ចំរៀងមរណៈ “Gloomy Sunday” 

នៅក្នុងឆ្នាំ១៩៣២ បុរសទុរគត៌ជាតិហុងគ្រីម្នាក់ ដែលមានឈ្មោះថា Rezso Seress” បានព្យាយាមរស់ដោយសារមុខរបរជាអ្នកនិពន្ធបទចម្រៀងនៅទីក្រុងប៉ារីស ប៉ុន្តែគាត់មិនទទួលជោគជ័យទាយទាល់តែសោះ គឹមានតែភាពបរាជ័យយ៉ាងកំសត់។ រាល់បទចម្រៀងរបស់គាត់ ពុំបានធ្វើឲ្យក្រុមហ៊ុនផលិតកម្មនៅបារាំងចាប់អារម្មណ៍ឡើយ។ ទោះជាយ៉ាងនេះក្តី Seress មិនបោះបង់ការតាំងចិត្តរបស់គាត់ឡើយ។ គាត់កំណត់ខ្លួនឯងថាគាត់ត្រូវតែជាអ្នកនិពន្ធអន្តរជាតិមួយរូបដ៍ល្បីល្បាញ។ មិត្តស្រីរបស់គាត់បានបញ្ចុះបញ្ជូលគាត់ឲ្យបោះបង់មហិច្ចតាដែលគ្មានរូបរាងនេះ ចោល ដោយនាងបានបង្ខំឲ្យគាត់រកការងារ ពេញម៉ោងធ្វើ។ ប៉ុន្តែ Seress មិនព្រមតាមឡើយ គាត់បានប្រាប់ទៅនាងថា បើមិនធ្វើជាអ្នកនិពន្ធបទចម្រៀងគាត់សុខចិត្តធ្វើជាជនអនាថា។
រសៀលថ្ងៃមួយមានរឿងធំផ្ទុះឡើង ពួកគាត់បានឈ្លោះគ្នាយ៉ាងខ្លាំង ដោយសារតែការខ្វែងយោបល់គ្នាលើបញ្ហាជាអ្នកនិពន្ធដែលមិនជោគជ័យរបស់គាត់នេះ ពួកគេបានបែកបាក់គ្នាជាមួយពាក្យសំដី ដែលពោពេញដោយកំហឹង។ មួយថ្ងៃបន្ទាប់ ដែលជាថ្ងៃអាទិត្យ Seress បានអង្គុយក្បែរព្យាណូ សម្លឹងទៅក្រៅតាមមាត់បង្អួចសម្លឹងទៅអាគារនានាទាំងទឹកមុខព្រួយស្រងូតស្រងាត់។ នៅខាងក្រៅផ្ទាំងពពកបានហ៊ុំផ្ទៃមេឃពណ៌ប្រផេះ បន្តិចក្រោមកភ្លៀងមួយមេបានចាប់ផ្តើមធ្លាក់ យ៉ាងខ្លាំង។ នេះជាថ្ងៃអាទិត្យដ៍សោកសៅម្លេះSeress និយាយតែម្នាក់ឯងខណៈគាត់កំពុងតែលេងព្យាណូរបស់គាត។ រំពេចនោះម្រាមដៃរបស់គាត់បានសង្កត់លើខ្ទង់ព្យាណូ ហើយលេងនូវទំនុកភ្លេងមួយយ៉ាងចម្លែក ដែលហាក់ដូចជាបញ្ចាក់ពីអារម្មណ៍នឿយហត់ចំពោះចម្លោះដែលបានកើតឡើងរវាងគាត់នឹងមិត្តស្រីរបស់គាត់ ហើយទំនុកនេះក៍បង្ហាញសភាពនៃអាកាសធាតុដ៍គួរឲ្យធុនទ្រាន់នេះដែរ។ប្រាកដណាស់ Gloomy Sunday នឹងជាក្លាយជាចំណងជើងបទចម្រៀងថ្មីរបស់ខ្ញុំនេះSeress និយាយតិចៗយ៉ាងដូច្នេះ។ ភា្លមនោះដែរ គាត់បានកត់ត្រាទំនុកភ្លេងនោះនៅលើសន្លឹកកាតប៉ូស្តាល ហើយ៣០នាទីក្រោយមកគាត់ក៍បាននិពន្ធបទនោះចប់

Seress បានផ្ញើបទនិពន្ធ របស់គាត់ទៅក្រុមហ៊ុនផលិតកម្មមួយហើយរងចាំការឆ្លើយតបប្រកប ដោយក្តីសង្ឈឹមច្រើជាងអ្វីដែលគាត់ធ្លាប់មាននៅក្នុងចិត្តពីមុនៗ។ ប៉ុន្មានថ្ងៃក្រោយមក ក្រដាសចម្រៀងនោះត្រូវបានផ្ញើត្រលប់មកវិញជាមួយនឹងពាក្យបញ្ចាក់ថា Gloomy Sunday មានភាពចម្លែក ប៉ុន្តែវាបានបង្ហាញពីកំរិតកំពូលនៃទំនុកនិងចង្វាក់ ហើយពួកយើងក៍សោកស្តាយផងដែរ ដែលយើងមកអាចទទួលយកបទនេះបាន គាត់មិនបោះបង់ឡើយ គាត់បានផ្ញើបទនោះទៅផលិតកម្មដ៍ទៃទៀតហើយក៍ត្រូវបានគេយល់ព្រមទទួលយក ម្ចាស់ផលិតកម្មបាននិយាយប្រាប់ Seress ថាបទរបស់គាត់នឹងចែកចាយទៅកាន់ទីក្រុងនានាជុំវិញពិភពលោក។ អ្នកនិពន្ធជនជាតិហុងគ្ររូបនោះសប្បាយអទ្តែតអណ្តូងយ៉ាងខ្លាំង។ ប៉ុន្តែប៉ុន្មានខែក្រោយពីបទនេះបានចេញផ្សាយក៍មានរឿងដ៍ចម្លែកកើតឡើងជាច្រើន​ដែលគេនិយាយថាបណ្តាលមកពីបទចម្រៀថ្មីនេះ។ នៅទីក្រុងប៊ែឡាំងបុរសវ័យក្មេងម្នាក់បានសុំឲ្យក្រុមចម្រៀងមួយក្រុមលេងបទ Gloomy Sunday ក្រោយពីបទនេះត្រូវបានលេងជាច្រើនលើករួចមក បុរសនោះបានទៅត្រលប់ទៅផ្ទះ រួចបាញ់សំលាប់ខ្លួនឯងចំក្បាលដោយកាំភ្លើងខ្លី រ៉េវ៉ុលវ៉ែ បន្ទាប់ពីបុរសរូបនោះរអ៊ូរទាំប្រាប់សាច់ញាតិថាគាត់មានអារម្មណ៍ក្រៀមក្រំ ពេលបានស្តាប់ទំនុកបទចម្រៀងថ្មីនេះ ហើយគាត់ពុំអាចបំភ្លេចវាពីខួរក្បាលបាន។
មួយសបា្តហ៍បន្ទាប់នៅទីក្រុងដដែលនេះស្រីម្នាក់អ្នកជំនួយការហាងម្នាក់ត្រូវបានរកឃើញចងកដោយ ខ្សែពួរក្នុងបន្ទប់របស់នាង។ ប៉ូលីសបានស្រាវជ្រាវឃាតកម្មនេះដោយរកឃើញថាសចម្រៀង Gloomy Sunday នៅក្នុងបន្ទប់ដេករបស់នាង។ រយៈពេល២ថ្ងៃបន្ទាបើពីសោកនាដកម្មនោះមក ស្រ្តីលេខានូវយ៉កម្នាក់បានបំពុលខ្លួនឯងដោយសារធាតុហ្គាស ព្រមជាមួយសំបុត្រខ្លីមួយច្បាប់ដែល សរសេរសុំឲ្យគេចាក់បទ Gloomy Sunday នេះក្នុងពិធីបុណ្យសពរបស់នាង។ ប៉ុន្មានសប្តាហ៍បន្ទាប់មកទៀត អ្នកទីក្រុង នូវយ៉កម្នាក់ទៀតអាយុ៨២ឆ្នាំបានលោតទំលាក់ខ្លួនពីអាគារកំពស់៧ជាន់ របស់គាត់ បន្ទាប់ពីគាត់លេងព្យាណូបទចម្រៀង មរណៈនេះរួចមក។ ក្នុងរយៈពេលបន្តបន្ទាប់មកទៀត យុវជននៅទីក្រុងរ៉ូមដែលបានស្តាប់បទអពមង្គលនេះបានលោតទំលាក់ខ្លួនពីលើស្ពានស្លាប់ម្នាក់ទៀត។

សារព័ត៌មានអន្តរជាតិជាច្រើនបានចេញសេចក្តីរាយការណ៍អំពីករណីស្លាប់ប្រហែលគ្នាជាច្រើន ដែលមកពីមូលហេតុបទចម្រៀងមួយនេះរបស់ លោក Seress សារព័ត៌មានមួយបានចុះផ្សាយពីករណីស្រ្តីម្នាក់ដែលរស់នៅភាគខាងជើងទីក្រុងឡុងដ៍ បានចាក់បទនេះសារចុះសាឡើងជាង ៧៨ដងដោយសំលេងៗធ្វើឲ្យអ្នកជិតខាងមានការភ័យខ្លាចនិងខឹងសម្បាយ៉ាងខ្លាំង ខណៈពួកគេបានដឹងអំពីផលអាក្រក់នៃបទនេះរួចហើយ ក្បាលឧបករណ៍ចាក់ថាសចម្រៀងចេះតែបន្តលេងបទនេះម្តងហើយម្តងទៀតមិនឈប់។ បន្ទាប់មកអ្នកជិតខាងបានសំរេចចិត្តទំលុះទ្វាចូលទៅ ស្រាប់តែ តែឃើញស្រ្តីរូបនោះអង្គុយស្លាប់លើកៅអីដោយលេបថ្នាំរម្ងាប់អារម្មណ៍លើសកំរិត។​​

រហូតមករាប់ខែកន្លងមក ដោយសារភាពចម្លែកនៃបទនេះ ដែលនាំឲ្យមានមរណៈភាព ជាច្រើន ដែលគេសន្មតថាមកពីបទ Gloomy Sunday នេះបានធ្វើឲ្យនាយកវិទ្យុ BBC សំរេចចិត្តបិទបទនេះមិនឲ្យចាក់ផ្សាយតាមរលកធាតុអាកាស។ និយាយពីប្រទេសបារាំងឯហ្នេះវិញ Rizzo Seress ដែលជាអ្នកនិពន្ធបទនេះក៍មានជួបប្រទះនូវសំណាំងអាក្រក់ជាមួយនឹងមរណៈភាពរបស់មិត្តស្រីរបស់គាត់ ដោយសារបទរបស់គាត់ដែរ។ គាត់បានសរសេរទៅសុំទោស និងសុំសម្រុះសម្រួលគ្នាជាមួយមិត្តស្រីរបស់គាត់ ប៉ុន្តែប៉ុន្មានថ្ងៃក្រោយមកមានព័ត៌មានអាក្រក់កើតឡើង។ Seress បានដំណឹងពីប៉ូលីសថា អតីតមិត្តស្រ្តីរបស់គាត់បានលេបថ្នាំសម្លាប់ខ្លួន ហើយនៅក្បែរខ្លួននាងមានថាសបទចម្រៀង Gloomy Sunday នេះដែរ។

ចុងឆ្នាំ១៩៣០ នៅពេលដែពិភពលោកវឹកវដោយសង្រ្គាមលោកជាមួយនឹង ហ៊ីត្លែ បទចម្រៀងអពមង្គលរបស់លោក Seress ត្រូវបានបំភ្លេចចោល ប៉ុន្តែថាសចម្រៀង និងអត្ថបទចម្រៀងនេះនៅមានជីវិតខ្លះៗនៅឡើយ(ហើយក៍មានខ្លះនៅលើអ៊ីនធឺណេត តួយ៉ាងដូចអត្ថបទដែលអ្នកកំពុងតែអាននេះស្រាប់) សំរាប់អ្នកដែលចង់ដឹងថាទំនុកភ្លេងមរណនេះនៅមានឥទ្ធិពលដែលជាដើមហេតុនៃសេចក្តីស្លាប់របស់វាកន្លងមករហូតដល់ឥឡូវឬអត់????

បណ្ឌិត ខ្ញុំក៍មកច្បាស់ដែលចំពោះឥទិ្ធពលរបស់វាក្នុងពេលបច្ចុប្បន្ន តែខ្ញុំបានអង្គុយស្តាប់​បទនេះរួចហើយ ពិតជាសំលេងក្រលួច មានអត្ថន័យដូចជាសំលេងដង្ហោយហៅអ្វីម្យ៉ាង ។ សុំនិយាយគ្នាឲ្យហើយ បន្ទាប់ពីអ្នកទាំងអស់គ្នាស្តាប់ហើយ កុំប្រថុយធ្វើរឿងល្ងង់ខ្លៅដូចអ្នកមុនៗដែលបានស្តាប់ឲ្យសោះណា វៗ លែងមានអ្នកចូលមកមើលប្លកខ្ញុំទៀតទៅ”


លោក Rezso Seress, ក្រោយមកគាត់ក៍សំលាប់ខ្លួនឯងដែរ

Sarah Brightman – Gloomy Sunday

Sunday is gloomy
My hours are slumberless
Dearest the shadows
I live with are numberless
Little white flowers
Will never awaken you
Not where the black coach
Of sorrow has taken you
Angels have no thought
Of ever returning you
Would they be angry
If I thought of joining you
Gloomy Sunday
Sunday is gloomy
With shadows I spend it all
My heart and I have decided
To end it all
Soon there’ll be flowers and prayers
That are said I know
But let them not weep
Let them know
That I’m glad to go
Death is no dream
For in death I’m caressing you
With the last breath of my soul
I’ll be blessing you
Gloomy Sunday
Dreaming
I was only dreaming
I wake and I find you asleep
In the deep of my heart dear
Darling I hope
That my dream never haunted you
My heart is telling you
How much I wanted you
Gloomy Sunday
Gloomy Sunday