយខ្ចិលត្អូញត្អែ ចូលសាច់រឿងវិញម្តង អត់ថ្ងៃនេះគ្រាន់តែមកអើតមើលភូមិនេះតិច ហើយចង់ប្រាប់ថា ង៉ៃនេះមានគោល​ដៅថ្មីគឺទៅ ទីក្រុងសេអ៊ូល កូរ៉េ។ ទៅដើម្បីអ្វី? គឹដើម្បីវគ្គសិក្សាមួយ និយាយពី ICT ។ បាទគឺតែប៉ុណ្ណឹងឯង ប្រែនទៅវិញហើយ យន្តហោះចេញចោលអីលូវ។ ង៉ៃ ១តុល្លានឹងមកវិញ បាយបាយ!!!


ទេសភាពនៅសេអ៊ូល ដែលខ្ញុំនឹងត្រូវឃើញ 😀

Advertisements