Updates from ខែកញ្ញា, 2009 Toggle Comment Threads | គ្រាប់​ចុច​ផ្លូវ​កាត់

  • Bandith 8:51 am on September 22, 2009 តំណភ្ជាប់អចិន្ត្រៃ | ឆ្លើយតប  

    គោលដៅថ្មីសំរាប់ខ្ញុំៈ ទីក្រុងសេអ៊ូល 

    តេន តេន តេន….. មកដល់ហើយ ហើយនឹងជិតទៅវិញដែរ។ បន្ទាប់ពីបានបាត់ខ្លួនយ៉ាងយូរ និងបន្ទាប់ពីការរួច មានអ្នកខ្លះគេថាខ្ញុំសំងំ​ឲ្យស្ងាត់ចឹម ហើយអ្នកខ្លះនោះបោះពាក្យសំដីថាខ្ញុំហ្នឹង ខំអីខំម៉េស អត់អាណិតប្រពន្ធ!!! វាទៅជាចឹងទៅ?? តែមិនថ្វិទេ ខ្ជិលមាត់ :-p ។

    គឺញ្ជេះទេ មកបិខ្ជិលហ្នឹងឯង ហើយម្យ៉ាងខ្ញុំមិនសូវជាសំបូរវោហា នឹងព័ត៌មានអីមកផ្សព្វផ្សាយផង​ចឹងហើយក៍ស្ងាត់ ។​ ថាកាលអត់អ៊ិនធឺណេតនៅផ្ទះវាពិបាក នឹងទៅអាប់ដេតប្លកនៅខាងក្រៅ តែនេះអាំងតាណេនៅនឹងចុងច្រមុះ  នេះនៅតាខ្ជិល។ ណាស់ហើយខ្ចិលត្អូញត្អែ ចូលសាច់រឿងវិញម្តង អត់ថ្ងៃនេះគ្រាន់តែមកអើតមើលភូមិនេះតិច ហើយចង់ប្រាប់ថា ង៉ៃនេះមានគោល​ដៅថ្មីគឺទៅ ទីក្រុងសេអ៊ូល កូរ៉េ។ ទៅដើម្បីអ្វី? គឹដើម្បីវគ្គសិក្សាមួយ និយាយពី ICT ។ បាទគឺតែប៉ុណ្ណឹងឯង ប្រែនទៅវិញហើយ យន្តហោះចេញចោលអីលូវ។ ង៉ៃ ១តុល្លានឹងមកវិញ បាយបាយ!!!


    ទេសភាពនៅសេអ៊ូល ដែលខ្ញុំនឹងត្រូវឃើញ 😀

    Advertisements
     
    • សុភ័ក្ត្រ 9:05 ព្រឹក on ខែកញ្ញា 22, 2009 តំណភ្ជាប់អចិន្ត្រៃ | ឆ្លើយតប

      អ្នក​ណា​គេ​ន៎! ចេះ​តែ​ថា​ឲ្យ​គ្នា គួរ​តែ​យល់​ចិត្ត​គ្នា ការ​ថ្មី​ៗ​ចឹង​ហើយ! 😛

    • កេសី 2:01 ល្ងាច on ខែកញ្ញា 22, 2009 តំណភ្ជាប់អចិន្ត្រៃ | ឆ្លើយតប

      ស្លាប់ហើយទៅរៀនទេ ស្មានតែនាំប្រពន្ធទៅក្របទឹកខ្មេះ (អូច្រឡំ ទឹកឃ្មុំ)

    • តាស៊ីក្លូ 2:46 ល្ងាច on ខែកញ្ញា 22, 2009 តំណភ្ជាប់អចិន្ត្រៃ | ឆ្លើយតប

      នែវ៉ើយ កុំភ្លេចម៉ោវិញ ផ្ញើរស្រីកូរ៉េ៣ទៅ៤នាក់ឲ្យតាស៊ីក្លូផងណា

      ល្បីថាស្រីកូរ៉េខាងត្បូងស្អាតៗខ្លាំងណាស់ »ឲ!

    • សុភា 4:24 ល្ងាច on ខែកញ្ញា 22, 2009 តំណភ្ជាប់អចិន្ត្រៃ | ឆ្លើយតប

      គ្រូ​ខ្ញុំ​ធ្លាប់​ទៅ​ហើយ គាត់​ថា​ចាញ់​បោក​វា​ទេ ស្រីៗ​កូរ៉េ​ស្អាត​តែ​តួរ​កុន​ទេ។ ហេហេ តា​ស៊ីក្លូ​ប្រយត្ន​ខក​ចិត្ត។ តែ​ថា​មិន​ត្រូវ​ដែរ​ តិច​លោ​ឥឡូវ​គេ​ស្អាត​ទាំង​អស់​ក៏​ថា​មិន​ត្រូវ​ដែរ​ណា

    • បណ្ឌិត 4:26 ល្ងាច on ខែកញ្ញា 22, 2009 តំណភ្ជាប់អចិន្ត្រៃ | ឆ្លើយតប

      នៅធើពើអត់ដឹងណាគេថាឲ្យទៀតក្រភាក់
      To បងកេសីៈ ទៅក្រេបណាទេបង ខ្ញុំក្រេបឡើងជិតហើរចោលទៀត​ហើយហ្នឹង កិកិកិ…
      To តាស៊ីក្លូ៖ តាឯងហ្នឹងមើលតោមានតែពីមុខហ្នឹងទេ បើមិនស្រី ស្រា ភ្នែកធ្លាក់រាល់ង៉ៃ ម៉ូយរត់ចោលម៉ាគគោកហើយនៅឡូយទៀត

      • កេសី 9:03 ព្រឹក on ខែកញ្ញា 23, 2009 តំណភ្ជាប់អចិន្ត្រៃ | ឆ្លើយតប

        ទៅកុំភ្លេចថារូបចែកគ្នាមើលផង ។ ខ្ញុំធ្លាប់ទៅ Seoul ម្ដងតាំងពី ១៤ ឆ្នាំមុនម្ល៉េះ ។ ឥឡូវសឹង​តែភ្លេច​មុខមាត់របស់​វាទៅហើយ ។ អាហ្នឹង​មកពីវាមិន​ដែលមកលេង​ខ្ញុំ បានជា​ខ្ញុំភ្លេចវា ហេហេហេហេ

    • ច័ន្ទរឿន 6:54 ព្រឹក on ខែកញ្ញា 23, 2009 តំណភ្ជាប់អចិន្ត្រៃ | ឆ្លើយតប

      Have a safe trip Bandith! I used to visit Seoul tree years ago. Don’t forget to try Kimchi Restaurant near the old palace in Seoul.

      In fact, the North Korean women are more beautiful than the South Koreans; while the South Korean men are more handsome than the North Koreans.

    • Posoky 1:35 ល្ងាច on ខែកញ្ញា 23, 2009 តំណភ្ជាប់អចិន្ត្រៃ | ឆ្លើយតប

      ជូនពរបានសុខសប្បាយ កុំភ្លេចឧស្សាហ៍ call អូនផង ។ លឺថាស្រីកូរ៉េ អេមៗណាស់ បើមានពេលថតនៅមាត់សមុទ្រ អោយតាស៊ីក្លូមើលផង ឯអ៊ួមិនបាច់ទេ ខ្លាចដាច់សាច់ភ្លៅ ទាំងដុំហាហា

  • Bandith 10:09 pm on September 25, 2007 តំណភ្ជាប់អចិន្ត្រៃ | ឆ្លើយតប  

    Bad situation in India 

    សួស្តី ខ្ញុំបានមកដល់ឥណ្ឌាដោយសុវត្ថិភាព នៅយប់ថ្ងៃអាទិត្យ ម៉ោងប្រហែល ១០យប់(ម៉ោងនៅឥណ្ឌា)។ ពិតជាគួរឲ្យស៊យមែន​តែម្តងតាំងពីភ្នំពេញមកដល់ទីនេះខ្ញុំឈឺរហូត។ មិនដឹងជាចង្រៃអី មុនឡើងយន្តហោះ២ថ្ងៃខ្ញុំគ្រុនក្តៅខ្លាំងណាស់ ដាក់ថ្នាំហើយនៅតែ​មិនបាត់។ ឥឡូវនេះគ្រុនក្តៅបានធូរហើយ​ ប៉ុន្តែព្រះជាម្ចាស់អើយ ខ្ញុំបែរជាមកឈឺក្រពះ ហើយឈឺក្បាលសឹងផ្ទុះ។ នឹកឡើងក្តៅក្រហាយមែនទែនហ្អា។ តែមិនអីទេសង្ឈឹមថាប៉ុន្មាន​ថ្ងៃទៀតនឹងគ្រាន់បើ។ អាហារនៅទីនេះលេបមិនចូលទេលោកម្ចាស់ កាលពីយប់ដែលបានមកដល់នោះ គេឲ្យញ៉ាំអាហារឥណ្ឌា​ ម៉ែ…លេបបានតែបីម៉ាត់គត់ ស្រាប់តែមិនស្រួលពោះដល់ថ្ងៃនេះ។ ហ៊ីម….ចំតែម្តង អាឡូវឲ្យតែឃើញអាហារអស់នឹង ខ្ញុំដឹងតែរកកល់ចង់តែក្អួតតែម្តង។  សំណាងហើយដែលខ្ញុំស្ពាយ មីកញ្ចប់, ត្រីផាត់ មកខ្លះកុំអី Game Over ។ ណាស់ហើយខ្ជិល​បរិយាយច្រើនតទៅទៀត គិតរកលាទៅគេងសិនហើយ យកកំលាំងសំរាប់ថ្ងៃស្អែក។ មើលរូបខ្លះនៅខាងក្រោទុកជាការ​កំសាន្តចុះណាអ្នកទាំងអស់គ្នា។


    អាហារពេលព្រឹកគឺ មី

     


    បើស៊ីតែមីចឹងដឹងបានកំលាំងមកណាទេលោក???

     
    ហេងដែរដែលម៉ាក់គាត់ដាក់មីឲ្យបានម៉ាកេសដែរកុំអីដេកស្អាត


    កោរពុកម៉ាត់មួយយកជ័យសិនមុននឹងទៅរៀនថ្ងៃដំបូង


    ឡូយហ្អេសបងប្អូន???

     
    • naraths 9:12 ព្រឹក on ខែកញ្ញា 26, 2007 តំណភ្ជាប់អចិន្ត្រៃ | ឆ្លើយតប

      មើល​ពី​ខាង​លើ​កំសត់ ដល់​មក​ខាង​ក្រោម​ ឡូយ​វិញ!! អូ សុទ្ធ​តែ​មី​ម៉ាម៉ា!!

    • សុភ័ក្ត្រ 9:38 ព្រឹក on ខែកញ្ញា 26, 2007 តំណភ្ជាប់អចិន្ត្រៃ | ឆ្លើយតប

      ងាប់! ម៉ា​វ៉ាលីស​សុទ្ធ​តែ​មី!! ចុមម៉ាយ។
      យាយ​ចឹង​រូប​អាពីរ​សន្លឹក​ខាង​ក្រោម​ដូច​ម័ងឃី ហាហាហា…

    • ទឹម បឿន 11:30 ព្រឹក on ខែកញ្ញា 26, 2007 តំណភ្ជាប់អចិន្ត្រៃ | ឆ្លើយតប

      ថត​ក្រមុំ​ឥណ្ឌា​ស្អាត​ ៗ ឲ្យ​មើល​មិន​ថត​ទេ មក​ថត​អី​រូប​បណ្ឌិត​ឯង ជួប​តែ​ម្ដង​លែង​ចង់​មើល​ហើយ 😀

      និយាយ​ចឹង មើល​ទៅ​ដូច​វេទនា​ដល់​ហើយ​ហ្ន៎ ! តែ​ប្រហែល​ជា​មក​ពី​បណ្ឌិត​ឯង​ទម្រើស​ពេក​ទេ​ដឹង ? ហាហា !!

    • Bandith 11:32 ព្រឹក on ខែកញ្ញា 26, 2007 តំណភ្ជាប់អចិន្ត្រៃ | ឆ្លើយតប

      មែនហើយ កំសត់ក៍កំសត់ តែមិនជាសប្បាយអីម៉ានទេ។ បើមិនដាក់មីម៉ោចឹងទេ ធើម៉េចអាចមានកំលាំងច្បាំងទៅកើត។

    • Bandith 1:08 ល្ងាច on ខែកញ្ញា 26, 2007 តំណភ្ជាប់អចិន្ត្រៃ | ឆ្លើយតប

      អ្នកណាសថាខ្ញុំទម្រើសនោះ?? នៅផ្ទះខ្ញុំញ៉ាំដូចតែគេដូចតែឯង​ដែរតើ។ មកពីនៅទីនេះដំបូងវាមិនទំលាប់ហ្នឹងណា តែយូរៗទៅប្រហែលជាមិនអីហើយ។

    • សុភ័ក្ត្រ 1:46 ល្ងាច on ខែកញ្ញា 26, 2007 តំណភ្ជាប់អចិន្ត្រៃ | ឆ្លើយតប

      ឌិត​អ្ហើយ! ចាំ​ជួយ​ថត​រូប​យាយ​ចាស់ៗ​ឥណ្ឌា​ឲ្យ​បឿន​មើល​ផង! ចង់​ណាស់!​ 😛

    • Bandith 11:33 ព្រឹក on ខែកញ្ញា 27, 2007 តំណភ្ជាប់អចិន្ត្រៃ | ឆ្លើយតប

      hahahahah……ចាំគ្នាថតរូបយាយណាកាចាស់ទាល់តែមែនទែន​ឲ្យមើលណាបឿន

    • duongchan 2:49 ល្ងាច on ខែកញ្ញា 28, 2007 តំណភ្ជាប់អចិន្ត្រៃ | ឆ្លើយតប

      អាណិតដែរ តែទ្រាំទៅណាបណ្ឌិត តាបីខែធ្មេចបើកៗនឹងកន្លងផុតហើយ! ស៊ូ!!!

    • rainnamail 5:39 ល្ងាច on ខែកញ្ញា 28, 2007 តំណភ្ជាប់អចិន្ត្រៃ | ឆ្លើយតប

      សូមចូលរួមអបអរសាទរផង បងបានមីកញ្ចប់ញាំ។​រ៉េនណាមានតែបាយកកហ្នឹង! ច្រណែនដល់ហើយ, សុំយកទៅ ពីរ បី កញ្ចប់ហើយណាបង!

    • Mr. V 3:53 ល្ងាច on ខែកញ្ញា 29, 2007 តំណភ្ជាប់អចិន្ត្រៃ | ឆ្លើយតប

      ងាប់​ហើយ​ទៅ​ស្រុក​ហ្នឹង​ម៉េច​មិន​ព្រម​សួរ​នាំ​គ្នា​អ្នកមាន​បទ​ពិសោធន៍​ពេញ​ខ្លួន​ដូចជា​ខ្ញុំ​មុន​!?!

      ខ្ញុំ​ធ្លាប់​បាន​ទៅ​ហែល​ឆ្លង​មហា​សមុទ្រ​ការី​ឥណ្ឌា​អស់​មួយ​រយៈ​ធំ​មក​ហើយ! និយាយ​អញ្ចឹង​ទៅ​នៅ​រដ្ឋ​ណា​ដែរ? ដេលី? បើ​ដេលី​ប្រហែល​ជា​ខ្ញុំ​អាច​ជួយ​ណែនាំ​បាន​ខ្លះ​ពី​ការ​ស្វែង​រក​កន្លែង​រស់ (ទិញ​ម្ហូប​អាហារ​ដែល​យើងអាច​ញ៉ាំ​បាន​)! មាន​ការ​អី​យ៉ាង​ម៉េច​យ៉ាង​ម៉ា​ទាក់​ទង​ទៅ​អ៊ីម៉ែល​ខ្ញុំ​បាន​ ! រីក​រាយ​ជានិច្ច! 😀

      បណ្ឌិត​ឯង​ទៅ​យូរ​អត់​ហ្នឹង ព្រោះ​ចូល​ខែ​១០ ហ្នឹង​ស្រុក​ផ្នែក​ខាង​ជើង​ចាប់​ផ្តើម​ត្រជាក់​ហើយ​ណា! តែ​មិន​បាច់​ស្ពាយ​អាវ​រងារ​ពី​ស្រុក​យើង​ទៅ​នាំ​ធ្ងន់​វ៉ាលី​ទេ ព្រោះ​សម្លៀក​បំពាក់​នៅ​ស្រុក​ហ្នឹង​មហា​សែន​ធូរ​ថ្លៃ ! ទុក​គីឡូ​វ៉ាលី​ដាក់​មី​ប្រសើ​រ​ជាង!

      នែ៎ មើល​ដើរ​លេង​តាម​ផ្លូវ​ ចៀស​ៗ​ព្រះគោ​ដែល​ដើរ​អត់​សណ្តាប់​ធ្នាប់​តាម​ផ្លូវ​ផង! តិច​ទៅ​ទាត់​​ទៅ​វាយ​វា តិច​ថា​ខ្ញុំ​មិន​បាន​ប្រាប់! ខ្ញុំ​ធ្លាប់​បាន​ឃើញ​ពេល​ស្ទះ​ផ្លូវ ឡាន​តូច​មួយ​បើក​ប៉ះ​គោ​នោះ​បន្តិច​សោះហ្នឹង ស្រាប់​តែ​មាន​មនុស្ស​មក​ពី​ណា​មិនដឹង​ស្ទុះ​ហេ មក​វាយ​ក្បាល​អ្នក​បើក​ឡាន​ ម៉ា​ចាស់​ដៃ ហើយ​ស្តី​ឲ្យ​ទៀត!

    • Bandith 2:50 ល្ងាច on ខែតុលា 1, 2007 តំណភ្ជាប់អចិន្ត្រៃ | ឆ្លើយតប

      អូហ៍…វីឯងធ្លាប់បានទៅហងហ៎?? ចឹងប្រាប់ខ្លះៗមហ៍ ខ្ញុំនៅ ញូដេលី នេះ ៣ខែឯនោះ

    • naryphing 10:28 ព្រឹក on ខែតុលា 2, 2007 តំណភ្ជាប់អចិន្ត្រៃ | ឆ្លើយតប

      lolz u are so funny! good luck in India.

    • Bandith 7:54 ល្ងាច on ខែតុលា 2, 2007 តំណភ្ជាប់អចិន្ត្រៃ | ឆ្លើយតប

      Yeah thank you Nary…. 🙂

    • អាចម៍ផ្កាយ 1:02 ល្ងាច on ខែតុលា 3, 2007 តំណភ្ជាប់អចិន្ត្រៃ | ឆ្លើយតប

      បែកគ្នាមិនបានប៉ុន្មានផង ទៅដល់ឥណ្ឌាទៀត!!!
      តែទៅដល់ណាក៏ដោយ មិនភ្លេចយកអាមួយនោះទៅ
      សោះ, មិនបាច់ធ្វើជាថតចានមីឲ្យមើលទេ តាមពិត
      ចង់បង្ហាញអីផ្សេងសោះហ្នឹង! ស្មានតែគេមិនដឹងទេ
      ហ្អី!!???

    • Bandith 1:33 ល្ងាច on ខែតុលា 3, 2007 តំណភ្ជាប់អចិន្ត្រៃ | ឆ្លើយតប

      Good boy!!! យីគ្រាន់បើអាចម៍ផ្កាយ ចេះដឹងថាបងចង់បង្ហាញអ្វី ចឹងហើយរឿងអីត្រូវភ្លេច ម៉ោដល់ណាក៍ដោយត្រូវតែយក៍ម៉ោតាមចឹងហើយ 🙂

    • Mr. V 1:38 ល្ងាច on ខែតុលា 4, 2007 តំណភ្ជាប់អចិន្ត្រៃ | ឆ្លើយតប

      នៅ​ Carol Bagh មែន​ទេ? ផ្សារ​គេ​ហ្នឹង​ឪម៉ែ​មហា​វែង​ហើយ! ខ្ញុំ​សូម​ជូន​ព័ត៌​មាន​មួយ​ចំនួន​៖
      – ពេល​នៅ​ផ្សារ​ បើ​មិន​ទិញ​របស់​គេ​ទេ កុំ​មើល​កុំ​សួរ​ច្រើន​ពេក ព្រោះ​ពួក​អ្នក​លក់​គេ​ហ្នឹង​ស្អិត​ណាស់ ហើយ​ស្រួល​មិន​ស្រួល​វា​ស្តី​ឲ្យ​យើង​លេង!
      – ពេល​ទិញ​របស់​ប្រើ​ប្រាស់ប្រចាំ​ថ្ងៃ សាប៊ូ, ថ្នាំ​ដុស​ធ្មេញ, …. ត្រូវ​ប្រយ័ត្ន​ប្រយែង​របស់​ក្លែង​ក្លាយ​ច្រើន​អនេក!
      – ពេល​ទិញ​វត្ថុ​អនុស្សាវរីយ៍ ត្រូវ​ត​ថ្លៃ​​ឲ្យ​ថោក​ជាង​តម្លែ​ដែល​គេ​កាត់​ ពី ៥០% ទៅ ​៧៥​% ។ ឧទាហរណ៍៖ សារី​(ក្រណាត់​) មាន​ច្រើន​តម្លៃ​ណាស់ តែ​វា​នៅ​ចន្លោះ ៧០០ – ១៥០០ រូពី តែ​គេ​អាច​កាត់​ថ្លែ​ដល់​ទៅ ៣០០០ ឬ ៣៥០០​ ក៏​មាន​ដែរ ។
      – កុំ​ទុក​ចិត្ត​​ លើ​សេវា​កម្ម​របស់​អ្នក​នៅ​លក់​តាម​ផ្លូវ​ពេក ។ ពេល​យើង​ត្រូវ​ការ​រក​អ្វី​មួយ ហើយ​យើង​ទៅ​សួរ​នាំ​អ្នក​លក់​ដូរ​តាម​ផ្លូវ គេ​មិន​សូវ​ប្រកែក​ថា​មិន​ដឹង ឬ​គ្មាន​ណាស់ តែ​គេ​តែ​យក​នេះ​យក​នោះ​មក​ឲ្យ​យើង​ វា​ធ្វើ​ឲ្យ​ខាត​ពេល​វេលា ។
      – ពេល​ជិះ​តាក់​ស៊ី ឬ កង់​បី ត្រូវ​ឲ្យ​គេ​ប្រើ​ Meter ជា​និច្ច ។ ហើយ​ចាំ​ថា កុំ​សុភាព​រាប​សារ​ជា​មួយ​អ្នក​បើក​នោះ​ខ្លាំង​ពេក ព្រោះ​មិន​អញ្ចឹង​ទេ គេ​មិន​ព្រម​ធ្វើ​តាម​ការ​សន្សា ឬ ទៅ​ឲ្យ​ដល់​គោល​ដៅ​ទេ ជាទូទៅ​ពេល​និយាយ​ស្រែក​ខ្លាំង​ៗ​បន្តិច​បាន​គេ​ស្តាប់​យើង!
      – ផ្សារ​លក់​សៀវ​ភៅ​នៅ​ដេលី ឈ្មោះ Naisarak market ។ ពេល​ទៅ​ទិញ​សៀវ​ភៅ​អាច​ទៅ​លេង Red Ford (បន្ទាយ និង​វាំង​ស្តេច) បាន​​ព្រោះ​ឆ្លង​តែ​មួយ​ផ្លូវ​ដល់​ហើយ!
      – ផ្សារ​លក់​ទំនិញ​សម្រាប់​បរទេស មាន​ចំណី​ចំណុក នាំ​ពី​ស្រុក​ថៃ ទៅ បើ​ដាច់​ស្បៀង​អាច​ទៅ​រក​ទិញ​បាន​ មាន​របស់​ប្រើ​ប្រាស់ ឈ្មោះ INA Market ។
      -​ នៅ​ម្តុំ​ Carol Bagh មាន​ហាង​ Chinese Food ធូរ​ថ្លៃ​មួយ​កន្លែង, ទី​តាំង​របស់​វា​នៅ​បញ្ឆិត ហាង​ MCDonal នៅ​លើ​ផ្លូវ​ផ្សារ​លើ​ថ្នល់​ហ្នឹង ខាង​ក្រោម​ហាង​ហ្នឹង​គេ​មាន​ដុត​នំ​លក់ ។ ខ្ញុំ​ភ្លេច​ឈ្មោះ​ហាង​ហ្នឹង​ហើយ !

      Enjoy!!!! នៅ​មាន​ច្រើន​ទៀត តែ​ចាំ​ពេល​មាន​បញ្ហា​អាចអ៊ី​ម៉ែល​មក​ខ្ញុំ​បាន​!

    • Bandith 5:51 ល្ងាច on ខែតុលា 4, 2007 តំណភ្ជាប់អចិន្ត្រៃ | ឆ្លើយតប

      អីយ៉ូយ..លំអិតអស់ស្ទះ បែបមានបទពិសោធន៍យូរខែនៅ ឌេលីដែរមើល៍ទៅ។ ខ្ញុំនៅ Korol Bagh ហ្នឹងតែម្តងត្រូវម៉ាច់។ អរគុណវី

    • spadora 7:17 ល្ងាច on ខែតុលា 8, 2007 តំណភ្ជាប់អចិន្ត្រៃ | ឆ្លើយតប

      oh Welcome to India… this is how we students here live na.. 😀

    • davithpheap 1:44 ល្ងាច on ខែតុលា 10, 2007 តំណភ្ជាប់អចិន្ត្រៃ | ឆ្លើយតប

      Oh, ur pictures are so funny. Anyways, even I’m in Canada, I eat Mi MaMa too. It’s not cos I can’t eat canadian food but cos i like eat Mi nah. One of my best friend is studying in India. She is so kind. If u need some help, u can tell me, I will write to her to contact u.

  • Bandith 9:59 am on September 19, 2007 តំណភ្ជាប់អចិន្ត្រៃ | ឆ្លើយតប  

    Count down for us.We’ll leave this week… 

    សូមអ្នកទាំងអស់គ្នារាប់ថយក្រោយជាមួយពួកយើងទាំងពីរ ព្រោះពួកយើងនឹងបែកពី​ពួកម៉ាកតាមប្លក់ទាំងអស់នៅសប្តាហ៍នេះហើយ។ ហាន់នីរបស់ខ្ញុំត្រូវទៅសំដែងនៅសហរដ្ឋ​អាមេរិករយៈពេល ជាងមួយខែ​(៥សប្តាហ៍) ចំណែកខ្ញុំវិញ ខ្ញុំក៍ត្រូវទៅដែរ។ ខ្ញុំនឹងទៅចូលរួមវគ្គ​សិក្សាអំពី Certificate Course in Advanced Website Technology នៅប្រទេសឥណ្ឌា រយៈពេល ៣ខែ។ ដំណឹងល្អផងដែរ​សំរាប់មិត្តភ័ក្តនៅអាមេរិច អ្នកទាំងអស់គ្នាអាចចូលរួមទស្សនាការសំដែង របស់ ស្រីម៉ុម​ នៅរដ្ឋមួយចំនួន៥គឺ New York, Mary Land, Florida, Michigan, និង North Calorina ។​ ​របាំដែលនឹងសំដែងគឺមានចំណងជើងថា ៖ ” ផាមិណាទេវី​ ” អ្នកទាំងអស់គ្នាអាចមើល​កាលវិភាគសំដែងនៅទីនេះ ។ ស្រីម៉ុមនឹងឡើងយន្តហោះជើងហោះហើររបស់ប្រទេសចិន នៅថ្ងៃស្រុកទី ២១ ខែកញ្ញ ហើយនឹងត្រលប់មកវិញនៅថ្ងៃទី២៧ ខែតុលានេះ ចំណែកខ្ញុំទៅតាមជើងយន្តហោះរបស់ថៃ នៅ​ថ្ងៃអាទិត្យទី២៣ ហើយមកវិញនៅថ្ងៃទី១៦ខែធ្នូ។ដូច្នេះនៅសល់តែ ៣-៤ថ្ងៃទៀតទេ…..

     

    ជួបគ្នាពេលក្រោយ…..អូយ….នឹកស្រុកដល់ កហើយនែក៎!!!!

     


     
c
Compose new post
j
Next post/Next comment
k
Previous post/Previous comment
r
ឆ្លើយតប
e
កែ
o
Show/Hide comments
t
Go to top
l
Go to login
h
Show/Hide help
shift + esc
បោះបង់