ធ្វើអ្វីខ្លះថ្ងៃបុណ្យសង្សា?​Thing to do on Valentine’s day 

Valentine’s Day

តើគួរធ្វើអ្វីខ្លះក្នុងថ្ងៃបុណ្យសង្សា?? ខ្ញុំគិតថាសំនួរនេះមិនពិបាកឆ្លើយឡើយសំរាប់​​អ្នកមានសង្សាស្រាប់ រីឯអ្នកអត់វិញមុខតែច្រណែនគេងាប់ហើយពេលឃើញគេបណ្តើរគ្នាទាំង គូរៗតាមផ្លូវដូច្នេះនោះ។ជាទូទៅមនុស្សស្រីគេ គិតគូរណាស់អំពីថ្ងៃសំខាន់​សំខាន់នានាជាពិសេស បុណ្យខួបកំណើត កាដូថ្ងៃបុណ្យគ្រិស្មាស គំរប់ខួបថ្ងៃដែលគេមានស្នេហា ហើយរិតតែមិនអាចភ្លេចបានទៀតគឺ ថ្ងៃបុណ្យសង្សា រឺថ្ងៃបុណ្យនៃក្តីស្រលាញ់នេះតែម្តង។ តើគួរធ្វើអ្វីដើម្បីឲ្យមនុស្ស​ដែលអ្នកស្រលាញ់មានភាពរភើប? ឃេ.អួ….នេះជា Tip ខ្លះៗសំរាប់អ្នក​ថាគួរធ្វើអ្វីខ្លះទៅ​ ៖​

១. សួរខ្លួនឯងថា,​ តើអ្នកមិនទាន់មានគូរមែនទេ? ៖​ បើអ្នកមិនទាន់មានគូរទេ ហើយបានសំលឹងឃើញ​អ្នកណាម្នាក់ហើយនោះ​ដូច្នេះថ្ងៃនេះជាថ្ងៃជា វេលាល្អសំរាប់អ្នកហើយ។ ចូរប្រញាប់ទិញផ្កា ហើយជូន​ទៅនាងនិងសារភាព​ស្នេហ៍របស់អ្នកភ្លាមទៅ។
២.​ រៀបចំខ្លួន​ និងណាត់គេចេញក្រៅ​៖ បើថ្ងៃនោះមកដល់ អ្នកមានសំបុត្រកុនរ៉ូមែនទិក រឺមានណាត់ញ៉ាំបាយ នៅភោជនីយដ្ឋាន រឺក៍នៅផ្ទះក៍ដោយ ចូរតាក់តែខ្លួនឲ្យស្អាតសង្ហា តាមដែលអាចធ្វើបាន។ ស្រ្តីគេនឹងពេញចិត្តនៅពេញឃើញអ្នកតែងខ្លួនដ៍សង្ហា បែបនេះ ព្រោះនាងយល់ថាអ្នកចេះតាក់តែងខ្លួនសមសួនទៅតាមពេលវេលា ហើយយល់ថាអ្នកគិតដល់នាងជាមនុស្សសំខាន់ បានជាខិតខំតែងខ្លួនស្អាត​បាតយ៉ាងនេះ។ សូមបញ្ចាក់ណាកុំជ្រុលពេក សុំលៃម៉ាល្មមសមនឹងរូបរាងរបស់​អ្នកបានហើយ។
៣. ពិធីដ៍សាមញ៖ បើអ្នកជាប់រវល់​ធ្វើការ រឺមិនសូវមានប្រាក់គ្រប់គ្រាន់ទេនោះ សូមធ្វើពិធីដ៍សាមញមួយបានហើយ។ បើនាងពិតជាស្រលាញ់អ្នកមែន នាងនឹងយល់ពីទុក្ខលំបាកនេះមិនខាន។
៤.​ បញ្ចេញកាយវិការស្នេហារោលរាល៖ គូរខ្លះអាចនឹង​អៀន មិនហានអោប ថើបគ្នា ជាពិសេសការថើបបូរមាត់ ដែលយើងចំណាំ ហៅថា ស្ទីលអឺរ៉ុប នោះ។ ក្លាហានឡើង ផ្តល់ស្នាមថើបដែលមិនអាចបំភ្លេច​បានដល់គូរស្នេហ៍របស់អ្នកទៅ។

៥.ជួលបន្ទប់ស្នាក់នៅសំរាប់ដំណើរកំសាន្ត៖​ នេះជាគំនិតដ៍ល្អប្រសើរដែរ លោកអ្នកអាចធ្វើដំណើរទៅណាឆ្ងាយជាមួយគ្នា​ហើយចំណាយពេលស្នាក់នៅជាមួយនាងក្នុងបន្ទប់ដ៍ប្រណីតនៃសណ្ឋគារ​ ចូរធ្វើឲ្យថ្ងៃរបស់អ្នកនោះមានសេចក្តីសុខបំផុតបំភ្លេចមិនបានចុះ។ ដឹងថាត្រូវធ្វើអីហើយមែនទេ???​ ប្រហែលមិនចាំបាច់ខ្ញុំប្រាប់ទៀតទេអញ្ចឹង។

៧. ធ្វើផ្លូវទៅកាន់កាដូសម្ងាត់៖ នេះជាគំនិតល្អបើអ្នកបាន​គិតឃើញ អ្នកអាចដាក់ ឬយកកាដូនោះទៅលាក់​នៅទីណាមួយរួចទុកសំបុត្រមួយច្បាប់ឲ្យនាងដើម្បីទៅយកកាដូនោះ ដោយមានភ្ចាប់ជាមួយសញ្ញាព្រួញ ជាសញ្ញាបង្ហាញផ្លូវទៅកាន់ទីនោះផង។ ក្រោយពីនាងបានរកឃើញហើយកុំភ្លេចខ្សិបដាក់​ត្រចៀកនាងថា៖ “បងស្រលាញ់អូន” ។​
ធានាថានាងនឹងរំភើបមិនខាន(ខ្ញុំសាករួចហើយ ជឿខ្ញុំចុះ)

៨.​ រកនឹកសម្មកភាពដែលពញ្ញាក់អារម្មណ៍ប្លែក៖ ជួនកាលភាពគ្រោះថ្នាក់ ឬសកម្មភាពប្រថុយប្រថានខ្លះអាចធ្វើឲ្យមានអារម្មណ៍​បែបរំភើបខ្លះដែរ។ លោកអ្នកអាចនាំគូរស្នេហ៍ទៅលេងកីឡាដែលគ្រោះថ្នាក់​ខ្លះដើម្បីពញ្ញាក់អារម្មណ៍ឲ្យរន្ធត់រីករាយ បើមិនចឹងទេអ្នកអាចនាំគ្នាទៅទស្សនា​ផ្ទះខ្មោចសិប្បនិមិត្តដែលសំបូរភាពភ័យខ្លាចនោះក៍បាន។

៩.​ រំលឹកអតីតកាលដ៍ផ្អែមល្អែម៖ អ្នកដឹងទេមនុស្ស​ស្រីនឹងមានការភ្ញាក់ផ្អើលជាមិនខាន នៅពេលដែអ្នកចេះចាត់ចែងកម្មវិធីញ៉ាំ​អាហាដោយអ្នកចេះរំលឹកការចងចាំដែលមានជាមួយគ្នាកន្លងមក។ អ្វីដែលនាង​ភ្ញាក់ផ្អើលនោះគឺអ្នកចេះចងចាំបានល្អ។ ចូរចាំផ្តើមដោយនិយាយថា​ ៖ ” បងចាំបានថាកាលពីយើងស្គាល់គ្នាដំបូងយើងទៅកន្លែងនេះ….យើងសប្បាយ​ជាមួយគ្នា..កាលនោះបងបងបានសារភាពស្នេហ៍អូននៅទីនេះ….” ។ អ្នកចាំសង្កេតមើលនាងនឹងញញឹមបិទមាត់មិនជិតឡើយ នាងនិងនិយាយ​ឆ្លងឆ្លើយជាមួយអ្នកវិញយ៉ាងរីករាយបំផុត។

១០.កុំភ្េលចការងារនៅថ្ងៃបន្ទាប់៖ អ្នកមានការណាត់អីក៍ណាត់​ទៅតែកុំភ្លេចការងារផ្ទះឬការងារសាលា ជាពិសេសអ្វីដែលត្រូវបំពេញ​នៅថ្ងៃស្អែកណាឬយកល្អលោកអ្នកបំពេញការងារទាំងនោះឲ្យហើយក៍បាន​រួចចាំទៅអង្គុយរ៉ួមែនទិកតាមសប្បាយចុះ។

​​​​ ខ្ញុំជឿថា ទាំង១០ចំណុចនេះនឹងនាំលោកអ្នកឲ្យមានក្តីសុខជាមិនខានសំរាប់​Valentine’s day ខាងមុខនេះ។ ជូនពរអ្នកទាំងអស់គ្នាមានសេចក្តីសុខគ្រប់ៗគ្នា សំណាងល្អណា‌‌!!!!
(សរសេរឡើងដោយយោងតាមបទពិសោធន៍កន្លងមក​ ហាហាហាហា…..)