Updates from ខែវិច្ឆិកា, 2007 Toggle Comment Threads | គ្រាប់​ចុច​ផ្លូវ​កាត់

  • Bandith 2:31 pm on November 27, 2007 តំណភ្ជាប់អចិន្ត្រៃ | ឆ្លើយតប  

    រំញ្ជួយដីនៅញ៉ូដេលី រង្វាស់ ៤.៣រិចទ័រ 

    អស្ចារ្យគេរញ្ជួយដីផ្អើលម៉ាភូមិ ខ្ញុំនេះអត់ដឹងអីម៉ាតិច។ ភ្ញាក់ឡើងពេលទៅសាលាតើបាន​មិត្តភក្តិវាសួរថា មានដឹងរំញ្ជួយដីអត់ពីយប់?? ស្អែកដឹងហើយបើដេកដូចគល់ឈើចឹង ហីម្យ៉ាងង៉ៃ​ហ្នុងដាច់យប់ហង ជាប់ផឹកនៅបន្ទប់ពួកម៉ាកចឹងទៅដេកនៅហ្នុងម៉ងទៅ។ ពួកអ្នកនៅសណ្ឋាគារខ្ញុំ​ គេងហ្នឹងគេនាំគ្នាផ្អើលចេញក្រៅបន្ទប់ព្រោះខ្លាចបាក់ម៉ោ ចំណែកខ្ញុំវិញដេកនៅបន្ទប់ពួកម៉ាកធើ​មិនដឹង។ ហ្អេ….បើបានទៅដេកនៅបន្ទប់ខ្លួនឯងក៍ម្យ៉ាងដែរបានភ្លក់រសជាតិរញ្ជួយដីនៅ​ ស្រុកឥណ្ឌាម្តង មិនដែលស្គាល់សោះម៉ាជីវិតនេះ ស្តាយដល់ហើយ…. 😦
    អានបន្ថែមនៅទីនេះ ៖ Earthquake in New Delhi on 26-nov

    Advertisements
     
    • សុវណ្ណរចនា 4:56 ល្ងាច on ខែវិច្ឆិកា 27, 2007 តំណភ្ជាប់អចិន្ត្រៃ | ឆ្លើយតប

      ក្លាហានម៉្លេះបង បានជាចង់ភ្លក្សរសជាតិរញ្ជួយដីនោះ?គួរតែ​និយាយថាសំណាងហើ្យដែរមិនបានជួបប្រទះរឿងនេះ!និយាយ​អ៊ីចឹង​អត់មាននឹកនាស្រុកទេសទេហ្អី?បុណ្យអុំទូកទើបតែ​កន្លងផុតផង​មានបានតាមដានព្រឹត្តិការណ៏នោះទេ?

    • Spadora XIII 3:08 ព្រឹក on ខែវិច្ឆិកា 28, 2007 តំណភ្ជាប់អចិន្ត្រៃ | ឆ្លើយតប

      dek ot deng ey men….. me nes deng te earthquake heuy… te tver mech kom pong te srol phong…. som dek sen heuy… jam mech ma.. jam rot… lolz

    • naraths 9:02 ព្រឹក on ខែវិច្ឆិកា 28, 2007 តំណភ្ជាប់អចិន្ត្រៃ | ឆ្លើយតប

      ទៅ​ឥណ្ឌា ឮ​សូរ​តែ​ផឹក​រហូត​វ៉ី!! សំណាង​ហើយ​ដែល​អត់​អី!!

    • Bandith 12:09 ល្ងាច on ខែវិច្ឆិកា 28, 2007 តំណភ្ជាប់អចិន្ត្រៃ | ឆ្លើយតប

      មិនមែនក្លាហាន ខ្លាហែកអីទេ តែគ្រាន់តែចង់សាកមើល៍ ចង់សាកឲ្យបានគ្រប់រសជាតិតែម្តងទៅបំណាច់ហ្នឹងបានមក​ហ្នេះទៅហើយ។
      ដូរ៉ា៖ ហ្សួលដូចតាគ្នាហ្នឹងហ្អា អាណាទៅដឹងសាវឹងហើយ 🙂
      ម៉េចការដ្ឋគេផឹកស៊ីហ្នឹងវារមាស់មាត់ការដ្ឋឯងហ្អី?? គេផឹកស៊ីដើម្បីកុំឲ្យនឹកផ្ទះពេកទេ 🙂

    • evannak 12:24 ល្ងាច on ខែវិច្ឆិកា 28, 2007 តំណភ្ជាប់អចិន្ត្រៃ | ឆ្លើយតប

      ហ្នុង​ហើយ សាកល្បង​ទៅ ម៉េចៗ ម៉ោ​ចែក​បទ​ពិសោធន៍​គ្នា ហេហេហេ…

    • សុភ័ក្ត្រ 4:50 ល្ងាច on ខែវិច្ឆិកា 29, 2007 តំណភ្ជាប់អចិន្ត្រៃ | ឆ្លើយតប

      ស៊យ​វិន អត់​បាន​ស្គាល់​រសជាតិ​រញ្ជួយ​ដី កុំ​អី​ហេង​វិន បាន​ថែម​ទាំង​ស្គាល់​រសជាតិ​ងាប់​ទៀត​ផង! double champ ឯណោះ!

    • kosal blog 8:31 ល្ងាច on ខែវិច្ឆិកា 29, 2007 តំណភ្ជាប់អចិន្ត្រៃ | ឆ្លើយតប

      ហាស ហា អាខមមេនចុងក្រោយណឹងត្រឹមត្រូវផស់គេ

    • Bandith 9:25 ល្ងាច on ខែវិច្ឆិកា 30, 2007 តំណភ្ជាប់អចិន្ត្រៃ | ឆ្លើយតប

      វាអាម៉េចហ្នឹងមួយៗ បន់ឲ្យតែឯងងាប់តែម្តងហើយន៎

  • Bandith 6:09 am on November 22, 2007 តំណភ្ជាប់អចិន្ត្រៃ | ឆ្លើយតប  

    What the crazy questions to ask me? 

    Look at theses lines below. I got it when chatted with a boy by yahoo messenger. It is not the first time that I were asked by these questions. I hate someone ask me for sex(If they are girls hahaah…K.O 🙂 ). They used to ask me like “Are you boy love boy?” , “Do you love me?” F*ck!!! what da hell going on with those guys???

    luckyboy_kk (20/11/2007 05:43pm): hi
    Bandith Phun (20/11/2007 05:17:02pm): hi
    luckyboy_kk (20/11/2007 05:17:44pm): h a u
    luckyboy_kk (20/11/2007 05:17:48pm): asl?
    Bandith Phun (20/11/2007 05:17:52pm): yes fine
    Bandith Phun (20/11/2007 05:17:53pm): nu?
    Bandith Phun (20/11/2007 05:17:57pm): u?
    luckyboy_kk (20/11/2007 05:18:25 pm):21m
    Bandith Phun (20/11/2007 05:20:08pm): ur name?
    luckyboy_kk (20/11/2007 05:20:34pm): vanit
    luckyboy_kk (20/11/2007 05:20:36pm): u
    luckyboy_kk (20/11/2007 05:20:43pm): ?
    Bandith Phun (20/11/2007 05:23:56pm): Bandith
    Bandith Phun (20/11/2007 05:24:03pm): how come u know my id?
    luckyboy_kk (20/11/2007 05:24:45pm): i used to play with u
    Bandith Phun (20/11/2007 05:25:25pm): oh i see
    Bandith Phun (20/11/2007 05:25:33pm): student?
    luckyboy_kk (20/11/2007 05:25:36pm): ok
    luckyboy_kk (20/11/2007 05:26:16pm): are u love b?
    Bandith Phun (20/11/2007 05:27:56pm): love b?
    Bandith Phun (20/11/2007 05:27:58pm): what mean?
    luckyboy_kk (20/11/2007 05:28:21pm): boy love boy!
    luckyboy_kk (20/11/2007 05:28:30pm): understand?
    Bandith Phun (20/11/2007 05:28:50pm): oh…sorry u ask the wrong person
    Bandith Phun (20/11/2007 05:28:57pm): m not that kind of boy
    Bandith Phun (20/11/2007 05:29:08pm): so u r boy love boy?
    luckyboy_kk (20/11/2007 05:29:45pm): yes
    Bandith Phun (20/11/2007 05:30:11pm): hhhm….y?
    luckyboy_kk (20/11/2007 05:30:14pm): i love u for along time
    Bandith Phun (20/11/2007 05:30:20pm): love me???
    luckyboy_kk (20/11/2007 05:30:27pm): i want to see u again!
    Bandith Phun (20/11/2007 05:30:27pm): hahahah….u kidding?
    Bandith Phun (20/11/2007 05:30:35pm): how come?
    luckyboy_kk (20/11/2007 05:30:54pm): so can you love me?
    Bandith Phun (20/11/2007 05:31:18pm): what a kidding!! i cannot
    Bandith Phun (20/11/2007 05:31:30pm): i feel vomit when u said love me like this
    luckyboy_kk (20/11/2007 05:31:34pm): ok
    Bandith Phun (20/11/2007 05:31:53pm): how come that a boy love a boy?
    luckyboy_kk (20/11/2007 05:31:58pm): it’s ok
    luckyboy_kk (20/11/2007 05:32:05pm): i don know
    Bandith Phun (20/11/2007 05:32:14pm): huh….i think u have to go to doctor and have an X-ray your brain
    Bandith Phun (20/11/2007 05:33:41pm): so have anyone love you then?

    —Since then, I never see he talks to me again. Thanks god!!!

     
    • សុភ័ក្ត្រ 3:12 ល្ងាច on ខែវិច្ឆិកា 22, 2007 តំណភ្ជាប់អចិន្ត្រៃ | ឆ្លើយតប

      hahaha…. មាន​ស្នេហ៍​ម៉េះ​លោក​ឯង​សូម្បី​ប្រុស​ក៏​តាម​ស្រឡាញ់​ដែរ!

    • Bandith 3:25 ល្ងាច on ខែវិច្ឆិកា 22, 2007 តំណភ្ជាប់អចិន្ត្រៃ | ឆ្លើយតប

      កុំយាយចឹងវ៉ី ព្រឺរោមណាស់ នឹកឡើងចង់ក្អួត កាភាក់ឯងដឹងទេ​មានអាខ្លះនោះ តេម៉ោបបួលត្រង់ៗតែម្តង….ឆ្កួតសុទ្ធហ្អា…យ៉ាប់ :-&

    • kosal blog 3:46 ល្ងាច on ខែវិច្ឆិកា 22, 2007 តំណភ្ជាប់អចិន្ត្រៃ | ឆ្លើយតប

      ហាសហា… ដាក់ទានអោយគ្នាតិចទៅ មើលទៅស្រលាញ់ល្បងឯងសំបើមណាស់

    • naraths 5:23 ល្ងាច on ខែវិច្ឆិកា 22, 2007 តំណភ្ជាប់អចិន្ត្រៃ | ឆ្លើយតប

      ហាហា! សំបូរ​ស្នេហ៍​ពេក…

    • Bandith 5:28 ល្ងាច on ខែវិច្ឆិកា 22, 2007 តំណភ្ជាប់អចិន្ត្រៃ | ឆ្លើយតប

      ដាក់ទាន?? យាយលេងទេអី ទៅអត់រួចទេ Worry about ma ass ahahhaha……អេបើសំបូរស្នេហ៍សំរាប់ស្រីៗអីទៅ ចេញតែទ្រាំដាក់ហើយការដ្ឋ តែនេះ Same Sex ខ្លាចឈឺផ្សា ឈឺផ្សា 🙂

    • Rithisal 5:55 ល្ងាច on ខែវិច្ឆិកា 22, 2007 តំណភ្ជាប់អចិន្ត្រៃ | ឆ្លើយតប

      អបអរសាទរ​ ខ្ញុំស្មានតែមានតែខ្ញុំ​ អាឡូវ​មានល្បងឌិតមួយដែរ ដែលមានប្រុសចង់រួមស្នេហ៌​ ។​ ហាហាហ​ សាកសួរហាន់នីល្បង ឌិតឯងមើល កាលទៅអាគាំងក៏មានស្រីម្នាក់តាមស្រឡាញ់ដែរ​ ៕ អារឿងស្រីស្រឡាញ់ស្រីក៏មានដែរវើយ​ យ៉ាប់ណាស់​

    • ទឹម បឿន 7:11 ល្ងាច on ខែវិច្ឆិកា 22, 2007 តំណភ្ជាប់អចិន្ត្រៃ | ឆ្លើយតប

      គេ​គ្រាន់​តែ​អញ្យាយ​លេង ក៏​ខំ​ភ័យ​ដែរ យ៉ាប់​មែន វ៉ី ល្បង​ក្ឌិត !

    • Bandith 10:28 ល្ងាច on ខែវិច្ឆិកា 22, 2007 តំណភ្ជាប់អចិន្ត្រៃ | ឆ្លើយតប

      អូហ៍…គេប្រាប់ខ្ញុំដែរតើសាលពីរឿងនោះ ចំជាយ៉ាប់មែនន៎ទាំងគូរតែ​ម្តងដែលជួបបញ្ហាឡប់ៗចឹង
      ស្អីគេបឿន អញ្យាយហ្នឹង អានអត់ដាច់?? អាឡូវចេះបង្កើតពាក្យថ្មីផងអីន៎?

    • duongchan 9:30 ល្ងាច on ខែវិច្ឆិកា 23, 2007 តំណភ្ជាប់អចិន្ត្រៃ | ឆ្លើយតប

      ហាហាហា យ៉ាប់ហើយល្បង! ម៉េចបានជាទៅទាក់ទាញ​ប្រុសៗទៅវិញ? ប្រហែលជាមានអ្វីមិនធម្មតាហើយ មែនទេពួកយើង?

    • វី 11:32 ល្ងាច on ខែវិច្ឆិកា 23, 2007 តំណភ្ជាប់អចិន្ត្រៃ | ឆ្លើយតប

      ពិត​ជា​ចិត្ត​ដាច់​មែន​! គ្នាខំ​តាម​សុំ​ស្នេហ៍​ដល់​ស្រុក​គេ​ហើយ​ នៅ​មិន​ព្រម​មេត្តា​គ្នា​ទៀត! ហេហេហេ សាក​ម្តង​ទៅ​ បើ​មិន​សាក​​ធើ​ម៉េច​បាន​ដឹង? ហេហេហេ ពិត​ជា​សម្បូរ​ស្នេហ៍​មែន សុំ​សរសើរៗ!

      សុំ​សួរ​មួយ​ គិត​ទុក​ពុក​មាត់​ក៏​គគ្រេច​នឹង​ដល់​អង្កាល? ចង់​កាត់​តាម​ពូក​ឥណ្ឌា? ឃើញ​ពួក​ហ្នឹង​កខ្វក់​ដល់​ហើយ ជា​ពិសេស​ពេល​ស៊ី​ចុក ចៀស​ប្រលាក់​មិន​រួច​ទេ ស្រួល​មិន​ស្រួល​សិត​មក​មាន​ចៃ!​

    • Bandith 12:58 ព្រឹក on ខែវិច្ឆិកា 24, 2007 តំណភ្ជាប់អចិន្ត្រៃ | ឆ្លើយតប

      កុំចេះតែយាយចឹងច័ន្ទ ខ្ញុំមានអ្វីមិនធម្មតាតែសំរាប់ហាន់នីខ្ញុំទេ​ ជាមួយប្រុសមិនចង់ប្រាថ្នាទេស្រម័យអត់ចេញរូបភាពហ្នឹងទេសោះ។
      ស្អីគេគ្វី??អត់ហ៊ានសាកហ្អេ ខ្លាចឈឺគូថណាស់វ៉ើយ…ហាហាហា
      ពុកមាត់ហ្នឹងគឺទុកដល់ង៉ៃទៅស្រុកវិញ អ្នកាថាគគ្រិច?? អត់ចេះមើលទេហ្អេសឡូយសឹងអី ដូចតួអធិការហ្គោវិនដាចឹង​វ៉ើយ(សុំអួតខ្លួនតិចចុះ) គគ្រិចស្អីពេលស្អីហើយខ្ញុំលាងយ៉ាង​ស្អាតតើ​ ហើយក្រោពីងួតទឹកសិតយ៉ាងស្អាតទៀតហងនុះ…:-)

    • Phy 2:21 ព្រឹក on ខែវិច្ឆិកា 24, 2007 តំណភ្ជាប់អចិន្ត្រៃ | ឆ្លើយតប

      ហា…​ ខ្ញុំធ្លាប់មានរឿងហ្នឹងដែរ។​ ម្នាក់​តាម yahoo messenger​ ម្នាក់​ទៀត​តាម​ការ​ជួប​ផ្ទាល់​តែម្តង​។​ សុទ្ធ​តែ​បរទេស​។​ ម្នាក់​ក្រោយ​ហ្នឹង ជាអ្នកធ្វើការ​ធំ​ដុំ​ទៀត​ផង។​ មិន​ស្មាន​ថា​គាត់​ជា​ប៉េដេ​សោះ។​

      មិនចង់​រើស​អើង​ទេ តែ​ពិត​ជា​មិន​អាច​ទៅ​រួច​តែម្តង។​

    • sreymom 7:07 ល្ងាច on ខែវិច្ឆិកា 24, 2007 តំណភ្ជាប់អចិន្ត្រៃ | ឆ្លើយតប

      hahahahahah……. Kit tov mayang de, Tha niss ka honey ha ok moy Pross neng mong hoa hery oun ness ok moy srey del salanh noss de, jong deng mer vea ah mech ah ma hehehehe…. kron ta kit kor prer sa boul de

    • Spadora XIII 10:46 ល្ងាច on ខែវិច្ឆិកា 24, 2007 តំណភ្ជាប់អចិន្ត្រៃ | ឆ្លើយតប

      Hahaha!… songha doy sa pok mouth… PD kor love der… os ja….. yat klun…. 😀

    • khmerbird - ខេមរបក្សី 12:11 ព្រឹក on ខែវិច្ឆិកា 25, 2007 តំណភ្ជាប់អចិន្ត្រៃ | ឆ្លើយតប

      it’s a basic chat LOL anyway u felt to the wrong guy… often to me but lucky enough it’s spam girl who always want to bring me to the hot site… anyway they are many in my ignore list …

    • Bandith 8:26 ល្ងាច on ខែវិច្ឆិកា 26, 2007 តំណភ្ជាប់អចិន្ត្រៃ | ឆ្លើយតប

      u also got that kinda problem too KB?

    • khmerbird - ខេមរបក្សី 12:41 ល្ងាច on ខែធ្នូ 9, 2007 តំណភ្ជាប់អចិន្ត្រៃ | ឆ្លើយតប

      yes i got some…

  • Bandith 12:01 am on November 14, 2007 តំណភ្ជាប់អចិន្ត្រៃ | ឆ្លើយតប  

    សិទ្ធត្រឹមជាមិត្ត – Bandith feat. some friends 

    រឿងកាលពីថ្ងៃទី៩វិច្ឆិកា អត់ទាន់ចប់ទេនៅមានតទៀត…បន្ទាប់ពីញ៉ាំនំបញ្ចុកជុំគ្នារួចហើយ ពួកយើងមួយក្រុមមានគ្នា ៩នាក់ បាននាំគ្នាជិះអាម៉ូតូកង៣ ទៅលេងនៅផ្សាទំនើបរបស់គេ។ ទៅហ្នឹងគ្មានបំណងថាទៅទិញអីទេ គ្រាន់តែដើរមើលនាយអាយប៉ុណ្ណោះ ហើយនាំគ្នាគិតថា​ទៅដល់តាណាឲ្យវាផ្អើលតាហ្នឹងតែម្តង។ មានអីម៉ាក្រុមទៅបង្អើលគេនៅហាងកាហ្វេមួយដែរ។


    បងធំមួយក្រុម រាប់ពីឆ្វេងទៅស្តាំ ដូរ៉ា(ឈរ), ម៉ាន់ដេ, ខ្ញុំ,​ និត,រិទ្ធ(ឈរខាងក្រោយ), ឆាយ និងសុទ្ធា


    ស្ទីលហ្អេសអ្នកពាក់មួកហ្នុង?


    អូនស្រីក្រមុំជ័រសុំថតក្បែរមួយ… 🙂

     

    ចូលទៅដល់ក្នុងហាងកាហ្វេ Paris…. Paris ស្អីទេភ្លេចឈ្មោះបាត់ទៅហើយ​ស្រាប់តែបានឃើញ​ហ្គីតាគេបញ្ឈចោលចាំកាលបានមិនយកមកលេងម៉ោ?? ពួកយើងទាំងក្រុមបានជាន់ខាងលើ​​ហើយចាប់ផ្តើមអាឡេអាឡូជាពួកតែម្តង។ តាមពិតទៅម៉ាជាន់ហ្នឹងមានតុគេច្រើនសំរាប់ភ្ញៀវ​ផ្សេងទៀត តែដោយម៉ាក្រុមហ្នឹងគ្មានជនណាហ៊ានមកបឿតឡើយ….ហេហេហេហេ… 🙂 ។​សូមតាមដានរូបភាពជាបន្ត….


    តោះច្រៀងទៅកនយើងបទ លែងស្គាល់ខ្លួនឯង


    ឡូយណាស់អាហ្គីតាគេហ្នឹងអត់ចេះលេងហងហ្នឹងហ្អា 🙂

    អូឃេ…ជាបន្តសូមស្តាប់ចម្រៀងមួយបទដែលច្រៀងដោយពួកមានចំណងជើងថា “សិទ្ធត្រឹមជាមិត្ត”។ តាមខ្ញុំចាំខ្ញុំធ្លាប់ដាក់បទនេះជាមួយអាគ័រនៅទំព័រប្លក់ហ្គីតារបស់ខ្ញុំ តែក្រោយមកមិនមានពេលទំនេរសោះក្នុងការកែប្រែបន្ថែម ដូច្នេះក៍បានផ្អាកមួយរយៈទៅ។ បើបងប្អូនចង់បានបទនេះជាមួយអាគ័រសូមចុចទំព័រ សិទ្ធត្រឹមជាមិត្ត នេះ។

    នៅមានជាបន្តទៀត ង៉ៃហ្នឹងសុំអួតប៉ុណ្ណឹងបានហើយ

     

     
  • Bandith 2:52 pm on November 6, 2007 តំណភ្ជាប់អចិន្ត្រៃ | ឆ្លើយតប  

    កាម៉ាប់?? 

    ហាហាហាហាហា….ថតរូបខ្លួនឯងហើយយកមកមើល ម៉ែ!!!! ខ្ញុំកាម៉ាប់ដល់ថ្នាក់ហ្នឹង? នៅទីនេះស្រួល​ម្យ៉ាងដែរ។ រឿង៣យ៉ាងដែលខ្ញុំធ្វើជាប្រចាំគឺ ទៅសាលា​ ស៊ី និងដេក។ ជិះឡាន Bus ទៅសាលាឆ្លៀតដេកបាន ១ម៉ោង ត្រលប់មកវិញ ឆ្លៀតបាន ១ម៉ោងទៀត បន្ទាប់ពីញ៉ាំបាយថ្ងៃត្រង់រួច ដេកដល់ម៉ោង ៧ ហើយងើបម៉ោបាយពេលល្ងាច រួចឡើងទៅដេក​វិញ។ ហេហេហេហេ….បើមិនឡើងគីឡូហៅថាចំឡែក។ ខ្ញុំចេះតែខំៗទៅហ្នឹងណាកុំឲ្យដល់ពេល​ត្រលប់ទៅស្រុកវិញគេថា ទៅឥណ្ឌាស៊ីអត់ស៊ីឃ្លាន វេទនានោះ 🙂

    សូមបញ្ជាក់៖ ពុកមាត់អត់កោរទេទុកទាល់តែដល់ង៉ៃទៅស្រុកវិញ…..

     
  • Bandith 8:32 pm on October 29, 2007 តំណភ្ជាប់អចិន្ត្រៃ | ឆ្លើយតប  

    ឡូយហ្អេស??? 

    អផ្សុកពេកមិនដឹងផុសស្អីង៉ៃហ្នឹង ទើបតែងើបពីដេក ក៍នឹកឃើញចុះម៉ោកន្លែងអ៊ីនធឺណេត ដាក់រូបនេះអួតអ្នកទាំងអស់គ្នាទៅ។ និយាយពីពុកមាត់វិញអត់កោសោះឡើយ ទុកឲ្យស្រម៉ូមចឹង។ រាល់ង៉ៃដើតាមផ្លូវ ឬនៅស្ថានីយ៍មេត្រូគេច្រលំឥណ្ឌាគ្រប់តែគ្នា។ ពួកគេច្រើននិយាយជាមួយខ្ញុំជាភាសាហិណ្ឌូម៉ាប្រ៉ាវសិន ដល់ហើយខ្ញុំក៍តបវិញថា
    ” Sorry…English please!! I’m not Indian” ហេហេហេហេ…. 🙂 ម្យ៉ាងដែរដល់ចឹងទៅទិញឥវ៉ាន់អីគេមិនសូវកោខ្ញុំប៉ុន្មានទេ។ ជួនកាលពេលទិញសំបុត្រចូល​ទស្សនា​ប្រាសាទ ខ្ញុំបន្លំអត់និយាយអីទេ ហុចតែលុយសំបុត្រតំលៃសំរាប់ជនជាតិឥណ្ឌាទៅចប់ស្រេច…​មិនឲ្យបន្លំចឹងម៉េច បើសំបុត្រធម្មតាសំរាប់ជនជាតិឥណ្ឌា តែ១០រូពីទេ តែសំរាប់ជនបរទេស ពី៥០ទៅ១០០ ខុសគ្នា ១០ដងលោក….ចាំកាលបានមិនបន្លំទៅទាន់មានឪកាស 🙂


    រូបនេះថតនៅហាងលក់រូបចំលាក់មួយកន្លែង នៅក្បែរ Palika Bazar


    ខ្ញុំអត់ចោលទេអាស្ទីលលើកដៃពីរហ្នឹង រូបមួយណាក៍ដូចមួយណាដែរ 🙂


    រូបចំលាក់នេះប្រហែលជារូបចំលាក់ព្រះគោហើយមើលទៅ

     
  • Bandith 1:57 pm on October 26, 2007 តំណភ្ជាប់អចិន្ត្រៃ | ឆ្លើយតប  

    25/October, It was my birthday!!! 

    It’s not too late to post about my birthday today?? yeah…why not. Actually, it wasn’t only my birthday, yesterday, but it was also Amina’s birthday. It was so amazing . So we started to celebrate this same birthday, 25/October…. heheheh.. 🙂
    You know what!! a whole day I waited for a call. Can you guess who I waited for? Of course, I wait for my honey’s call from the U.S to say me a little “HAPPY BIRTHDAY HONEY“. One hour passed, two hours passed and another 10 hours passed but I still didn’t recieved even a call….hmm… 😦 . My phone ringed at 5:30pm. I jumped out with the hope of her call from my bed to received it but it was not. Luckily, even though it was not my honey’s call but it was a call from my mum, my younger brothers…they wished me “HAPPY BIRTHDAY BONG…” 🙂
    Finally, it was 7:57pm. Yahoooo….I’ve got a call again and I was sure that my honey’s call. Sure it was. heheheh….. 🙂 We talk a lot… the sweetest word from her is “HAPPY BIRTHDAY BONG SOMLANH”.
    Bingo!!! this post is finish now. Enjoy your stay with these photos below.

    ប្រហែលជាមិនទាន់ហួសពេលទេមែនទេ សំរាប់ការផស់នេះ។ តាមពិតទៅង៉ៃម្សិលម៉ិញហ្នឹង មិនមែនត្រឹមតែជា បើសដេ ផស់ខ្ញុំតែម្នាក់ទេ ជាង៉ៃ បើសដេ របស់ អាមីណា ដែលមកពីប្រទេស សេណេហ្គាល់។ នាងមិនមែនជាមិត្តរួមថ្នាក់ខ្ញុំទេ តែស្គាល់ៗគ្នា ព្រោះនៅសណ្ឋាគា ញ៉ាំបាយ ជុំគ្នាអីហ្នឹង…..ចឹងហើយបានធ្វើរួមគ្នាតែម្តងទៅ។
    ម៉ាង៉ៃពេញខ្ញុំខំចាំទូរស័ព្ទសំខាន។ អាចទាយបានទេថាមកពីណា?? ច្បាស់ណាស់ គឺទូរស័ព្ទពី ហាន់នីរបស់ខ្ញុំ Call ពីអាមេរិចម៉ោជូនពរខ្ញុំ តែចាំបាត់ៗ ១ម៉ាង ២ម៉ោង….១០ម៉ោង នៅតែអត់អាដែល។ ម៉ោងប្រហែល ៥:៣០ ទូរស័ព្ទរោទិ៍ ខ្ញុំលោតចុះពីលើគ្រែ ដោយសង្ឈឹមថា ជាទូរស័ព្ទរបស់ ហាន់នីតែមិនមែនសោះ។ ទោះមិនមែនជាទូរស័ព្ទរបស់ហាន់នី តែហេងដែរជាទូរស័ព្ទរបស់ម៉ាក់ និងប្អូនខ្ញុំ។ គេ Call មកជូនពរង៉ៃកំណើត “ជូនពរថ្ងៃកំណើតបង” ហេហេហេហេ…. 🙂 ។

    ចុងក្រោយបំផុតម៉ោង ៧:៥៧ នាទីយប់ទូរស័ព្ទរោទិ៍ម្តងទៀត ហេហេហេហេ…ច្បាស់ណាស់​ម្តងនេះជារបស់ហាន់នីខ្ញុំហើយ។ ថាមែន មែន…ពួកយើងនិយាយសំណេះសំណាល គ្នាយ៉ាងយូរ ហើយពាក្យដ៍ផ្អែមល្ហែមដែលខ្ញុំទន្ទឹងរងចាំម៉ាថ្ងៃពេញនោះគឺ ” សួស្តីថ្ងៃបុណ្យកំណើត បងសម្លាញ់” ។ ចប់ដោយសង្ខេប, ព័ត៌មានរាយពី ញូដេលី, ឥណ្ឌា សូមកំសាន្តជាមួយរូបភាពខាងក្រោម….


    hehehe……ប្រញាប់ដុតទៀនទៅ Let’s candle the light 🙂


    នំខួបដ៍តូចតែមានន័យ… A small but meanfull birthday cake.


    ឆាប់កាត់នំទៅ…..Hurry up!! cut it.


    ចាំកាលបានមិនរាំ?? Why not a dance, come on!!!


    អូហូ…ក្បាច់អស្ចារ្យ wow….what’s a dance!!


    ឡូយផស់គេពីរនាក់ហ្នឹងហ្អា….Cool then!!


    ស្រីស្អាតសុំម៉ាបុស្តិ៍….Look at this, nice aren’t they?


    រាប់ពីឆ្វេងម៉ោស្តាំ(ពីម្នាក់ស្លៀកខោខូវប៊យពណ៌ខៀវ) បីនាក់ហ្នឹងពួកម៉ាកបង្កើតជាមួយគ្នា, Malik(From Palestine), Bandith, Sothea


    ក្បាច់ដែលមិនអាចចោលបាន…ក្បែរខ្ញុំហ្នឹងគឺ សុធា, ពួកម៉ាកខ្មែរតែស្គាល់គ្នានៅទីនេះ គេមកពី NiDA


    ចុងក្រោយលេងហ្គីតាម៉ាបទពីរ សំរាកឲ្យធូរសរសៃបន្តិច 🙂

     

     
  • Bandith 1:27 pm on October 18, 2007 តំណភ្ជាប់អចិន្ត្រៃ | ឆ្លើយតប  

    Tour Around New Delhi 

    hehehehe……Been here for 2 weeks, I had a nice trip around New Delhi. We started from Lotus temple, RAJGHAT PLACE, Ghandi Museum, Craft Museum, Railway Museum and the last one is Indian Gate. The places are so beautiful and I found a lot of interested things. Some I’ve never ever seen before.

    • Lotus Temple/Bahá’í House of Workship: was completed in 1986. This construction is dedicated to the unity of all religions over the world such as Hindu, Buddhism, Christian, Muslim,…
    • RAJGHAT: Sacred place where they buried Ghandi’s body and his son/daughter who died by the gunman. Ghandi is called “The Father of Nation” by his people.
    • Ghandi Museum: displays a lot of his everyday equipments such as photos, teeth, shoes, bloody clothes while he was shot by a gunman…
    • Craft Museum: displays all of Indian everyday equipments such as kitchen equipments, portrait…
    • Railway Museum: You will see a lot of railway related equipments of India. India is the 2nd large country of the world who have the longest and biggest railway system.
    • Indian Gate: This big gate is built to dedicate to all more-than-9000-Indian solders who died in World War I. All of their names and ranks are posted on that gate.

    P.S: Sor sae in roman jik neng oy neak klas nov dol USA hery ot mean unicode mer teat. Kapik jeang neak nov India teat ha…hahahah…bleeeee….. :-p

    ហេហេហេ….ម៉ោទីនេះបាន២អាទិត្យសាលាក៍បាននាំដើរទៅមើលទេសភាពជុំវិញ ញ៉ូដេលីដែរ។ យើងចាំផ្តើមពី វិហាផ្កាឈូក, RAJGHAT PLACE, សារមន្ទីរហ្គាន់ឌី, Craft Museum, Railway Museum ហើយចុងក្រោយគេគឺ Indian Gate ។ កន្លែងនិមួយៗសុទ្ធតែស្អាតៗ នឹងគួរឲ្យចាប់អារម្មណ៍ណាស់ មានរបស់ប្លែកៗ គ្រឿងប្រើប្រាស់ និងវត្ថុចាស់ៗផ្សេងទៀតដែលខ្ញុំពុំ​ធ្លាប់ឃើញកន្លងមក។

    • វិហារផ្កាឈូក Bahá’í House of Workship ៖ សាងសង់ចប់រួចរាល់នៅឆ្នាំ១៩៨៦ ជាវិហារដែល​សង់សំរាប់ឧទន្ទិសដល់ការរួបរួមសាសនាទាំងអស់លើសកលលោក មានដូចជា ហិណ្ឌូ, ព្រះពុទ្ធ, គ្រឹស្ទាន,ឥស្លាម,…វិហារប្រភេទនេះឃើញមានសាងសង់ច្រើនដែរនៅតាមប្រទេសនានា ដូចជានៅ វិលមេត អ៊ីលីលនូស សហរដ្ឋអាមេរិច, កាប៉ាឡា ប្រទេសអ៊ូហ្គាន់ដា, សីដនី អូស្ត្រាលី, ហ្រ្វីកហ្វើត អាលឺ្លម៉ង។

    សំរាប់អាមួយដែលខ្ញុំបានទៅនេះគឹនៅ ញ៉ូដែលី។

    • RAJGHAT ៖ ជាទីសក្ការៈសំរាប់រំលឹកដល់វិរបុរសរបស់ឥណ្ឌាគឺលោក មហាត្មៈ ហ្គាន់ឌី។ ប្រជាជនឥណ្ឌាបានផ្តល់នាមដល់គាត់ជា “បិតាជាតិឥណ្ឌា”។ ទីនេះហើយជាកន្លែង ដែលគេបូជាសព លោក មហាត្មៈ និងកូនៗ របស់គាត់ដែលបានស្លាប់ដោយគេធ្វើឃាត។
    • សារមន្ទីហ្គាន់ឌី៖ ជាកន្លែងដែលដាក់តាំងរបស់របរចាស់របស់លោកមហាត្មៈ មានដូចជា រូបថត,គ្រឿងប្រើប្រាស់នានា, សំលៀកបំពាក់ដែលមានប្រឡាក់ឈាមពេលគេធ្វើឃាតគាត់,…
    • Craft Museum៖ ជាសារមន្ទីដាក់តាំងរបស់របរប្រើប្រាស់ប្រចាំថ្ងៃរបស់ប្រជាជនឥណ្ឌា ចំលាក់ គំនូរ ចានឆ្នាំង…

    -Railway Museum៖ សារមន្ទីនេះតាំងសុទ្ធតែគ្រឿងចក្រ និងរបស់របរទាក់ទងនឹងរថភ្លើង។ ខ្ញុំបានឃើញមានក្បាល និងទូររថភ្លើងចាស់ៗ ប្រពន្ធ័ផ្លូវរថភ្លើងរបស់ឥណ្ឌា ជាច្រើន។ ឥណ្ឌាជាប់លំដាប់ថ្នាក់លេខពីរក្នុងពិភពលោកជាប្រទេសដែលមានប្រព័ន្ធផ្លូវដែកដ៍វែង និងធំជាង​គេ។

    • Indian Gate៖ ជាច្រកទ្វាដ៍ធំដែលគេធ្វើឡើងដើម្បីរំលឹកដល់កងទ័ពឥណ្ឌាដែលបានស្លាប់នៅក្នុង​ សង្រ្គាមលោកលើកទីមួយជាង ៩០០០នាក់។ នៅលើ ក្លោងទ្វាមានចាឈ្មោះទាហានទាងអស់នោះ ព្រមជាមួយឋាន្តរសក្តិ របស់ពួគេម្នាក់ៗ។


    infront of Lotus temple


    at RAJGHAT sacred place


    inside Ghandi Museum


    echhhh…echhhh….at Railway Museum


    with bong Panha at Railway Museum


    Infront of Railyway  Museum, I’m afraid to touch that snake..brrrr….just nearby and say cheee..to the camera


    my group of classmates at Craft Museum


    Infront of Indian Gate

     

     

     
  • Bandith 9:14 pm on October 15, 2007 តំណភ្ជាប់អចិន្ត្រៃ | ឆ្លើយតប  

    រាប់បាត្រនៅវត្តខ្មែរ ញ៉ូដេលី 

    ហេងដែរ អ្នកណាថាម៉ាភ្ជុំនេះខ្ញុំអត់បានទៅវត្តអីមួយហ្នឹងគេសោះ?? កាលង៉ៃភ្ជុំធំខ្ញុំបានមរាប់បាត្រ​នៅវត្តខ្មែរយើងនៅ ញ៉ូដេលី ដែលមានឈ្មោះថា ” វត្តខ្មែរញូដែល្ហីកុរុរដ្ឋខេមរារាម” បានកសាងនៅឆ្នាំ ១៩៩៤ (សូមមើលរូបខាងក្រោមដើម្បីដឹងអំពីឈ្មោះអ្នកកសាង)។ ទីធ្លាវត្តមិនជាធំអីប៉ុន្មានទេ តែបើនិយាយនោះទីនេះប៉ុណ្ណឹង ធំហើយ។ វិហារតូចល្មម ហើយមានចេតីយ៍លោកតាសង្រ្គាជ​វត្តមួយដែរ (ខ្ញុំមិនចាំឈ្មោះរបស់គាត់ទេ)។ ទៅដល់នោះខ្ញុំបានជួបខ្មែរយើងប៉ុន្មានគ្រាប់ដែរ ពូមីងខ្លះជាអ្នកធ្វើការនៅស្ថានទូតខ្មែរនៅ ញ៉ូដេលីនេះ ព្រមជាមួយបងប្អូន និសិ្សតដែលមករៀននៅឥណ្ឌានេះដែរ។ ខ្ញុំបានរាប់បាត្រ បង្កុ្សល ហើយជាពិសេសនោះបានញ៉ាំ ម្ហូបខ្មែរ (ការី) នំអន្សម…នឹករបស់របស់អស់នេះយូរដល់ហើយ។


    ផ្ទាំងឈ្មោះវត្ត និងនាមអ្នកចូលរួមកសាង


    រាប់បាត្រជុំគ្នា


    ទិដ្ឋភាពមើលពីមុខវិហារ


    បងប្អូន ខ្មែរដែលបានចូលរួមរាប់បាត្រថ្ងៃនោះ


    បានថតជាមួយអ៊ំម្នាក់ដែលធ្វើការនៅស្ថាទូតខ្មែ, ថាទៅមើលគាត់ និងខ្ញុំដូចឥណ្ឌាដែរអត់? គេនាំគ្នាថាខ្ញុំនិងគាត់ជាឪពុកកូននឹងគ្នា… 🙂

     

     
c
Compose new post
j
Next post/Next comment
k
Previous post/Previous comment
r
ឆ្លើយតប
e
កែ
o
Show/Hide comments
t
Go to top
l
Go to login
h
Show/Hide help
shift + esc
បោះបង់