Updates from ខែមិថុនា, 2008 Toggle Comment Threads | គ្រាប់​ចុច​ផ្លូវ​កាត់

  • Bandith 1:11 am on June 24, 2008 តំណភ្ជាប់អចិន្ត្រៃ | ឆ្លើយតប  

    ពួកម៉ាកខ្ញុំទៅជាខ្ទើយអស់ហើយ ជួយផង!!! 

    វាហួសពីជឿ ដឹងទៅជាស្អីវិញទេ??? អាពួកម៉ាកខ្ញុំមួយណួក វាអ្នកកែរូបគ្នាឯងឲ្យ​ទៅជាចឹងអស់។ មួយៗខ្ទើយអស់អាល៊ីង សំណាងហើយវាមិនកែរូបខ្ញុំ កុំអីវេទនាធម៌មិនខាន។ ដូច្នេះសូមទស្សនារូបវាកែដោយរីករាយតាមរយៈតំណខាងក្រោម

    http://www.bandith.info/blog/?p=90

     
    • sath 10:56 ល្ងាច on ខែកក្កដា 21, 2008 តំណភ្ជាប់អចិន្ត្រៃ | ឆ្លើយតប

      ពុទ្ធោ ពួកម៉ាកម្ចាស់ប្លក ទៅជាខ្ទើយអស់ហើយ! សូមព្រះ អាលាស់ កុំអោយម្ចាស់ប្លកទៅជាខ្ទើយទៀត ច្បាស់ជាសល់សង្សារ (ស្អាតផង) មួយហើយ! ខ្ញុំមិនហ៊ានញ៉ែទេ ខ្លាចបាប ប៉ុន្តែបើគេស្រលាញ់ ចេះតែទ្រាំស្រលាញ់ដែរហើយ! ធ្វើមេចសំណាងវាចឹង។ ហាស់ ហា​

    • មែន 4:31 ល្ងាច on ខែសីហា 7, 2008 តំណភ្ជាប់អចិន្ត្រៃ | ឆ្លើយតប

      សួស្តី​ខ្ញុំសូម​ថ្លែងអំណរគុណ​សំរាប់ការ​រៀប​រាប់​។
      ហើយខ្ញុំសូម​ចូល​រួម​ជជែក​កំសាន្ត​ផង​។​ហើយ​ខ្ញុំក៏​សូមចែក​រំលែក​នូវ​ព័ត៌មានសំរាប់ជាប្រយោជន៏ក្នុងសង្គម​យើង​គឺថា​អ្នកទាំងអស់គ្នា​អាច​ចូល​ទៅកាន់​គេ​ហ​ទំ​ព័រhttp://women.open.org.kh/​រួចជួយចូលរួមពិភាក្សាក៏​ដូច​ជាឆែក​មើល​នូវ​ព័ត៌ល្អៗ​ហើយ​ថ្មី​ដែលទាក់ទងនឹង​ស្រ្តី​។​ពិសេស​គឺជួយបោះឆ្នោតប្រឆាំងទៅនឹងការប្រើអំពើ​ហិង្សា​លើ​ស្ត្រីដែលនៅ​ខាងឆ្វេងនៃទំព័រក្រោម​រូមមនុស្សស្រី។​

      ចូលរួមអោយបានទាំងអស់គ្នា​ដើម្បី​លើក​កម្ពស់​ស្ត្រី​ខ្មែរយើង!
      ហើយ​កុំ​ភ្លេច​ប្រាប់មិត្ត​ភក្តិ​ផង​ណា
      សូម​សំណាងល្អមានដល់អ្នកគ្រប់គ្នា។

      សូមអរគុណ

      មែន

    • vutha 9:53 ព្រឹក on ខែសីហា 27, 2008 តំណភ្ជាប់អចិន្ត្រៃ | ឆ្លើយតប

      ប្រហែល​ជា​ថ្ងៃ​ណាមួយ​ដល់​វេណ​អ្នក​វិញ​មើល​ទៅ​?

    • បណ្ឌិត 11:20 ព្រឹក on ខែកញ្ញា 4, 2008 តំណភ្ជាប់អចិន្ត្រៃ | ឆ្លើយតប

      For Sath&Vutha៖ ទាល់តាយូរបានខ្ញុំទៅជាខ្ទើយ និងដល់វេនខ្ញុំ ហេហេហ 😀

  • Bandith 2:13 pm on August 20, 2007 តំណភ្ជាប់អចិន្ត្រៃ | ឆ្លើយតប  

    Expression: I (heart) u 

    អង្គុយវាយកុំព្យូទ័របន្ទាប់ពីប្រជុំនៅសៀមរាប​ អង្គរខ្ញុំដូចជាអផ្សុកពេកក៍នឹកឃើញដាក់រូបនេះចែក​ជូន​កំសាន្ត ហេហេហេហ…. I heart u = I love You. រូបហ្នឹងគូរលើដៃហាន់នីខ្ញុំដូចតែមុនចឹងណា។ ដល់ង៉ៃ២៦ ឯណោះបានខ្ញុំបានទៅអំពេញវិញ អផ្សុកដល់ហើយ ចង់ទៅផ្ទះណាស់។


    I heart you


    I hear u, : version 2

     
  • Bandith 11:35 am on June 2, 2007 តំណភ្ជាប់អចិន្ត្រៃ | ឆ្លើយតប  

    Expression: I Love You 

    ពាក្យថា “I Love You” អ្នកទាំងអស់គ្នាអាចប្រាប់ទៅកាន់មនុស្ស​ដែលអ្នកស្រលាញ់តាមមធ្យាបាយច្រើនយ៉ាង។ អ្នកខ្លះគេក្លាហាន​គេនិយាយដោយត្រង់តែម្តង ហើយបើមិនទាន់ក្លាហានគ្រប់គ្រាន់ទេ​ចូរសរសេរវាទៅ តាម Message, Email​ ឬតាមរយៈសំបុត្រក៍បាន។ តែបើថាសសរសេរលើខ្នងរបស់នាងដូចខ្ញុំអញ្ចឹងប្រយ័ត្នស៊ី​ក្រញ៉ទៅ​ណា។សរសេរដូចខ្ញុំនេះទាល់តែគេយល់ចិត្តគ្នាហើយបានធ្វើចឹងបាន​ត្រឹមខ្ញុំប៉ុណ្ណឹងនាងនៅវៃខ្ញុំឈឺសឹងអី ចុះទំរាំអត់ទាន់បានស្អីសោះ​ប្រយ័ត្នអាយះក្បាល។

    ហាហាហាហាហាហ…កំពុងអង្គុយរៀនក្នុងថ្នាក់ខ្ញុំក៍ក្បាលខូចយក​ប៊ិចសរសេរពីក្រោយខ្នងលេងទៅ

    ដំបូងនាងខឹងដែរហ្នឹងណា មិនដឹងជាលេងអីចឹង តែដល់ខ្ញុំថត​បង្ហាញទៅ ឃើញពាក្យហ្នឹងអត់ថាអីខ្ញុំដែរ…ហាហាហាហាហាហ…ហេងវិញ

     
    • duongchan 8:41 ព្រឹក on ខែមិថុនា 3, 2007 តំណភ្ជាប់អចិន្ត្រៃ | ឆ្លើយតប

      ហាហា ត្រូវប៉ុន្មានកំផ្លៀងហ្នឹងបណ្ឌិត????​ 😀

    • naraths 11:51 ព្រឹក on ខែមិថុនា 3, 2007 តំណភ្ជាប់អចិន្ត្រៃ | ឆ្លើយតប

      អៃយូយ… ស្នេហា​គេ​អី​ក៏​មាន​ច្រើន​របៀប​ម៉្លេះ​ណ៎ ! ខ្ញុំ​មិ​ន​ដឹង​ង៉ៃ​ណា​បាន​សរសេរ​ចឹង​លើ​ខ្នង​គេ​ទេ 😦

      អេ !ចន្ទ ចង់​ឲ្យ​ខ្ញុំ​សរសេរ​លើ​ខ្នង​អត់​ហ្នឹង??

    • duongchan 12:23 ល្ងាច on ខែមិថុនា 3, 2007 តំណភ្ជាប់អចិន្ត្រៃ | ឆ្លើយតប

      ដ៏យូរហ ណារដ្ធអើយ…

    • khmerlyric 9:41 ល្ងាច on ខែមិថុនា 3, 2007 តំណភ្ជាប់អចិន្ត្រៃ | ឆ្លើយតប

      ណារដ្ឋ​ឯង​ចង់​ក្រញ៉រ​អី​?
      បើ​ខ្ញុំ​វិញ មិន​ធ្វើ​ឡប់​ដូច​តាបិ​ឌិត​ទេ ។ ទៅ​សរសេរ​លើ​ខ្នង​គេ ។ សរសេរ​លើ​មុខ​បាន​មើល​ឃើញ ។

    • khmertale 12:09 ល្ងាច on ខែមិថុនា 4, 2007 តំណភ្ជាប់អចិន្ត្រៃ | ឆ្លើយតប

      និយាយ​ឲ្យ​ចំ​ទៅ សរសេរ​លើ​ខ្នង​ចឹង​ព្រឺ​រោម​ណាស់​លោក​អើយ ។ បឿន​ចង់​សរសេរ​លើ​មុខ​គេ​ផង?

    • naraths 12:27 ល្ងាច on ខែមិថុនា 4, 2007 តំណភ្ជាប់អចិន្ត្រៃ | ឆ្លើយតប

      គ្រាន់​តែ​សរសេរ​ចាំ​បាច់​រើស​កន្លែង? ត្រង់​ណា​ក៏​បាន​ឲ្យ​តែ​សរសេរ​ដិត…
      បណ្ឌិត គួរ​តែ​យក​ខ្នង​ហាន់នី​ទៅ​សាក់​ម៉ង​ទៅ​បាន​ជាប់​បាន​យូរ:D

    • Bandith 2:53 ល្ងាច on ខែមិថុនា 4, 2007 តំណភ្ជាប់អចិន្ត្រៃ | ឆ្លើយតប

      គ្មានត្រូវកំភ្លៀងអីផងហ្នឹង ដួងច័ន្ទ ហេហេហេ…:) ច័ន្ទអើយឲ្យរដ្ឋ​សរសេរតិចទៅណា អាណិតគ្នាយកតែបុណ្យទៅណា។ បឿនឯងទៅ​ខុសរឿងសរសេរលើមុខប៉ាយាត់គេរ៉ូវ៉ែដាច់ករ៉ូវ។ និយាយដូចរដ្ឋយកទៅសាក់ចឹងបែបទំនងដែរ តែអត់ចង់សាក់​ខ្នងទេចង់សាក់នៅកន្លែងកំបាំងទុកខ្ញុំមើលតែឯងបែបល្អន៎ ហាហាហាហាហា…

    • Mr. V 7:25 ល្ងាច on ខែមិថុនា 4, 2007 តំណភ្ជាប់អចិន្ត្រៃ | ឆ្លើយតប

      ហេតុ​តែ​គេ​មាន​ស្វីតហាត​គេ ហ្ន៎!

    • naraths 1:14 ល្ងាច on ខែមិថុនា 5, 2007 តំណភ្ជាប់អចិន្ត្រៃ | ឆ្លើយតប

      មែន​ហើយ​គេ​ធ្វើ​អី​ក៏​សម​ដែរ​! កុំ​ថា​ឡើយ​បេះ​ដូង​ផ្អែម សូម្បី​តែ​បេះ​ដូង​ជូរ​រក​មិន​បាន​ផង! 😦

    • Bandith 1:36 ល្ងាច on ខែមិថុនា 6, 2007 តំណភ្ជាប់អចិន្ត្រៃ | ឆ្លើយតប

      ហ៊ីម….ដឹងធើម៉េចទេបើច្រណែនរកមួយដែរទៅ ញោមអើយ​ ហាហាហាហាហា…

    • naraths 7:43 ល្ងាច on ខែមិថុនា 6, 2007 តំណភ្ជាប់អចិន្ត្រៃ | ឆ្លើយតប

      ទៅរក​ឯណា?​ទាល់​តែ​ប្រាប់​កន្លែង​មក៍!!

    • khmerlyric 6:23 ល្ងាច on ខែមិថុនា 7, 2007 តំណភ្ជាប់អចិន្ត្រៃ | ឆ្លើយតប

      ចាំ​មើល​តែ​ពេល​មាន​សង្សា យក​កាំបិត​មក​សរសេរ​ម៉ង កុំ​ឲ្យ​ចាញ់​ល្បង​ឌិត ។

    • naraths 7:16 ល្ងាច on ខែមិថុនា 7, 2007 តំណភ្ជាប់អចិន្ត្រៃ | ឆ្លើយតប

      អាក្រក់​អាក្រី​ម៉្លេះ! ស្នេហា​រន្ទះ​ខ្ទប់​ស្អី!?

    • khmerlyric 8:04 ល្ងាច on ខែមិថុនា 7, 2007 តំណភ្ជាប់អចិន្ត្រៃ | ឆ្លើយតប

      ការដ្ឋ​នេះ​!!! ម៉ោ​និយាយ​ពាក្យ​អសុរស់, ខូច​អារម្មណ៍​គេ​អស់​អាលីង​! ។

    • Bandith 12:45 ល្ងាច on ខែមិថុនា 11, 2007 តំណភ្ជាប់អចិន្ត្រៃ | ឆ្លើយតប

      ហាហាហា….វាមិនដែលណាគេយកកាំបិតម៉ោសរសេរចឹងទេ​បឿន ខូចសាច់គ្នាអស់ហើយ សាហាវដូចបឿនឯងចឹងតើបានអត់សង្សា​នឹងគេហ្នឹងណា

    • khmerlyric 5:52 ល្ងាច on ខែមិថុនា 11, 2007 តំណភ្ជាប់អចិន្ត្រៃ | ឆ្លើយតប

      ម៉ោ​ដៀមដាម​មួយ​តៀត​ហើយ កាពុង​តា​មួម៉ៅ​តាបិរដ្ឋ​ផង ។ ចាំ​មើល៍​ដាច់​ខែ​នឹង​ ដើរ​រក​ឲ្យ​ទាល់​តែ​បាន​នឹង ។ មាន​ស្អី​តែ​​ឯង​!!!!

    • duongchan 5:36 ល្ងាច on ខែមិថុនា 12, 2007 តំណភ្ជាប់អចិន្ត្រៃ | ឆ្លើយតប

      រកអោយបានមើលបឿនកុំអោយចាញ់ចិត្តបណ្ឌិត។ ពុងតាចង់បានមិត្តភ័ក្តថ្លៃផង 😀

    • naraths 8:43 ល្ងាច on ខែមិថុនា 12, 2007 តំណភ្ជាប់អចិន្ត្រៃ | ឆ្លើយតប

      ឡៃ​ចាំ​ដាច់​ខែ​ដាច់​ង៉ៃ​អី! ថ្ងៃ​អាទិត្យ​ហ្នឹង​ខំ​ប្រឹង​រក​ភ្លាមៗ ទៅ​បើ​ចង់​បាន​ប្រញាប់​ណាស់!!

    • khmerlyric 11:16 ល្ងាច on ខែមិថុនា 12, 2007 តំណភ្ជាប់អចិន្ត្រៃ | ឆ្លើយតប

      អាទិត្យ​នឹង​លឿន​ពេក ខ្លាច​រក​អត់​បាន តាបិ​ឌិត​នឹង​ថា​ឲ្យ​ទៀត​ហើយ​ ។ យីស​! តាបិ​រដ្ឋ​ឯង​ម៉ោ​ចង់​ថា​អី​ទៀត​នឹង​? ដើម​រឿង​ម៉ោ​ពី​តាបិ​ឯង​នឹង ។

      ចន្ទ​ចង់​ថា បើ​ខ្ញុំ​រក​អត់​បាន​ មាន​ន័យ​ថា​អត់​ថ្លៃ​ថ្នូរ​មែន​ទេ​? កុំភ័យ! ​ខ្ញុំ​នឹង​រក​ឲ្យ​ទាល់​តែ​បាន​នឹង ។ ដាក់​បិទ​ប្រកាស​នៅ​ប្លក់​មើល៍ ប្រាកដ​ជា​មិន​ខ្វះ​អ្នក​មក​ដាក់​ពាក្យ​ឥឡូវ​នឹង ។ តែ​ខ្ជិល​! ចង់​ឲ្យ​ចន្ទ​ជួយ​រក​វិញ ។ ជួយ​រក​ឲ្យ​មួយ​ម៉ោ​ណា​! ខ្ញុំ​ពឹង​ចន្ទ​ហើយ តែ​រក​អត់​បាន ពេល​ក្រោយ​ឈប់​ពឹង​ចន្ទ​ម៉ង ។

    • Bandith 1:35 ល្ងាច on ខែមិថុនា 13, 2007 តំណភ្ជាប់អចិន្ត្រៃ | ឆ្លើយតប

      ងាប់ហើយ ល្បងបឿន គ្រាន់តែប៉ុណ្ណឹងចាំបាច់ទៅពឹង ច័ន្ទដែរ ខ្លាំងរកខ្លួនឯងទៅមើល នែ៎តែរកអត់បានខ្ញុំផាទាល់តែស្ពឹកមុខហើយ​ហី តាប៉ិរដ្ឋហ្នឹងមែនដែរហ​ បានប្រឹងថាឲ្យគេខ្លាំងណាស់??

    • khmerlyric 6:48 ល្ងាច on ខែមិថុនា 13, 2007 តំណភ្ជាប់អចិន្ត្រៃ | ឆ្លើយតប

      កុំ​ចេះ​!! ចាំ​មើល៍​តែ​ចន្ទ​រក​ឲ្យ​ម៉ោ បាន​បង​ឌិត​ឯង​ភ្លឺ​ភ្នែក ។ តិច​ច្រណែន​ថា​បស់​ខ្ញុំ​ស្អាត​ជាង ។

    • duongchan 7:12 ល្ងាច on ខែមិថុនា 13, 2007 តំណភ្ជាប់អចិន្ត្រៃ | ឆ្លើយតប

      ជួយមិនបានរ៉េ រកខ្លួនឯងរ៉ូវ ហាហា…

    • khmerlyric 7:19 ល្ងាច on ខែមិថុនា 13, 2007 តំណភ្ជាប់អចិន្ត្រៃ | ឆ្លើយតប

      អុញ​! ម៉េច​ចឹង​រ៉ូវ​ចន្ទ​??? 😦

    • Bandith 12:29 ល្ងាច on ខែមិថុនា 14, 2007 តំណភ្ជាប់អចិន្ត្រៃ | ឆ្លើយតប

      ហាហាហាហាហាហាហ….អត់ចេះខ្មាស់គេ ទៅឲ្យច័ន្ទរកឲ្យអីបាន​បើច័ន្ទរកឲ្យតែខ្លួនឯងអត់បានដែរហងហ្នឹង????

    • naraths 1:21 ល្ងាច on ខែមិថុនា 14, 2007 តំណភ្ជាប់អចិន្ត្រៃ | ឆ្លើយតប

      ហាហាស៎! មើល​គេ​ផា​គ្នា​!

    • duongchan 8:05 ល្ងាច on ខែមិថុនា 15, 2007 តំណភ្ជាប់អចិន្ត្រៃ | ឆ្លើយតប

      អត់អី??ចន្ទមានកូនពីរហើយ 🙂

    • khmerlyric 9:10 ល្ងាច on ខែមិថុនា 15, 2007 តំណភ្ជាប់អចិន្ត្រៃ | ឆ្លើយតប

      ងាប់​បាត់​!!!! ហើយ​ប្ដី​នៅ​ឯណា​ទៅ​លោក​!!!?

    • Bandith 11:26 ល្ងាច on ខែមិថុនា 15, 2007 តំណភ្ជាប់អចិន្ត្រៃ | ឆ្លើយតប

      អីគេច័ន្ទឯងនិយាយមែនក៍អីហ្នុង?? ហ៊ានស្បត់ឲ្យរន្ទះបាញ់ ណារដ្ឋ និងបឿនងាប់អត់??? ដូចច័ន្ទហ្នឹងមាន កាឡូអីហ្នឹង? ចង់ឆ្ងល់??

    • naraths 10:59 ព្រឹក on ខែមិថុនា 16, 2007 តំណភ្ជាប់អចិន្ត្រៃ | ឆ្លើយតប

      ឱ! ព្រះ​សេ​អា​មេត្រី!! ញោម​អី​ក៏​មាន​មាត់​ដាច​ម៉្លេះ​? អាត្មា​មិន​ចង់​លេង​សើច​ហ្នឹង​រន្ទះ​បាញ់​ទេ​ណា​ញោម​!

    • khmerlyric 6:28 ល្ងាច on ខែមិថុនា 16, 2007 តំណភ្ជាប់អចិន្ត្រៃ | ឆ្លើយតប

      យី!!!!!!!!!!!! តាបិឌិត​នេះ អាម៉េច​បាន​ម៉ៅផ្ដេស​ផ្ដាស លែង​ដាក់​គ្នា​ឯង​អីចឹង​?? ងាប់​គ្នា​ទៅ បាន​ពីណា​ទៅ​ចងដៃ​តាបិឌិត​ឯង? ផ្ដេស​ផ្ដាស​មែន​ម៉ង​ហើយ​! តិច​ឲ្យ​ការ​តែ​ពីរនាក់​នឹង​អ្ហា៎​! ខ្ជិល​ទៅ​ជួយ​ស៊ី​នំ​អន្សម​អាឡូវ​នឹង​!!!!

    • duongchan 9:40 ល្ងាច on ខែមិថុនា 16, 2007 តំណភ្ជាប់អចិន្ត្រៃ | ឆ្លើយតប

      ស្បធៗ ហាហា 😀

    • khmerlyric 12:13 ព្រឹក on ខែមិថុនា 17, 2007 តំណភ្ជាប់អចិន្ត្រៃ | ឆ្លើយតប

      អុញ!! ចន្ទ​ចង់​ឲ្យ​បង​បឿន និង​តាបិ​រដ្ឋ​ងាប់​! ស្រេច​បាត់! ខ្ជិល​ចេត​រយ​ណាស់ ។ កូន​ក្រមុំ​គេ​ស្អាត​ៗ​ច្រើន​សឹង​អី ពីណា​ភ្លើ​ងាប់​នោះ ហាហាហា ។

    • naraths 2:06 ល្ងាច on ខែមិថុនា 17, 2007 តំណភ្ជាប់អចិន្ត្រៃ | ឆ្លើយតប

      អូយ​តឹង​ទ្រូង​ស្ទើរ​ធ្លាយ​និយាយ​មិន​ចេញ ចេញ​តែ​Comments ! ហេតុ​អី​ចន្ទ ដាច់​ធម្មមេត្តា​ម៉្លេះ ណ៎.. បឿន​នោះ​បើ​ឮ​គេ​ថា​ចឹង​ហើយ​ខំ​និយាយ​ងាប់​រស់​ៗ ដល់​ណា​ទៀត ពិត​ជា​អសុរស​វាចា​មែន​ម៉ង!

    • Bandith 9:53 ព្រឹក on ខែមិថុនា 19, 2007 តំណភ្ជាប់អចិន្ត្រៃ | ឆ្លើយតប

      ហាហាហាហា….សមមុខទេបុរសមុខយាប់ទាំងពីរ ច័ន្ទមិនមេត្តា នែកុំភ្លេចណាពីរនាក់នឹងបើទៅកាលណាសុំ ៦លេខណាសំលាញ់ បានទៅហើយចាំឯងធើបុណ្យបញ្ជូនកុសលឲ្យពេលត្រូវឆ្នោត។

    • khmerlyric 11:51 ព្រឹក on ខែមិថុនា 19, 2007 តំណភ្ជាប់អចិន្ត្រៃ | ឆ្លើយតប

      បណ្ឌិត​សាលំ​មាត់​ទេ​ដឹង ហាហាហា
      តាមពិត​ចន្ទ​មាន​កូន​ពីរ​មែន​នឹង​!! បើ​មិន​ចឹង​ ម៉េច​ចន្ទ​ហ៊ាន​ស្បថ​ទៅ​កើត ។ ហ៊ាន​តែ​ខ្ញុំ​ស្លាប់ ចន្ទ​នឹង​មាន​វិបដិសារី​អស់​មួយ​ជីវិត​មិន​ខាន​ទេ ហាហាហា

      គ្មាន​ផ្លូវ​ទេ សម្លាញ់​អើយ!!! 😛

    • naraths 8:23 ល្ងាច on ខែមិថុនា 19, 2007 តំណភ្ជាប់អចិន្ត្រៃ | ឆ្លើយតប

      យីអើ! មាត់​នេះ​ស៊ី​ផ្អក​ត្រី​ប្រៃ​ពី​ណា​ម៉ោ.. អី​ក៏​ស្អុយ​ម៉្លេះ ។ ឆ្លៀត​សុំ​អា​៦​លេខ​ទៀត… ដាំ​ចេក​ទៅ… ក្រែង​បាន​។

    • kosal 1:06 ព្រឹក on ខែកក្កដា 18, 2007 តំណភ្ជាប់អចិន្ត្រៃ | ឆ្លើយតប

      ដ៏យូរហ ប៉ុនណាទៅដួងចន្ទ បងសុខចិត្តចំាណា….

    • duongchan 1:48 ព្រឹក on ខែកក្កដា 18, 2007 តំណភ្ជាប់អចិន្ត្រៃ | ឆ្លើយតប

      មើលតាំងខ្លួនជាបង!! សខខ ♥ (๑→ܫ←๑) ♥
      អាយុប្អូនគេផងហ្នឹងណា…កូនក្មេង!

    • kosal 2:33 ល្ងាច on ខែកក្កដា 18, 2007 តំណភ្ជាប់អចិន្ត្រៃ | ឆ្លើយតប

      ម៉េចដឹងថាអាយុតិចជាង…. ដួងចន្ទអាយុប៉ុន្មានហើយ?

    • duongchan 4:28 ល្ងាច on ខែកក្កដា 18, 2007 តំណភ្ជាប់អចិន្ត្រៃ | ឆ្លើយតប

      អាយុ២មួយគូ 🙂

    • kosal 5:31 ល្ងាច on ខែកក្កដា 18, 2007 តំណភ្ជាប់អចិន្ត្រៃ | ឆ្លើយតប

      ហាស ហា មើលរូបថតស្មានតែមិនទាន់គ្រប់អាយុ

    • Mr. V 9:33 ល្ងាច on ខែកក្កដា 18, 2007 តំណភ្ជាប់អចិន្ត្រៃ | ឆ្លើយតប

      បងរបស់​​ចន្ទ​នៅ​ទីនេះ​នែ៎ ​មិន​បាច់​ទៅ​រក​ឯណា​ឆ្ងាយ​ទេ! មែន​ទេប្អូន​ស្រី!!! សញញ “កាង​ប្អូន​បន្តិច​ ព្រោះ​ខ្លាចប្អូន​សាច់​ក្រអូប​​ហ្នឹង​​ការ​មុន​បង …សអយម…”

    • Bandith 10:18 ល្ងាច on ខែកក្កដា 18, 2007 តំណភ្ជាប់អចិន្ត្រៃ | ឆ្លើយតប

      យាហ៊ី សុទ្ធតែកាងផងន៎ ក្វី??? ប្រយ៉ាត់គេខ្វៃដូចជ្រូកហូវ មុខចឹងចង់​កាង??? ចង់ឆ្ងល់ ហាហាហាហា….

    • kosal 11:03 ល្ងាច on ខែកក្កដា 18, 2007 តំណភ្ជាប់អចិន្ត្រៃ | ឆ្លើយតប

      អូ ជំរាបសួរបងប្រុស អូនដួងចន្ទមានសង្សារឺនៅ?

  • Bandith 5:23 pm on May 24, 2007 តំណភ្ជាប់អចិន្ត្រៃ | ឆ្លើយតប  

    Our staffs’ phones 

    បើមើលមួយខ្វាច់ដូចអស្ចារ្យណាស់ តែបើមើលឲ្យមែនទែនបានដឹង​ថាអស្ចារ្យមែន ហេហេហេហេហ….សំណួរសួរថាម៉េចក៍គេម៉ោផ្តុំគ្នាដាក់​ទូរស័ព្ទនៅកន្លែងតែមួយអញ្ចឹង? ងាយណាស់ចំលើយ ម៉ោពីបន្ទប់ខ្ញុំ​ធ្វើការហ្នឹងឲ្យតែចូលទៅដឹងតែដាច់សេវាទូរស័ព្ទប៉ិតម៉ង។ បើនៅត្រងតុហ្នឹងគ្រាន់មានសេវាខ្លះ ចឹងហើយបានជាមួយៗ យកម៉ោផ្តុំគ្នានៅតែម្តុំហ្នឹងណា។ សាករាប់មើលទូរស័ព្ទទាំងអស់១២​គ្រឿងមិនមែនបានន័យថាម្ចាសចំនួន១២នោះតែ តាមពិតតែ ៦នាក់ប៉ុណ្ណោះ។ ម្នាក់ៗ ប្រើសុទ្ធតែ ២-៣តែឯង ចឹងហើយមួយៗ​ចង់ទារមេដំឡើងប្រាប់ខែទៀតហា រួមទាំងខ្ញុំដែរ ហាហាហាហាហ……:)

     
    • M|O|N|G|K|O|L 8:09 ល្ងាច on ខែ​ឧសភា 24, 2007 តំណភ្ជាប់អចិន្ត្រៃ | ឆ្លើយតប

      សុទ្ធតែតារាទូរស័ព្ទតើ! និយាយតែមួយ វាមិនគ្រាន់ ទាល់តែពីរបីគ្រឿងបានគ្រប់។ ហាហាហា…

    • duongchan 8:38 ល្ងាច on ខែ​ឧសភា 24, 2007 តំណភ្ជាប់អចិន្ត្រៃ | ឆ្លើយតប

      ហេហេ ម៉្យាងដែរ។។។

    • khmerlyric 9:43 ល្ងាច on ខែ​ឧសភា 24, 2007 តំណភ្ជាប់អចិន្ត្រៃ | ឆ្លើយតប

      ទូរស័ព្ទ​មួយ​សម្រាប់​តេ​ចេញ ទូរស័ព្ទ​មួយ​សម្រាប់​ទទួល​ចូល​​ទេ​ដឹង​? ឡូយ​មែន​!

    • Mr. V 5:59 ព្រឹក on ខែ​ឧសភា 25, 2007 តំណភ្ជាប់អចិន្ត្រៃ | ឆ្លើយតប

      ទូរស័ព្ទ​ = ប្រពន្ធ​ចុង ចង់​ឬ​មិន​ចង់​ត្រូវ​តែ​ចិញ្ចឹម​វា​ជា​និច្ច​ តែ​ប្រើ​ប្រាស់​គ្នា​ហើយ​ដាច់​​មិន​បាន​!

    • naraths 10:28 ព្រឹក on ខែ​ឧសភា 25, 2007 តំណភ្ជាប់អចិន្ត្រៃ | ឆ្លើយតប

      សង្ស័យ​បណ្ឌិត​ឆ្លៀត​រក​ស៊ី​បញ្ចូល​បទ​ភ្លេង​ទូរស័ព្ទ ទេ​ដឹង???

    • bandith 2:53 ល្ងាច on ខែ​ឧសភា 25, 2007 តំណភ្ជាប់អចិន្ត្រៃ | ឆ្លើយតប

      បងគល់, បឿន​, ដួងច័ន្ទ: មិនមែនតារាអីទេ បងគល់អើយ​គ្រាន់តែ មួយគ្រឿងសំរាប់​និយាយរឿងការងារ មួយគ្រឿងទៀតសំរាប់​ប្រើប្រាស់ផ្ទាល់ខ្លួនដូចជា​និយាយជាមួយអូនៗ អីហ្នឹងណា ពួកខ្ញុំបែងចែកគ្នាដាច់ចឹងតែម្តង ហាហាហាហ…. 🙂
      Mr V: ខ្ញុំគិតថាចឹងដែរហ្នឹង V តែគ្រាន់តែប្រពន្ធចុងយើងមួយ​នេះ (អូហ៍..ច្រលំមិនមែនមួយទេ គឺពីរទេតើ) មិនចេះរអ៊ូរទាំជា​មួយយើងទេ បើខែខ្លះដាច់លុយអីខ្ចិលដាក់ទុកចាំគេបិតសិនក៍​បានចាំខែក្រោយដាក់ទៅក៍មិនទាន់ហួសពេលអីដែរ។

    • PPSK 4:03 ល្ងាច on ខែ​ឧសភា 25, 2007 តំណភ្ជាប់អចិន្ត្រៃ | ឆ្លើយតប

      បើជំនាញខ្ញុំអ្នកអង្គុយតុនឹង អាចនឹងមានបញ្ហា អត់កូនស្កូវសក់ ខូចប្រព័ន្ឋសរសៃប្រសាទ នឹងមហារីកខួរក្បាល គិតមើល GSM signal flowing to these phones one time and effect to the person who the nearest one moreover all the phones are low signal so they try to catch the signal again and again. We cannot see the signal but u will hear sound if you turn on speaker and put next to them តែវាមានប៉ះពាល់ភ្លាមៗទេ នៅពេលអាយុច្រើនទៅបានដឹងតែហួសពេលទៅហើយ​ 😀

    • khmerlyric 6:30 ល្ងាច on ខែ​ឧសភា 25, 2007 តំណភ្ជាប់អចិន្ត្រៃ | ឆ្លើយតប

      យី! បណ្ឌិត​មិន​វីវ​ទៅ ហើយ​ទេ​ចឹង​? តិច​អត់​កូន​ទៅ ងាប់​ហើយ​បណ្ឌិត​អើយ​បណ្ឌិត រក​កន្លែង​ផ្សេង​ដាក់​តុ​ធ្វើ​ការ​ទៅ ហើយ​ឲ្យ​គេ​ទិញតុ​មួយ​ទៀត​សម្រាប់​ដាក់​ទូរស័ព្ទ​ កុំ​ធ្វើ​បែប​នេះ​!!!

    • Mr. V 1:33 ព្រឹក on ខែ​ឧសភា 26, 2007 តំណភ្ជាប់អចិន្ត្រៃ | ឆ្លើយតប

      ឮ​បង​PPSK ប្រាប់​ទេ? កុំ​ទៅអង្គុយ​ជិត​ហ្នឹង​អី​បណ្ឌិត​ អឺ​ឌិត​ឯង​សង្យ័យ​ចូល​ក្នុង​ក្រុម​​…ហ្នឹង​ហើយ​ទេ​ដឹង បើ​ទូរស័ព្ទ​ម៉ាតុ​ជិត​២០​គ្រឿង​ហើយ! កុន​ហើយ​នោះ!!! lolzzzz

    • bandith 10:08 ព្រឹក on ខែ​ឧសភា 26, 2007 តំណភ្ជាប់អចិន្ត្រៃ | ឆ្លើយតប

      ហ៊ីម….យ៉ាប់ម៉ងហាពួកនៅពិភពប្លក់នេះ ពូកែណាស់អារឿងបំភ័យ​គេ​ហ្នឹង។ កាលមុនបំភ័យអន្ទិតភាក់រឿងឆ្កែខាំដៃម្តងហើយ។ អាឡូវ​ម៉ោបំភ័យខ្ញុំរឿងទូរស័ព្ទទៀតអីណា ចុះធើម៉េចបើចាំបាច់ត្រូវប្រើចុះ??

    • ppsk 10:44 ព្រឹក on ខែ​ឧសភា 26, 2007 តំណភ្ជាប់អចិន្ត្រៃ | ឆ្លើយតប

      Oh! sorry just advice if you have someone work for Telecoms operator engineer such as IN, NSS, BSS or MSC they will tell how bad they are!

      ខ្ញុំគ្រាន់តែនិយាយឲល្អតើវាជាកាពិតមិនកុហក កុំប្រាប់ថាឪស្សាហ៍​ឈឺក្បាលជួនកាលវាកំពុងចាប់ថ្តើមផងក៍មិនដឹង 😀

    • duongchan 1:35 ល្ងាច on ខែ​ឧសភា 26, 2007 តំណភ្ជាប់អចិន្ត្រៃ | ឆ្លើយតប

      កុំបំភ័យបណ្ឌិតអី អាណិតគ្នា។ ​តិចលឺបងសុខគីថាអីចឹង លួចគ្រវែងទូរស័ព្ទចោលអស់ហើយទេដឹង??? សង្ស័យតាមែនទេ… ហាហា

    • Mr. V 10:55 ល្ងាច on ខែ​ឧសភា 26, 2007 តំណភ្ជាប់អចិន្ត្រៃ | ឆ្លើយតប

      កុំ​ទាន់! បណ្ទិត​កុំ​ទាល់​គ្រវែង​ចោល​អី បើ​គិត​ថា​ហ្នឹង​គ្រវែង​ចោល​មែន ប្រាប់​ខ្ញុំ​សិន​ថា​នៅ​កន្លែង​ណា អាង​ខ្ញុំ​ចាំ​ទៅ​រើស! hehehe 😀

    • Bandith 10:11 ព្រឹក on ខែ​ឧសភា 27, 2007 តំណភ្ជាប់អចិន្ត្រៃ | ឆ្លើយតប

      ទាល់តាយូរហ៎បានចោល ហ្អ ហ្អ?? ខ្ញុំហ្នឹងស្រួលបំភ័យណាស់តូវហ៎?​ហេហេហេហេហេហេហេ…. 🙂

    • Bandith 1:19 ល្ងាច on ខែ​ឧសភា 27, 2007 តំណភ្ជាប់អចិន្ត្រៃ | ឆ្លើយតប

      Hello It’s good!!!

    • khmerlyric 5:22 ល្ងាច on ខែ​ឧសភា 27, 2007 តំណភ្ជាប់អចិន្ត្រៃ | ឆ្លើយតប

      ជឿ​គាត់​ទៅ​បណ្ឌិត គាត់​មិន​មែន​និយាយ​កុហក ឬ​បំភ័យ​បណ្ឌិត​ទេ ព្រោះ​គាត់​ក៏​ជា​អ្នក​ដែល​ធ្វើ​ការ​នៅ​​ខាង Communication ម្នាក់​ដែរ ហើយ​គាត់​ក៏​មិន​ដែល​និយាយ​កុហក​នរណា​ដែរ ។ បណ្ឌិត​គួរ​តែ​រក​វិធី​ថ្មី​​ទៅ​សម្លាញ់ ។

    • សុភ័ក្ត្រ 7:36 ព្រឹក on ខែ​ឧសភា 30, 2007 តំណភ្ជាប់អចិន្ត្រៃ | ឆ្លើយតប

      ខ្ញុំដឹងច្បាស់ ព្រោះខ្ញុំក៏ប្រើ២គ្រឿងដែរ ហេហេ…

    • rospisith 10:24 ព្រឹក on ខែកក្កដា 12, 2007 តំណភ្ជាប់អចិន្ត្រៃ | ឆ្លើយតប

      ហា ហា ហា គ្រាន់តែរូបទូរស័ព្ទបស់ឌិតសោះ អានទៅមានរឿងគួរអោយប្រុងប្រយ័ត្នច្រើន​យ៉ាងនឹងផងហ្អ… គួរអោយខ្លាចណាស់​ សំណាងដែរដែលងៃនុងអត់បានដាក់​ទូរស័ព្ទថតមួយគេ ហេហេ គ្រាន់តែយកទូរស័ព្ទមកថតម៉ាប៉ុស្តិ៍ពីរ​ស្រាប់តែឌិតយកមកបាហោះហ្មង​ ។ អរគុណៗ ចំពោះការណែនាំល្អៗរបស់មិត្តរួមប្លក់ទាំងអស់
      តាមពិតទៅដោយសារនៅប៉ាទប់នឹងអត់មានសេវ៉ាទេ រួចកន្លែងដែលមានសេវាមានតែនៅម៉ាដុំម៉ាស៊ីននឹង ព្រោះម៉ាស៊ីននឹងនៅជិតបង្អួច ចឹងហើយបានមួយៗ​នាំគ្នាយកទូរស័ព្ទមកដាក់ម្តុំនឹង ​គ្រាន់មានសេវ៉ាមួយ​ពីរអោយគេតេម៉ោចូល

    • sopheak 12:37 ល្ងាច on ខែកក្កដា 14, 2007 តំណភ្ជាប់អចិន្ត្រៃ | ឆ្លើយតប

      Hello ! how are you

  • Bandith 9:59 am on May 23, 2007 តំណភ្ជាប់អចិន្ត្រៃ | ឆ្លើយតប  

    អូហ៍…បាទ!!!! 

    hahahahah……come on babe!!! it’s the right time for us, babe.

     
  • Bandith 9:54 pm on May 7, 2007 តំណភ្ជាប់អចិន្ត្រៃ | ឆ្លើយតប  

    បងឌិតុ, បងធំ 

    Yo Yo…check out guy here is bong thom thhhoommmm…


    បងធំ​, ឌិត ដូច Carlito អត់ហ្នឹងបងប្អូនថាទៅមើល?? Bong thom, Bong Dith Looks like Carlito or not?? heheheh


    Carlito at RAW


    Bong Dith at staiway…..don’t be confuse not the stairway to heaven heheheh….:)

     
  • Bandith 1:25 pm on April 27, 2007 តំណភ្ជាប់អចិន្ត្រៃ | ឆ្លើយតប  

    សង្សាមួយគូរ 

    ហេហេហេ….នេះជារូបខ្ញុំនិង Honey របស់ខ្ញុំ។ ឡូយហេ្អស?សមគ្នា​ហ្អេស?​ 🙂 អ្នកទាំងអស់គ្នាមានដឹងទេទៅណាម៉ោណាគេមិនដែលថា​យើងជាសង្សាគ្នាអីម៉ាតិច គេច្រើនតែច្រឡំថាយើងជាបងប្អូនគ្នាទៅវិញ​ពួកខ្ញុំមុខដូចគ្នាណាស់ទៅហ៎??? សូមជួយថាផងទៅមើល…


    ថតនៅសួនច្បារវិមានឯងរាជ្យ

     
    • khmerlyric 2:16 ល្ងាច on ខែ​មេសា 27, 2007 តំណភ្ជាប់អចិន្ត្រៃ | ឆ្លើយតប

      មើល​ទៅ ស្រដៀង​គ្នា​ដែរ បណ្ឌិត​ឯង​រាង​ចាស់​ជាង​ មើល​ទៅ​សម​ជា​បង តែ​បើ​គិត​ថា​ជា​គូរ​សង្សា​វិញ ក៏​សម​គ្នា ។ នែ៎​! សុំ​ខ្សឹប​ប្រាប់​មួយ​ទៅ​ចុះ សង្សា​បណ្ឌិត​ឯង​ស្អាត​ណាស់!
      សូម​ជូន​ពរ​ឲ្យ​ជោគជ័យ និង​មាន​សុភមង្គល​ណា​!

    • Mr. V 6:18 ល្ងាច on ខែ​មេសា 30, 2007 តំណភ្ជាប់អចិន្ត្រៃ | ឆ្លើយតប

      ស្រដៀង​គ្នា​ដែរ​ហ្នឹងណា! អ្នក​មិន​ដឹង​គេ​ច្បាស់​ជា​គិត​អញ្ចឹង​ហើយ។ និយាយ​អញ្ចឹង​ខ្ញុំ​ធ្លាប់​ឮ​គេ​និយាយ​ថា មនុស្ស​ដែល​ជា​គូ​ព្រេង​នឹង​គ្នា​ច្រើន​មាន​មុខ​មាត់​ស្រដៀង​គ្នា! ហើយ​តាម​រយៈ​ការ​សង្កេត​កន្លងមក​ឃើ់ញ​ថា​អញ្ចឹង​មែន!
      សូម​ជូន​ពរ​អ្នក​ទាំង​ពីរមាន​សុភមង្គល​ក្នុង​ជីវិត​គូត​រៀង​ទៅ​អើយ…!

      P.S. ហើយ​អង្កាល​ណា​បាន​មាន​ដំណឹង​ល្អ​ទៅ​ណ៎?

    • សុភ័ក្ត្រ 2:14 ល្ងាច on ខែ​ឧសភា 2, 2007 តំណភ្ជាប់អចិន្ត្រៃ | ឆ្លើយតប

      ជ្រិញណាស់ មានសង្សារតែមួយដើរអួតគេឯងពេញពិភពប្លក ហេហេ… និយាយលេងទេ បានសង្សារស្អាតដល់កហ្មង!

    • naraths 7:39 ល្ងាច on ខែ​ឧសភា 2, 2007 តំណភ្ជាប់អចិន្ត្រៃ | ឆ្លើយតប

      មិនមែនឈិញទេ! នេះទ្រលាន់ភ្នែកតាហ្មង! និយាយទេ !

    • khmerbird - ខេមរបក្សា 11:45 ព្រឹក on ខែ​ឧសភា 3, 2007 តំណភ្ជាប់អចិន្ត្រៃ | ឆ្លើយតប

      សមគ្នាអស់ទាស់ម៉ង
      និយាយអញ្ចឹងខ្ញុំនៅមិនទាន់បានផ្ញើរសង្ខេបរឿងតាមការសន្យារ
      ចាំចុងអាទិត្យនេះ!

    • khmertale 9:23 ព្រឹក on ខែ​ឧសភា 4, 2007 តំណភ្ជាប់អចិន្ត្រៃ | ឆ្លើយតប

      សង្សារ​ល្បង​ឌិត​ឯង​ដូច​ធ្លាប់​ឃើញ​មុខ…. ហាហហា អូ​មែន ធ្លាប់​ឃើញ​តើ…

    • bandith 3:06 ល្ងាច on ខែ​ឧសភា 4, 2007 តំណភ្ជាប់អចិន្ត្រៃ | ឆ្លើយតប

      យ៉ាហ៊ី ជ្រិញអីណា មានអត់ហ្នឹងបានម៉ោជ្រិញគេ ហាហាហា…អត់ថាអត់ទៅ អន្ទិត ភាក់ និង អន្ទិត រដ្ឋអើយ។ Mr. V ខ្ញុំធ្លាប់លឺគេថាចឹងដែរតា ជាការពិតមែន​ឬអី? ហេហេហេហ…ល្អតាចឹង :)។
      ល្បងKB លឺតែផ្ញើសោះហើយខ្ញុំចាំឡើងផ្សាភ្នែកហើយនែក៎។ Khmertale ធ្លាប់ឃើញនៅឯណាហ៎??

    • naraths 7:58 ល្ងាច on ខែ​ឧសភា 5, 2007 តំណភ្ជាប់អចិន្ត្រៃ | ឆ្លើយតប

      ខ្ញុំក៏​ធ្លាប់​ឃើញ​មុខ​ដែរ​! អេ.. ដូច​ធ្លាប់​ឃើញ​ក្នុង​ប្លក់​នេះ​ទេ​ដឹង​? ហាន់​នី​ឌិត​ឯង​មាន​ស្រុក​កំណើត​នៅ​ណា?​

    • bandith 11:39 ព្រឹក on ខែ​ឧសភា 6, 2007 តំណភ្ជាប់អចិន្ត្រៃ | ឆ្លើយតប

      គេនៅអំពេញនេះតា នៅប្លក់នេះខ្ញុំដាក់រូបគេច្រើនដែរមែនហ្នឹង។ អេបើចង់ឃើញគេ អ្នកទាំងអស់គ្នាបើកទូរទស្សន៍ បាយ័នមើលទៅឃើញ​ហើយ។ នាងធ្វើជាពិធីករនៅនោះដែរតា ហេហេហេហេហេហ….:)

    • naraths 1:58 ល្ងាច on ខែ​ឧសភា 6, 2007 តំណភ្ជាប់អចិន្ត្រៃ | ឆ្លើយតប

      អូ! ចឹងតើបានធ្លាប់ឃើញ… ក្នុងកម្មវិធីកូនល្អ ទូរទស្សន៍បាយ័នអ្ហី? ហាហា… គេធ្វើពិធីករបែបអាឡិអាឡក់ដូចកូនក្មេង….;)

    • khmerlyric 7:50 ល្ងាច on ខែ​ឧសភា 6, 2007 តំណភ្ជាប់អចិន្ត្រៃ | ឆ្លើយតប

      ងាប់​ហើយ តូវ​ថា​គេ​ចំៗ​ចឹង​! គ្មាន​សុជីវធម៌​មែន ។ បើ​ឃើញ​បែប​នោះ គួរ​តែ​ថា​ឆ្លាត​ទើប​វា​សមរម្យ ។ និយាយ​អ៊ីចឹង ខ្ញុំ​អត់​ដែល​បាន​មើល​សោះ គេ​លេង​ង៉ៃ​ណា​ម៉ោង​ប៉ុន្មាន​?

    • khmertale 4:43 ល្ងាច on ខែ​ឧសភា 7, 2007 តំណភ្ជាប់អចិន្ត្រៃ | ឆ្លើយតប

      និយាយ​លេង​ទេ ព្រោះ​អី​សង្សារ​ល្បង​ឯង​ដូច​ជា ស្រី​តូច​ចំណាន​ចឹង មុខ​មើល​ម៉ាភ្លែត​ស្រដៀង​គ្នា តែ​មើល​យូទៅ រឹត​តែ​មិន​ដូច​គ្នា ហាហាហាហា……

    • bandith 9:12 ល្ងាច on ខែ​ឧសភា 7, 2007 តំណភ្ជាប់អចិន្ត្រៃ | ឆ្លើយតប

      ហ្នឹងហើយ នៅកម្មវិធីកូនល្អហ្នុង មិនអីទេ​ថាអីថាទៅ ខ្ញុំឃើញអាឡិកអាឡក់​ចឹងមែន ប៉ុន្តែវាគួរឲ្យស្រលាញ់ទៅវិញទេណា រដ្ឋអើយ 🙂 ហេហេហេហេហ….​បឿនហ្អា…គេលេងរាល់ង៉ៃអាទិត្យម៉ោង ៨:០០ព្រឹក ចាំមើលរ៉ូវ។

    • khmerlyric 10:04 ល្ងាច on ខែ​ឧសភា 7, 2007 តំណភ្ជាប់អចិន្ត្រៃ | ឆ្លើយតប

      បាទ, មិន​អី​រ៉េ ចាំ​អាទិត្យ​ក្រោយ​ ខ្ញុំ​នឹង​តូវ​មើល​នៅ​ស្ថានីយ៍​ទូរទស្សន៍​តាម៉ង ។

    • ppsk 10:12 ព្រឹក on ខែ​ឧសភា 9, 2007 តំណភ្ជាប់អចិន្ត្រៃ | ឆ្លើយតប

      ហើយបឿនអើយ!​ទៅមើលអីបស់គេវរៗគេថាឯងម៉េចៗទៅ ណាមួយគេមានម្ចាស់ទៅហើយណា គួរដើរមើលអ្នកផ្សេងៗក្រែងលោត្រូវ​ចិត្តតែបើចង់បានស្នៀតទាក់ទងអីសួរបណ្ឌិតទៅ ឫក៍សួរខ្ញុំក៍បានបទពិសោធន៍តាមភរិយាខ្ញុំបីបួនឆ្នាំដែរមុនបានធ្វើ​អាពាពិពាហ៍ហាហា។

      PPSK

    • khmerlyric 5:56 ល្ងាច on ខែ​ឧសភា 9, 2007 តំណភ្ជាប់អចិន្ត្រៃ | ឆ្លើយតប

      ចេះ​តែ​និយាយ​ៗ លើក​ទឹក​ចិត​បណ្ឌិត​​តូវ​ហ្នឹង​​ មាន​ពេល​ឯណា​ទៅ​មើល​សង្សា​គេ​នោះ ។

    • duongchan 4:51 ល្ងាច on ខែ​ឧសភា 19, 2007 តំណភ្ជាប់អចិន្ត្រៃ | ឆ្លើយតប

      hehe, your gf is so cute:) nice couple

    • kk@111 6:21 ល្ងាច on ខែ​ឧសភា 22, 2007 តំណភ្ជាប់អចិន្ត្រៃ | ឆ្លើយតប

      មាន​សង្សា​ស្អាត​បស់​គេ។

    • rith 12:45 ព្រឹក on ខែ​ឧសភា 24, 2007 តំណភ្ជាប់អចិន្ត្រៃ | ឆ្លើយតប

      ការនៅថ្ងៃណាទៅ?

      កុំភ្លេចផ្ញើលិខិតអញ្ជើញការអោយខ្ញុំផងណា ផ្ញើតាមប្លកហ្នឹងក៏បានដែរ

      ខ្ញុំនឹងចងដៃតាមប្លកដែរណា

    • bandith 4:24 ល្ងាច on ខែ​ឧសភា 24, 2007 តំណភ្ជាប់អចិន្ត្រៃ | ឆ្លើយតប

      ងាប់វាមិនដែល ណាគេចងដៃតាមប្លក់ចឹងទេ ចឹងមានតែខ្ញុំត្រូវការតាមប្លកហ្នឹងដែរ។ មិនអីទេបើដល់ពេលការ​ខ្ញុំហៅទាំងអស់នៅពិភពប្លកហ្នឹងទាំងអស់ហ្នឹង អត់ឲ្យរួចខ្លួនទេចាំ​មើល៍រ៉ូវ

    • naraths 7:29 ល្ងាច on ខែ​ឧសភា 24, 2007 តំណភ្ជាប់អចិន្ត្រៃ | ឆ្លើយតប

      អូ ឆាប់ៗនេះ​ក្នុង​ប្លក់ វើតប្រេះ មានពិធីមង្គលការ​ដែរ​ណ៎??? ហើយស៊ីការម៉េចទៅ?

    • khmerlyric 8:09 ល្ងាច on ខែ​ឧសភា 24, 2007 តំណភ្ជាប់អចិន្ត្រៃ | ឆ្លើយតប

      ការ​បណ្ឌិត សង្ស័យ​តែ​ឲ្យ​ស៊ី​ Comment ម្នាក់​ទេ​? ចង​ដៃ​ comment ដឹង​ន៎​ណារដ្ឋ​ ។

    • naraths 10:12 ព្រឹក on ខែ​ឧសភា 25, 2007 តំណភ្ជាប់អចិន្ត្រៃ | ឆ្លើយតប

      ស្អីក៏ស៊ីដែរ​មិន​ថា​ខាំម៉ិន មិនថា​ប្លក់​ទទួល​បាន​ទាំង​អស់​តែ​សូម​ចង​ដៃ​ជា​ខាំម៉ិនស្ប៉ាមវិញ 🙂

    • chhorran 12:19 ល្ងាច on ខែកក្កដា 17, 2007 តំណភ្ជាប់អចិន្ត្រៃ | ឆ្លើយតប

      it’s a well matched couple

    • សុខ 2:20 ល្ងាច on ខែកក្កដា 20, 2007 តំណភ្ជាប់អចិន្ត្រៃ | ឆ្លើយតប

      អ្នកទាំងពីរសមគ្នាណាស់​

  • Bandith 3:25 pm on April 25, 2007 តំណភ្ជាប់អចិន្ត្រៃ | ឆ្លើយតប  

    សមគ្នាដូចមេឃ និងដី 

    រូបភាពថ្ងៃនេះ…..សូមជួយពិចារណាគូរនេះសមគ្នាដែរឬទេ?? ខ្ញុំថាសមគ្នាឆ្ងាយណាស់មែនទេ??

     
c
Compose new post
j
Next post/Next comment
k
Previous post/Previous comment
r
ឆ្លើយតប
e
កែ
o
Show/Hide comments
t
Go to top
l
Go to login
h
Show/Hide help
shift + esc
បោះបង់